អតីត​អ្នកសាធារណរដ្ឋ​ខ្មែរ​រក្សា​ស្មារតី​ជាតិ​និយម​និង​ស្រឡាញ់​សេរីភាព​នៅ​ខួប​ទី៥០

នយោបាយ
14 មិនា 2020
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូប​ឯកសារ៖ លោក​សេនាប្រមុខ លន់ ណុល ឆ្នាំ​១៩៧៥។ ក្នុង​រូបថត​ថ្ងៃ​ទី​២៩ ខែ​​មីនា ឆ្នាំ​១៩៧៥ ​នេះ លោក​ប្រធានាធិបតី​ លន់ ណុល បាន​សម្រេច​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​ទទួល​បា​ន​ជំនួយ​ពី​​សហរដ្ឋ​អាមេរិក​សម្រាប់​កម្ពុជា។ Photo: AP


វ៉ាស៊ីនតោន— ថ្ងៃទី​១៨ខែមីនា​នេះ​គឺ​ជា​ខួបលើកទី​៥០​នៃ​ការធ្វើ​រដ្ឋ​ប្រហារ​ផ្តួលរំលំ​របបរាជានិយម​និង​ឈាន​ទៅ​ការបង្កើត​របប​សាធារណរដ្ឋជាលើកដំបូង​នៅ​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយលោក​សេនាប្រមុខ​លន់ នល់​និង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ។

បើ​ទោះ​បីជា​របបនេះ​មិន​បាន​ស្ថិតស្ថេរ​នៅ​យូរអង្វែង​គឺ​មាន​រយៈ​ពេល​តែ៥ឆ្នាំ​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បាន​ចូលរួម​លើកស្ទួយ​របបដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នោះ​នៅ​ចងចាំ​ពី​គោលបំណងចង់បាន​ប្រទេស​កម្ពុជា​មួយ​ដែល​ឯករាជ្យដោយមិន​ចំណុះប្រទេស​ជិត​ខាង​និង​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ហើយជៀស​ផុត​ពី​របប​កុម្មុយនីស្ត។


អតីត​អ្នកគាំទ្រ​របប​សាធារណរដ្ឋ​ខ្មែរ​មួយ​ចំនួនដែលកំពុង​តែរស់​នៅ​សហរដ្ឋ​អាមេរិក​នៅ​បន្ត​ការពារជំហរដែល​ពួកអស់លោក​បានចូលរួម​ធ្វើការផ្លាស់ប្តូរ​នៅពេល​នោះ។​

​លោក ឱក សឿម ​អតីត​អ្នកតំណាងរាស្ត្រ​មួយរូប​ដែល​បាន​ចូលរួម​បោះឆ្នោតដកតំណែង​សម្តេចព្រះ នរោត្តមសីហនុ ពីប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា​បាន​ការពារ​ទង្វើ​របស់​ក្រុមអ្នកតំណាង​រាស្ត្រ​នៅ​ពេល​នោះថា៖

«ព្រឹត្តិការណ៍​នេះ​អស់​លោកខ្លះ​ថា ​ជា​រដ្ឋ​ប្រហារ​ អស់លោកខ្លះ​ថា​ជា​សង្គ្រាម​ស៊ីវិល​ខ្ញុំ​សូម​ជម្រាប​ថាហេតុ​ការណ៍ដែលបាន​ដកតំណែង​សម្តេច​ព្រះប្រមុខ​រដ្ឋ​គឺស្របតាមរដ្ឋធម្មនុញ្ញ​ដែល​សភា​បានអនុម័ត​សច្ចាប័ន ថ្វាយព្រះអង្គ​ជាប្រមុខ​រដ្ឋ​ក៏​ទៅ​តាម​សភា​។ ដូច្នេះ​សភា​មានសិទ្ធិ​នឹង​ដក​តំណែង​ប្រមុខ​រដ្ឋ​ណា​ដែល​ធ្វើ​ខុសនៅក្នុង​រដ្ឋធម្មនុញ្ញ។ បាទគឺអីចឹង»។​

រដ្ឋសភា​ជាតិ​បានបោះឆ្នោតដក​ហូត​សេចក្តីទុកចិត្តនិងតំណែងប្រមុខរដ្ឋ​ជាផ្លូវការពីសម្តេចព្រះ​នរោត្តម​សីហនុ​នៅថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​១៩៧០ក្នុងខណៈ​ពេលដែល​ព្រះអង្គ​ធ្វើ​ដំណើរ​ទស្សនកិច្ចផ្លូវការ​នៅ​ក្រៅ​ប្រទេស។​កម្ពុជា​បានងាក​មក​កាន់​របបសាធារណរដ្ឋ​វិញ​នៅ​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​នោះ​ដោយបានបញ្ចប់​របបរាជានិយម​ដែលកម្ពុជា​បាន​ប្រកាន់យក​ជាង​២.០០០ឆ្នាំ​។

លោក ឱក សឿម ​អតីត​អ្នកតំណាងរាស្ត្រ​មួយរូប​ដែល​បាន​ចូលរួម​បោះឆ្នោតដកតំណែង​សម្តេចព្រះ នរោត្តមសីហនុ ពីប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ដែល​បាន​នាំ​ឲ្យមានការ​បង្កើត​របប​សាធារណរដ្ឋ​ខ្មែរ។ រូបថត​នេះ​លោក​ថតក្នុង​ឆ្នាំ​២០១៩​។ (រូបផ្តល់ឲ្យ/Facebook)
លោក ឱក សឿម ​អតីត​អ្នកតំណាងរាស្ត្រ​មួយរូប​ដែល​បាន​ចូលរួម​បោះឆ្នោតដកតំណែង​សម្តេចព្រះ នរោត្តមសីហនុ ពីប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ដែល​បាន​នាំ​ឲ្យមានការ​បង្កើត​របប​សាធារណរដ្ឋ​ខ្មែរ។ រូបថត​នេះ​លោក​ថតក្នុង​ឆ្នាំ​២០១៩​។ (រូបផ្តល់ឲ្យ/Facebook)

លោក ឱក សឿម​បាន​ពន្យល់ពី​ហេតុផល​ដែល​ឈាន​មកដល់​ការសម្រេចបោះឆ្នោត​ដក​តំណែង​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ​ថា៖ «ដោយសារតែ​ព្រះអង្គ​លម្អៀង​ទៅរកចិន​។ លោក​ត្រូវ​គ្នានឹងចិន​ត្រូវ​គ្នា​នឹង​យួន​ឱ្យ យួន​ប្រើប្រាស់​ទឹកដី​ខ្មែរ​យើង​ឱ្យ​យួននៅពេញ​រហូតដល់​ទៅ​៥ឬ៦ម៉ឺននាក់​ឯណោះ។ រួចហើយ​ពួកយួន​ទាំង​នោះ​កាលពីមកដល់ដំបូង​ពួកគេស្រួលទេ​ប៉ុន្តែ​ដល់ក្រោយ​មក​វា​ទារពន្ធ​ទារដា​ពី​អ្នកស្រុក​ជាយដែន​ទាំងអស់។ អ្នកស្រុក​កើត​ទុក្ខបុកម្នេញ​ក៏​បះបោរ​ក៏​មក​រក​ហេតុផល​បាន​ដឹង​ថា​សម្តេច​លោក​ធ្វើ​ខុស​ក្នុង​គោល​នយោបាយអព្យាក្រិត»។​

លោក ឱក សឿម ​បានកាន់តំណែង​ជាអ្នកតំណាងរាស្ត្រ​មណ្ឌល​សំរោង ខេត្ត​ឧត្តរមានជ័យតាំង​ពីឆ្នាំ​១៩៦៦​ដល់​ឆ្នាំ១៩៧០​ ហើយ​ក្រោយ​ពី​ទម្លាក់​សម្តេច​ព្រះ នរោត្តម ​សីហនុ​ លោក​បន្ត​កាន់តំណែង​ជា​សមាជិកសភា​ធម្មនុញ្ញ​រហូតដល់ឆ្នាំ១៩៧២​ទើប​លាឈប់ហើយ​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព។ លោកមាន​ឋានន្តរ​សក្តិជា​វរសេនីយ៍ត្រី​ និងជា​មេបញ្ជាការ​មួយរូប​ប្រចាំ នៅ​ខេត្តឧត្តរមានជ័យ។ ​

ក្រោយ​ពី​របប​សាធារណរដ្ឋ​ខ្មែរបាន​ដួល​រលំ​ធ្លាក់ទៅក្នុង​កណ្តាប់ដៃ​ក្រុម​កុម្មុយនីស្ត​ខ្មែរ​ក្រហមដែល​មានប្រទេស​ចិន​គាំទ្រ នៅថ្ងៃទី​១៧ខែមេសា​ ឆ្នាំ​១៩៧៥ លោកឱក សឿមបានភៀសខ្លួន​ជាមួយ​នឹង​កូន​ទាហានដែល​នៅ​សេសសល់​មួយ​ចំនួន​ចូល​ក្នុង​ទឹកដី​ថៃ ហើយ​ត្រូវ​បានទទួល​ឱ្យ​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​នៅអូតាប៉ាវ។​ លោក​បាន​មកដល់​សហរដ្ឋ​អាមេរិក​នៅ​ខែ​តុលា​ឆ្នាំ​១៩៧៥។ បច្ចុប្បន្ន​លោក​រស់នៅ​រដ្ឋ​ Virginia។​

អ្នកដែល​នៅ​រស់រាន​មានជីវិត​ដែល​ពេលនេះ​ស្ថិត​ក្នុងវ័យ​៧០ដល់​៨០ឆ្នាំ​គ្រោងនឹង​រៀបចំកម្មវិធី​រំលឹក​ខួប​លើកទី​៥០នេះនៅថ្ងៃទី​២១​ខែមីនា​នៅទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ាដើម្បី​រំលឹកដល់​ការលះបង់​របស់​ពួក​អស់លោក។

លោក ​ឱក សឿម បាន​បញ្ជាក់ថាព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្តមួយនេះ​ ​ទោះបីជាអ្នកណា​បំភ្លេច​យ៉ាង​ម៉េចក៏​បំភ្លេច​មិន​បាន​ដែរ​ប៉ុន្តែ​ប្រវត្តិសាស្ត្រ​នេះ​ហាក់ដូច​ជា​ស្រពិចស្រពិល​សម្រាប់​អ្នកជំនាន់​ក្រោយ​ដោយសារតែ​ការរៀនសូត្រពុំបានដោយ​ពួកគេ​កើត​មិន​ទាន់​ហើយ​អ្នក​ចាស់​ក៏ស្លាប់​អស់ទៅ។​

រូ​ប​ឯកសារ៖ លោក​សេនាប្រមុខ​លន់ នល់ (ស្តាំ) ​និង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ (ទី​២ពី​ស្តាំ) អង្គុយ​ជាមួយ​សមាជិក​ផ្សេង​ទៀត​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ថ្មី នៅ​ក្នុង​រដ្ឋសភា​ជាតិ កាល​ពី​ខែ​មីនា ឆ្នាំ​១៩៧០។ (AP)
រូ​ប​ឯកសារ៖ លោក​សេនាប្រមុខ​លន់ នល់ (ស្តាំ) ​និង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ (ទី​២ពី​ស្តាំ) អង្គុយ​ជាមួយ​សមាជិក​ផ្សេង​ទៀត​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ថ្មី នៅ​ក្នុង​រដ្ឋសភា​ជាតិ កាល​ពី​ខែ​មីនា ឆ្នាំ​១៩៧០។ (AP)

លោក ​ឱក សឿម បាន​បញ្ជាក់បន្ថែមថា៖ «​យើង​សូម​រំលឹក​ឡើង​វិញ​នូវ​ពលិកម្មខ្មែរ​រាប់​សែន​នាក់​ដែល​ទាំង​យុវជន​សិស្ស​និស្សិត​វិទ្យាល័យ មហាវិទ្យាល័យ​ស្ម័គ្រចិត្ត​ចូលធ្វើ​ទាហាន​២៤ម៉ោង​ដើម្បីការពារ​ប្រទេស​ជាតិ​ដែល​យួន​យៀកកុង វៀត​ណាមខាងជើង​វាយសង្គ្រប់មកលើ​ប្រទេស​ខ្មែរ​យើង​តែប៉ុណ្ណឹង​ហើយ​យើង​សូម​រំលឹក​គុណ​បំណាច់​អ្នក​ទាំងអស់​នោះ​ឱ្យ​បាន​ជ្រាបច្បាស់​ថាមិនមែន​ជាសង្គ្រាមស៊ីវិល​ទេ​គឺ​ជា​សង្គ្រាម​ប្រឆាំង​នឹង​យៀកកុង​ វៀត​ណាម​ខាងជើង​ដែល​រាតត្បាតចូលមកប្រទេស​ខ្មែរ​វាយ​នៅទូទាំងប្រទេស​ទាំងអស់»។​

លោក ថាច់ ធឿង កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ឃីង ខោនធី រដ្ឋ​វ៉ាស៊ីនតោនស្តេត (Washington state) និង​ជាអ្នក​រៀបចំ​ខួប​ទី​៥០​នេះដែរ។ លោក​តំណាង​ឱ្យ​ក្រុម​យោធា​ពិសេស​ Mike Force​។ លោកគឺជា​អតីត​វរសេនីយ៍​ឯក​និងជាមេបញ្ជា​ការម្នាក់​នៃក្រុមពិសេស​ Mike Force ដែល​ធ្លាប់​បាន​ឈរ​ជើង​នៅ​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ស្ថិ​ត​នៅភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។ លោក​ត្រូវបាន​បញ្ជូន​មកប្រទេស​កម្ពុជា​នៅថ្ងៃទី​៣០​ខែ​មេសា ឆ្នាំ​១៩៧០​ តាម​សំណើ​របស់​លោក​សេនាប្រមុខ​លន់ នល់​ដើម្បី​ជួយ​អន្តរាគមន៍​ទប់ស្កាត់​វត្តមាន​កងទ័ព​កុម្មុយនីស្ត​វៀតណាមនៅ​ក្នុង​ប្រទេស​កម្ពុជា។ ​កងពលតូច​ថ្មើជើង​លេខ​៤៥​របស់​លោក​ឈរជើង​នៅ​តំបន់​ភ្នំបាសិត​ខេត្ត​កំពង់ស្ពឺ។

លោក​ ថាច់ ធឿង​ បាន​បញ្ចាក់​ប្រាប់​វីអូអេ​ថា៖ «យើង​ដឹង​ហើយ​ថា​ខ្មែរក្រោម​ខ្មែរ​កណ្តាល​ខ្មែរ​លើ​គឺជាខ្មែរ ជាពូជសាសន៍​ខ្មែរ​តែមួយ។ ប្រវត្តិសាស្រ្តបាន​ចារ​មកឃើញច្បាស់លាស់អីចឹង​ហើយ​ ហើយ​យើង​ជាខ្មែរ​ពេលដែល​ប្រទេស​ខ្មែរ​ត្រូវ​គេ​ឈ្លានពាន​ត្រូវ​គេ​រុករាន​គឺ​យើងត្រូវ​តែ​ហ៊ាន​ធ្វើពលិកម្មហើយ​ការ​ពលិកម្ម​ហ្នឹងឯង​គឺ​កងទ័ព​ហ្នឹង​ឯង​។ យើង​គ្មាន​អាវុធ​ គ្មាន​យុទ្ធភណ្ឌ​អី​ធ្វើ​ម៉េច​អាច​ច្បាំង​នឹង​កុម្មុយនីស្ត​កើត? តាម​ពិតទៅ​គឺ​យើង​ស្ម័គ្រចិត្ត​មក​បម្រើ​ការនៅ​កម្ពុជា​ហ្នឹងឯង»។​

