ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​គ្រោង​ស្នើ​ទៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ឲ្យ​មាន​វិធានការ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2020-02-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន។

លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន។ Photo courtesy of his Facebook


ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​គ្រោង​ស្នើ​ទៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ឲ្យ​មាន​វិធានការ​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន។ គម្រោង​នៃ​ការ​ទាមទារ​នេះ ក្រោយ​ពួក​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ទាន់​វិល​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដូច​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ។

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ចង់​ឃើញ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ឬ​ប្រទេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​មាន​វិធានការ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឬ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​នេះ ដូច​ជា ការ​ធ្វើ​ច្បាប់​បង្កក​ទ្រព្យ​សម្បត្តិ ឬ​ហាម​មិន​ឲ្យ​មន្ត្រី ដែល​បាន​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដាក់​បញ្ចូល​បញ្ជី​ខ្មៅ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា និយាយ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​សម្បូរ​មន្ត្រី​ពុក​រលួយ​ជា​ច្រើន​បាន​លួច​លុយ​ជាតិ​យក​ទៅ​លាក់​ទុក ឬ​រក​ស៊ី​នៅ​ក្រៅ​ប្រទេស។

លោក ហៃ វណ្ណា ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្រុម​របស់​លោក​កំពុង​ធ្វើ​ការងារ​ការ​ទូត​ស្នើ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ ឬ​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន៖ «យើង​នឹង​បន្ត​ធ្វើ​ការងារ​ការ​ទូត​ស្នើ​ទៅ ជាពិសេស សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​អង់គ្លេស ដើម្បី​គាប​ទៅ​លោក ហ៊ុន សែន រើ​ខ្លួន​លែង​រួច»

លោក ហៃ វណ្ណា ឲ្យ​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​បណ្ដា​ប្រទេស​នានា មាន​វិធានការ​លើ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ហ៊ុន សែន បូក​ផ្សំ​ទាំង​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធ EBA ២០ភាគ​រយ​ពី​កម្ពុជា​ផង​នោះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​តាម​គន្លង​ផ្លូវ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើង​វិញ។

ទាក់ទង​ការ​គម្រោង​របស់​យុវជន​នៅ​ប្រទេស​ជប៉ុន​បែប​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​ប្រតិកម្ម​តប​ពី​អ្នក​នាំ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ទី១៦ ខែ​កុម្ភៈ។ ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ហៅ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​របស់​ពលករ​ខ្មែរ​នៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ថា ជា​សកម្មភាព​ក្រុម​ឧទ្ទាម​ក្រៅ​ប្រទេស​ដែល​ចង់​បំផ្លាញ​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់ថា ការ​គិតគូរ​របស់​យុវជន​ពី​ជោគវាសនា​ជាតិ​ក្នុង​ការ​ចង់​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​បែប​នេះ គឺ​ជា​រឿង​ល្អ។

អ្នកវិភាគ​រូប​នេះ​យល់​ថា ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ពន្លឿន​ការ​ដាក់​ទណ្ឌ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ប្រទេស​ជា​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ផ្សេង​ទៀត​ក៏​មិន​អាច​នៅ​ស្ងៀម​ដែរ៖ «ពិត​មែន​ហើយ​អាមេរិក​គេ​បាន​ធ្វើ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ជា​វិធានការ និង​ទណ្ឌកម្ម​វា​នៅ​ស្រាល​នៅ​ឡើយ និង​គ្រាន់​តែ​ជំហាន​ដំបូង ម៉្លោះ​ហើយ បើ​យុវជន​ជួយ​ជំរុញ​បន្ថែម​ពន្លឿន​ទណ្ឌកម្ម​ហ្នឹង​ឲ្យ​ខ្លាំង និង​ធ្ងន់ធ្ងរ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ឆាប់​ប្រើ​រយៈ​ពេល​ខ្លី​បែប​នេះ គឺ​មាន​ប្រសិទ្ធភាព»

គណៈកម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០ភាគ​រយ​ពី​កម្ពុជា​ដោយសារ​រដ្ឋាភិបាល​មិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

កាលពីចុងឆ្នាំ២០១៩ រដ្ឋ​​សភា​អាមេរិក​ដែល​​បាន​​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ​ H.R 526 ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដែល​បាន​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដែល​សព្វថ្ងៃ​ច្បាប់​នេះ កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​របស់​ព្រឹទ្ធសភា។  ក្រៅ​ពី​នេះ​ក៏​រួម​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពុក​រលួយ ឬ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​រំលោភ​ច្បាប់​ដែល​ហៅ​ថា the Global Magnitsky Act ផង​ដែរ។

ចំណែក​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហភាព​អឺរ៉ុប ក៏​មាន​ចេតនា​ចង់​ធ្វើ​ច្បាប់​ស្រដៀង​គ្នា​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល និង​មន្ត្រី​របស់​លោក ហ៊ុន សែន ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​គ្រោង​ស្នើ​ទៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ឲ្យ​មាន​វិធានការ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន"

  1. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។ព្រោះថាតម្លៃនៃការអួតអាង
    ពីចំណេះដឹងរបស់ពួកគេ មានតម្លៃមិនស្មើអាចម៍មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !

  2. Anonymous says:

    I’m hopping our young that study from outside world will change Cambodia . HUN SEN trying to teach our young in Cambodian right now . the way he tough was to believe in his leadership just to make ruling like north KOREA. but sorry not in this century I think our you is knowing better then HUN SEN. please let me laughing my ass off one secant please>>> HAS ..HAS…HA…….. the face book’s leader , a jungle PHD political from north Vietnam, AH CHESSTU in the new century, soon this guy going to be world leader or becoming a good GOD for the whole world.