លោក ហ៊ុន សែន ថ្លែងថា យន្តហោះបី​គ្រឿងនឹង​ដឹក​អ្នកដំណើរនាវាវេស្ទើដាមចេញពីកម្ពុជាថ្ងៃនេះ

សង្គម
កញ្ញា ខាន់ លក្ខិណា | ១៨ កុម្ភៈ ២០២០ | ម៉ោង ១១:៤៧ ព្រឹក
https://vodkhmer.news

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អាជ្ញាធរ​កម្ពុជា​នឹង​ប្រើ​យន្តហោះ ៣គ្រឿងសម្រាប់​ដឹកអ្នកដំណើរនៃ​នាវា MS Westerdam ចេញពីកម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅថ្ងៃនេះ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងថា អ្នកដំណើរនៃ​នាវា MS Westerdam ​ប្រមាណ ៥០០​នាក់ ដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ នឹងចាកចេញកម្ពុជា តាមជើងយន្តហោះ៧៧៧មួយគ្រឿង ដែលអាចដឹកមនុស្សបានជាង ៣០០នាក់ ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​ឌូប៉ៃ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យន្តហោះ ១​គ្រឿង ដែលដឹកបានជាង ៣០០​នាក់ពីទីក្រុងភ្នំពេញទៅឌូប៉ៃ។ អាហ្នឹងតាមព័ត៌មាន​​ពីខាងនាវា។ យន្ត(យន្តហោះ)មួយគ្រឿងទៀត ​​នឹងដឹកពីទីក្រុងភ្នំពេញទៅជប៉ុន ចេញពីហ្នឹង ហើយអាចមានយន្ត(យន្តហោះ)មួយគ្រឿងទៀត ​​ចេញពីក្រុងព្រះសីហនុ ​ទៅរដ្ឋធានី​ប្រទេសណាមួយនៅក្នុងតំបន់របស់យើងនេះ»

លោក ហ៊ុន សែន បន្តថា ប្រសិនបើកម្ពុជាមិនអនុញ្ញាតឱ្យនាវា MS Westerdam ចូលសំចតទេ វានឹងក្លាយទៅជាវិបត្តិមនុស្សធម៌ក្នុងសកលលោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យនាវា MS Westerdam បានចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី១៣ ខែកុម្ភៈ។ នាវាទេសចរណ៍អាមេរិកឈ្មោះ MS Westerdam មានផ្ទុកអ្នកដំណើរ ​​និង​បុគ្គលិក​បម្រើ​ការ​លើ​នាវា​ចំនួន ២ ២៥៧នាក់ មកពី ៤១ជាតិសាសន៍ បានចេញធ្វើដំណើរពីទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែកុម្ភៈ។

នាវា​វេស្ទើដាម ត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ និងប្រទេសថៃ បដិសេធ​មិនឱ្យចូលចត ដោយពួកគេបារម្ភថា ​អ្នកនៅលើ​នាវានោះអាច​មាន​ផ្ទុក វីរុសកូរ៉ូណា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ថ្លែងថា យន្តហោះបី​គ្រឿងនឹង​ដឹក​អ្នកដំណើរនាវាវេស្ទើដាមចេញពីកម្ពុជាថ្ងៃនេះ"

  1. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។ព្រោះថាតម្លៃនៃការអួតអាង
    ពីចំណេះដឹងរបស់ពួកគេ មានតម្លៃមិនស្មើអាចម៍មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !

  2. Anonymous says:

    I just want to announcing to the world please help Cambodian. the reason why Cambodian urgently need help is>> their leader SAMDACH AKEAK SENA MOHA PATAI TECHO >HUN NAL call HUN SEN next name meet to kill CHHOUP SAMLAP< his sickness is getting worse then ever. please take a look at his face can you see some thing wrong?? I quest every one can tell that this guy was not normal but they can not doing any thing right now. please help to protect Cambodian from spreading virus CORONA we knew HUN NAL leadership can not protect this poor people. we knew it is a big rise if some thing when wrong it can easily wipe out this poor people. we understanding that this virus we are in the whole world have to fight together but please do not let my SAMDACH to fight this virus his way . I knew my SADACH was just not wanted to be Cambodian GOD but he also wanted to be a good GOD in the world . I knew this evil man did every thing again GOD willing . hopping GOD miracle may change in a very near future.