អាមេរិក​រក​ឃើញ​ថា ជំងឺ​កូវីដ-១៩ អាច​ឆ្លង​ស្ងាត់ៗ​តាម​មនុស្ស​ដែល​គ្មាន​រោគ​សញ្ញា ឬ​អត់​ឈឺ​សោះ

ដោយ មាន ឫទ្ធិ
2020-03-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូប​តំណាង​មេរោគ ​កូរ៉ូណាវីរុស (Coronavirus) ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)

រូប​តំណាង​មេរោគ ​កូរ៉ូណាវីរុស (Coronavirus) ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)

 AFP


ការសិក្សា​ចុងក្រោយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ ដើម្បី​ស្វែងយល់​អំពី​ជំងឺ រាតត្បាត​កូវីដ-១៩ រក​ឃើញ​ថា មេរោគSARS-CoV-2 ដែល​អាច​បង្ក​ឱ្យ​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូ​វីត​១៩ អាច​ចម្លង​ស្ងាត់ៗ​ពី​មនុស្ស​ដែល​គ្មាន​បង្ហាញ​រោគសញ្ញា​ទាល់តែសោះ ឬ​ដែល​គេ​ហៅថា Silent Transmission​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​រកឃើញ​ដែរ​ថា មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ អាច​រស់​ក្នុង​ខ្យល់ និង​នៅ​តាម​ទីកន្លែង​សាធារណៈ ឬ​ផ្ទៃ​នានា​បានជា​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ ដែល​អាច​បង្ក​ការ​ចម្លង​ដល់​មនុស្ស​ទាំងឡាយ​ណា​ដែល​បាន​ប៉ះពាល់​វា​ដោយ​ផ្ទាល់។

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដោយ​អ្នកស្រាវជ្រាវ​ផ្នែក​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ កូឡុំប៊ី (Columbia University) បោះពុម្ពផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ Science Magazine កាលពី​ថ្ងៃ​ទី​១៦ មីនា រក​ឃើញ​ថា ការ​ចម្លង​ដោយ​ស្ងាត់ៗ​ពី​មនុស្ស​ដែល​គ្មាន​បង្ហាញ​រោគសញ្ញា គឺ​រឿង​ពិត ហើយក៏​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​បណ្ដាល​ឱ្យ​មាន​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩​នេះ​ផង​។ ការណ៍​នេះ បណ្ដាល​ឱ្យ​មេរោគ​នេះ អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស ដោយ​គ្មាន​ការ​ដឹង​មុន ហើយ​ដែល​ភាគច្រើន​ត្រូវ​​គេ​មើល​រំលង។

តាមរយៈ​ការសិក្សា​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាង​ផ្នែក​ជំងឺឆ្លង Epidemiologists បាន​ពិនិត្យ លើ​ករណី​ឆ្លង​ចំនួន ៩១ ករណី​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ពួកគេ​រកឃើញ​ថា ៤៨%​នៃ​មនុស្ស​ដែល​ឆ្លង​ជំងឺ​កូវីដ-១៩ បាន​កើត​ជំងឺ​នេះ ដោយសារ​ការ​ឆ្លង​ពី​មនុស្ស ដែល​ពុំ​ធ្លាប់​ឈឺ ឬ​គ្មាន​រោគសញ្ញា​អ្វី​ទាល់តែសោះ​។ ដូចគ្នា​នេះ​ដែរ ការ​សិក្សា​ទៅលើ​ករណី​ឆ្លង​ចំនួន ១៣៥​ករណី នៅ​ខេត្ត ធៀនជិន (Tianjin) ប្រទេស​ចិន រក​ឃើញ​ថា ៦២% នៃ​អ្នក​កើត​ជំងឺ​នេះ ទំនងជា​ឆ្លង​ជំងឺ​នេះ មក​ពី​មនុស្ស​ដែល​ពុំ​មាន​រោគសញ្ញា​ឈឺ​ទាល់តែសោះ។

បើ​ទោះ​ជា​មាន​លទ្ធផល​បញ្ជា​ក់​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​អ្នកវិទ្យាសាស្ត្រ​ថា របក​គំហើញ​នេះ នៅ​ជា​របក​គំហើញ​បឋម​នៅឡើយ ខណៈ​មេរោគ​នេះ​កំពុង​វិវឌ្ឍ និង​មាន​រឿងរ៉ាវ អាថ៌កំបាំង​ជាច្រើន​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ នៅ​មិន​ទាន់​បាន​សិក្សា​ស្វែងយល់ អស់ពី​មេរោគ​នេះ​នៅ​ឡើយ។

ជា​ដំណោះស្រាយ ការសិក្សា​នេះ ផ្ដល់​ដំបូន្មាន​ថា ការ​​ធ្វើតេស្ត​រក​មេរោគ​នេះ គឺជា​រឿង​សំខាន់ ដើម្បី​បញ្ចៀស​ក្តី​មន្ទិល​នានា​។ ដូច​គ្នា​នេះ​ដែរ វិធានការ​តម្រូវ​ឱ្យ​អ្នកជំងឺ​នៅ​ដាច់ដោយឡែក ពី​គេ និង​ការអនុវត្ត​ការ​នៅ​ឆ្ងាយ​ពី​គ្នា​ក្នុង​សង្គម ដោយ​ឱ្យ​មនុស្ស​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ជៀសវាង​ការ​ប្រមូល​ផ្តុំ​គ្នា​ច្រើន​នៅ​តាម​កន្លែង​សាធារណៈ ដូចជា​ភោជនីយដ្ឋាន ផ្សារ កន្លែងធ្វើការ​ជាដើម ឬ​ដែល​គេ​ហៅថា Social Distancing អាច​ចូលរួម​ជួយ​កាត់បន្ថយ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីត-១៩​នេះ​បាន​ច្រើន។

ទន្ទឹមគ្នា​នេះ ដែរ ការ​សិក្សា​ស្រាវជ្រាវ​ចុងក្រោយ​មួយទៀត ទើប​នឹង​ចុះផ្សាយ​ដោយ​ព្រឹត្តិបត្រ វេជ្ជសាស្ត្រ The New England Journal of Medicine របស់​អាមេរិក កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា រកឃើញ​ថា មេរោគ SARS-CoV-2 អាច​រស់​នៅ​បាន​នៅ​ក្នុង​ខ្យល់ និង​នៅ​តាម​ទីកន្លែង​សាធារណៈ ឬ​ផ្ទៃ​នានា​បានជា​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ។ ការសិក្សា​បញ្ជាក់​ថា មេរោគ​ដែល​អាច​បង្ក​ឱ្យ កើត​ជំងឺ​កូវីដ-​១៩​នេះ អាច​រស់​ក្នុង​ខ្យល់​បាន​រយៈពេល​ដល់​ទៅ ៣​ម៉ោង។ ដោយឡែក​ចំពោះ សារធាតុ​ប្លាស្ទិក ឬ​ជ័រ និង​ដែក​ដែល​មិន​ច្រេះ មេរោគ​នេះ អាច​រស់​បាន​ដល់​ទៅ ៧២​ម៉ោង ឬ​ប្រមាណ​៣​ថ្ងៃ ខណៈ​នៅ​លើ​កេស ឬ​ក្រដាស​កាតុង មេរោគ​នេះ អាច​រស់​បាន​មិន​លើស​ពី ២៤​ម៉ោង ឬមួយ​ថ្ងៃ​។ ការសិក្សា​នេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី វិទ្យាស្ថាន​ជាតិ​សុខាភិបាល ឬ National Institutes of Health (NIH) សហការ​ជាមួយ មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង CDC សាកលវិទ្យាល័យ UCLA និង​សាកលវិទ្យាល័យ Princeton របស់​អាមេរិក ដែល​អាច​ផ្ដល់​ជា​ការ​ណែនាំ​ចុងក្រោយ ឱ្យ​មនុស្ស​ទូទៅ​មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់ ជៀសវាង​ការ​ប៉ះពាល់​វត្ថុ​ទាំងនេះ​ដោយ​ផ្ទាល់​នៅ​តាម​ទី​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

10 Responses to "អាមេរិក​រក​ឃើញ​ថា ជំងឺ​កូវីដ-១៩ អាច​ឆ្លង​ស្ងាត់ៗ​តាម​មនុស្ស​ដែល​គ្មាន​រោគ​សញ្ញា ឬ​អត់​ឈឺ​សោះ"

  1. Anonymous says:

    we should ask international community to help Cambodia right now. I do not trust HUN SEN that he capable to fight white this virus . this time is more then ever every nation are touch by this COVID 19 virus. I knew they are also busy to fight this virus in their nation but please help our Cambodian because they have no ability at all . I quest this is more then world war three I’m wishing all nation in the world will win over this virus. GOD bless the world

  2. Anonymous says:

    UNITED STATE make commitment of 2 trillion $ to fight white COVID 19 . my question is >> how about Cambodia how much HUN SEN will spend to fight COVID19. where is the monies that HUN SEN said??

  3. so socheath says:

    មនុស្សស្លាប់កើនលើស១,០០០នាក់នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជិត៦៩,០០០ករណី!
    (វ៉ាស៊ីនតោន)៖ តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១,០០០នាក់ហើយ ស្របពេលដែលអ្នកឆ្លងមានច្រើនជិត ៦៩,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

    យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចន ហូបឃីន (Johns Hopkins) បានធ្វើការតាមដានជាប់លើស្ថានការណ៍ COVID-19 នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៦៨,៩៦០នាក់ គឺជាប្រទេសទី ៣ លើសកលលោក ដែលមានអ្នកឆ្លងច្រើនជាងគេ ហើយក្នុងចំណោមនោះអ្នកជំងឺ ១,០៤១នាក់បានស្លាប់ ដែលភាគច្រើននៅរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន។

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានលើកឡើង ការឆ្លងរាតត្បាតនