តុលាការ​សួរដេញដោល លោក កឹម សុខា ច្រើន​អំពី​រឿង​បង្កើត​គណបក្ស​សង្គ្រោះជាតិ

ដោយ យន់ សាមៀន
2020-02-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។

 RFA


តុលាការ​បន្ត​សួរ​ដេញ​​ដោល​ លោក​ កឹម​ សុខា​ ជុំវិញ​ការ​បង្កើត​​គណបក្ស​​សង្គ្រោះជាតិ​


សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ ពុធ ទី​២៦ កុម្ភៈ​នេះ បាន​បន្ត​សវនាការ​កាត់​ក្តី​សំណុំរឿង​លោក កឹម សុខា សម្រាប់​សប្ដាហ៍​ទី​៦ ។ ការ​ដេញដោល​នៅ​ថ្ងៃ​នេះ ផ្តោត​ជា​សំខាន់​ទៅលើ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញពី​សម្ពន្ធភាព​នយោបាយ​រវាង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា និង​គណបក្ស​សម រង្ស៊ី របស់​លោក សម រង្ស៊ី។

សវនាការ​ថ្ងៃ​ទី​០១ នៃ​សប្ដាហ៍​ទី​០៦ នេះ បាន​ចាប់ផ្តើម​ឡើង​ដោយ​ការ​ជជែក​រឿង​ការ​ដាក់​ភស្តុតាង​បន្ថែម​របស់​ក្រុម​មេធាវី​តំណាង​ឱ្យ​ភាគី​រដ្ឋាភិបាល​។ ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ហាក់​មិនសូវ​សប្បាយចិត្ត​ឡើយ​ចំពោះ​ការ​ដាក់​ភស្តុតាង​បន្ថែម​នោះ ដោយសារ​ពួកគាត់​មិន​ទទួល​បាន​ភស្តុតាង​នោះ ហើយក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សួរដេញដោល​ពេញលេញ​ចំពោះ​ការ​ដាក់​ភស្តុតាង​នេះ​ដែរ កាល​ពី​សប្ដាហ៍​មុន​។ ក្រោយ​ការ​ជជែក​ដេញដោល​ជាង​មួយ​ម៉ោង​រវាង​តំណាង​អយ្យការ ក្រុម​មេធាវី​រដ្ឋាភិបាល និង​ក្រុម​មេធាវី​របស់​លោក កឹម សុខា អំពី​រឿង​ដាក់​ភស្តុតាង​នេះ​រួចមក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក កូយ សៅ ក៏​សម្រេច​ឱ្យ​ភាគី​នីមួយៗ​ផ្អាក​ការ​ជជែក​នោះ ដើម្បី​ងាក​ទៅ​បន្ត​ជជែក​លើ​អង្គ​សេចក្តី​នៃ​សំណុំរឿង ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ថ្ងៃ​ចាប់ខ្លួន​លោក កឹម សុខា វិញ។

តំណាង​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ លោក វង្ស ប៊ុនវិស្សុត បាន​ចោទសួរ​លោក កឹម សុខា អំពី​ចំណុច​មួយ​ចំនួន​មុន​នឹង​ការ​ឈាន​ដល់​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២០១២ ដូចជា មូលហេតុ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ និង​ការ​ជួប​ជុំ​គ្នា​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ចរចា​បង្កើត​គណបក្ស​សង្គ្រោះជាតិ ជាដើម​។ លោក កឹម សុខា បាន​ឆ្លើយតប​ថា មូលហេតុ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី គឺ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ជាមួយ​គណបក្ស​កាន់អំណាច​។ តំណាង​អយ្យការ​បាន​ចោទសួរ​លោក កឹម សុខា ទៀត​ថា តើ​ការ​ចាប់ផ្តើម​ចរចា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ជា​លុយកាក់ និង​មតិយោបល់​ពី​ខាង​ភាគី​បរទេស​ណា​ឬទេ​? លោក កឹម សុខា ឆ្លើយ​ថា មិន​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ភាគី​បរទេស​ណា​នោះ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​កើត​ចេញ​ពី​ឆន្ទៈ​ខ្មែរ​ពិតប្រាកដ រួមមាន​រូបលោក​ផ្ទាល់ លោក សម រង្ស៊ី និង​ភាគី​ខ្មែរ​មួយ​ចំនួន​ទៀត​។

ក្នុង​សវនាការ​នេះ មេធាវី​តំណាង​ឱ្យ​រដ្ឋាភិបាល​ក៏បាន​ចោទសួរ​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ការរួម​គ្នា​ជាមួយ​លោក សម រង្ស៊ី ដើម្បី​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចោទសួរ​របស់​តំណាង​អយ្យការ​ផង​ដែរ។

សហ​មេធាវី​មួយ​រូប​របស់​លោក កឹម សុខា គឺ​លោក ចាន់ ចេន ថ្លែង​ក្រោយ​បញ្ចប់​សវនាការ​ថា ដោយសារតែ​មាន​រឿង​ច្រើន​ដែល​ត្រូវ​ជជែក​ដេញដោល លោក​បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បើកសវនាការ​រឿង​ក្តី​នេះ​៥ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ថ្ងៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក៏ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​បដិសេធ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​បាន​ចូលរួម​ស្ដាប់​សវនាការ​នេះ កត់សម្គាល់​ថា ក្នុង​សវនាការ​លើក​នេះ ចៅក្រម​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​ភាគី​ទាំងសងខាង ដើម្បី​ដេញដោល​គ្នា​ដែល​ខុស​ពី​សវនាការ​លើក​មុនៗ ក៏​ប៉ុន្តែ​លោក​ថា ខាង​តំណាង​អយ្យការ និង​មេធាវី​រដ្ឋាភិបាល​បាន​តាំង​សំណួរ​ដដែល និង​ជាន់គ្នា ដែល​ជា​រឿង​ខាត​ពេលវេលា​។ លោក​ថា សំណើ​របស់​ក្រុម​មេធាវី​ដែល​ចង់​ឱ្យ​តុលាការ​បើកសវនាការ​រឿង​នេះ​ឱ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នោះ តុលាការ​គួរតែ​ពិចារណា​ទទួលយក ព្រោះ​រឿង​ក្តី​នេះ​ត្រូវ​ប្រើ​ពេល​យូរ។ «»

ស្រប​ពេល​នៃ​សវនាការ​នេះ នៅ​ខាងក្រៅ​បរិវេណ​តុលាការ​ឯណោះ​វិញ មិន​សូវ​មាន​អ្នកឃ្លាំមើល​ច្រើន​ដូច​ពីមុនៗ​នោះ​ទេ គឺ​មានតែ​អ្នកសារព័ត៌មាន​មួយ​ចំនួន និង​កងកម្លាំង​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​ប៉ុណ្ណោះ​។ សវនាការ​កាត់​ក្តី​សំណុំរឿង​លោក កឹម សុខា នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ កុម្ភៈ បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "តុលាការ​សួរដេញដោល លោក កឹម សុខា ច្រើន​អំពី​រឿង​បង្កើត​គណបក្ស​សង្គ្រោះជាតិ"

  1. Anonymous says:

    Is veitcong court ask about Parish Accord ?? Is veitcong court ask about democracy?? is veitcong court respected constitution ?? Is veitcong court issue the warren to mr SO KHA?? before they burs in mr so kha ‘s house in middle of the night ‘ why?? why those people go in the night ?? Are they robbers?? or terrorist ?? or veitcong court order?? Who order ?? This is the crime ” not respected constitution’

  2. so socheath says:

