រដ្ឋាភិបាល​ថា បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​រឿង EBA

ដោយ មាន ឫទ្ធិ
2020-02-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី “ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ” នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen’s Facebook PagePhoto courtesy of PM Hun Sen’s Facebook Page


មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ជាថ្មី​ទៀត​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% មិន​មាន​ន័យថា កម្ពុជា​បាត់បង់​ទីផ្សារ​នាំចេញ​ផលិតផល​ទៅកាន់​សហភាព​អឺរ៉ុប​នោះ​ទេ​។ មន្ត្រី​រដ្ឋាភិបាល​ថា ទោះជា​ក្នុង​លក្ខខណ្ឌ​បែប​ណា​ក៏ដោយ ក៏​រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​រក្សា​បាន​នូវ​ផលប្រយោជន៍​សម្រាប់​កម្ម​ករ​ដែរ ក៏ប៉ុន្តែ​ខាង​សហជីព​ថា កម្មករ​រាប់​ម៉ឺន​នាក់​អាច​នឹង​ប៉ះពាល់​ដោយ​ផ្ទាល់ ប្រសិនបើ​សេចក្តី​សម្រេច​នេះ​ចូល​ជា​ធរមាន ហើយ​ក្រុមហ៊ុន​បញ្ជា​ទិញ​លែង​បញ្ជា​ទិញ​ទៅ​តាម​អត្រា​ពន្ធ​នេះ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​កញ្ចប់​រួចហើយ រួម​មាន ការ​កាត់បន្ថយ​ការ​ចំណាយ​មិន​សមរម្យ និង​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​របស់​កម្ពុជា ជាដើម ដើម្បី​ប្រឈមមុខ​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។ ទោះ​យ៉ាងណា លោក​ថា លោក​មិន​ទាន់​ដឹង​ថា តើ​រដ្ឋាភិបាល​នឹង​ផ្តល់​ការ​អនុគ្រោះ​អ្វី​បន្ថែម​ទៀត​សម្រាប់​វិស័យ​ឯកជន​នោះ​ទេ ព្រោះ​ចំណុច​នេះ នឹង​ត្រូវ​លើកឡើង​នៅ​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន ដែល​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយ​នេះ៖ «នឹង​មាន​វេទិកា​រាជរដ្ឋាភិបាល​ជួប​ជាមួយ​នឹង​វិស័យ​ឯកជន នេះ​នឹង​មាន​ការ​ឆ្លង​ឆ្លើយ​រវាង​គ្នា​។ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន យើង​រក្សា​ស្ថិរភាព​នៃ​ប្រាក់​បៀវត្ស​របស់​កម្មករ យើង​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប»។

កាលពី​ឆ្នាំ​២០១៩ កន្លងទៅ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ឱ្យ​បន្ត​រកស៊ី​នៅ​កម្ពុជា​ទៀត ប្រឈមមុខ​នឹង​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា EBA​។ វិធានការ​ទាំងនោះ​មាន​ជាអាទិ៍ ការ​បញ្ចប់​តួនាទី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៅ​តាម​ទី​កន្លែង​ត្រួតពិនិត្យ​ទំនិញ ការ​លុបចោល​ភ្នាក់ងារ​កម្ពុជា​នាវាចរណ៍ (CAMSAB) ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​រោងចក្រ​ឧស្សាហកម្ម ការលុបចោល​ថ្ងៃ​ឈប់សម្រាក​៦ ថ្ងៃ​ចាប់ពី​ឆ្នាំ​២០២០ តទៅ ការ​បញ្ចុះ​ថ្លៃ​សេវា​លើកដាក់​កុងតឺន័រ និង​ការ​តាក់តែង​ច្បាប់​ថ្មី​ស្តីពី​ការ​វិនិយោគ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម​។

ទាំង​សមាគម​ថៅកែ​រោងចក្រ និង​សមាគម​ស្បែកជើង លើកឡើង​ដូចគ្នា​ថា វិធានការ​នេះ​នឹង​ជួយ​បាន​មួយ​ផ្នែក ប៉ុន្តែ​មិនបាន​ទាំងស្រុង​នោះ​ទេ ប្រសិនបើ​សេចក្ដី​សម្រេច​របស់​សហ​ភាព​អឺរ៉ុប​ចូល​ជា​ធរមាន​មែន​។ សមាគម​ទាំងពីរ​បញ្ជាក់​ថា ពួកគេ​នឹង​មាន​សំណូមពរ​បន្ថែម​ទៀត​ទៅ​កាន់​រដ្ឋាភិបាល​ជុំវិញ​ការកាត់បន្ថយ​ថ្លៃដើម​នៃ​ការផលិត។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ យល់ថា ការ​ដោះស្រាយ​ទៅតាម​សំណូមពរ​របស់​ក្រុម​និយោជក ទោះ​តិច ឬ​ច្រើន​ក៏ដោយ ក៏​នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​កម្មករ​ដែរ ដូច្នេះ​លោក​ថា មានតែ​ការ​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទេ ទើប​ភាគី​ពាក់ព័ន្ធ​មិន​បាត់បង់​ផលប្រយោជន៍។

លោក អាត់ ធន់ ថ្លែង​បន្ត​ថា ក្នុង​លក្ខខណ្ឌ​ដែល​សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ចូល​ជា​ធរមាន ហើយ​ក្រុមហ៊ុន​បញ្ជា​ទិញ​បញ្ឈប់​ការ​កុម្ម៉ង់​ទិញ​ពី​កម្ពុជា​តាម​អត្រា​ពន្ធ​ដែល​បាន​កំណត់​នោះ វា​អាច​នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​រោងចក្រ​ប្រមាណ​៤០ ឬ​កម្មករ​ប្រមាណ​ជា​៨ ម៉ឺន​នាក់ ដែល​ទទួល​ផ្គត់ផ្គង់​ផលិតផល​ទាំងនោះ៖ «បើ​គេ​នៅតែ​បន្ត​ទិញ មាន​ន័យ​ថា វា​អត់​ប៉ះ​ទេ​។ យើង​និយាយ​នៅ​ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​គេ​ផ្ដាច់​នៅ​ខែ​៨ ហើយ​បន្ទាប់មក​ពួក​អ្នកបញ្ជា​ទិញ គេ​លែង​ទិញ​ក្នុង​រង្វង់​២០ហ្នឹង ឧទាហរណ៍​អ៊ីចឹង​តែម្ដង​។ ក្នុង​ករណី​ហ្នឹង ទំហំ​ដែល​ប៉ះពាល់​ហ្នឹង​តាម​យើង​ជជែក​គ្នា​ជាមួយ​ក្រុមហ៊ុន ឬក៏​សមាគម​ហ្នឹង​ថា ប្រហែលជា ៤០ រោងចក្រ ហើយ​យើង​គិត​ថា រឿង​ពិត​វា​អាច​ច្រើន​ជាង​នេះ​ទៀត»។

យោង​តាម​សេចក្ដី​សម្រេច​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ចំនួន​៤០ មុខ នាំចូល​ពី​កម្ពុជា ស្រប​ពេល​ទំនិញ​រាប់ពាន់​មុខ​ផ្សេងទៀត​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ដដែល។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ថ្លែង​ថា នៅ​ក្នុង​តម្លៃ​ទំនិញ​ជាង​១ ពាន់ ៣ រយ​លាន​ដុល្លារ​អាមេរិក ដែល​គណៈកម្មការ​អឺរ៉ុប​ប្រកាស​ដក​ការ​អនុគ្រោះ​ពន្ធ​នោះ មាន​១ ពាន់​លាន​ដុល្លារ គឺជា​ផលិតផល​សំលៀកបំពាក់​។ លោក​ថា ក្រោម​អត្រា​ពន្ធ​១២% ផលិតផល​សំលៀកបំពាក់​ត្រូវ​ជាប់​ពន្ធ​១២០ លាន​ដុល្លារ ហើយ​បើ​បូក​ទាំង​ស្បែកជើង និង​កាបូប​ទៀត​នោះ គឺ​ពន្ធ​សរុប​កើន​ដល់​១៥០ លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ពន្ធ​ទាំងនេះ​គឺ​ក្រុមហ៊ុន​បញ្ជា​ទិញ​ជា​អ្នក​ត្រូវ​បង់ មិនមែន​និយោជក​នៅ​ស្រុក​ខ្មែរ​ជា​អ្នក​បង់​នោះ​ទេ​។

លោក ខេន លូ ថ្លែង​ថា លោក​គ្មាន​យោបល់​អ្វី​ទេ​ជុំវិញ​តួលេខ​កម្មករ​ដែល​នឹង​រង​ផល​ប៉ះពាល់​ដល់​កម្មករ​ដោយ​ការ​ដក​ផ្នែក​ខ្លះ​នៃ EBA នេះ​ទេ ព្រោះ​វា​អាស្រ័យ​ទៅ​លើ​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ៖ «កង្វល់​របស់​ពួកគាត់​ហ្នឹង​ត្រូវ​ហើយ ប៉ុន្តែ​ជាក់ស្ដែង​អាច​មាន​ប៉ុន្មាន កម្មករ​ដែល​អាច​បាត់​បង់​ការងារ ឬក៏​មាន​ប៉ុន្មាន​រោងចក្រ​ដែល​អាច​បិទ យើង​អត់​ទាន់​ដឹង​ទេ ប៉ុន្តែ​អាច​។ អាហ្នឹង​ប្រើ​ពាក្យ​អាច​ត្រូវ​ហើយ»។

