ស្ថាន​ទូត​អាមេរិក​មិន​ឆ្លើយ​ឆ្លង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​រឿង​ប្រសាសន៍​​លោក ប៉ាទ្រីក ម័រហ្វី ជុំ​វិញ​សំណុំ​រឿង​លោក កឹម សុខា

ដោយ ខែ សុណង
2020-03-18
RFA

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ចំពោះ​អ្នក​កាសែត​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២០។

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ចំពោះ​អ្នក​កាសែត​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា មិន​ឆ្លើយ​ឆ្លង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា រឿង​ប្រសាសន៍​របស់​លោក​ ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជុំវិញ​ដំណើរ​ការ​សវនាការ​សំណុំ​រឿង​លោក កឹម សុខា នោះ​ឡើយ។ អ្នក​វិភាគ​យល់​ថា សហរដ្ឋ​អាមេរិក​ជា​ប្រទេស​​ចាស់ទុំ​ខាង​កិច្ច​​ការ​ការ​ទូត​ ដូច្នេះ​ទើប​មិន​ចង់​ឆ្លងឆ្លើយ​ជាមួយ​រដ្ឋាភិបាល។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្រុង​ភ្នំពេញ មិន​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​ទាំងឡាយ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ឡើយ បើ​ទោះជា​ក្រសួង​បាន​​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ លើ​លោក ប៉ាទ្រីក ម័រហ្វី យ៉ាង​ណា​ក្ដី។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នក​ស្រី អេមីលី ហ្ស៊ីប៊ឺគ (Emily Zeeberg) ប្រាប់​អាស៊ី​សេរី​តាម​អ៊ីមែល​ដោយ​ខ្លី​ថា សេចក្ដី​ថ្លែង​ការណ៍​​របស់​ឯក​អគ្គ​រដ្ឋ​ទូត​ លោក ប៉ាទ្រីក ម័រហ្វី ជុំ​វិញ​ដំណើរការ​ក្ដី​លោក កឹម សុខា នោះ មាន​ភាព​ច្បាស់​លាស់​អស់​ហើយ និង​​មិន​មាន​អ្វី​ត្រូវ​បក​ស្រាយ​បន្ថែម​នោះ​ទេ។

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​លោក​ចូល​ស្ដាប់​សវនាការ​រឿង​ក្ដី​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃទី១២ មីនា​ថា ដំណើរការ​ក្តី​នេះ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​​នីតិរដ្ឋ និង​​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ព្រម​ទាំង​ប៉ះពាល់​ដល់​​​ទំនាក់​ទំនង​រវាង​​កម្ពុជា និង​សហរដ្ឋ​អាមេរិក ​ ព្រម​ទាំង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។ លោក​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​ឃើញ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើងវិញ ហើយ​សហរដ្ឋ​អាមេរិក​ក៏​សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​អាច​ចូល​រួម​បាន​​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ។ មន្ត្រី​ការ​ទូត​អាមេរិក​រូប​នេះ ក៏​បាន​សម្ដែង​ការ​​​មិន​ពេញ​​ចិត្ត​ផង​ដែរ ​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា ជា​ការ​​ការ​ប្រឌិត​រឿង​ចោទ​សហរដ្ឋ​អាមេរិក​ថា ​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ក្នុង​សកម្មភាព​ដែល​អាជ្ញាធរ​ហៅ​ថា ជា​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល «យើង​មាន​ការ​រំខាន​ចិត្ត​ដែល​ខាង​ព្រះរាជអាជ្ញា​លើក​ឡើង​នូវ​រឿង​ប្រឌិត​អំពី​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​ឃុបឃិត​ជាមួយ​លោក កឹម សុខា។ ជា​ការ​ពិត​នោះ​គឺ​ថា ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា ក្នុង​នោះ​​រួម​ទាំង​ជំនួយ​ប្រកប​ដោយ​តម្លាភាព ដើម្បី​ពង្រឹង​ស្ថាប័ន និង​គណបក្ស​នយោបាយ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។ កម្មវិធី​របស់​យើង​ គឺ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ដោយ​រួម​មាន​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ និង​ស្ថាប័ន​ជាច្រើន​ទៀត​របស់​រដ្ឋាភិបាល​ផង​ដែរ»

ភ្លាមៗ​ក្រោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្លែង​បែបនេះ ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​ថា ក្នុង​ដំណើរ​រឿង​ក្ដី​លោក​ កឹម សុខា នេះ ព្រះរាជ​អាជ្ញា​ពុំ​បាន​ចោទ​ប្រកាន់​ប៉ះពាល់​ទៅលើ​សហរដ្ឋ​អាមេរិក​ រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះ​ឡើយ។ ស្ថាប័ន​អយ្យការ​បញ្ជាក់​ថា ព្រះរាជអាជ្ញា​បាន​ចោទ​ប្រកាន់​តែ​ទៅ​លើ​លោក កឹម សុខា ដែល​​ស្ថាប័ន​នេះ​អះអាង​ថា មាន​អង្គហេតុ អង្គច្បាប់ ព្រម​ទាំង​មាន​ធាតុផ្សំ​បទល្មើស​គ្រប់​គ្រាន់​ទៅ​តាម​ច្បាប់​របស់​កម្ពុជា​ប៉ុណ្ណោះ។

ទោះ​ជា​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់​សម្គាល់​ថា ចាប់​តាំងពី​សវនាការ​ថ្ងៃ​ដំបូង​មក​ ខាង​តំណាង​អយ្យការ​តែង​តែ​សួរ​ដេញ​ដោល​​លោក កឹម សុខា ​អំពី​ទំនាក់​ទំនង​រវាង​មន្ត្រី​បក្ស​ប្រឆាំង​ជាមួយ​​នឹង​មន្ត្រី​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​របស់​សហរដ្ឋ​អាមេរិក ជាពិសេស​គឺ​ជំនួយ​​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ឱ្យ​ដឹង​ទៀត​ថា ស្ថាន​ទូត​អាមេរិក​តែង​បញ្ជូន​មន្ត្រី​​របស់​ខ្លួន​មក​តាម​​ដាន​សវនាការ​រឿងក្ដី​នេះ​គ្រប់​ពេល​ ដូច្នេះ​លោក​ជឿ​ថា លោក​ ប៉ាទ្រីក ម័រហ្វី មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ក្នុង​ដៃ មុន​នឹង​លោក​ថ្លែងការណ៍​ជា​សាធារណៈ​បែប​នេះ។ ម្យ៉ាង​វិញ​ទៀត លោក​យល់ថា នេះ​ជា​រឿង​ចាំបាច់​ដែល​តំណាង​រដ្ឋាភិបាល​អាមេរិក​ត្រូវ​ចេញមុខ​បកស្រាយ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ជុំ​វិញ​ការ​ចោទ​ថា សហរដ្ឋ​អាមេរិក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្នុង​រឿង​នេះ។

ទាក់​ទង​​នឹង​ការ​បំភ្លឺ​របស់​ស្ថាប័ន​អយ្យការ​វិញ អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា វា​ជា​រឿង​មិន​សម​ហេតុ​ផល​ ព្រោះ​បទ​ចោទ​ប្រឆាំង​នឹង​លោក កឹម សុខា គឺ​អំពើ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ប៉ុន្តែ​អយ្យការ​បែរ​ជា​ថា មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ការ​ចោទ​ប្រកាន់​លើ​រដ្ឋ​បរទេស​ណា​ទៅ​វិញ៖ «បើ​យើង​ចោទ​បទល្មើស​ហ្នឹងហើយ យើង​ថា​អត់​ទាន់បាន​ចោទ​ពាក់ព័ន្ធ​ជាមួយ​បរទេស​ណា ខ្ញុំ​យល់​​ថា វា​មិន​​សម​ហេតុ​សម​ផល​ទាល់​តែ​សោះ​តែ​ម្ដង ពីព្រោះ​ជា​ទូទៅ​ត្រូវ​រក​ឱ្យ​ឃើញ​ថា បុគ្គល​ហ្នឹង​ពាក់ព័ន្ធ​នឹង​រដ្ឋ​បរទេស​ហ្នឹង ពាក់​ព័ន្ធ​នឹង​រឿង​អ្វីព្រមព្រៀង​គ្នា ស្រុះ​ស្រួល​គ្នា​ ចង់​ធ្វើ​អ្វីផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​បែប​ម៉េចមាន​ផល​ប្រយោជន៍​​ ឬក៏​ធ្វើ​ឱ្យ​​ប៉ះពាល់​អ្វី​ខ្លះ​ទៅ​ហើយហើយ​ភាគី​ហ្នឹង​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​របៀប​ម៉េច​ខ្លះ​ដើម្បី​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ពី​ការ​ឃុបឃិត​គ្នា​ហ្នឹង អ៊ីចឹង​បើ​យើង​មិន​ទាន់​ឃើញ​ភាគី​ដែល​ឃុបឃិត​ជាមួយ​ផង​ តើ​យើង​អាច​ចោទ​មាត្រា​ហ្នឹង​ដោយ​របៀប​ម៉េច

ថ្វី​​ដ្បិត​តែ​ខាង​ស្ថាប័ន​អយ្យការ​ព្យាយាម​បក​ស្រាយ​ថា ព្រះរាជ​អាជ្ញា​មិន​ទាន់​​ចោទ​ប្រកាន់​ប៉ះពាល់​ដល់​​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ដែល​ជា​មនុស្ស​មាន​អំណាច​​លើស​ស្ថាប័ន​តុលាការ​ទៀត​នោះ បាន​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា គឺ​សហរដ្ឋ​អាមេរិក​ជា​អ្នក​នៅពីក្រោយខ្នង​លោក កឹម សុខា។ លោក​ ហ៊ុន សែន បាន​ផ្ដើម​ការ​​ចោទ​ប្រកាន់​​បែបនេះ កាល​ពី​ចុង​ឆ្នាំ២០១៧ កន្លងទៅ ក្រោយ​ពេល​លោក​បាន​បញ្ជា​​ឱ្យ​សមត្ថកិច្ច​​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អាធ្រាត្រ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ ទន្ទឹម​នឹង​នេះ​ លោក​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត កុំ​ឱ្យ​លូកដៃ​ធ្វើ​អន្តរាគមន៍​រឿង​នេះ ព្រោះ​លោក​ថា ករណី​នេះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា៖ «អ្វីៗ​ទាំង​អស់​ គឺ​មនុស្ស​នេះ​ជា​អ្នក​កសាង ដូច្នេះ​ការ​ចាប់​ខ្លួន​នៅ​ពេល​នេះ​ គឺ​ជា​ការ​ទូទាត់​បញ្ជី​ពី​ដើម​ដល់​ចប់​។ ហើយ​បាត​ដៃ​ពី​ក្រោយ​ គឺ​វា​នៅ​តែ​ដដែល​ គឺ​អាមេរិក។ អំពើ​ក្បត់​ជាតិ​ ឃុប​ឃិត​ជាមួយ​បរទេស ក្បត់​ជាតិ​ខ្លួន​ឯង គឺ​តម្រូវ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ភ្លាមៗ»

ក្រោយ​ការ​ប្រកាស​បែបនេះ​របស់​លោក ហ៊ុន សែន ក្រុម​មន្ត្រី​គ្រាក់ៗ របប​ក្រុង​ភ្នំពេញ​ក៏​បាន​នាំ​គ្នា​ស្រែក​បន្ទរ​តាម​លោក ហើយ​ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក​មួយ​ចំនួន ដែល​បម្រើ​នយោបាយ​ឱ្យ​​បក្ស​កាន់​អំណាច ក៏​បាន​នាំ​គ្នា​សរសេរ​អត្ថបទ​បែប​​ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ សូម្បី​តែ​ពេល​លោក ប៉ាទ្រីក ម័រ​ហ្វី បញ្ជាក់​ពី​ជំហរ​សហរដ្ឋ​អាមេរិក​​​នេះ​ក៏​ដោយ ក៏​ប្រព័ន្ធ​ឃោសនា​របប​ក្រុង​ភ្នំពេញ​សរសេរ​វាយ​ប្រហារ​ថា សហរដ្ឋ​អាមេរិក​មាន​បំណង​គ្រលាស់​ដៃ​ចេញពី​លោក កឹម សុខា ដែរ។

ចំណែក​ឯ​ក្រសួង​ការបរទេស​កម្ពុជា​វិញ ​បាន​ចាត់​ទុក​ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប៉ាទ្រីក ម័រ​ហ្វី ថា ​ជា​ឥរិយាបថ​គ្មាន​ការ​ទូត និង​ខ្វះ​ការ​គោរព​ចំពោះ​អធិបតេយ្យភាព​កម្ពុជា​។ ក្រសួង​ការ​បរទេស​ថា សេចក្ដី​ថ្លែង​ការណ៍​នេះ​ផ្ទុយ​ទៅ​នឹង​ស្មារតី​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​។ ជាពិសេស​ ក្រសួង​ការ​បរទេស​កម្ពុជា​ថា ប្រសាសន៍​របស់​លោក ប៉ាទ្រីក ម័រ​ហ្វី នេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​ក្រសួង​ហៅ​ថា ជា​ស្ថាប័ន​ឯក​រាជ្យ។

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​សង្កេត​ការណ៍​ជឿ​ថា សេចក្ដី​ថ្លែង​ការណ៍​​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​នេះ នឹង​គ្មាន​ឥទ្ធិពល​អ្វី​លើ​តុលាការ​កម្ពុជា​ឡើយ ប៉ុន្តែ​គឺ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ទៅ​វិញ​ទេ ទើប​ប៉ះពាល់​ធ្ងន់ធ្ងរ និង​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា មូលហេតុ​ដែល​ស្ថានទូត​អាមេរិក​មិន​ឆ្លើយ​ឆ្លង​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា​នោះ ព្រោះ​សហរដ្ឋ​អាមេរិក​មិន​ចង់​ឱ្យ​មាន​​ភាព​រកាំរកូស​ និង​ការ​ប្រឈម​មុខ​គ្នា​​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា ការ​វាយ​តម្លៃ​លើ​ឥរិយាបថ​ការ​ទូត​របស់​លោក ប៉ាទ្រីក ម័រហ្វី នេះ គឺ​ជា​សិទ្ធិ​របស់​ភាគី​កម្ពុជា ប៉ុន្តែ​លោក​ថា ​លើ​សាច់​ការ​ជាក់​ស្ដែង មុន​នឹង​ទទួល​បាន​ការ​តែង​តាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ណា​មួយ​នោះ មន្ត្រី​ការ​ទូត​អាមេរិក​ដែល​មាន​សមត្ថភាព និង​បទពិសោធន៍ ​ត្រូវ​ឆ្លង​កាត់​ការ​ទុក​ចិត្ត​ពី​ស្ថាប័ន​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក​ជា​មុន​សិន៖ «រឿង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថ្លែង​នេះ ខ្ញុំ​គិត​ថា​ជា​ឥរិយាបថ​មួយ​ដែល​អាច​ជំរុញ​ឱ្យ​កាន់​តែ​ឈាន​ទៅ​រក​ភាព​ប្រឈម​មុខ​គ្នា​កាន់​តែ​ខ្លាំង​ទេ។ បើ​រឿង​នេះ​​ជា​រឿង​របស់​តុលាការ ខ្ញុំ​គិត​ថា គួរ​តែ​ឱ្យ​តុលាការ​បកស្រាយ ឬក៏​បន្ថែម​ភស្តុតាង​ បង្ហាញ​អំណះអំណាង​គ្រប់គ្រាន់ ធ្វើ​ម៉េច​ឱ្យ​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​ហ្នឹង គេ​ទទួល​យក​បាន។ បើ​ចោទ​អត់​មាន​អំណះអំណាង​គ្រប់គ្រាន់ ក្នុង​នាម​ប្រទេស​ដែល​ពាក់ព័ន្ធ​ គេ​មាន​សិទ្ធិ​បកស្រាយ​ការពារ​កិត្តិយស និង​​មុខ​មាត់​ប្រទេស​របស់​គេ​ហើយ»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​យល់​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​លោក ប៉ាទ្រីក ម័ហ្វី បង្ហាញ​ថា សហរដ្ឋ​អាមេរិក​មាន​សុឆន្ទៈ​នៅ​ក្នុង​ការ​ស្ដារ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ប្រេះស្រាំ​ដោយ​សារ​បទ​ចោទ​ប្រឆាំង​នឹង​លោក កឹម សុខា។ លោក​ជឿ​ថា ប្រសិន​បើ​សំណុំ​រឿង​នេះ​ ត្រូវ​បាន​ទម្លាក់​ចោល នោះ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា អាច​នឹង​ត្រូវ​បាន​ស្តារឱ្យ​​​ល្អ​ប្រសើរ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "ស្ថាន​ទូត​អាមេរិក​មិន​ឆ្លើយ​ឆ្លង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​រឿង​ប្រសាសន៍​​លោក ប៉ាទ្រីក ម័រហ្វី ជុំ​វិញ​សំណុំ​រឿង​លោក កឹម សុខា"

  1. so socheath says:

    Send to facebook
    From camnews.org
    មើលឡើងវិញពួកអាថោកជាងឆ្កែ
    សង្គ្រោះផេះ
    *******
    វាពិតជាចម្លែកណាស់ ដែលឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy និយាយថា
    ព្រះរាជអាជ្ញាបំភ្លៃភស្តុតាងចោទអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា។ នេះបើតតាម
    កាន់ វិច្ឆិកាវីអូអេខ្មែរ ដែលសរសេរឡើង។ លោក Patrick Murphy បន្ថែមថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយសារមានការប្រឌិតរឿងចោទសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោកកឹម សុខា ។
    សម្រាប់ប្រជាជនកម្ពុជា សូមបញ្ជាក់ជាថ្មីថា
    ការដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ដែលបានថ្លែងបន្ទាប់ពីចូលអង្កេត
    សវនាកាលោក កឹម សុខា ថា លោក កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការលើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព នោះវាបង្កើតនូវចម្ងល់ខ្លាំងសម្រាប់ប្រជាជនកម្ពុជា ចំពោះការលើកសសើររបស់លោក Patrick Murphy បែបនេះ ។
    លោក Patrick Murphy លោកមិនមែនជាខ្មែរ ទើបលោកយល់ឃើញថា កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការលើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបែបនេះ !
    សូមសួរថា តើមានសកម្មភាពណាមួយរបស់កឹមសុខា ដូចអ្វីដែលលោកបានលើកសរសើរ ក្នុងពេលដែលកឹមសុខាធ្វើសកម្មភាពនយោបាយនៅកម្ពុជា ?
    តើសម្មភាពរបស់កឹមសុខាវាពិតដូចអ្វីដែលលោកបានលើកសសើរទេ ។
    តើការលើកដម្កើង សិទ្ធិមនុស្ស និងសេរីភាព ត្រូវតែធ្វើឡើងតាមរយះបាតុកម្មយកឈាម
    ជនស្លូតត្រង់មកក្រាលប្លន់អំណាចតាមរយះបដិវត្តន៍ពណ៍ ពីអ្នកឈ្នះការបោះឆ្នោត តាមបែប
    ប្រជាធិបតេយ្យមែនទេ ?
    លោក Patrick Murphy !
    តើលោកអាចស្រាយបញ្ជាក់ទាក់ទងរឿងនេះបានទេ ?
    សម្រាប់ប្រជាជនកម្ពុជា ចំពោះ កឹម សុខា មិនដូចលោកគឹតទេ ។
    កឹមសុខា គ្រាន់តែជាអ្នកនយោបាយ ភូតភរ បោកប្រាស សន្យាខ្យល់ ញុះញង់ អុចអាល ដើម្បីបង្ករចលាចលក្នុងសង្គមហើយប្រព្រឹត្តនូវសកម្មភាពបដិវត្តន៍ពណ៍យកឈាមជនស្លូតត្រង់ ជាន់ប្លន់ដណ្តើមអំណាចពីអ្នកឈ្នះ មិនតាមបែបប្រជាធិបតេយ្យ ដែលកឹមសុខាចេះត្រឹមតែទន្ទេញជាប់មាត់តែប៉ុណ្ណោះ ។
    មួយវិញទៀត ការនិយាយរបស់កឹម សុខា គឺបានបញ្ជាក់ច្បាស់ណាស់ ។
    កឹមសុខា និយាយថា កឹមសុខាមានអាមេរិកកាណាដា ជាអ្នកបង្រៀនពីយុទ្ធសាស្ត្រ ដោយក
    តាមលំនាំ យូហ្គោស្លាវី និង ស៊ែប៊ី ។
    តើរដ្ឋាភិបាលថ្មី របស់យូហ្គោស្លាវី និងស៊ែប៊ី មិនកើតឡើងដោយសារបដិវត្តន៍ពណ៍ទេឫ ?
    មែនគឺ កឹមសុខាជាអ្នកនិយាយថា មានអាមេរិក កាណាដា ជាអ្នកបង្រៀនពីយុទ្ធសាស្ត្រ ដោយយកតាមលំនាំ យូហ្គោស្លាវី និង ស៊ែប៊ី ។ដូចនេះមិនមែនរដ្ឋភិបាលកម្ពុជា មិនមែនតុលាការកម្ពុជាទេ ជាអ្នក
    និយាយ។ ក្នុងតុលាការ ទោះមានឈ្មោះអាមេរិកនៅក្នុងសំណួរ គឺគេសួរតាមអង្គហេតុ តាមអង្គច្បាប់
    សួរតាមពាក្យនិយាយរបស់កឹមសុខាតែប៉ុណ្ណោះ ។ នេះជាសិទ្ធិរបស់តុលាការក្នុងការសួរដេញដោល ។
    (ព្រះរាជអាជ្ញាសួរដេញដោលតាមអង្គហេតុនិងអង្គច្បាប់) ទោះតុលាការនៅអាមេរិក ក៏មានសិទ្ធដូច្នេះ
    ដែលជួនកាលទូលាយជាងនេះផង ។
    ហេតុអីលោកច្រឡោត ?
    សម្លេងកឹមសុខ រូបកឹម សុខា និយាយបែបនេះមានជាភស្តុតាង អីតើ !
    អាមេរិកជាមិត្តកម្ពុជា ។តិចឬច្រើនសម្រាប់ការជួយ អាមេរិកក៏មានគុណបំណាច់ក្នុងការជួយកម្ពុជាដែរ ។
    កម្ពុជាមិចចេះបំភ្លេចគុណមិត្តដែលបានជួយខ្លួននោះទេ ។
    តើវាចាំបាច់់ទេដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការ កិច្ចការអភិវឌ្ឍន៍ជាតិឲ្យមានការរីកចម្រើនឈានឡើង ហើយទៅបង្កើតសត្រូវជាមួយអាមេរិកនោះ ?
    សូមលោក Patrick Murphy ពិចារណាក្នុងរឿងនេះដោយច្បាស់លាស់ផង !