    បរិបទនៃពាក្យថា សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ
    ផ្តាច់ការ វាជាមនោគមវិជ្ជាអាណានិគមបែបថ្មី នាំមកនូវការភ័យខ្លាច
    ហើយដែលត្រូវបានទន្ទេញដូចសេក ដោយបក្សតៃហោង
    សង្គ្រោះផេះ
    *******
    បរិបទនៃពាក្យថា សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ផ្តាច់ការ វាគ្រាន់តែជាមនោគមវិជ្ជាអាណានិគមបែបថ្មី នាំមកនូវការភ័យខ្លាច ត្រូវបានទន្ទេញជាប់មាត់ ដោយគ្រប់អ្នកដែលមាន
    និន្នាការប្រឆាំងរដ្ឋាភិបាលនៃបណ្តារប្រទេស ដែលពួកអ្នកចង់ដណ្តើមអំណាចក្នុងពេលដែលពួកគេគ្មានសមត្ថភាពពិតប្រាកដក្នុងការដឹកនាំ ដោយពួកគេគ្រាន់តែចេះពឹងផ្អែកលើជនបរទេសឲ្យដឹកមុខដើម្បីសម្រេចមហិច្ឆិតា ក្នុងការដណ្តើមអំណាច ឬបែបភាសាលាក់បាំង
    ថា ចង់បានការផ្លាស់ប្តូរ ក្នុងពេលដែលសកម្មភាពរបស់ពួកគេប្រព្រឹត្តទៅតាមរយះចលនា
    នៃការផ្តួលរំលំក្នុងយុគសម័យនេះ ហៅថាបដិវត្តន៍ពណ៍ដោយបំពាននឹងមិនសមហេតុផល ។
    ការរស់រានមានជិវិត បន្ទាប់មកការយំ ការសើច នោះគឺជាសេរីភាព និងសិទ្ធិរបស់មនុស្សដែលមានពីកំណើត ។ តើយើងពិតជាត្រូវការឲ្យមានការបង្ហាត់បង្រៀនទេ ?
    មានប្រទេសជាច្រើនដោយសារពាក្យ ប៉ុន្មានម៉ាត់នេះនោះគឺ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យ នឹងប្រឆាំងជនផ្តាច់ការ ហើយដែលតាមការមើលឃើញជាក់ស្តែង មេដឹក
    នាំប្រទេសដែលគេហៅថាជាជនផ្តាច់ការ មានហ្កាដាហ្វី សាដាមហ៊ូសេន ជាដើមគឺសុទ្ធ
    តែបានធ្វើឲ្យប្រទេសជាតិក្រោមការដឹកនាំរបស់គាត់ ជីវភាពរស់នៅរបស់ប្រជាជនអ៊ីរ៉ាក់
    លីប៊ី រស់នៅប្រៀបបានជាឋានសួគ៍ក្នុងលោកីយ៍ ក្រោមកណ្តាប់ដៃអភិវឌ្ឍន៍ជាតិ របស់
    មេដឹកនាំ ដែលត្រូវបានគេចោទប្រកាន់ថាជនផ្តាច់ការទាំងនោះ ។
    ប្រទេសធំមានការអភិវឌ្ឍន៍ ប្រកបដោយបច្ចេកវិជ្ជាកំរឹតខ្ពស់ ឬហៅម៉្យាងទៀតថា ប្រទេស
    អ្នកមាន ជាបងធំ ដើម្បីភាពម្ចាស់បានយកពាក្យថា សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ
    នឹងប្រឆាំងជនផ្តាច់ការ នេះ ប្រើគំរាមកំហែង លើប្រទេសនានាដែលតូចជាងខ្លួន ទន់ខ្សោយ
    ជាងខ្លួន ឲ្យដាក់ខ្លួនរណប ទោះបីថាប្រទេសខ្លះបានប្រព្រឹត្តនូវអំពើគៀបសង្កត់ រំលោភលើ
    សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នឹងប្រព្រឹត្តនូវអំពើផ្តាច់ការ ដោយប្រាកដ ក៏គ្មាន
    ទោសកំហុស ឲ្យតែដើរតាមលំអាន ប្រទេសដែលជាបងធំ ទុកដាក់ប្រទេសនោះ
    ថាជាម្ចាស់របស់ខ្លួន ។ បើបែបនេះ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែលជាពាក្យ
    ទន្ទេញរបស់បងធំ ចង់ឲ្យគ្រប់ប្រទេសនានាក្នុងលោកគោរពជាសកល ស្ថិតនៅឯណា ?
    តើវាមិនស្ថិតនៅ លើតែបបូរមាត់បងធំទេឬ ?
    ប្រទេសមួយ មានវប្បធម៍ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា នឹងការតាក់តែងច្បាប់
    ជាតិ ដើម្បីគោរពអនុវត្តន៍ រៀងៗប្រទេស ។
    អ្នកមានជំនឿលើសាសនាព្រះពុទ្ធ ឥស្លាមសាសនា មិនអាចជឿ នឹងអនុវត្តន៍ទាំងស្រុង
    តាមច្បាប់គ្រឹះសាសនានោះទេ ដែលនេះមិនមែនជារឿងចម្លែក ដែលសូម្បីប្រទេសបងធំ
    ខ្លួនឯងក៍ដឹងច្បាស់ ។
    រឿងដែលត្រូវបដិបត្តិដោយខានមិនបាន លុះត្រាប្រទេសនោះស្ថិតនៅក្រោមអាណានិគម
    របស់ខ្លួន ។
    ដូចនេះការចាប់បង្ខំណាមួយតាមបរិបទនៃពាក្យថា សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ
    ផ្តាច់ការ តើវាមិនមែនជាមនោគមវិជ្ជា ដាក់អាណានិគមបែបថ្មីទេឬ ?

  3. so socheath says:

    កឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់ទៀត មកការពារក្តីរបស់ខ្លួនក្តី
    *******
    បើនិយាយពីពីកឹម សុខា រឿងភូតភរ បោកប្រាស ញុះញង់អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គមអានេះខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្ស៊ីទៅទៀត។
    ព្រោះថា វាតែងអួតអាងថា វាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកជួយវា ជាអ្នកបង្រៀនវាពីវិធីធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
    សម្រាប់កឹម សុខា វាមានចំណុចខ្សោយរបស់វា នោះ គឺអំនួត ដែលបណ្តាលឲ្យបែក
    ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហើយត្រូវបានទម្លាយជាសាធារណះតាមរយះ
    រង្វះមាត់វានេះឯង ។

    យ៉ាងនេះហើយទើបធ្វើឲ្យវាជាប់គុកច្រវ៉ាក់។ ព្រោះថានយោបាយសន្យាខ្យល់របស់វា ត្រូវទទួលរងនូវការបាត់ជំនឿពីសំណាក់អ្នកគាំទ្រវាជាបណ្តើរៗ ប្រៀប ដូចជាសំប៉ាន
    រសាត់ចោលសំពៅដែលហៀបលិចលង់ក្នុងមហាសារដ៏ធំល្វឹងល្វើយ។
    ពិតហើយ ការឃោសនាអកុសល បង្កើតរឿងក្នុងពេលដែលគ្មានរឿង ដើម្បីញុះញង់
    អុចអាលទម្លាក់កំហុស ការសន្យាខ្យល់ខ្ចប់ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងពេលដែលកាលណោះមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលគាំទ្រគោលនយោបាយដឹកនាំ
    របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានណែនាំកុំឲ្យមានការតបត ដែលវាហាក់ដូច
    ជាការសម្ងំទទួលស្គាល់កំហុស ដូចពួកវាថាមែន។
    ការសម្ងំបែបនេះ បាននាំមកនូវបច្ច័យអាក្រក់ដាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល
    ជាហេតុ ធ្វើឲ្យមន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ចេញមុខតបតរកខុសត្រូវ
    ជាមួយពួកបក្សប្រឆាំងសង្គ្រោះជាតិ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរទោះបីរំលោភលើការណែនាំក្តី។
    សកម្មភាពតបត របស់មន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋពិតជាមានឥទ្ធិពលយ៉ាងប្រាកដ ក្នុងការកំចាត់ព័ត៌មានភូតកុហកបោកប្រាស ពិសេសការសន្យាខ្យល់ក្នុងការផ្តល់
    ថវិកា៥០ ម៉ឺនដុល្លារមួយឃុំ ប្រសិនបើគណះបក្សសង្គ្រោះជាតិឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ។
    តើនេះវាមិនមែនជាការសន្យាដ៏ហួសហេតុ ក្នុងអ្វី
    ដែលក្នុងឃុំសង្កាត់ដែលពួកវាឈ្នះហើយ មិនមានឲ្យថវិកាតាមការសន្យា សូម្បី
    តែមួយសេននោះ។
    ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ តាមនយោបាយសន្យាផ្តល់