ស្រដៀង​គ្នា​នេះ អគ្គលេខាធិការ​រង​សមាគម​ស្បែកជើង​កម្ពុជា លោក ងួន ចាន់ណារ៉ា ថ្លែង​ថា លោក​មិន​មាន​យោបល់​ជុំវិញ​តួលេខ​ដែល​ខាង​សហជីព​លើកឡើង​នោះ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ប្រសិនបើ​ការសម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​ចូល​ជា​ធរមាន​មែន នោះ​វា​ប្រាកដជា​នឹង​ប៉ះពាល់​ដល់​រោងចក្រ​ស្បែកជើង​នៅ​កម្ពុជា​។ លោក​នៅតែ​អះអាង​ថា សមាគម​ស្បែកជើង​ចង់​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៀត សម្រាប់​ជា​ប្រយោជន៍​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ៖ «ប្រសិនបើ​កើតឡើង​មែន វា​ប្រាកដជា​ប៉ះ​ហើយ​។ ប៉ះ​តិច ប៉ះ​ច្រើន យើង​អត់​ទាន់​ដឹង​ទេ អ៊ីចឹង​ឥលូវ​នេះ​យើង​កំពុងតែ​សិក្សា​មើល​ថា តើ​សមាជិក​ទាំងអស់​ដែល​ជា​សមាជិក​របស់​ស​មា​គម​ហ្នឹង គាត់​ប៉ះពាល់​ប៉ុន្មាន​ភាគរយ ប៉ះពាល់​ទៅលើ​លេខ​កូដ​អ្វីខ្លះ​អ៊ីចឹង​ខាង​សហជីព​អះអាង​ជា​រឿង​របស់​គាត់ ខ្ញុំ​អត់​មាន​យោបល់​លើ​រឿង​នេះ​ទេ»។

ថ្វីដ្បិតតែ​លោក ខេន លូ និង​លោក ងួន ចាន់ណារ៉ា អះអាង​ថា ពួក​លោក​មិនទាន់​អាច​វាយតម្លៃ​ពី​ផល​ប៉ះពាល់​យ៉ាងណាក៏ដោយ ក៏​នៅ​ក្នុង​សេចក្ដី​​ថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​សមាគម​ស្បែកជើង​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បញ្ជាក់​ច្បាស់​ៗ​ថា ការ​ដក​ហូត EBA ២០% នេះ ទំនងជា​បណ្តាល​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ ឬក៏​ថា​ធ្វើ​ឱ្យ​បាត់បង់​ការងារ​យ៉ាង​ច្រើន​សម្រាប់​ឧស្សាហកម្ម​នេះ​។ សមាគម​ទាំងពីរ​ដែល​តំណាង​ឱ្យ​និយោជក​នៃ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា សុទ្ធតែ​សំណូមពរ​ដល់​គណៈកម្មការ​អឺរ៉ុប​ពិចារណា​ឡើងវិញ​ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ដល់​កម្ពុជា​វិញ ដើម្បី​បន្ត​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ​ឱ្យ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ។សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខាងមុខ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មាន​ពេល​ជាង​៥ ខែ​ទៀត ដើម្បី​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ឡើងវិញ ប្រសិនបើ​ចង់​ទទួល​បាន EBA ២០% នេះ​ឡើងវិញ និង​ថែរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កុំ​ឱ្យ​បាត់បង់​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល​ថា បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​រឿង EBA"

  1. Anonymous says:

    WHO take Cambodian as the tool to stay in powers . in boxing stage we suppose to see two side of fighter not only one OK. if only one side the question is who this dump guy win to who ?? WE knew the highest educated like him should not leaded this poor nation for this long . sorry AH CHESSTU you are win right now.. but I do not want to see when you get lost in the near future . you win over this poor Cambodian because you have your military powers.. but you will never win white the world powers. I’m not a dictator but I just stay in powers YOUTHEAR . GOD bless KAMPOUCHEA

  2. Anonymous says:

    Veitcong mafia dictator never care about nation or country’ what ever he do he followed the Angka lour hanoi’ because he is veitcong dog