USAID ស្នើ​ក្រសួង​បរិស្ថាន​ឱ្យ​បង្កើត​ប៉ុស្តិ៍​ឆែកឆេរ​នៅ​មាត់​ច្រក​ផ្លូវ​ចូល​ក្រុម​ហ៊ុន​ Think Biotech

ដោយ ខែ សុណង
2020-02-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​គម្រោង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់ និង​ការ​រេចរឹល​ព្រៃឈើ ឬ​ហៅ​ថា ដេរបូក (REDD+) នា​ក្រសួង​បរិស្ថាន កាល​ពី​​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​គម្រោង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់ និង​ការ​រេចរឹល​ព្រៃឈើ ឬ​ហៅ​ថា ដេរបូក (REDD+) នា​ក្រសួង​បរិស្ថាន កាល​ពី​​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។

 RFA/Brach Chev


ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា (USAID)​​ ប្រចាំ​កម្ពុជា បាន​រក​ឃើញ​ថា​ ការ​បន្ត​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់​នឹង​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​គម្រោង​រេដ បូក (Carbon REDD+) របស់​ក្រសួង និង​ក្រុមហ៊ុន​ជប៉ុន មីតស៊ូ (Mitsui) ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​សហគមន៍​ផង​ដែរ។

ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​បង្កើន​វត្តមាន​របស់​មន្ត្រី​ឧទ្យានុរក្ស​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់​​ និង​បង្កើត​ប៉ុស្តិ៍​ឆែក​ឆេរ​នៅ​មាត់​ច្រក​ផ្លូវ​ចូល​ក្រុម​ហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia)  បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ ការ​បន្ត​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ក្នុង​តំបន់​អភិរក្ស​នោះ​ នឹង​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​គម្រោង​រេដ​បូក​រួម​របស់​ក្រសួង និង​ក្រុមហ៊ុន​ជប៉ុន មីតស៊ូ (Mitsui) ។

នៅ​ក្នុង​របាយការណ៍​មួយ ដែល​បាន​រៀបរៀង​ឡើង​ដោយ ក្រុមហ៊ុន ថិត្រា ថិក (Tetra Tech) ដាក់​ជូន​គម្រោង USAID ព្រៃ​ឡង់​បៃតង ដែល​មាន​ចំណង​ជើង​ថា​ «របាយការណ៍​បន្ទាន់​ ការ​កាប់​ដើម​ជ័រ​ច្បោះ​ក្នុង​តំបន់​គម្រោង​រេដបូក​ក្រសួងបរិស្ថាន​និង​ក្រុម​ហ៊ុន​ មីតស៊ូ MITSUI»ដែល​អាស៊ី​សេរី ទទួល​បាន​កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ២០២០ ក្រុម​ការងារ​ផ្នែក​ជីវភាព​សហគមន៍​នៃ​គម្រោង​ USAID  ព្រៃ​ឡង់​បៃតង​ បាន​ចុះ​ពិនិត្យ​វាយ​តម្លៃ​បឋម​ អំពី​វត្តមាន​នៃ​ដើម​ជ័រ​ច្បោះ​ដែន​ជម្រក​សត្វព្រៃ​ «ព្រៃ​ឡង់»​ភូមិសាស្ត្រ​ ខេត្ត​ស្ទឹងត្រែង​ ជិត​ព្រំ​ប្រទល់​រវាង​ដែន​ជម្រក​សត្វ​ព្រៃ​ «ព្រៃ​ឡង់​» និង​ដី​សម្បទាន​ព្រៃ​ដៃគូ ស៊ីង បាយអូថេក។ ខណៈ​ក្រុម​ការងារ​បាន​ជួប​ប្រទះ​នឹង​ការ​កាប់ និង​ដឹក​ជញ្ជូន​ដើម​ជ័រ​ច្បោះ​យ៉ាង​អនាធិបតេយ្យ។

របាយការណ៍​ដដែល​បាន​សរសេរ​ថា ស្រប​ពេល​សម្រាក​ពេល​យប់​ ក្រុមការងារ​ក៏បាន​ឮ​សំឡេង​លើក​ឈើ​​ដាក់​ឡាន និង​សំឡេង​កាប់​ឈើ​ដោយ​ប្រើ​​ប្រាស់​រណារ​យន្ត​គ្រប់​​កន្លែង​។

នៅ​ក្នុង​របាយការណ៍​នោះ​លើកឡើង​ថា​ ការ​បន្ត​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ក្នុង​តំបន់​អភិរក្ស​នោះ​ នឹង​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​គម្រោង​រេដបូក របស់​ក្រសួង និង​ក្រុមហ៊ុន​ជប៉ុន មីតស៊ូ។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​កាប់​ដើម​ជ័រ​ច្បោះ​ខ្នាត​ធំ​បែប​នេះ កំពុង​តែ​បំផ្លាញ​ប្រភព​ចំណូល​ចម្បង​របស់​សហគមន៍​មូលដ្ឋាន។

របាយការណ៍​ក៏​បាន​ស្នើ​ឲ្យ​បង្កើន​វត្តមាន​របស់​មន្ត្រី​ឧទ្យានុរក្ស​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់​​ និង​បង្កើត​ប៉ុស្តិ៍​ឆែក​ឆេរ​​នៅ​មាត់​ច្រក​ផ្លូវ​ចូល​ក្រុម​ហ៊ុន ស៊ីង បាយអូថេក និង​អនុវត្តន៍​ពង្រឹង​យន្តការ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​នឹង​ខេត្ត​។ ជា​មួយ​គ្នា​នោះ ស្នើ​សូម​ឲ្យ​ដំឡើង​កាមេរ៉ា​ស្វ័យ​ប្រវត្តិ​នៅ​ចំណុច​ព្រំ​ប្រទល់​នៃ​ដែន​ជម្រក​សត្វព្រៃ​ «ព្រៃ​ឡង់» និង​ដី​សម្បទាន​ក្រុម​ហ៊ុន ស៊ីង បាយអូថេក ដែល​ក្រុមហ៊ុន​នេះ​កំពុង​ឈូស​ឆាយ​ផ្លូវ​ថ្មី ដើម្បី​កំណត់​ជា​ព្រំប្រទល់។

ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ខាង​លើ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា មាន​ប្រសាសន៍​ថា របាយការណ៍​នោះ​ពុំ​មែន​ជា​របាយការណ៍​ត្រឹម​ត្រូវ​ឡើយ។​ ហើយ​ពលរដ្ឋ​មាន​សិទ្ធិ ប្រមូល​ផល និង​អាស្រ័យ​ផល អនុផល​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក សត្វព្រៃ ក៏ប៉ុន្តែ ពួក​គេ​គ្មាន​សិទ្ធិ​លក់ ដើម​ច្បោះ​ជ័រ ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​នោះ​ទេ។ លោក​បញ្ជាក់​ថា កាល​ណា ក្រសួង​ទទួល​បាន​ព័ត៌មាន និង​មាន​ភស្តុតាង គ្រប់​គ្រាន់​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​មន្រ្តី​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍ ស្តីពី​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​មេសា ឆ្នាំ២០១៩ ក្រសួង​បរិស្ថាន និង​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ប្រកាស​អនុវត្ត«គម្រោង​ព្រៃ​ឡង់​បៃតង» ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ព្រៃ​ឡង់​នៅ​ខេត្ត​កំពង់ធំ ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​ព្រះវិហារ ​ក្រោម​ទឹកប្រាក់​ប្រមាណ​​ជាង ២១លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈ​ពេល ៥ឆ្នាំ។

សកម្មជន​ការពារ​ព្រៃ​ឈើ លោក ហេង ស្រស់ បាន​លើក​ឡើង​ថា ចំពោះ​ការ​បង្ហាញ​របាយការណ៍ របស់ ភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​នេះ គឺ​ដោយ​ព្រោះ​មាន​ការ​បារម្ភ​អំពី​​ការ​បាត់បង់​ដើម​ច្បោះ​របស់​សហគមន៍​មួយ​ចំនួន ដែល​គាត់​អាស្រ័យ​ផល ទៅលើ​ដើម​ច្បោះ​ទាំង​នោះ។ លោក​ថា រដ្ឋាភិបាល​គួរ​តែ​បង្ក្រាប ឬ​ពិនិត្យ​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ ហើយ​ប្រសិន​បើ រាជ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ គឺ​ហាក់​បី​ដូច​ជា​បើក​ភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ កំពុង​ដឹក​ជញ្ជូន​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​យ៉ាង​ដូច្នេះ​ដែរ៖ «បើ​សិន​ជា​រាជ​រដ្ឋាភិបាល ក៏​ដូចជា​គណៈកម្មការ ព្រម​ទាំង​ក្រសួង​គាត់​មិន​ធ្វើ​ការ​ចាត់​វិធានការ​ទៅ​លើ​ក្រុមហ៊ុន Think Biotech ទេ វា​ហាក់​បី​ដូច​ជា​រាជ​រដ្ឋាភិបាល​ ក៏​ដូចជា គណៈកម្មការ​ហ្នឹង គាត់​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​អ៊ីចឹង​ឯង»

លោក ហេង ស្រស់ អះអាង​ថា ក្រុមហ៊ុន​នេះ​បាន​កាប់​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ រួច​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ស៊ីង បាយអូថេក រួច​ក្លែង​បន្លំ​ឈើ​នេះ ជា​ឈើ​ស្រប​ច្បាប់​នៅ​ក្នុង​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ រួច​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រុមហ៊ុន អង្គរ​ប្លាយវូដ (Angkor Plywood)។

ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ នៅ​ក្នុង​មាត្រា ៦៦ និង​មាត្រា ៦០ បាន​ចែងថា ត្រូវ​ផ្ដន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី២ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ដែល​បំផ្លាញ​រុក្ខជាតិ​នៅ​តំបន់​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើងវិញ។ មាត្រា​ដដែល​បញ្ជាក់​ថា បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ថ្នាក់​ទី២ នេះ ត្រូវ​ដាក់​ពន្ធនាគារ ចាប់ពី ១ខែ ទៅ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ១លាន ៥សែន​រៀល ដល់ ១៥លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "USAID ស្នើ​ក្រសួង​បរិស្ថាន​ឱ្យ​បង្កើត​ប៉ុស្តិ៍​ឆែកឆេរ​នៅ​មាត់​ច្រក​ផ្លូវ​ចូល​ក្រុម​ហ៊ុន​ Think Biotech"

  1. so socheath says:

    កឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់ទៀត មកការពារក្តីរបស់ខ្លួនក្តី
    *******
    បើនិយាយពីពីកឹម សុខា រឿងភូតភរ បោកប្រាស ញុះញង់អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គមអានេះខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្ស៊ីទៅទៀត។
    ព្រោះថា វាតែងអួតអាងថា វាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកជួយវា ជាអ្នកបង្រៀនវាពីវិធីធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
    សម្រាប់កឹម សុខា វាមានចំណុចខ្សោយរបស់វា នោះ គឺអំនួត ដែលបណ្តាលឲ្យបែក
    ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហើយត្រូវបានទម្លាយជាសាធារណះតាមរយះ
    រង្វះមាត់វានេះឯង ។

    យ៉ាងនេះហើយទើបធ្វើឲ្យវាជាប់គុកច្រវ៉ាក់។ ព្រោះថានយោបាយសន្យាខ្យល់របស់វា ត្រូវទទួលរងនូវការបាត់ជំនឿពីសំណាក់អ្នកគាំទ្រវាជាបណ្តើរៗ ប្រៀប ដូចជាសំប៉ាន
    រសាត់ចោលសំពៅដែលហៀបលិចលង់ក្នុងមហាសារដ៏ធំល្វឹងល្វើយ។
    ពិតហើយ ការឃោសនាអកុសល បង្កើតរឿងក្នុងពេលដែលគ្មានរឿង ដើម្បីញុះញង់
    អុចអាលទម្លាក់កំហុស ការសន្យាខ្យល់ខ្ចប់ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងពេលដែលកាលណោះមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលគាំទ្រគោលនយោបាយដឹកនាំ
    របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានណែនាំកុំឲ្យមានការតបត ដែលវាហាក់ដូច
    ជាការសម្ងំទទួលស្គាល់កំហុស ដូចពួកវាថាមែន។
    ការសម្ងំបែបនេះ បាននាំមកនូវបច្ច័យអាក្រក់ដាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល
    ជាហេតុ ធ្វើឲ្យមន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ចេញមុខតបតរកខុសត្រូវ
    ជាមួយពួកបក្សប្រឆាំងសង្គ្រោះជាតិ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរទោះបីរំលោភលើការណែនាំក្តី។
    សកម្មភាពតបត របស់មន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋពិតជាមានឥទ្ធិពលយ៉ាងប្រាកដ ក្នុងការកំចាត់ព័ត៌មានភូតកុហកបោកប្រាស ពិសេសការសន្យាខ្យល់ក្នុងការផ្តល់
    ថវិកា៥០ ម៉ឺនដុល្លារមួយឃុំ ប្រសិនបើគណះបក្សសង្គ្រោះជាតិឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ។
    តើនេះវាមិនមែនជាការសន្យាដ៏ហួសហេតុ ក្នុងអ្វី
    ដែលក្នុងឃុំសង្កាត់ដែលពួកវាឈ្នះហើយ មិនមានឲ្យថវិកាតាមការសន្យា សូម្បី
    តែមួយសេននោះ។
    ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ តាមនយោបាយសន្យាផ្តល់
    មូលនិធិ៥០ម៉ឺនដុល្លារ ដែលរៀបចំកិច្ចការដោយអាក្តឆ្កែកឹមសុខា និងទទួលការអនុវត្តយ៉ាងសកម្មដោយយឹមសុវណ្ណ ថ្វីត្បឹត ចំនួនអាសនៈតំណែងជាមេឃុំសង្កាត់របស់គណៈបក្សសង្គ្រោះជាតិ មានការកើនឡើងបន្តិចក្តី តែភាពប្រទាំងប្រទើស ទាក់ទងនិងការ
    សន្យាផ្តល់មូលនិធិ៥០ម៉ឺនដុល្លារពីគណៈបក្សសង្គ្រោះជាតិចំពោះឃុំសង្កាត់បក្សនេះឈ្នះឆ្នោតបានកើតឡើងតាមរយះការធ្វើបាតុកម្មទាមទារលុយមូលនិធិដែលបក្សសង្គ្រោះជាតិ បានសន្យា បានកើតឡើងក្នុងច្រើនមូលដ្ឋាននៅទូទាំងទូទាំងប្រទេស ។
    យឹមសុវណ្ណត្រូវបាន មតិជាច្រើនម៉ឺនសែននាក់ក្នុងមួយថ្ងៃ បានធ្វើការវាយប្រហារជេរប្រមាថ តាមរយះបណ្តាញសង្គមហ្វេសប៊ុក ។
    ដោយឡែកសម្រាប់មេឃុំ ចៅសង្កាត់ គណៈបក្សសង្គ្រោះជាតិ ដែលទើបឈ្នះឆ្នោតទៀតសោត ពួកគេចូលធ្វើការក្នុងឬកពារក្រអឺតក្រទ្រម ទុកខ្លួនហាក់នៅក្រៅច្បាប់ប្រទេស ប្រៀបដូចជាប្រទេសកម្ពុជាមួយនេះ ដឹកនាំដោយរដ្ឋាភិបាលពីរ ។
    កឹមសុខា ដែលទើបចេញពីក្នុងរូងកណ្តុរ សម្រាប់គេចខ្លួនពីសណាញ់ច្បាប់ក្នុងការប្រព្រឹត្តនូវអំពើអានាចារបោកបញ្ឆោតរួមសង្វាស ហើយដែលប្តឹងដោយនារីរងគ្រោះ
    ផ្ទាល់នោះ ត្រូវចេញមុខប្រឈមដោះស្រាយភាពប្រទាំងប្រទើស ចំពោះការសន្យាខ្យល់ខ្ចប់របស់វា ដែលវាដឹងយ៉ាងប្រាកដថា នឹងបណ្តាលឲ្យមានការបែកបាក់ បាត់នូវជំនឿចិត្ត
    ហើយបញ្ឈប់នូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានដែលកំពុងទាមទារលុយមូលនិធិ៥០ម៉ឺនដុល្លារចំពោះគណៈបក្សសង្គ្រោះជាតិ ព្រោះថាការបោះឆ្នោតជ្រើស
    រើសតំណាងរាស្ត្រ នឹងឈានមកដល់ក្នុងខែកក្កដាឆ្នាំ២០១៨ក្នុងពេលដ៏ខ្លី
    ខាងមុខ។
    កិច្ចអន្តរាគមន៍បែបបោកប្រាសបន្ត របស់កឹមសុខា មិនទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហានេះទេ ។
    កឹមសុខា ដឹងយ៉ាងច្បាស់ថា ការបោះឆ្នោតថ្នាក់ជាតិកាន់ខិតជិតមកដល់បែបនេះ វាពិតជាមិនមានពេលវេលាណាមួយអំណោយផលសម្រាប់ការឃោសនាបោកប្រាសរបស់វាទៀត
    ឡើយ ។ ដូច្នេះជម្រើសរបស់កឹមសុខាមានតែមួយ នោះគឺការប្រមូលកម្លាំង វាយសម្រុកផ្តាច់ព្រ័តប្លន់ដណ្តើមអំណាចតាមរយះបាតុកម្ម ទោះបីកន្លងមក មានការបង្ក្រាបម្តងហើយក្តី ។
    ពាក្យថាអាមេរិកគឺជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិគឺជាស្ប៉តឃោសនាដែលកឹមសុខា
    យកមកប្រើជាប្រចាំសម្រាប់ការទាក់ទាញចំ ពោះអ្នកជឿជាក់លើគណៈបក្សសង្គ្រោះជាតិផង
    និងធ្វើជាការគំរាមកំហែងដល់អ្នក មិនគាំទ្រផងត្រូវបានខ្ជាក់ពីក្រអូមមាត់កឹមសុខាជាប្រចាំ ។
    អាយ៉ងគោមួយរយកឹម សុខា ក្តី អាដង្ខៅបាតុកម្មសមរង្ស៊ីក្តី គឺជាមនុស្សដែលទុកច្បាប់ជាតិ ថាគ្រាន់តែជាក្រដាស ដែលគ្មានតម្លៃ ។ ពួកវា តែងទុកគណបក្សសង្គ្រោះគឺជារដ្ឋាភិបាលមួយដែលមានច្បាប់ដោយឡែក មិនអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ ព្រោះថារាល់ទង្វើនៃការប្រព្រឹត្តរបស់បក្សមួយនេះ គឺតែងបំពានលើច្បាប់ជាតិ ដែលកន្លងមកទោះបី សមាជិកសភានៃបក្សនោះបានចូលរួមអនុម័តច្បាប់ នៅក្នុងរដ្ឋសភាជាតិក្តី ។
    ជានិច្ចកាលអាយ៉ងគោមួយរយកឹម សុខា តែងប្រើអំណះអំណាង ពីសិទ្ធអំណាចរបស់
    សហរដ្ឋអាមេរិក ក្នុងការចាត់ចែងជោគវាសនាលើកម្ពុជា ដោយទុកកម្ពុជា ហាក់ជាប្រទេស
    ដែលស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកជានិច្ច ។
    កម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨ ។
    តែក្រោយពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។
    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់ បានលើកឡើងថា នៅក្នុង
    និយាមនៃការអនុវត្តន៍ជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។
    ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ
    សម្តេចចង់ឱ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព
    និងស្ថិរភាពសង្គម។
    ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែល
    រាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស
    លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
    នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
    ទៅដល់អូស្ត្រាលី កឹម សុខាចាប់ផ្តើមប្រើយុទ្ធសាស្ត្រចំនួនបីដើម្បី
    ទី១-ទទួលបាននូវផលប្រយោជន៍ក្នុងការបោកស៊ីទី២-គៀងគរកម្លាំងដើម្បីផ្តួលរំលំតាមមធ្យោបាយបដិវត្តន៍ពណ៌ និងទីបី បើមធ្យោបាយផ្តួលរំលំត្រូវបរាជ័យ គឺប្រើប្រាស់
    កម្លាំងដែលនៅសេសសល់ ដើម្បីធ្វើវិទ្ធស្សនាបង្ករហេតុតាមគ្រប់រូបភាពក្នុងសង្គម នាំមកនូវភាពជ្រួលច្របល់ផ្នែកសតិអារម្មណ៍ក្នុងមជ្ឍដ្ឋានជាតិ ជាហេតុផ្តើមនូវចំណុច
    ដែលអាចទាក់ទាញឲ្យអន្តរជាតិមានការចាប់អារម្មណ៍ ដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល
    កម្ពុជា ទាក់ទងលើផ្នែកសេរីភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេតែងទន្ទេញ
    ជាប់មាត់ ក្នុងពេលដែលដែលពួកគេទុកច្បាប់ជាតិ នៅក្រោមអំណាចនៃសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេទន្ទេញជាប់មាត់រហូតនោះឯង ។
    ជាក់ស្តែងក្នុងទិដ្ឋភាពបែបនេះ នាពេលបច្ចុប្បន្ន ពួកសកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ មិនខ្លាច ក្នុងការប្រព្រឹត្តទង្វើល្មើសច្បាប់ មានដូចជាលួចដីរដ្ឋ ប្លន់ដីរាស្ត្រ
    ប្រើប្រាស លក់ចែកចាយគ្រឿងញៀន ផ្សាយព័ត៍មានមិនពិត រំលោភបំពាន
    ដើរតួជួសដែនសមត្ថកិច្ច អាជ្ញាធរដែនដី បំពានលើករណីមួយចំនួនដែលច្បាប់បាន
    ហាមឃាត់ពួកគេ ព្រោះថាពេលមានការបង្ក្រាបពីសមត្ថកិច្ចរាជរដ្ឋាភិបាល ពួកគេបានចោទចំពោះទង្វើបង្ក្រាបបទល្មើសទាំងនេះថាជារឿងនយោបាយ ។
    ផ្តើមពីយុទ្ធសាស្ត្រដែលរៀបចំទុកនេះ អាយ៉ងគោមួយរយ កឹមសុខាបានដាក់ការទុកចិត្តយ៉ាងសំខាន់មួយទៀត នោះគឺថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលហ៊ុនសែន មិនអាចប៉ះពាល់កឹម សុខា បានទេ ព្រោះកឹម សុខា មានអាមេរិកជាមេនៅពីក្រោយខ្នង ព្រោះអាមេរិកជាគ្រូ កាណាដាជាគ្រូដែលខុសប្លែកពីសមរង្ស៊ី ដែលអានេះដឹងខ្លួនថាធ្វើខុសច្បាប់ជាតិ រត់ប្រាសអាយុយករួចខ្លួនតែម្តងទៅ។ ដូចនេះហើយការដឹកនាំធ្វើបដិវត្តន៍ពណ៍ពីសំណាក់ កឹមសុខា សមរង្ស៊ីបានផ្តើមឡើង ដោយធ្វើការបំផ្លិចបំផ្លាញទាំងទ្រព្យសម្បត្តិរដ្ឋនិងឯកជន ធ្វើឲ្យ
    មនុស្សស្លាប់នឹងរងរបួស ជាមួយពាក្យស្លោកអ្នកចាញ់ដេញអ្នកឈ្នះ ហ៊ុនសែនអើយ
    ចុះចេញទៅ តើវាដូចពាក្យកឹម សុខាដែលអះអាងថា គណះបក្សសង្គ្រោះជាតិ ធ្វើការផ្លាស់
    ប្តូរដោយសន្តិវិធី មិនយកខ្មែរណាធ្វើសត្រូវទេ ?
    អាយ៉ងគោមួយរយកឹមសុខា ហាក់ភ្លេចខ្លួនថា ការសម្រួលឲ្យវារួចខ្លួនចេញពីរុន្ធលូកន្លងទៅនេះ គឺសម្តេចតេជោសែនដើម្បីឲ្យវាបានចូលរួមបោះឆ្នោតដែលវាមិនមែនជាសម្ពាធ
    ពីអន្តរជាតិណានោះទេ ។ ងប់ងុលដោយគ្មានការពិចារណា ក្នុងការជឿជាក់លើអាមេរិក
    ភ្លេចគឹតពីដែនអធិបតេយ្យជាតិខ្លួន និងម៉្យាងទៀត ក្នុងសភាពមនុស្សមានសភាវៈអាក្រក់លោភលន់ចង់មានបានហួសប្រមាណ ក្នុងការបោកប្រាសយកប្រាក់មូលនិធិ
    ស៊ីចាយ ផឹកស៊ី ស្រីញីអូនបងផង និងធ្វើជាសេដ្ឋីនយោបាយផងកឹមសុខាបានទម្លាយអស់នូវរាល់អាថ៌កំបាំង ក្នុងការប្រព្រឹត្តនូវអំពើឃុបឃឹតជាមួយបរទេស ដើម្បីបំផ្លាញជាតិ ក្បត់ជាតិ
    ខ្លួន ហើយដែលត្រូវទទួលទោសជាប់គុកនឹងកំពុងមានក្តីក្តាំក្នុងតុលាការ ពីបទសន្ទិដ្ឋភាពជាមួយបរទេសរហូតដល់សព្វថ្ងៃនេះ ។
    ដូចនេះកឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់នាក់ទៀត មកការពារក្តីរបស់​វាក្តី ៕