    មូលនិធិ៥០ម៉ឺនដុល្លារ ដែលរៀបចំកិច្ចការដោយអាក្តឆ្កែកឹមសុខា និងទទួលការអនុវត្តយ៉ាងសកម្មដោយយឹមសុវណ្ណ ថ្វីត្បឹត ចំនួនអាសនៈតំណែងជាមេឃុំសង្កាត់របស់គណៈបក្សសង្គ្រោះជាតិ មានការកើនឡើងបន្តិចក្តី តែភាពប្រទាំងប្រទើស ទាក់ទងនិងការ
    សន្យាផ្តល់មូលនិធិ៥០ម៉ឺនដុល្លារពីគណៈបក្សសង្គ្រោះជាតិចំពោះឃុំសង្កាត់បក្សនេះឈ្នះឆ្នោតបានកើតឡើងតាមរយះការធ្វើបាតុកម្មទាមទារលុយមូលនិធិដែលបក្សសង្គ្រោះជាតិ បានសន្យា បានកើតឡើងក្នុងច្រើនមូលដ្ឋាននៅទូទាំងទូទាំងប្រទេស ។
    យឹមសុវណ្ណត្រូវបាន មតិជាច្រើនម៉ឺនសែននាក់ក្នុងមួយថ្ងៃ បានធ្វើការវាយប្រហារជេរប្រមាថ តាមរយះបណ្តាញសង្គមហ្វេសប៊ុក ។
    ដោយឡែកសម្រាប់មេឃុំ ចៅសង្កាត់ គណៈបក្សសង្គ្រោះជាតិ ដែលទើបឈ្នះឆ្នោតទៀតសោត ពួកគេចូលធ្វើការក្នុងឬកពារក្រអឺតក្រទ្រម ទុកខ្លួនហាក់នៅក្រៅច្បាប់ប្រទេស ប្រៀបដូចជាប្រទេសកម្ពុជាមួយនេះ ដឹកនាំដោយរដ្ឋាភិបាលពីរ ។
    កឹមសុខា ដែលទើបចេញពីក្នុងរូងកណ្តុរ សម្រាប់គេចខ្លួនពីសណាញ់ច្បាប់ក្នុងការប្រព្រឹត្តនូវអំពើអានាចារបោកបញ្ឆោតរួមសង្វាស ហើយដែលប្តឹងដោយនារីរងគ្រោះ
    ផ្ទាល់នោះ ត្រូវចេញមុខប្រឈមដោះស្រាយភាពប្រទាំងប្រទើស ចំពោះការសន្យាខ្យល់ខ្ចប់របស់វា ដែលវាដឹងយ៉ាងប្រាកដថា នឹងបណ្តាលឲ្យមានការបែកបាក់ បាត់នូវជំនឿចិត្ត
    ហើយបញ្ឈប់នូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានដែលកំពុងទាមទារលុយមូលនិធិ៥០ម៉ឺនដុល្លារចំពោះគណៈបក្សសង្គ្រោះជាតិ ព្រោះថាការបោះឆ្នោតជ្រើស
    រើសតំណាងរាស្ត្រ នឹងឈានមកដល់ក្នុងខែកក្កដាឆ្នាំ២០១៨ក្នុងពេលដ៏ខ្លី
    ខាងមុខ។
    កិច្ចអន្តរាគមន៍បែបបោកប្រាសបន្ត របស់កឹមសុខា មិនទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហានេះទេ ។
    កឹមសុខា ដឹងយ៉ាងច្បាស់ថា ការបោះឆ្នោតថ្នាក់ជាតិកាន់ខិតជិតមកដល់បែបនេះ វាពិតជាមិនមានពេលវេលាណាមួយអំណោយផលសម្រាប់ការឃោសនាបោកប្រាសរបស់វាទៀត
    ឡើយ ។ ដូច្នេះជម្រើសរបស់កឹមសុខាមានតែមួយ នោះគឺការប្រមូលកម្លាំង វាយសម្រុកផ្តាច់ព្រ័តប្លន់ដណ្តើមអំណាចតាមរយះបាតុកម្ម ទោះបីកន្លងមក មានការបង្ក្រាបម្តងហើយក្តី ។
    ពាក្យថាអាមេរិកគឺជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិគឺជាស្ប៉តឃោសនាដែលកឹមសុខា
    យកមកប្រើជាប្រចាំសម្រាប់ការទាក់ទាញចំ ពោះអ្នកជឿជាក់លើគណៈបក្សសង្គ្រោះជាតិផង
    និងធ្វើជាការគំរាមកំហែងដល់អ្នក មិនគាំទ្រផងត្រូវបានខ្ជាក់ពីក្រអូមមាត់កឹមសុខាជាប្រចាំ ។
