សមាគម​ថៅកែ​រោងចក្រ​ថា ការ​ដក EBA អាច​ធ្វើ​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ

ដោយ សេក បណ្ឌិត
2020-02-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូប​សញ្ញា​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។

រូប​សញ្ញា​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។ រូប៖ GMAC


សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​​តំណាង​ឱ្យ​រោងចក្រ​កាត់ដេរ​ជាង៥៨០ អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ​ឱ្យ​​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ EBA ដូច​ដើម​ដល់​កម្ពុជា​វិញ ដើម្បី​​បន្ត​លើក​​ស្ទួយ​ជីវភាព​ពលរដ្ឋ​​ខ្មែរ​ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ។ សហជីព​ឯករាជ្យ​​ថា ក្រុម​ថៅកែ​រោងចក្រ​គួរ​តែ​ជំរុញ​ជា​ពិសេស​ទៅ​ខាង​រដ្ឋាភិបាល​កម្ពុជា​វិញ ពី​ព្រោះ​កូន​សោ​ស្ថិត​នៅ​ក្នុង​ដៃ​រដ្ឋាភិបាល។

សមាគម​ថៅកែ​រោងចក្រ​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅថ្ងៃទី១៧ កុម្ភៈ​ថា ពួក​​គេ​ខក​ចិត្ត​​ចំពោះ​​សហភាព​អឺរ៉ុប​ដែល​សម្រេច​ដក​ហូត​ផ្នែក​​ខ្លះ​នៃ​ការ​កម្មវិធី​អនុគ្រោះ​ពន្ធ EBA ពីព្រោះ​ពួក​​គេ​ថា ​ការ​សម្រេច​ចិត្ត​នេះ​​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​​បាត់​​បង់​ការងារ និង​នាំ​ឱ្យ​មាន​ភាព​ក្រីក្រ​នៅ​កម្ពុជា​។

សមាគម​ថៅកែ​​រោងចក្រ​ថ្លែង​បន្ត​​ថា សេចក្ដី​សម្រេច​របស់​​​សហភាព​អឺរ៉ុប​នេះ អាច​នឹង​បង្ក​ឱ្យ​មាន​​ការ​ភ័ន្ត​ច្រឡំ​អំពី​ស្ថានភាព​ពាណិជ្ជកម្ម​រវាង​​ភាគី​​ទាំងពីរ​ដែល​កំពុង​ឆ្ពោះ​ទៅមុខ ហើយ​នឹង​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​អ្នក​បញ្ជា​ទិញ ​ទៅ​ទិញ​ផលិត​ផល​ពី​បណ្ដា​ប្រទេស​ដទៃ​ដែល​មាន​ការ​គោរព​សិទ្ធិ​សហជីព​អន់​ឆ្ងាយ​ជាង​កម្ពុជា។ ជាង​នេះ​ទៅទៀត វា​អាច​នឹង​បណ្ដាល​ឱ្យ​មាន​ការ​បាត់បង់​ការងារ​សម្រាប់​កម្មករ​រាប់​ម៉ឺន​នាក់ និង​ធ្វើ​ឱ្យ​មាន​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង​នៅ​កម្ពុជា។ ព្រម​ជាមួយ​គ្នា​នេះ ក្រុម​ថៅកែ​រោងចក្រ​ថា ពួក​គេ​នឹង​កាន់​តែ​ពិបាក​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ ដល់​កម្មករ ដោយសារ​ផល​ប៉ះពាល់​អវិជ្ជមាន​​នៃ​ភាព​ប្រកួត​ប្រជែង​ម​ក​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។

