វិភាគ៖ ហេតុអ្វី​អាមេរិក​ចេញ​មុខ​សរសើរ​លោក កឹម សុខា?

បទវិភាគ | សង្គម
លោក ញឹម សុខន | ១៩ មីនា ២០២០ | ម៉ោង ១០:២៤ ព្រឹក
VOD

ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ក្នុងជំនួបជាមួយលោក កឹម សុខា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (សាញ់ ប៊ុនហឿន)

ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ក្នុងជំនួបជាមួយលោក កឹម សុខា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (សាញ់ ប៊ុនហឿន)


សហរដ្ឋអាមេរិក នៅសប្តាហ៍មុននេះ បានចេញមុខនិយាយចំៗថា លោក កឹម សុខា ជាបុគ្គលសមទទួលបានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក «ជាអ្នកតស៊ូដើម្បីសិទ្ធិ និងសេរីភាព»

ការផ្ញើសាររបស់ប្រទេសមហាអំណាចលោកសេរីមួយនេះ ធ្វើឡើងតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកម្ពុជា គឺលោក Patrick Murphy ចំពេលដែលតុលាការកម្ពុជាបន្តជម្រះក្តីលោក កឹម សុខា ដែលលោក កឹម សុខា អាមេរិកធ្លាប់បញ្ជាក់ថា ជាមនុស្សស្អាតស្អំតែត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌ ។

លោក Patrick Murphy បានធ្វើសន្និសីទសារព័ត៌មានមួយមុខសាលាជម្រះក្តីលោក កឹម សុខា ក្រោយពីលោកចូលអង្កេតក្នុងសវនាការផ្ទាល់ជាលើកដំបូង។

ក្នុងសន្និសីទនោះ ឯកអគ្គរដ្ឋទូតអាមេរិកថ្លែងថា​ អាមេរិកអន់ចិត្តនឹងព្រះរាជអាជ្ញាកម្ពុជា ដែលថា បានភ្ជាប់អាមេរិកទៅនឹងសំណុំរឿងនេះ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក​ Patrick Murphy ថ្លែងប្រាប់អ្នកកាសែត​ បន្ទាប់ពីចូលអង្កេតសវនាការលោក កឹម សុខា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក Patrick Murphy៖ «យើងក៏មានការអាក់អន់ចិត្ត ព្រោះនៅក្នុងសវនាការ ព្រះរាជអាជ្ញាព្យា​យា​ម​និយាយថា អាមេរិកពាក់ព័ន្ធករណីនេះ»។​

លោក Patrick Murphy បង្ហាញទស្សនៈថា លោក កឹម សុខា សមទទួលបានកេរ្តិ៍ឈ្មោះនៅទូទាំងពិភពលោកថា «ជាអ្នកតស៊ូដើម្បីសិទ្ធិ និងសេរីភាព»

លោក Patrick Murphy ផ្ញើសារពីមុខសាលាជម្រះក្តីលោក កឹម សុខា ថា អាមេរិករំពឹងថា សិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា និងពលរដ្ឋកម្ពុជា នឹងត្រូវបានស្តារឡើងវិញ តាមរយៈសាលាជម្រះក្តីនេះ។

ប៉ុន្តែ ការមើលឃើញពីគុណសម្បត្តិលោក កឹម សុខា ពីសំណាក់សហរដ្ឋអាមេរិក ហាក់ខុសគ្នាឆ្ងាយពីការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។

លោក ហ៊ុន សែន ធ្លាប់ថ្លែងជាសាធារណៈថា លោកជាអ្នកបញ្ជាផ្ទាល់ឱ្យចាប់ខ្លួនលោក កឹម សុខា ចោទថា «ក្បត់ជាតិ»ឃុបឃិតជាមួយអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដែលថា កើតចេញពីការបោះឆ្នោត។

លោក កឹម សុខា ត្រូវសមត្ថកិច្ចប្រដាប់ដោយអាវុធឆ្មក់ចូលចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភា នៅម៉ោងជាង១២យប់រំលងអធ្រាត្រ ថ្ងៃទី២ ចូលឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ខណៈលោកកំពុងសម្រាកនៅក្នុងផ្ទះ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

ជាងនេះទៅទៀត កាលពីថ្ងៃ១០ ខែមីនា ក្នុងពិធីមួយក្នុងរាជធានីភ្នំពេញ ចំពេលដែលតុលាការកំពុងជម្រះក្តីលោក កឹម សុខា នៅឡើយនោះ លោក ហ៊ុន សែន ព្រមានថា បានត្រៀមគុកថ្មីទៀតសម្រាប់ដាក់។

លោកថា៖ «ផែនការចង់ផ្តួលរំលំចុងក្រោយថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៣ អាហ្នឹងជាស្អី? ដែលទីបំផុតនាំទៅដល់មនុស្សស្លាប់ និងរបួសនៅផ្លូវវេងស្រេង អាហ្នឹងជាស្អី? គិតមិនឱ្យគេកាត់ទោសហីស្អី? ត្រូវតែកាត់។ ហើយម្តងនេះ មិនមែនត្រពាំងផ្លុងទេ ប្រាប់ឱ្យហើយ​ កន្លែងផ្សេង តែសាលក្រមចេញហើយ ដាក់ហើយ គ្មានទុកទេ»។

សំណួរត្រង់ថា ហេតុអ្វីអាមេរិកចេញមុខសរសើរលោក កឹម សុខា ពេលនេះ ?

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគថា អ្វីដែលលោក​ Patrick Murphy សរសើរលោក កឹម សុខា ពេលនេះ អាចថា អាមេរិកមិនទទួលយកបទចោទលើលោក កឹម សុខា​ ។

អ្នកវិភាគរូបនេះបង្ហាញការយល់ឃើញទៀតថា បើអាមេរិកមិនទទួលយកបទចោទលោក កឹម សុខា ការដែលរដ្ឋាភិបាលកម្ពុជាធ្លាប់ប្តេជ្ញាចិត្តចង់ស្តារទំនាក់ទំនងល្អជាមួយអាមេរិកឡើងវិញ នឹងបរាជ័យ បើរដ្ឋាភិបាលមិនប្តូរជំហរក្នុងការផ្តល់សិទ្ធិពេញលេញឱ្យលោក កឹម សុខា ធ្វើនយោបាយឡើងវិញទេនោះ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកថា៖ «នៅក្នុងកិច្ចការការទូត ប្រសិនបើករណីចោទប្រកាន់លោក កឹម សុខា នេះមិនបានបង្ហាញអំណះអំណាងគ្រប់គ្រាន់ធ្វើឱ្យសហរដ្ឋអាមេរិកទទួលយកបានទេ ការសង្ឃឹម និងការប្តេជ្ញាចិត្តដើម្បីស្តារទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក នឹងពុំមានផលល្អទេ»។

បើតាមលោក ឯម សុវណ្ណរ៉ា ការផ្ញើសារមុខសាលាជម្រះក្តី របស់ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ប្រឆាំងនឹងវិធានការលើលោក កឹម សុខា នេះ ជាសារក្រើនរំឭកមេដឹកនាំកម្ពុជាជំហានទី២ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ញើលិខិតប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ពីការរៀបចំខ្លួនវិលទៅរកគន្លងប្រជាធិបតេយ្យវិញ ដើម្បីស្តារទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជារក្សាទុកទីផ្សារជាប្រយោជន៍សេដ្ឋកិច្ម។

លោកថា៖ «លក្ខខណ្ឌសេដ្ឋកិច្ចក៏ជាកត្តាមួយដែលជាជំហរបស់កម្ពុជា នៅក្នុងក្រមខណ្ឌអន្តរជាតិមិនឱ្យផ្អៀងទៅលើលោកខាងកើតចិនតែមួយទេ គឺគិតពិចារណាប្រយោជន៍សេដ្ឋកិច្ចដែ​ល​បានពីប្រព័ន្ធអនុគ្រោះ GSP និង EBA ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក»។

កាលពីចុងឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានផ្ញើលិខិតមួយច្បាប់ ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថា «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក ​កម្ពុជា​ បាន​ពើបប្រទះ​នឹង​ការលំបាក ​មិន​បម្រើ​ឱ្យ​ប្រយោជន៍​នៃ​ប្រជាជន​អាមេរិក​ និង​កម្ពុជា​ទេ»​

លោក ត្រាំ បញ្ជាក់ថា វា​មាន​សារៈសំខាន់​សម្រាប់​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​នាំ​កម្ពុជា​ត្រឡប់​ទៅរក​មាគ៌ា​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​វិញ​ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (FB: លោក ហ៊ុន សែន)

មេដឹកនាំអាមេរិករូបនេះ រំឭកថា មេដឹកនាំកម្ពុជានឹងពិនិត្យឡើងវិញនូវការសម្រេចមួយចំនួន ដែល​អាមេរិកថា កំពុងនាំកម្ពុជាទៅរកគ្រោះថ្នាក់ខ្លាំងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាព និងអធិ​បតេយ្យ​យូរអង្វែងរបស់កម្ពុជា។

លោក ត្រាំ ​សរសេរ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​ សម្ដេច​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ការសម្រេច​មួយចំនួន​ដែល​រដ្ឋាភិបាល​សម្ដេច​បាន​ប្រកាន់យក ហើយ​ដែល​ការសម្រេច​ទាំងនោះ ​សហរដ្ឋអាមេរិក​ជឿជាក់​មុ​តមាំ​ថា​ វា​នឹង​នាំ​ឱ្យមាន​គ្រោះថ្នាក់​ខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ស្ថិរភាព​ និង​អធិបតេយ្យភា​​ព​យូរអង្វែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ប៉ុន្មានថ្ងៃក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតឆ្លើយតបជាវិជ្ជមានទៅមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ វិញ ដែលក្នុងលិខិតនោះ បញ្ជាក់ថា កម្ពុជាយល់ព្រមបង្កើតក្រុមការងារ ដើម្បីពិភាក្សាលើការស្តារទំនាក់ទំនងកម្ពុជា-អាមេរិកឡើងវិញ។

អ្នកវិភាគបញ្ហាសង្គមនៅក្រៅប្រទេស លោក គឹម សុខ វិភាគថា ការដែលលោក Patrick Murphy សរសើរលោក កឹម សុខា អាចជាសារប្រាប់ថា អាមេរិកមិនទទួលយកការប្រកួតអំណាចមួយតាមរយៈប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឈ្នាន់នយោបាយទេ។

លោក គឹម សុខ បង្ហាញការយល់ឃើញទៀតថា សារលោក Patrick Murphy ក៏បង្ហាញផងដែរថា អាមេរិកមិនបោះបង់ក្នុងការជំរុញមេដឹកនាំកម្ពុជាឱ្យវិលទៅរកគន្លងប្រជាធិបតេយ្យវិញនោះទេ។

លោកថា៖ «អាមេរិកកាំងមានព័ត៌មានលំអិតត្រឹមត្រូវថា នេះជាល្បែងនយោបាយរបស់លោក ហ៊ុន សែន មិនមែនជាករណីច្បាប់ ឬតុលាការទេ ហើយការដែល [រដ្ឋាភិបាលកម្ពុជា] បន្តលេង គឺស្មើនឹងបង្កើតអរិភាព (ភាពជាសត្រូវ) ការទូតធ្ងន់ធ្ងរជាងមុន ជាមួយនឹងសហរដ្ឋអាមេរិកនៅថ្ងៃខាងមុខ»។

សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​ពិភពលោក​នៅ​សាកលវិទ្យាល័យ Occidental College ទីក្រុង Los Angeles លោក អៀ សុផល បង្ហាញការយល់ឃើញថា សាររបស់សហរដ្ឋអាមេរិកគឺចង់បង្ហាញថា លោក កឹម សុខា មិនត្រូវបានគេកាត់ទោសនោះទេ តែគាត់ត្រូវបានគេធ្វើទុក្ខបុកម្នេញ ព្រោះគាត់តស៊ូដើម្បីសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

លោក បណ្ឌិត អៀ សុផល វិភាគថា ហាក់ដូចជាការសងសឹក ក្រោយអាមេរិកប្រកាសបែបនេះ ពលរដ្ឋអាមេរិកត្រូវបានហាមធ្វើដំណើរចូលកម្ពុជា ក្នុងចំណោមប្រទេសទាំង៦ ក្រោមហេតុផល វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីត១៩ ខណៈចិនផ្ទុះច្រើនជាងគេ តែមិនត្រូវបានហាមចូលកម្ពុជា ។

សាស្ត្រាចារ្យនៅសហរដ្ឋអាមេរិករូបនេះ បង្ហាញការយល់ឃើញទៀតថា៖ «វាជារឿងអាក្រក់សម្រាប់កម្ពុជា ដែលធ្វើឱ្យបាត់បង់អ្នកទេសចរកាន់តែធ្ងន់។ ប្រតិកម្មនេះគឺវាធ្វើឱ្យកម្ពុជាកាន់តែរងគ្រោះបន្ថែមទៀត ប្រសិនជាសហរដ្ឋអាមេរិកចង់សងសឹក និងពិនិត្យមើលលើប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជា ហើយធ្វើដូចអ្វីដែល EU ធ្វើចំពោះ EBA ដែរ»

ទោះជាយ៉ាងណា សាស្ត្រាចារ្យជំនាញកិច្ចការទូត លោកបណ្ឌិត អៀ សុផល វិភាគថា ការបង្ហាញជំហររបស់សហរដ្ឋអាមេរិក វានឹងជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឱ្យប្រសើរឡើង តែមិនមែនក្នុងពេលឆាប់ៗនោះទេ បើគ្មានការជំរុញពីពលរដ្ឋនោះ ដោយថា រដ្ឋឯកបក្សមិនទទួលខុសត្រូវចំពោះតម្លាភាព និងភាពស្របច្បាប់របស់ពួកគេទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

5 Responses to "វិភាគ៖ ហេតុអ្វី​អាមេរិក​ចេញ​មុខ​សរសើរ​លោក កឹម សុខា?"

  1. so socheath says:

    Send to facebook
    From camnews.org
    មើលឡើងវិញពួកអាថោកជាងឆ្កែ
    សង្គ្រោះផេះ
    *******
    វាពិតជាចម្លែកណាស់ ដែលឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy និយាយថា
    ព្រះរាជអាជ្ញាបំភ្លៃភស្តុតាងចោទអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា។ នេះបើតតាម
    កាន់ វិច្ឆិកាវីអូអេខ្មែរ ដែលសរសេរឡើង។ លោក Patrick Murphy បន្ថែមថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយសារមានការប្រឌិតរឿងចោទសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោកកឹម សុខា ។
    សម្រាប់ប្រជាជនកម្ពុជា សូមបញ្ជាក់ជាថ្មីថា
    ការដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ដែលបានថ្លែងបន្ទាប់ពីចូលអង្កេត
    សវនាកាលោក កឹម សុខា ថា លោក កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការលើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព នោះវាបង្កើតនូវចម្ងល់ខ្លាំងសម្រាប់ប្រជាជនកម្ពុជា ចំពោះការលើកសសើររបស់លោក Patrick Murphy បែបនេះ ។
    លោក Patrick Murphy លោកមិនមែនជាខ្មែរ ទើបលោកយល់ឃើញថា កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការលើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបែបនេះ !
    សូមសួរថា តើមានសកម្មភាពណាមួយរបស់កឹមសុខា ដូចអ្វីដែលលោកបានលើកសរសើរ ក្នុងពេលដែលកឹមសុខាធ្វើសកម្មភាពនយោបាយនៅកម្ពុជា ?
    តើសម្មភាពរបស់កឹមសុខាវាពិតដូចអ្វីដែលលោកបានលើកសសើរទេ ។
    តើការលើកដម្កើង សិទ្ធិមនុស្ស និងសេរីភាព ត្រូវតែធ្វើឡើងតាមរយះបាតុកម្មយកឈាម
    ជនស្លូតត្រង់មកក្រាលប្លន់អំណាចតាមរយះបដិវត្តន៍ពណ៍ ពីអ្នកឈ្នះការបោះឆ្នោត តាមបែប
    ប្រជាធិបតេយ្យមែនទេ ?
    លោក Patrick Murphy !
    តើលោកអាចស្រាយបញ្ជាក់ទាក់ទងរឿងនេះបានទេ ?
    សម្រាប់ប្រជាជនកម្ពុជា ចំពោះ កឹម សុខា មិនដូចលោកគឹតទេ ។
    កឹមសុខា គ្រាន់តែជាអ្នកនយោបាយ ភូតភរ បោកប្រាស សន្យាខ្យល់ ញុះញង់ អុចអាល ដើម្បីបង្ករចលាចលក្នុងសង្គមហើយប្រព្រឹត្តនូវសកម្មភាពបដិវត្តន៍ពណ៍យកឈាមជនស្លូតត្រង់ ជាន់ប្លន់ដណ្តើមអំណាចពីអ្នកឈ្នះ មិនតាមបែបប្រជាធិបតេយ្យ ដែលកឹមសុខាចេះត្រឹមតែទន្ទេញជាប់មាត់តែប៉ុណ្ណោះ ។
    មួយវិញទៀត ការនិយាយរបស់កឹម សុខា គឺបានបញ្ជាក់ច្បាស់ណាស់ ។
    កឹមសុខា និយាយថា កឹមសុខាមានអាមេរិកកាណាដា ជាអ្នកបង្រៀនពីយុទ្ធសាស្ត្រ ដោយក
    តាមលំនាំ យូហ្គោស្លាវី និង ស៊ែប៊ី ។
    តើរដ្ឋាភិបាលថ្មី របស់យូហ្គោស្លាវី និងស៊ែប៊ី មិនកើតឡើងដោយសារបដិវត្តន៍ពណ៍ទេឫ ?
    មែនគឺ កឹមសុខាជាអ្នកនិយាយថា មានអាមេរិក កាណាដា ជាអ្នកបង្រៀនពីយុទ្ធសាស្ត្រ ដោយយកតាមលំនាំ យូហ្គោស្លាវី និង ស៊ែប៊ី ។ដូចនេះមិនមែនរដ្ឋភិបាលកម្ពុជា មិនមែនតុលាការកម្ពុជាទេ ជាអ្នក
    និយាយ។ ក្នុងតុលាការ ទោះមានឈ្មោះអាមេរិកនៅក្នុងសំណួរ គឺគេសួរតាមអង្គហេតុ តាមអង្គច្បាប់
    សួរតាមពាក្យនិយាយរបស់កឹមសុខាតែប៉ុណ្ណោះ ។ នេះជាសិទ្ធិរបស់តុលាការក្នុងការសួរដេញដោល ។
    (ព្រះរាជអាជ្ញាសួរដេញដោលតាមអង្គហេតុនិងអង្គច្បាប់) ទោះតុលាការនៅអាមេរិក ក៏មានសិទ្ធដូច្នេះ
    ដែលជួនកាលទូលាយជាងនេះផង ។
    ហេតុអីលោកច្រឡោត ?
    សម្លេងកឹមសុខ រូបកឹម សុខា និយាយបែបនេះមានជាភស្តុតាង អីតើ !
    អាមេរិកជាមិត្តកម្ពុជា ។តិចឬច្រើនសម្រាប់ការជួយ អាមេរិកក៏មានគុណបំណាច់ក្នុងការជួយកម្ពុជាដែរ ។
    កម្ពុជាមិចចេះបំភ្លេចគុណមិត្តដែលបានជួយខ្លួននោះទេ ។
    តើវាចាំបាច់់ទេដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការ កិច្ចការអភិវឌ្ឍន៍ជាតិឲ្យមានការរីកចម្រើនឈានឡើង ហើយទៅបង្កើតសត្រូវជាមួយអាមេរិកនោះ ?
    សូមលោក Patrick Murphy ពិចារណាក្នុងរឿងនេះដោយច្បាស់លាស់ផង !

  2. Anonymous says:

    YES…… I’m Patrick Murphy brown heir and brown eyes want to say to AH CHESSTU in Cambodia. every one knew gold still be gold no matter what?? but???? the rusty metal even if you trying to pain to make it look nice sooner or later it will come back to the same rusty metal. now stop talking about me Brown Murphy start to talk about your SAMDACH AKAK SENA MOHA BATHDAI TECHO…HUN ANL call HUN SEN next name CHHOUP SAMLAP.my question is>>> are you so sour your SAMACH was not this nation’s treason?? what did you learn from 1979 up to this day?? the main question is what have you learn about KAMPOUCHEA history?? YES ..I’m Brown Murphy you can call me AH LNGOUNGTU telling all AH CHESSTU in AH LNGOUNGTU dictatorship your jungle education was not working and will never working . the reason is because you are so LNGOUNG. in the history of Cambodia our ancestor tool us VEITNAM always wanted to swallow this small nation . is that right AH CHESSTU are you agree??. HAS.. now we are talking HUN NAL have been VEITNAM’s dog since he was young and he have been fulfill his master plane for decade . did you seeing it right now or you can see and pretending you see nothing. in secreted your country is not belonging to you any more . why I saying that HUN NAL gave every thing to his master already . look in LON NOL and POL POT there was not even one Vietnamese in side Cambodia. Cambodia did not lost even one island or one inch of land to VEITNAM ,no land concession, the forest was not destroy, every thing undergrown still full nothing lost . my question to you what did you see right now ?? and who is the leader of your nation is in powers right now?? please do not saying you are the good PHD of Cambodia if you are just a dump animal . all I wanted to say is the broken pot and pan is flooding in uncertainty future of KAMPOUCHEA. KIM SOKHA is 100% not KBOTH CHEATH like what you say. please do not be that CHHKOUTH KIM SOKHA never have been in powers, not even gave one inch of land, island to VIETNAM, I knew all he did was >> opposition party a democratic party witch was opposed any wrong doing to present leader who is in powers to walk in the right track of democracy. it can be vote from Cambodian population to give them powers in take turn to leaded the nation that was according to every party policy to be the best for the whole nation . I Brown Murphy will never agree whit you about KIM SOKHA was a person who was KBOTH your CHEATH . you have no CHEATH anyway if Vietnam took over your nation. PLEASE stop using your evil word like NHOUS NHOUNG, LAP POR, OCH ARL, PHUTH PHOR/all these words are the killing field words from HUN NAL members during POL POT regime. I knew there was two Khmer Rue group one was POL POT witch was not agree white Vietnam policy . the other was the Khmer Rue right now that have HUN NAL agree to be Vietnamese slave. I knew HUN NAL must be angry whit me to pointing finger to the right person who really was KBOTH CHEATH . GOD bless Cambodia

  3. Anonymous says:

    Mr ambassador just listen one time ‘he knew that this veitcong court have no basic law properly because this court and veitcong lawyers are the crooks . First they accused USA behind mr So kha ‘ then they said the translate wrongly haha’ What a veitcong court” so cheap that why mr ambassador never wanted to talk again with this cheap&low veitcong court ‘like veitcong germ so socheat ‘

  4. so socheath says:

    អាឡប់នេះវានិយាយបែបងងើល អន់ជាងមនុស្ស
    ល្ងីល្ងើ​ ( ​les folles​ )ទៅទៀត?
    សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ហេតុអីឡប់យ៉ាងនេះ ?
    ឯម សុវណ្ណារ៉ា វានិយាយថា៖ «នៅក្នុងកិច្ចការការទូត ប្រសិនបើករណីចោទប្រកាន់លោក កឹម សុខា នេះមិនបានបង្ហាញអំណះអំណាងគ្រប់គ្រាន់ធ្វើឱ្យសហរដ្ឋអាមេរិកទទួលយកបានទេ ការសង្ឃឹម និងការប្តេជ្ញាចិត្តដើម្បីស្តារទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក នឹងពុំមានផលល្អទេ»។
    ឯម សុវណ្ណរ៉ា ថា ការផ្ញើសារមុខសាលាជម្រះក្តី របស់ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ប្រឆាំងនឹងវិធានការលើលោក កឹម សុខា នេះ ជាសារក្រើនរំឭកមេដឹកនាំកម្ពុជាជំហានទី២ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ញើលិខិតប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ពីការរៀបចំខ្លួនវិលទៅរកគន្លងប្រជាធិបតេយ្យវិញ ដើម្បីស្តារទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជារក្សាទុកទីផ្សារជាប្រយោជន៍សេដ្ឋកិច្ម។
    វាថា៖ «លក្ខខណ្ឌសេដ្ឋកិច្ចក៏ជាកត្តាមួយដែលជាជំហរបស់កម្ពុជា នៅក្នុងក្រមខណ្ឌអន្តរជាតិមិនឱ្យផ្អៀងទៅលើលោកខាងកើតចិនតែមួយទេ គឺគិតពិចារណាប្រយោជន៍សេដ្ឋកិច្ចដែលបានពីប្រព័ន្ធអនុគ្រោះ GSP និង EBA ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក»។
    អានេះបើជាសាស្ត្រាចារ្យ ខាងលើកន្ថោរអាចម៍វិញត្រូវជាង
    មើលឡើងវិញអាសាស្ត្រាចារ្យកន្ថោរវា
    ពិតជាចម្លែកណាស់ ដែលឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy និយាយថា
    ព្រះរាជអាជ្ញាបំភ្លៃភស្តុតាងចោទអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា។ នេះបើតតាម
    កាន់ វិច្ឆិកាវីអូអេខ្មែរ ដែលសរសេរឡើង។ លោក Patrick Murphy បន្ថែមថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយសារមានការប្រឌិតរឿងចោទសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោកកឹម សុខា ។
    សម្រាប់ប្រជាជនកម្ពុជា សូមបញ្ជាក់ជាថ្មីថា
    ការដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ដែលបានថ្លែងបន្ទាប់ពីចូលអង្កេតសវនាកាលោក កឹម សុខា ថា លោក កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការលើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព នោះវាបង្កើតនូវចម្ងល់ខ្លាំងសម្រាប់ប្រជាជនកម្ពុជា ចំពោះការលើកសសើររបស់លោក Patrick Murphy បែបនេះ ។
    លោក Patrick Murphy លោកមិនមែនជាខ្មែរ ទើបលោកយល់ឃើញថា កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការលើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបែបនេះ !
    ​សួរថា តើមានសកម្មភាពណាមួយរបស់កឹមសុខា ដូចអ្វីដែលលោកបានលើកសរសើរ ក្នុងពេលដែលកឹមសុខាធ្វើសកម្មភាពនយោបាយនៅកម្ពុជា ?
    តើសម្មភាពរបស់កឹមសុខាវាពិតដូចអ្វីដែលលោកបានលើកសសើរទេ ។
    តើការលើកដម្កើង សិទ្ធិមនុស្ស និងសេរីភាព ត្រូវតែធ្វើឡើងតាមរយះបាតុកម្មយកឈាម
    ជនស្លូតត្រង់មកក្រាលប្លន់អំណាចតាមរយះបដិវត្តន៍ពណ៍ ពីអ្នកឈ្នះការបោះឆ្នោត តាមបែប
    ប្រជាធិបតេយ្យមែនទេ ?
    លោក Patrick Murphy !
    តើលោកអាចស្រាយបញ្ជាក់ទាក់ទងរឿងនេះបានទេ ?
    សម្រាប់ប្រជាជនកម្ពុជា ចំពោះ កឹម សុខា មិនដូចលោកគឹតទេ ។
    កឹមសុខា គ្រាន់តែជាអ្នកនយោបាយ ភូតភរ បោកប្រាស សន្យាខ្យល់ ញុះញង់ អុចអាល ដើម្បីបង្ករចលាចលក្នុងសង្គមហើយប្រព្រឹត្តនូវសកម្មភាពបដិវត្តន៍ពណ៍យកឈាមជនស្លូតត្រង់ ជាន់ប្លន់ដណ្តើមអំណាចពីអ្នកឈ្នះ មិនតាមបែបប្រជាធិបតេយ្យ ដែលកឹមសុខាចេះត្រឹមតែទន្ទេញជាប់មាត់តែប៉ុណ្ណោះ ។
    មួយវិញទៀត ការនិយាយរបស់កឹម សុខា គឺបានបញ្ជាក់ច្បាស់ណាស់ ។
    កឹមសុខា និយាយថា កឹមសុខាមានអាមេរិកកាណាដា ជាអ្នកបង្រៀនពីយុទ្ធសាស្ត្រ ដោយក
    តាមលំនាំ យូហ្គោស្លាវី និង ស៊ែប៊ី ។
    តើរដ្ឋាភិបាលថ្មី របស់យូហ្គោស្លាវី និងស៊ែប៊ី មិនកើតឡើងដោយសារបដិវត្តន៍ពណ៍ទេឫ ?
    មែនគឺ កឹមសុខាជាអ្នកនិយាយថា មានអាមេរិក កាណាដា ជាអ្នកបង្រៀនពីយុទ្ធសាស្ត្រ ដោយយកតាមលំនាំ យូហ្គោស្លាវី និង ស៊ែប៊ី ។ដូចនេះមិនមែនរដ្ឋភិបាលកម្ពុជា មិនមែនតុលាការកម្ពុជាទេ ជាអ្នក
    និយាយ។ ក្នុងតុលាការ ទោះមានឈ្មោះអាមេរិកនៅក្នុងសំណួរ គឺគេសួរតាមអង្គហេតុ តាមអង្គច្បាប់
    សួរតាមពាក្យនិយាយរបស់កឹមសុខាតែប៉ុណ្ណោះ ។ នេះជាសិទ្ធិរបស់តុលាការក្នុងការសួរដេញដោល ។
    (ព្រះរាជអាជ្ញាសួរដេញដោលតាមអង្គហេតុនិងអង្គច្បាប់) ទោះតុលាការនៅអាមេរិក ក៏មានសិទ្ធដូច្នេះ
    ដែលជួនកាលទូលាយជាងនេះផង ។
    ហេតុអីលោកច្រឡោត ?
    សម្លេងកឹមសុខ រូបកឹម សុខា និយាយបែបនេះមានជាភស្តុតាង អីតើ !
    អាមេរិកជាមិត្តកម្ពុជា ។តិចឬច្រើនសម្រាប់ការជួយ អាមេរិកក៏មានគុណបំណាច់ក្នុងការជួយកម្ពុជាដែរ ។
    កម្ពុជាមិចចេះបំភ្លេចគុណមិត្តដែលបានជួយខ្លួននោះទេ ។
    តើវាចាំបាច់់ទេដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការ កិច្ចការអភិវឌ្ឍន៍ជាតិឲ្យមានការរីកចម្រើនឈានឡើង ហើយទៅបង្កើតសត្រូវជាមួយអាមេរិកនោះ ?
    សូមលោក Patrick Murphy ពិចារណាក្នុងរឿងនេះដោយច្បាស់លាស់ផង !
    បញ្ជាក់ប្រាប់ អាឯម សុវណ្ណរ៉ា ចុះ !
    កម្ពុជាមិនយកអធិបតេយ្យជាតិរបស់ខ្លួន ទៅដូរយកជំនួយ​ប្រព័ន្ធអនុគ្រោះ GSP និង EBA ស្អីហ្នឹងទេ អាឡប់ !

  5. Anonymous says:

    WELL ….I knew KAMPOUCHEA if there was no people who we did not know KBOTH CHEATH this poor nation was not that bad as today . WE Cambodian knew there are a lot of Vietnamese who talking white us saying they are also Cambodian . just like this animal we did not know for real about his identity . there was a lot of spy and also the Cambodian brain washed that I give their name AH LNGOUNGTU… pretending they are AH CHESSTU..HAS…HAS,, HA.. what so ever you said in face we know clearly who is really the PHD . one more I’m seeing all those animal supporter repeated after HUN NAL the highest educated animal on art that they will not going to treat their sovereignty to GSP or EBA. YES ..I’m here watching you every day to see in time that GSP and EBA can not help you because of COVID 19 see what can happen to you after this. I just want to tell you one importance thing is>> GSP and EBA they help Cambodian not your animal leader HUN NAL or CHHOUP SAMLAP . by the way can you translate the word CHHOUP SAMLAP to me please . I want to ask Mr SO SOCHEATH if he really is Cambodian >>did you know were is PREK TNOTH is ?? and what that facility for ?? tell me if you don’t you must be a fake Cambodian . yes I knew for decade ago the real Cambodian test who is real Cambodian to say only two word if they say it right we know those person is the real Cambodian . what is that word?? No1 DEIM CHHEIR. No2 DAIY KHSACH. if you said DEIMSER that mean who are you?? or DAIYKASACH that also mean you are the Vietnamese spy . GOD bless Cambodia