    អាយ៉ងគោមួយរយកឹម សុខា ក្តី អាដង្ខៅបាតុកម្មសមរង្ស៊ីក្តី គឺជាមនុស្សដែលទុកច្បាប់ជាតិ ថាគ្រាន់តែជាក្រដាស ដែលគ្មានតម្លៃ ។ ពួកវា តែងទុកគណបក្សសង្គ្រោះគឺជារដ្ឋាភិបាលមួយដែលមានច្បាប់ដោយឡែក មិនអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ ព្រោះថារាល់ទង្វើនៃការប្រព្រឹត្តរបស់បក្សមួយនេះ គឺតែងបំពានលើច្បាប់ជាតិ ដែលកន្លងមកទោះបី សមាជិកសភានៃបក្សនោះបានចូលរួមអនុម័តច្បាប់ នៅក្នុងរដ្ឋសភាជាតិក្តី ។
    ជានិច្ចកាលអាយ៉ងគោមួយរយកឹម សុខា តែងប្រើអំណះអំណាង ពីសិទ្ធអំណាចរបស់
    សហរដ្ឋអាមេរិក ក្នុងការចាត់ចែងជោគវាសនាលើកម្ពុជា ដោយទុកកម្ពុជា ហាក់ជាប្រទេស
    ដែលស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកជានិច្ច ។
    កម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨ ។
    តែក្រោយពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។
    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់ បានលើកឡើងថា នៅក្នុង
    និយាមនៃការអនុវត្តន៍ជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។
    ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ
    សម្តេចចង់ឱ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព
    និងស្ថិរភាពសង្គម។
    ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែល
    រាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស
    លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
    នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
    ទៅដល់អូស្ត្រាលី កឹម សុខាចាប់ផ្តើមប្រើយុទ្ធសាស្ត្រចំនួនបីដើម្បី
    ទី១-ទទួលបាននូវផលប្រយោជន៍ក្នុងការបោកស៊ីទី២-គៀងគរកម្លាំងដើម្បីផ្តួលរំលំតាមមធ្យោបាយបដិវត្តន៍ពណ៌ និងទីបី បើមធ្យោបាយផ្តួលរំលំត្រូវបរាជ័យ គឺប្រើប្រាស់
    កម្លាំងដែលនៅសេសសល់ ដើម្បីធ្វើវិទ្ធស្សនាបង្ករហេតុតាមគ្រប់រូបភាពក្នុងសង្គម នាំមកនូវភាពជ្រួលច្របល់ផ្នែកសតិអារម្មណ៍ក្នុងមជ្ឍដ្ឋានជាតិ ជាហេតុផ្តើមនូវចំណុច
    ដែលអាចទាក់ទាញឲ្យអន្តរជាតិមានការចាប់អារម្មណ៍ ដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល
    កម្ពុជា ទាក់ទងលើផ្នែកសេរីភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេតែងទន្ទេញ
    ជាប់មាត់ ក្នុងពេលដែលដែលពួកគេទុកច្បាប់ជាតិ នៅក្រោមអំណាចនៃសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេទន្ទេញជាប់មាត់រហូតនោះឯង ។
    ជាក់ស្តែងក្នុងទិដ្ឋភាពបែបនេះ នាពេលបច្ចុប្បន្ន ពួកសកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ មិនខ្លាច ក្នុងការប្រព្រឹត្តទង្វើល្មើសច្បាប់ មានដូចជាលួចដីរដ្ឋ ប្លន់ដីរាស្ត្រ
    ប្រើប្រាស លក់ចែកចាយគ្រឿងញៀន ផ្សាយព័ត៍មានមិនពិត រំលោភបំពាន
    ដើរតួជួសដែនសមត្ថកិច្ច អាជ្ញាធរដែនដី បំពានលើករណីមួយចំនួនដែលច្បាប់បាន
    ហាមឃាត់ពួកគេ ព្រោះថាពេលមានការបង្ក្រាបពីសមត្ថកិច្ចរាជរដ្ឋាភិបាល ពួកគេបានចោទចំពោះទង្វើបង្ក្រាបបទល្មើសទាំងនេះថាជារឿងនយោបាយ ។
    ផ្តើមពីយុទ្ធសាស្ត្រដែលរៀបចំទុកនេះ អាយ៉ងគោមួយរយ កឹមសុខាបានដាក់ការទុកចិត្តយ៉ាងសំខាន់មួយទៀត នោះគឺថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលហ៊ុនសែន មិនអាចប៉ះពាល់កឹម សុខា បានទេ ព្រោះកឹម សុខា មានអាមេរិកជាមេនៅពីក្រោយខ្នង ព្រោះអាមេរិកជាគ្រូ កាណាដាជាគ្រូដែលខុសប្លែកពីសមរង្ស៊ី ដែលអានេះដឹងខ្លួនថាធ្វើខុសច្បាប់ជាតិ រត់ប្រាសអាយុយករួចខ្លួនតែម្តងទៅ។ ដូចនេះហើយការដឹកនាំធ្វើបដិវត្តន៍ពណ៍ពីសំណាក់ កឹមសុខា សមរង្ស៊ីបានផ្តើមឡើង ដោយធ្វើការបំផ្លិចបំផ្លាញទាំងទ្រព្យសម្បត្តិរដ្ឋនិងឯកជន ធ្វើឲ្យ
    មនុស្សស្លាប់នឹងរងរបួស ជាមួយពាក្យស្លោកអ្នកចាញ់ដេញអ្នកឈ្នះ ហ៊ុនសែនអើយ
    ចុះចេញទៅ តើវាដូចពាក្យកឹម សុខាដែលអះអាងថា គណះបក្សសង្គ្រោះជាតិ ធ្វើការផ្លាស់
    ប្តូរដោយសន្តិវិធី មិនយកខ្មែរណាធ្វើសត្រូវទេ ?
    អាយ៉ងគោមួយរយកឹមសុខា ហាក់ភ្លេចខ្លួនថា ការសម្រួលឲ្យវារួចខ្លួនចេញពីរុន្ធលូកន្លងទៅនេះ គឺសម្តេចតេជោសែនដើម្បីឲ្យវាបានចូលរួមបោះឆ្នោតដែលវាមិនមែនជាសម្ពាធ
    ពីអន្តរជាតិណានោះទេ ។ ងប់ងុលដោយគ្មានការពិចារណា ក្នុងការជឿជាក់លើអាមេរិក
    ភ្លេចគឹតពីដែនអធិបតេយ្យជាតិខ្លួន និងម៉្យាងទៀត ក្នុងសភាពមនុស្សមានសភាវៈអាក្រក់លោភលន់ចង់មានបានហួសប្រមាណ ក្នុងការបោកប្រាសយកប្រាក់មូលនិធិ
    ស៊ីចាយ ផឹកស៊ី ស្រីញីអូនបងផង និងធ្វើជាសេដ្ឋីនយោបាយផងកឹមសុខាបានទម្លាយអស់នូវរាល់អាថ៌កំបាំង ក្នុងការប្រព្រឹត្តនូវអំពើឃុបឃឹតជាមួយបរទេស ដើម្បីបំផ្លាញជាតិ ក្បត់ជាតិ
    ខ្លួន ហើយដែលត្រូវទទួលទោសជាប់គុកនឹងកំពុងមានក្តីក្តាំក្នុងតុលាការ ពីបទសន្ទិដ្ឋភាពជាមួយបរទេសរហូតដល់សព្វថ្ងៃនេះ ។
    ដូចនេះកឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់នាក់ទៀត មកការពារក្តីរបស់​វាក្តី ៕

  4. Anonymous says:

    We knew that so socheat’ because you and your boss are the veitcong mafia ‘ you never respected constitution ‘ but one day khmer rise up and keep you and your boss in jail ‘ KARMA or you and your boss will go to hell thousand years ‘