ក្រុម​ថៅកែ​រោងចក្រ​លើក​ឡើង​ថា ពួកគេ​គោរព និង​គាំទ្រ​​ការ​​ចូល​រួម​របស់​សហភាព​អឺរ៉ុប​​ក្នុង​ការ​កែ​លម្អ​គោល​នយោបាយ​សិទ្ធិមនុស្ស ប៉ុន្តែ​ពួក​​គេ​ថា ការ​ដក​​ការ​ជួយ​​ភ្លាមៗ បែប​នេះ​ពី​ពលរដ្ឋ​កម្ពុជា មិន​មែន​​ជា​​វិធី​ដែល​ត្រូវ​បន្ត​​ទៅមុខ​នោះ​ទេ។ សមាគម​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជំរុញ​​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង​ដល់​កម្ពុជា​វិញ ដើម្បី​បុព្វហេតុ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ​នៅកន្លែង​ការងារ និង​ជួយ​ឱ្យ​កម្មករ​មាន​ការ​​ងារ​ធ្វើ​​បន្ត​ទៀត​ដើម្បី​​បាន​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។

ការ​អំពាវនាវ​របស់​សមាគម​រោងចក្រ​នៅ​កម្ពុជា (GMAC) នេះ ធ្វើឡើង​តែ​ចំពោះ​​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ មិន​មាន​ការ​ស្នើសុំ​ណាមួយ​ទៅកាន់​ភាគី​​រដ្ឋាភិបាល​កម្ពុជា​​នោះ​ឡើយ។

អគ្គលេខាធិការ​សមាគម​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ បកស្រាយ​ថា GMAC អំពាវនាវ​ទៅ​​តែ​សហភាព​អឺរ៉ុប​ ដោយសារ​អឺរ៉ុប​ជា​អ្នក​សម្រេច​ចិត្ត​ដក ឬ​រក្សា​ទុក​ EBA ដល់​កម្ពុជា។ លោក​បន្ថែម​ថា សមាគម​​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​មាន​​សំណើ​ទៅ​ដាច់​​ដោយ​​ឡែក​មួយ​ទៀត ទៅ​​​​រដ្ឋាភិបាល​កម្ពុជា ឬមួយ​ក៏​អត់​នោះ​ទេ៖ «យើង​តំណាង​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់​នៅ​កម្ពុជា អ៊ីចឹង​យើង​អំពាវ​នាវ​ទៅ​អឺរ៉ុប​ពិចារណា​ឡើង​វិញ រឿង​ដក EBA ណា​ដែល​ប៉ះពាល់​ដល់​វិស័យ​យើង ព្រោះ​យើង​មើល​ឃើញ​ថា ៤០មុខ​ទំនិញ ដែល EU បាន​ដក​អនុគ្រោះ​ពន្ធ មាន​line ច្រើន​ណាស់​ដែល​ប៉ះ​ពាល់​ទៅ​វិស័យ​កាត់ដេរ។ សូម​សំណូម​ពរ​ទៅ EU ព្រោះ EU អ្នក​ដែល​​ដក​​អនុគ្រោះ​ពន្ធ អ៊ីចឹង​ EU មាន​សិទ្ធិ​ផ្ដល់​អនុគ្រោះ​ពន្ធ​មក​វិញ​ឱ្យ​យើង»