  2. Anonymous says:

    USA can take Hun Sen court to international court because this is the conflict between Hun Sen court and US. Everything has been recorded and documented and that might be the only way for US to solve this problem. Hun Sen better be prepared and don’t underestimate US ability.

  3. Anonymous says:

    send to my FESS BOKK … HAS…HAS…HA…. sorry let me laughing my ass off a bit . my name is Brown Murphy I’m a foreigner citizen living in the world as you are. please do not hurt the US that much they are a small country the poorest on art . I quest in this world we have what we call UNHCR. ICC, please translate what these word mean. I mean the poor US can take you to international court can they???? please do not let this poor nation US suicide themselves for any wrong doing that they never have been committed . HAS…HAS..HA……. if you know what I mean AH CHESSTU

  4. so socheath says:

    ហាស ! ហាស អាល្ងង់Anonymous !
    ស្អីគេ ! ICC ?
    អាស៊ី- អាខា កំពុងជាប់នៅ ICC made in cambodia ហើយអីតើ អាល្ងង់ !
    អញ្ចឹង អ្នកណាដែលត្រូវបានគេចាប់ដាក់ក្នុង ICC ?
    អ្ហែងឆ្លើយមកមើលអា​ល្ងង់ Anonymous ?

  5. Anonymous says:

    Mr ambassador never wanted to reply to cheap&low veitcong court because this low&cheap veitcong court are useless no basic law properly. First this court step on constitution ‘ go to catch mr So kha in middle of the night no warren ‘and jail mr So kha against the constitution ‘ and accused USA behind mr So kha ‘ then they said some translate wrongly ‘ What a bloody communist veitcong court’ . This court serve only veitcong mafia dictator only and try to point the mistake to mr So kha but no basic at all’ . GOD will punish this crooks lawyers and veitcong court soon’

  6. Anonymous says:

    YES.. you are AH CHESSTU didn’t even know what my English word mean . the whole sentence it mean >>do not hurt the poor US so much for some thing they did not do . when this poor nation can not take it they will bring your AH..CHESSTU leader to ICC..OK ..has…has.. ha.. you are so dump not just only LNGOUNGTU

Leave a Reply

Submit Comment