អ្នកវិភាគ​យល់ថា ការ​ទៅ​ចិន​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ គឺ​គ្រាន់តែ​ចង់​ឱ្យ​ចិន​ជួយ​ការពារ​អំណាច​ប៉ុណ្ណោះ

ដោយ អូន ភាព
2020-02-20
RFA

ស្ដាប់ ឬទា​ញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។

 រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត


អ្នកវិភាគ​យល់ថា សកម្មភាព​ផ្គាប់ចិត្ត​ចិន​របស់​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ចង់​ឱ្យ​ចិន​ជួយ​ពេល​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប និង​គាំទ្រ​ដល់​កូនប្រុស​ច្បង​លោក​ដើម្បី​អាច​បន្ត​អំណាច​ទៅ​ថ្ងៃ​អនាគត។

អ្នកវិភាគ​នយោបាយ​និង​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​មិន​ខ្លាច​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ថ្មី (Covid-19) នៅ​ទីនោះ គ្រាន់តែ​ដើម្បី​សំដែង​ថា កម្ពុជា​ស្មោះ​នឹង​ចិន​តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​និង​ឃ្លាំមើល​សង្គម​លោក មាស នី បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នេះ រដ្ឋាភិបាល​ទាំងពីរ​ហាក់​ដូចជា​មិនបាន ត្រៀម​លក្ខណ​: ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ឱ្យ​បាន​ទូលំទូលាយ​ទេ ព្រោះ​ប្រទេស​ចិន​រវល់​ដោះស្រាយ​ប្រឈម​ជាមួយ​នឹង​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម៖ «ការប្រជុំ​នេះ​បើ​និយាយ​ឱ្យ​ត្រូវ​ទៅ គឺ​គ្រាន់តែ​ជា​ការ​ជួប​គ្នា​ដើម្បី​បង្ហាញ​នូវ​មិត្តភាព ហើយ​នឹង​ការ​រួម​ចិត្ត​រួម​ថ្លើម​នៅ​ក្នុង​ការរស់នៅ​ក្នុង​ពេល​ដែល​កំពុង​កើតឡើង​ជំងឺឆ្លង​នេះឯង»។

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ចង់​ឱ្យ​ចិន​ជួយ​ពេល​បាត់បង់ EBA

សហភាព​អឺរ៉ុប​បានសម្រេច​ដក EBA ២០ ភាគរយ​ពី​កម្ពុជា ដែល​ចំណាត់​ការ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា​ខាងមុខ ប្រសិន​បើ​គ្មាន​ការ​ជំទាស់។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភ: ក្នុង​ជំនួប​រវាង លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង (Xi Jinping) នៅ​ទីក្រុង​ប៉េកាំង លោក ហ៊ុន សែន បាន​ប្រាប់ លោក​ស៊ី ជិនពីង ថា លោក​បានសម្រេច​ចិត្ត​មក​ចិន​ដើម្បី បង្ហាញ​ការ​គាំទ្រ ចំពោះ​ប្រទេស​ចិន។

លោក មាស នី ចាត់​ទុក​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ថា កំពុង​ដើរ​ផ្ទុយ​ពី​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក៖ «យើង​ធ្វើ​ខុសគេ​ទាំងអស់ ប្រទេស​គេ​ផ្អាក​ការហោះហើរ យើង​អត់​ផ្អាក ហើយ​ប្រទេស​គេ​ប្រើ Mask យើង​អត់​ប្រើ និង​បាន​គំរាម​គ្នាឯង​មិន​ឱ្យ​ប្រើ​ថែមទៀត»។

ប្រទេស​មួយ​ចំនួន​បាន​ហាម​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​ឱ្យ​ធ្វើដំណើរ​ចេញចូល​ប្រទេស​ចិន​ក្នុង​ពេល​មានការ​ផ្ទុះឡើង​នូវ​វីរុស​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​នេះ។ ប្រទេស​ដែល​ហាម​ពលរដ្ឋ​មិន​ឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ចិន​រួមមាន សហរដ្ឋអាមេរិក នូវែលហ្សេឡង់ ហ្វីលីពីន អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី និង​អូស្ត្រាលី ជាដើម​។​

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ផៃ ស៊ីផាន បដិសេធ​ការ​លើកឡើង​របស់​អ្នកវិភាគ​។ លោក​បញ្ជាក់​ថា តាម​ពិត​ទៅ​លោក ហ៊ុន សែន ក៏​មានបំណង​ទៅ​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូហាន​ផង​ដែរ ប៉ុន្តែ​រដ្ឋការ​របស់​ប៉េកាំង​មិន​អាច​រៀបចំ​ជូន​បាន​។ លោក​ថា លោក ហ៊ុន សែន បាន​សុំ​ឱ្យ​ក្រុង​ប៉េកាំង​ជួយ​ថែរក្សា ការពារ ដល់​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ​ផង​ដែរ៖ «យើង​ទទួល​បាន​អំណរ​សាទរ ពី​អ្នកដឹកនាំ​កំពូល​របស់​ចិន​។ នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា សូម្បីតែ​នៅ​ក្នុង​ឆាក​អន្តរជាតិ​ក៏​គេ​អាច​វាយតម្លៃ​ថា នេះ​ជា​អ្នកដឹកនាំ​របស់​ប្រជាជាតិ​មួយ ហ៊ាន​ចូល​ត្រឡប់​ទៅ​ទឹកដី​ចិន​នៅ​ពេល​កើត​ជំងឺ​ហ្នឹងឯង»។

ទោះបីជា​យ៉ាងណា ក្រោយ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចេង ហ្សាង (Geng Shuang) បាន​ប្រាប់​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ថា ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ទេ ហើយ​ប្រឆាំង​នឹង​ការប្រើប្រាស់​វិធានការ​ជ្រៀតជ្រែក​ពាណិជ្ជកម្ម។

លោក​ថា ប្រទេស​ចិន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកស្ទួយ​អធិបតេយ្យភាព​ឯករាជ្យ​ភាព​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រទេស​ខ្លួន ហើយ​ត្រៀមខ្លួន​ជួយ​ដល់​ប្រទេស​កម្ពុជា​ឱ្យ​មាន​ការ​អភិវឌ្ឍ​ថេរ និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា ក៏​​យល់​ឃើញ​ថា ការណ៍​ដែល​លោក ហ៊ុន សែន​នាំ លោក ហ៊ុន ម៉ាណែត ទៅ​ជួប​មេដឹកនាំ​កំពូល​ចិន​នោះ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ចិន​ចំពោះ​អ្នកដឹកនាំ​កម្ពុជា ទៅ​ថ្ងៃ​អនាគត៖ «បើ​កម្ពុជា​ធ្វើ​ព្រងើយកន្តើយ ឬ​ក៏​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ចិន​ទៀត កម្ពុជា​អត់​ដឹង​ថា ពឹងពាក់​លើ​អី​ទេ ពីព្រោះ​អឺរ៉ុប​កំពុងតែ​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​កម្ពុជា»។

ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក ហ៊ុន ម៉ាណែ​ត បាន​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​ថ្នាក់​តំបន់​ក្នុង​ជំនួប​ឯកជន​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក រួមមាន​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្សីន ហ្សូអាបេ (Shinzo Abe) និង​នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក លី សៀនឡុង (Lee Hsien Loong)

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​មិន​ដំឡើង​តំណែង ឬ​ឋានន្តរសក្ដិ​លោក ហ៊ុន ម៉ាណែត ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​នោះ​ទេ​។ ប៉ុន្តែ​មុន​ការបោះឆ្នោត​ក្លែងក្លាយ​កាលពី​ឆ្នាំ ២០១៨​មួយ​ខែ លោក ហ៊ុន សែន បាន​ព​ន្លឿ​ន​តំណែង​លោក ហ៊ុន ម៉ា​ណែ​ត ឱ្យ​ក្លាយ​ជា​សេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្ដីទី បន្ថែម​លើ​មុខងារ​របស់​លោក​បច្ចុប្បន្ន ដែល​ជា​មេបញ្ជាការ​កម្លាំង​ពិសេស ប្រឆាំង​ភេវរកម្ម។

សង្គម​ស៊ីវិល​ធ្លាប់​សង្ស័យ​ថា លោក ហ៊ុន ម៉ាណែត អាច​ក្លាយ​ជា​អ្នក​ស្នង​មរតក​អំណាច​ពី​ឪពុក​របស់​លោក​។ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់ថា លោក ហ៊ុន ម៉ាណែត មិន​ទាន់​មាន​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ​សមជា​មេដឹកនាំ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នកវិភាគ​យល់ថា ការ​ទៅ​ចិន​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ គឺ​គ្រាន់តែ​ចង់​ឱ្យ​ចិន​ជួយ​ការពារ​អំណាច​ប៉ុណ្ណោះ"

  1. Anonymous says:

    HA…HA…. how can SO SOCHEATH be a leader after HUN SEN going hell. look HUN SEN already introducing his son to some world’s leader. too bad he did not introducing SO SOCHEATH or not even mentioning about this slavery. I remembers HUN SEN said my intention to stay in powers for another ten years my question is who will support him?? . please do not hurt my SAMDACH AKAK SENA MOHA BUTDAI TECHO>> HUN NAL call HUN SEN or CHHOUP SAMLAP . he is getting old and also getting more stupid then ever please do not let him working too hart . we better send him to rest in hell instate making him working like animal . I felling so sad even my dad dose not work that way . I knew because my DAD did not work hart like HUN NAL that wat they did like him. GOD bless KAMPOUCHEA

  2. so socheath says:

    ចិនការពារអំណាចឲ្យកាដួយម៉ែអ្ហែង កូនមីសំផឹងកាដួយអាយះស្ញេញ ?
    ប្រជាជនខ្មែរអ្នកបោះឆ្នោតឲ្យCPPឈ្នះសោះហ្នឹង ?
    ពួកអាពូជសំផឹងអ្ហែងហ្នឹងដែលឈ្នះឆ្នោតម្តងឬនៅ អាកូនមីកាដួយស្អុយ ឆ្លើយមកមើល !

  3. so socheath says:

    អាមូស ! (Anonymous ) អំណាចសម្រាប់អញជាដុំលាមកទេ អាឡប់ !
    ទោះបីអញជាមន្ត្រីចូលនិវត្តនី ក៏អញនៅតែមានតួនាទីជាអ្នកដឹកនាំដដែលទេ
    (និពន្ធនាយកវិទ្យុ) អាភ្លើ !
    ជំនាញការងារ របស់អញ អ្ហែងទទួលធ្វើជំនួសបានទេ ? អញមិនប្រកាន់ទេ
    អញឲ្យជួយ អ្ហែងម៉ោជំនួស ឬអ្នកណាជំនួសក៏បាន ។
    អញកំពុងរកមុខ ឲ្យមកជួយការងារជំនួស កៅអីអញអីតើ !
    ហេស!ហេ
    កៅអីអញមិនមែនចេះតែអង្គុយស្រួលទេ ដឹង អាឡប់ !
    ជំនាញអញគ្រប់មុខ សម្រាប់ការងារ វិស័យព័ត៍មានអាភ្លើ !
    អាន សរសេរព័ត៍មាន សរសេរបទវិចារណកថា បទអត្ថាធិប្បាយនយោបាយ បទយកការណ៍
    កិច្ចសម្ភាសន៍ កែព័ត៍មាន សរសេរប្រលោមលោក រឿងនិទានខ្លី កំណាព្យ ចម្រៀង
    ​ទាំងសម័យ ប្រពៃណី និងជំនាញវិសេសផ្ទាល់ខ្លួនពេទ្យ ។ល។ និង។ល។ នៅច្រើនមុខទៀត
    តើអ្ហែងធ្វើបានទេ ?
    បើអញចង់ធ្វើធំ អញបានធ្វើយូរហើយ ​ មិនមែន សម្តេចនាយក
    សម្តេចសាយឈុំ រួមនិងឥស្សរះជនCPPដ៏ទៃទៀតលោកមិនស្គាល់អញ​ឯណា ។
    សម្រាប់ថ្នាក់ដឹកនាំ អញចង់សុំៗអីបាន​អីតើ ​ព្រោះអញជា CPP ។
    អ្ហែងសួរថាអញរត់ទៅណា ពេលអត់ហ៊ុនសែន ?
    ទាល់តែយូរបានអញរត់ បានកូនហ៊ុនសែនរត់ បានឥស្សរជន CPPរត់ ។
    និយាយដោយខ្លី គឺអញ CPP នៅក្រាញននៀល កម្ទេចពួកអាក្បត់ជាតិ ឲ្យវិនាសសូន្យពីទឹកដីកម្ពុជា
    តែម្តង !
    យល់អត់ប៉ុណ្ណឹង អាពូជឆ្កែ Anonymous ! (អាសមរង្ស៊ី)

  4. Anonymous says:

    OH.. NO …NO … what you are pissing my parent will not working any more . do you know what ?? you and your regime did murder them forty years ago . guest what I’m their son just the same ages as you are have been looking for every clue possible to find out who really the murder of more them two million Cambodian. your communist group was killed just about every high educated Cambodian until this day . who ever waring classes you put them in your killing list that right I’m so scare that you looking for me. I understood the dog families can not living among rabbit families . the reason why they can not living together the rabbit is so smart that make the dump dog want to kill them. 90%of the world population are rabbit the dog was just only pets we telling what they can only do. now you tell me more of your responsible during the killing field and you still behind some new murder even if you retiring . WELL let see soon I will facing you and caught the killer to showing to the world / GOD bless Cambodian