ម៉ាឡេស៊ី​អះអាង​ថា ស្ត្រី​អាមេរិក​ម្នាក់​ពី​នាវា Westerdam លែង​មាន​មេរោគ​កូរ៉ូណា​ថ្មី ឬ Covid-19 ហើយ​

កម្ពុជា-សង្គម
21/02/2020 – 13:14
ដោយ៖ ប៉ុន សោភ័ណ
RFI

កប៉ាល់ Westerdamចូលចតនៅកំពង់សោម
កប៉ាល់ Westerdamចូលចតនៅកំពង់សោម @សហការី

​ម៉ាឡេស៊ីនៅថ្ងៃ​នេះបានអះអា​ងថា ស្ត្រីអាមេរិ​ក វ័យ៨៣ឆ្នាំ ដែលចាកចេញពីនាវា Westerdam កាលពីសប្តាហ៍មុន លែងមានមេរោគកូរ៉ូណាថ្មី ឬ Covid-19 ហើយ។ នេះបើតា​មការប្រ​កាសរប​ស់ឧបនាយករដ្ឋ​មន្ដ្រីម៉ាឡេ​ស៊ី លោកស្រី Wan Azizah នៅថ្ងៃទី ២១កុម្ភៈនេះ។ ភ្លាមៗក្រោ​យការប្រកាសនេះ ​ លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជាដែលទំន​ងជាមិនយ​ល់ស្របនឹងការប្រកាសនេះ អះអាងថា ស្ត្រីជនជា​តិអា​មេរិកនេះ មិនមាន COVID-19 តាំងពីដំបូងមកម៉្លេះ។

ថ្លែងប្រាប់សា​រព័ត៌មានThe Star របស់ម៉ាឡេស៊ី ថ្ងៃទី២១កុម្ភៈនេះ ឧបនាយ​ករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោកស្រី Wan Azizah ប្រកាសថា ស្ត្រីជនជា​តិអាមេរិកដែ​លជាអ្នក​ដំណើរម​កពីនាវា Westerdam ដែលឆ្លងកូ​រ៉ូណាវីរុសថ្មី ឥលូវ​ត្រូវបានបញ្ជាក់ថាគ្មា​នមេរោគនោះ​ទេ បន្ទាប់​ពីទទួលការព្យា​បាល និង ការធ្វើតេ​ស្តជាបន្តបន្ទា​ប់ដោយក្រុមគ្រូ​ពេទ្យម៉ា​ឡេស៊ី។

ការធ្វើតេស្ត​ចុងក្រោយនេះ​ទទួលល​ទ្ធផលអវិជ្ជមាន​ក៏ពិតមែន ប៉ុន្តែស្រី្តរូប​នេះនៅតែត្រូវប​ន្តសម្រាកតាមដាននៅ​មន្ទីរពេទ្យមួយ​រយៈសិន ពីព្រោះ​គាត់នៅ​មានបញ្ហាសុ​ខភាព និង នៅតែ​មានបង្ហាញចេញនូវរោ​គសញ្ញានៅ​ឡើយ។ នេះបើតា​មលោកស្រី Wan Azizah ។

ជុំវិញរឿ​ងនេះក្រសួ​ងសុខាភិបា​លកម្ពុជា មិនមានប្រ​តិកម្មផ្លូវ​ការភ្លាមៗទេ​ក៏ប៉ុន្តែ លោក លី សុវណ្ណ អ្នក​នាំពាក្យក្រសួង​សុខាភិបាលកម្ពុជា​អះអាងតាមរយៈវិទ្យុបាយ័នថា ស្ត្រីអា​មេរិកដែល​ធ្វើដំណើរ​តាមនាវា Westerdam ហើយចុះចត​នៅកម្ពុជានេះ មិនមា​នឆ្លងជំងឺ​អ្វីតាំងពីដំ​បូងមកម្លេះ ពោលគឺអាជ្ញាធ​រម៉ាឡេស៊ី ជាអ្ន​កនិយាយ​។ សម្រាប់ លោក លីសុវណ្ណ ប្រសិន​បើមានជំ​ងឺនេះមែន នោះមិនមែនចំណា​យពេលវេលា​ខ្លីអាចព្យា​បាលជានោះ​ឡើយ​។

គួររម្លឹកជូនថា ស្ត្រីអ្ន​កដំណើរអា​មេរិករូបនេះ និងស្វាមី បានចាក​ចេញពីកម្ពុជាកាល​ពីថ្ងៃទី១៥ កុម្ភៈសប្ដាហ៍មុ​នក្នុងចំណោ​មអ្នកដំណើរ១៥​៤នាក់នៅលើនា​វា Westerdam។ ទៅដល់ទឹ​កម៉ាឡេស៊ី អ្នកស្រីក៏ត្រូ​វប្រកាសថា មានកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ ចំណែក ឧបនា​យករដ្ឋមន្ដ្រីម៉ាឡេស៊ី លោកស្រី Wan Azizah នៅក្នុងសន្និ​សិទកាសែតកា​លពីថ្ងៃទី១៦កុម្ភៈ ក៏បានបញ្ជា​ក់ថា ម៉ាឡេស៊ីបា​នធ្វើតេស្តស្ដ្រីជន​ជាតិអាមេរិកាំ​ងវ័យ៨​៣ឆ្នាំនោះ ចំនួនពីរដង។ ការធ្វើ​តេស្តទាំ​ងពីរដងនោះ ចេញលទ្ធផលដូចគ្នា គឺ ស្ដ្រីរូបនោះ មានផ្ទុក​មេរោគកូរ៉ូណា Covid-19 ពិត​មែន។

ការបញ្ជាក់​នេះធ្វើឡើង ក្រោយ​ពីរដ្ឋមន្ដ្រីក្រសួងសុ​ខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង នៅថ្ងៃអាទិត្យ ទី១៦កុម្ភៈ បានផ្ញើលិ​ខិតផ្លូវការមួយទៅ​កាន់សមភាគី​ម៉ាឡេស៊ី ស្នើឲ្យពិ​និត្យ​ឡើងវិញ ចំពោះករណី​រកឃើញមេរោ​គកូរ៉ូណា Covid-19។ ក្រសួ​ងសុខាភិបាល​កម្ពុជា បានអះអាងថា អ្នកដំណើ​រស្ដ្រីរូបនោះ មានសុខភា​ពល្អប្រសើរពេលចាកចេ​ញពីកម្ពុជា​។

បញ្ហានេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែ​ន ក៏បានដាក់ជា​សចម្ងល់ថា ប្តីប្រពន្ធ​រស់នៅជា​មួយគ្នាហេតុអ្វីប្រពន្ធមា​នមេ​រោគកូរ៉ូណា បែរជា​ប្តីរបស់គា​ត់គ្មានទៅ​វិញ តើវាជាកូរ៉ូ​ណាពិត ឬយ៉ាង​ណា?

What Next?

Recent Articles

One Response to "ម៉ាឡេស៊ី​អះអាង​ថា ស្ត្រី​អាមេរិក​ម្នាក់​ពី​នាវា Westerdam លែង​មាន​មេរោគ​កូរ៉ូណា​ថ្មី ឬ Covid-19 ហើយ​"

  1. Anonymous says:

    congratulation Mr HUN NAL or HUN SEN . you seem to be OK right now OH ..GOD you make the whole world worry so much . the reason why ?? you trying to solving the world problem without any knowledge at all sorry to say that AH CHESSTU. we knew that Westerdam will be recue the US won let this ship destroy OK. they are looking to have a safe recue without any harm to the world. the whole world seem to be getting worry about your AH CHESSTU doing . in time that the whole world concerning about this virus braking out every country did not wanted to be at any criticism from what they may be wrong OK. after all the passengers got out from that ship they have to fly all over the world that right every country was worry about it. WELL as the situation go they bring them from that ship to the country like US, CANADA, and among EU they are following their medical treatment be for they go back in public . that mean they quarantine another 14 day they make sour every thing is OK be for they let them go out. how about SAMDACH AKA SENA BATHDAI . HUN NAL or HUN SEN did do you think you are that kind of smart then the whole world ?? I quest you are too dump by thinking the other way which was just about crying baby to make the world see you are a great human right protection. HAS….HAS….HA. I just laughing my ass off you are so dump indeed . please look at JAPAN what they did OK …. GOD bless ??????????