ទាហាន​ខ្មែរកម្ពុជា​ក្រោម​មាន​ប្រវត្តិ​ជួយ​សហរដ្ឋ​អាមេរិក​ប្រយុទ្ធ​នឹង​ក្រុម​កុម្មុយនីស្ត​វៀតណាម​នៅ​លើ​ទឹកដី​វៀតណាមតំបន់ដែនដីសណ្តទន្លេមេគង្គ។ ​ឯកសារ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិកដែល​បាន​អនុញ្ញាត​ឱ្យ​មើល​ជាសាធារណៈ បាន​បញ្ជាក់​ថា ​នៅ​ដើម​ឆ្នាំ​១៩៧០​នោះគឺ​មាន​ទាហាន​ខ្មែរ​ក្រោមចំនួន៤កង​វរសេនា​តូច​ដែល​មាន​ទាហាន​ចំនួន​២.១០០នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។

លោក ថាច់ ធឿង ​មាន​ស្រុក​កំណើត​នៅ​ស្រុកត្រោក ​ខេត្ត​ព្រះត្រពាំង ដែនដី​កម្ពុជា​ក្រោម។ លោកបាន​បន្ថែម​ថា​ពលិកម្ម​របស់​អ្នកទាំងនោះ​មិនត្រូវ​បំភ្លេច​ចោល​នោះទេ។

«ខ្ញុំ​មិន​និយាយ​អីទេ​ពីរបបដឹកនាំ​ណា​ក៏ដោយ​ក៏ប៉ុន្តែ​យុទ្ធជន​យុទ្ធនារី​ដែលមកពលិកម្មដើម្បី​រក្សាទឹកដី​ហ្នឹង​គឺជា​ការ​មួយពលិកម្ម​ដ៏ប្រវត្តិសាស្ត្រ​ហើយ​ខ្ញុំ​មិន​ចង់​ឃើញ​ថា​ក្នុង​អនាគត​ទៅ​គេ​សរសេរ​ប្រវត្តិសាស្រ្ត​គេ​ថា​ពលិកម្ម​នោះ​វា​គ្មាន​ប្រយោជន៍​ឬក៏​ជាអ្វីផ្សេងទៀត​គឺខ្ញុំ​មិន​ចង់​ឃើញ​អីចឹង»។

រដ្ឋប្រហារ​ថ្ងៃទី១៨​ខែមីនា​នៅតែ​បន្ត​បែងចែក​ទស្សនៈ​នយោបាយ​ខ្មែរ​នៅឡើយ​ទោះបី​ជា​ព្រឹត្តិការណ៍​នេះ​បាន​កន្លង​ទៅ៥០​ឆ្នាំ​ហើយ​ក៏ដោយ។​

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ក្នុង​ប្រទេស​កម្ពុជា​មិនប្រារព្ធខួបលើកទី​៥០​នេះ​ហើយ​ក៏មិនគាំទ្រ​ដែរ​ដោយ​ចាត់ទុក​ថា​ការទម្លាក់​សម្តេច​ព្រះនរោត្តម​សីហនុ​ពី​អំណាច​នោះ​ធ្វើ​ឡើង​ដោយ​ខុសច្បាប់។

រូប​ឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
រូប​ឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

លោក សុខ ឥសាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ថាការណ៍​នេះ​ដោយ​សារតែ​រដ្ឋប្រហារ​នោះ​ហើយ​ដែល​ឈាន​ទៅដល់​ការឡើង​កាន់អំណាច​របស់​ក្រុមខ្មែរ​ក្រហម​ហើយ​បាន​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា​នៅទូទាំង​ប្រទេស​។

លោក​ សុខ ឥសាន្ត ​បាន​បន្ថែម​ថា៖ «យើងយល់​ថា​នេះ​គឺជា​អំពើ​ខុសច្បាប់​ដោយសារ​ធ្វើ​រដ្ឋប្រហារ​ក្នុងពេល​ដែល​សម្តេច​ព្រះសីហនុលោក​គង់នៅ​ជាប្រមុខ​រដ្ឋ​ពេញច្បាប់​ទាំងអស់។ លោក​សេនាប្រមុខ​ធ្វើ​នេះ​វា​គ្រាន់តែ​ជា​នីតិវិធី​ធ្វើ​ឱ្យ​ស្រប​ច្បាប់​ទេ។ ហើយ​បងប្អូន​នៅ​ខាង​លោក​សេនាប្រមុខ​លន់ នល់​ក៏​លោកមិននិយាយ​ដូចខ្ញុំ​ដែរ​លោក​និយាយ​ថា​ការធ្វើ​រដ្ឋប្រហារ​នេះ​វាត្រឹមត្រូវ​ហើយ។ ខ្លះ​មិន​ទាំង​ហ៊ាន​ហៅ​ថា​រដ្ឋប្រហារផង​ថា​ការ​ទម្លាក់​សម្តេច​សីហនុ​ដោយ​ចោទ​សម្តេច​សីហនុ​ថា​អីចេះអីចុះ​ទៅ​ណា។ នេះ​វា​អាស្រ័យ​លើ​និន្នាការ​នយោបាយរបស់​អ្នកនិយាយទេ»។​

ក្រោយ​ពីរដ្ឋ​ប្រហារនោះ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ដែល​ជាផ្នែក​មួយ​នៃការពង្រីក​សង្គ្រាមរបស់​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​វៀតណាម។​ សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧០​ដល់​១៩៧៥បាន​សម្លាប់ពលរដ្ឋ​កម្ពុជា​អស់ពី​១៥០.០០០​ដល់​ ៣០០.០០០​នាក់​ដោយសារ​ការវាយ​ប្រយុទ្ធគ្នា​រវាងកងកម្លាំងរដ្ឋាភិបាល​លោកលន់ នល់​និង​កងកម្លាំង​កុម្មុយនីស្ត​ខ្មែរ​ក្រហ​មដែល​មាន​ចិន​និង​វៀតណាម​គាំទ្រ​និងការទម្លាក់គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ឯកសារ​ស្រាវជ្រាវ​នានា។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​រក្សា​របប​រាជានិយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​ហើយ​លោក​សុខ ឥសាន្ត​យល់​ថាមេរៀន​ប្រវត្តិសាស្ត្រ​គឺ​អ្នកនយោបាយ​កម្ពុជា​ត្រូវ​តែ​កសាង​ឯកភាព​ជាតិ​មួយ៖

«ទៅអនាគតគោលជំហរ​របស់​គណបក្សប្រជាជន​គឺ​ធ្វើយ៉ាងណា​កសាង​ប្រទេស​កម្ពុជា​មួយ​ប្រកប​ដោយ​សន្តិភាពពេញលេញ​ មានស្ថិរភាព​នយោបាយ​មាន​សេចក្តី​សុខក្សេមក្សាន្ត​ ជូន​ប្រជាពលរដ្ឋ​ហើយ​នឹង​មានការអភិវឌ្ឍ​លែង​ឱ្យ​មាន​សង្គ្រាម។ អីចឹង​ទេ​យើង​សព្វថ្ងៃនេះ​យើង​កំពុងតែ​រួបរួម​សាមគ្គី​ជាតិ​ទាំងមូល​ដើម្បី​រក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស​ពីព្រោះ​ឆ្លង​កាត់ដំណាក​កាល​ប្រវត្តិសាស្រ្ត​ដ៏ជូរចត់​កន្លង​មក​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ឯកភាព​គ្នា​ជៀសវាង​កុំ​ឱ្យ​មាន​សង្គ្រាម»។

រីឯ​លោក ឱក សឿម​ ទទួលស្គាល់​ថា​ការបរាជ័យ​ក្នុងការកសាង​របប​សាធារណរដ្ឋ​មួយ​នៅ​ប្រទេស​កម្ពុជា​គឺ​ដោយសារតែ​កត្តា​វិវត្តន៍​នយោបាយ​ពិភពលោក​ផងដែរ។​

«ខ្ញុំសង្កេតឃើញ​ថា​អ្នកដែល​ពេញចិត្ត​នឹង​របបសាធារណរដ្ឋ​គឺពេញចិត្ត​នឹង​ផ្លាស់ប្តូររបប​ពី​រាជានិយម​មក​សាធារណរដ្ឋ​និយម​ក៏ដោយ​សារ​តែ​ឃើញ​ថា​តាំងពីបុរមបុរាណ​មក​គឺ​ឃើញ​ថា​ជាតំណតៗមក​ជារបប​រាជានិយម​ហ្នឹង​វាចេះតែបាត់បង់​ទឹកដី បាត់បង់​ទឹកដី​ទៅ​ ម្ល៉ោះហើយ​ក៏​ថា​សាក​ផ្លាស់ប្តូរ​លមើល​ក្រែង​លោ​វាមានសំណាង​ក៏​ប៉ុន្តែ​អកុសល​ដោយសារ​មេប្លុក​របស់​យើង​គេ​បោះបង់​យើង​ចោល​ទៅ​វា​ក៏​បាន​ជាឡុងចុង​អីចឹង​ទៅ ម្ល៉ោះហើយ​បាន​ជា​វា​អីចឹង»។

បន្ទាប់ពីបាន​ចាញ់សង្គ្រាម​វៀតណាម​នៅ​ចុងខែ​មេសា​ឆ្នាំ​១៩៧៥ សហរដ្ឋ​អាមេរិក​បានដក​កងទ័ព​ចេញនិង​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ វៀតណាម​និង​ឡាវ ប៉ុន្តែ​បានស្តារទំនាក់​ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​កម្ពុជា​វិញនៅ​ឆ្នាំ​១៩៩១។​

ព្រះបាទនរោត្តមសីហនុ បាន​ឡើង​សោយរាជ្យ​ជាថ្មី​ឡើងវិញ​នៅ​ថ្ងៃទី២៤ខែកញ្ញា​ឆ្នាំ​១៩៩៣ ក្រោយ​ពីភាគី​ខ្មែរដែលមានចម្បាំង​នឹង​គ្នា​បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​ក្នុងខែតុលាឆ្នាំ​១៩៩១។ ប៉ុន្តែ​ព្រះអង្គបាន​ដាក់រាជ្យ​ជាថ្មី​ថ្វាយ​ទៅ​ឱ្យ​ព្រះមហាក្សត្រ​បច្ចុប្បន្នក្នុងខែតុលាឆ្នាំ​២០០៤។

ព្រះបាទនរោត្តម​សីហនុ ​បាន​សោយទិវង្គតនៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១២ នៅ​ព្រះជន្ម​៨៩​ព្រះវស្សា​ដោយ​ជំងឺគាំង​បេះដូង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេសចិន។ ព្រះអង្គ​គឺជាព្រះមហា​ក្សត្រដែល​ទទួល​បាន​ការគោរព​ខ្លាំង​បំផុត​ក្នុង​ចំណោម​មហាជន​និង​អ្នកនយោបាយ​កម្ពុជា។

សម្រាប់លោក ឱក សឿម​ យល់ថា​អ្នកដែល​ស្រឡាញ់ចង់​ឱ្យ​មានរបប​សាធារណរដ្ឋមួយ​សម្រាប់​ប្រទេសកម្ពុជា​នៅ​តែរក្សាចិត្ត​របស់​ពួកគេ​ទាំង​អ្នក​នៅ​ក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស​កម្ពុជា៖

«អាស្រ័យ​ហេតុនេះ​នៅ​ខួប​៥០ឆ្នាំ​នេះ​យើង​នឹក​គិត​ថា​ ដើម្បី​នឹង​ចិញ្ចឹមចិត្ត​យើង​ឱ្យ​រស់នៅ​ក្នុង​របប​សាធារណរដ្ឋ​ តែ​មិនមែន​យើង​ចង់​សើរើ​មក​បង្កើត​វិញ​ស្អែក​ឬ​ខានស្អែកនេះ​ទេ​គឺ​ថា​ ចិត្ត​យើង​ដែល​បាន​ស្រឡាញ់​ទៅ​ហើយ ​យើង​ទុក​ក្តី​ស្រឡាញ់​របប​របស់​យើង​ជាអចិន្ត្រៃយ៍​បាន​ជា​ខួប​ធ្វើ​៥០ឆ្នាំ​នៅ​ឆ្នាំ​នេះ​ធ្វើ​ឱ្យ​វា​ធំដុំ​ហើយ​មិន​អាច​ធ្វើ​បាន​៥០ឆ្នាំពីរដង​ទេ គឺ​អាច​បាន​តែមួយឆ្នាំហ្នឹង»៕

What Next?

Related Articles

5 Responses to "អតីត​អ្នកសាធារណរដ្ឋ​ខ្មែរ​រក្សា​ស្មារតី​ជាតិ​និយម​និង​ស្រឡាញ់​សេរីភាព​នៅ​ខួប​ទី៥០"

  1. Anonymous says:

    I do not want to say nothing in this article . every thing in in my book it is a long story to tell our young. if I start to talk about it that can hurt every one as former officers in the past . I just shut up my mouse right now.

  2. Anonymous says:

    Sok issan is the veitcong phoo’ that veitcong made up to speak for Youn-noi’.King si haknouk is the communist killer’ and agianst his own people by let veitcong to hide in cambodia ‘. Why king si haknouk let veitcong to stayed in cambodia?? why din’t he present at the khmer rough court?? to show the truly about killing field ‘ why queen not present at court?? all formers khmer rough must present at court to tell the true ‘ like hun-sen,heng sam ring must knew the story who toll them to killed khmer’ why these formers khmer rough not present at khmer rough court??? they try to hide the story like ah communist king hiding veitcong in cambodia’ . Sok issan not talking about veitcong spread the war to cambodia’ so everything have areason’ O K ‘ why not talking about reason ??? so sok issan is veitcong germ who twist the story to confuse young khmer ‘GOD will punish the crooks soon’

  3. Anonymous says:

    The real khmer hero who protected the country from youn-hanoi veitcong who spread the war to cambodia and killed khmer people’ . LON-NOL is the best khmer leader in the 20 century not like ah stupid communist king si hak nouk bring veitcong to killed khmer 3 million ‘ now ah sok issan twist the story ‘ to hide from khmer young generation ‘ . The evens are happen from the reason’ so must study and find out the reason before believe veitcong germ sok issan ‘GOD will punish the crooks soon’

  4. so socheath says:

    ហាស ! ហាស
    វារលាយខ្សុរដូចអំបិលត្រូវទឹកហើយអាវ៉ា រំលឹកវាម៉ោធ្វើអីទៀត លន់ណុលហ្នឹង !

  5. Anonymous says:

    We have to remember the hero for our country’ O K ‘ not the communist veitcong puppet ‘