ប្រធាន​​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់ថា សំណើ​របស់​សមាគម​​ថៅកែ​រោងចក្រ​នេះ ធ្វើឡើង​បាន​តែមួយ​ជ្រុង ក្នុង​ពេល​ដែល​អ្នក​កាន់​កូន​សោ​​សំខាន់​​រឿង EBA នេះ គឺ​ជា​រដ្ឋាភិបាល​កម្ពុជា។ ក៏​ប៉ុន្តែ​លោក​ជឿ​ថា សមាគម​ថៅកែ​រោងចក្រ​អាច​នឹង​មាន​សំណើ​ទៅ​រដ្ឋាភិបាល​ដែរ គ្រាន់​តែ​មិន​បង្ហាញ​​ជា​សាធារណៈ។ មេ​ដឹក​នាំ​សហជីព​រូប​នេះ​សង្កេត​ឃើញ​ថា ទាំង​រដ្ឋាភិបាល​កម្ពុជា និង​សមាគម​ថៅកែ​រោងចក្រ ហាក់​ដូច​ជា​ប្រឹង​រក​​ដំណោះស្រាយ​រឿង​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​បាត់បង់ EBA ច្រើន​ជាង​រក​មធ្យោបាយ​​យ៉ាងណា​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៖ «វា​មិន​មែន​ជា​រឿង​សហភាព​អឺរ៉ុប​តែមួយ​ ដែល​ត្រូវ​ឆ្លើយ​តប​លិខិត​ហ្នឹង​ទេ។ តាម​​ពិត​ទៅ ខាង​រដ្ឋាភិបាល​ត្រូវ​ជាង។​ បើ​យើង​មើល​ស្ថានភាព​ហ្នឹង ដោយសារ​តែ​​សហភាព​អឺរ៉ុប​បាន​​ដាក់​ហើយ​ថា ពាក់ព័ន្ធ​នឹង​ការ​មិន​អនុវត្ត​តាម​អនុសាសន៍​ហ្នឹង ហើយ​ពាក់​ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ហ្នឹង គឺ​ថា​មិន​អាច​លើក​​លែង​បាន​ទេ។ ​នេះ​គឺ​ជា​កាយ​វិការ​មួយ ដែល​សហភាព​អឺរ៉ុប​ទុក​ពេល​ឱ្យ​ហើយ អ៊ីចឹង​បើ​រដ្ឋាភិបាល​មិន​កែ នោះ​គេ​ដាក់​ហើយ»

រដ្ឋាភិបាល​លោក ហ៊ុ​ន សែន មាន​ពេល​ជាង ៥ខែ​ទៀត មុន​ពេល​សេចក្ដី​សម្រេច​ដក EBA ២០% ពី​កម្ពុជា ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាង​មុខ។ ប្រសិន​បើ​កំណត់​ត្រា​អាក្រក់​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ​តាម​លក្ខខណ្ឌ​របស់​អឺរ៉ុប​ នោះ​កម្ពុជា​អាច​មាន​ឱកាស​ទទួល​បាន​ការ​អនុគ្រោះ EBA ទាំងស្រុង​ឡើង​វិញ ចំពោះ​ទំនិញ​នាំ​ទៅ​សហភាព​អឺរ៉ុប។

សហជីព​ឯករាជ្យ​ព្រមាន​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​មើល​ស្រាល​ការ​ដក EBA ត្រឹម ២០% នេះ​បាន​ឡើយ ដ្បិត​វា​ជា​វិធានការ​ទណ្ឌកម្ម​ជំហាន​ដំបូង ដែល​អាច​នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​មិន​ព្រម​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​ឡើង​វិញ​ទេ​នោះ។ ជាពិសេស ការបាត់បង់ EBA ទោះ​តិច ឬ​ច្រើន​​ក្ដី ក៏​នឹង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ផង​ដែរ ហើយ​ប្រសិន​បើ​ពួក​​គេ​កាត់​បន្ថយ​ ឬ​ក៏​បញ្ឈប់​ការ​បញ្ជាទិញ នោះ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​ដោយសារ​បញ្ហា​នេះ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សមាគម​ថៅកែ​រោងចក្រ​ថា ការ​ដក EBA អាច​ធ្វើ​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ"

  1. Anonymous says:

    did HUN SEN worry about that >> I knew my SAMDACH very well that he worry too much about lost powers . just look at all his followers going every where just to bow their head and clap their hand . all those high ragging officers did not have to do any thing . I knew I’m also have my ??working there they did not need salary it is so little all they need was corruption money witch they can made million$$$$$$$$$$

  2. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។ព្រោះថាតម្លៃនៃការអួតអាង
    ពីចំណេះដឹងរបស់ពួកគេ មានតម្លៃមិនស្មើអាចម៍មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !