បេក្ខនារី​​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម ស្វែង​រក​​អ្នក​​ឃ្លាំមើល​​​សម្រាប់​ការ​ចូល​បំភ្លឺ​នៅ​តុលាការ​ នៅ​​ថ្ងៃ​ទី២៧ កុម្ភៈ

ដោយ ខែ សុណង
2020-02-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា សើ ស្រីម៉ៅ បេក្ខនារី តវ៉ា​លទ្ធផល​ប្រឡង​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី១០។

កញ្ញា សើ ស្រីម៉ៅ បេក្ខនារី តវ៉ា​លទ្ធផល​ប្រឡង​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី១០។

 រូប​ថត៖ ហ្វេសប៊ុក សើ ស្រីម៉ៅ


បេក្ខនារី​ តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ម្នាក់ ដែល​​តំណាង​អយ្យការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ សំណុំ​រឿង​បរិហារកេរ្តិ៍ និង​មួល​បង្កាច់​កេរ្តិ៍ មន្ត្រី​រាជការ​​​ក្រសួង​យុត្តិធម៌ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ សម្រាប់​ការ​ចូល​បំភ្លឺ​ នៅ​ថ្ងៃ​ទី២៧ កុម្ភៈ ដោយ​មិន​ពឹង​ពាក់​មេធាវី។

កញ្ញា សើ ស្រីម៉ៅ ប្រាប់​អាស៊ី​សេរី ថា កញ្ញា ជឿជាក់​ និង​រក្សា​ជំហរ ថា ការ​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​​កន្លង​ទៅ ជា​រឿង​ត្រឹមត្រូវ មិន​ខុស​ច្បាប់​ទេ។ ដូច្នេះ កញ្ញា​មិន​ខ្លាច​ ចំពោះ​ការ​បំភ្លឺ​ឡើយ។ តែ​យ៉ាង​ណា កញ្ញា ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ និង​មិត្តភ័ក្ដិ ​នឹង​ចូលរួម​ឃ្លាំ​មើល ​ការ​ចូល​បំភ្លឺ​របស់​កញ្ញា នៅ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង ២កន្លះ រសៀល​ ថ្ងៃ​ទី២៧ កុម្ភៈ​នេះ។

កញ្ញា សើ ស្រី​ម៉ៅ ជា​បេក្ខនារី ទី២ ដែល​រង​ការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ ចំពោះ​​សកម្មភាព​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម បន្ទាប់​ពី លោក គង់ ប៊ុនរិទ្ធិ ដែល​បាន​ចូល​បំភ្លឺ​រួច​រាល់ កាល​ពី​ថ្ងៃ​ទី១៤ កុម្ភៈ។

ព្រះ​រាជ​អាជ្ញា​រង លោក សាយ ណូរ៉ា បាន​កោះហៅ​ កញ្ញា សើ ស្រីម៉ៅ ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​​​​ការ​​បង្ហោះ​​វីដេអូ​ឃ្លិប​របស់ លោក គង់ ប៊ុនរិទ្ធិ ដែល​​​ទទួល​បាន​ព័ត៌មាន ថា មាន​អំពើ​ពុក​រលួយ នៃ​​ប្រឡង​ចូល​​សិស្ស​ចៅក្រម​ជំនាន់​ទី១០​ ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ ជា​អ្នក​នៅ​ពី​ក្រោយ​ ការ​ទទួល​សំណូក ​​ក្នុង​តម្លៃ​ចាប់​ពី ៦ម៉ឺន (៦០.០០០) ដុល្លារ​អាមេរិក ​ដល់​ដប់​ប្រាំ​ម៉ឺន (១៥០.០០០) ដុល្លារ។

ក្នុង​សំណុំ​រឿង​នេះ តំណាង​អយ្យការ​ បាន​សម្រេច​​ បើក​ការ​ស៊ើប​អង្កេត​បណ្ដឹង​ប្រឆាំង លោក គង់ ប៊ុនរិទ្ធិ ដែល​ជា​អ្នក​បង្ហើប​ពី​រឿង​អាស្រូវ​លេច​ឮ​អំពើ​ពុករលួយ​នេះ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles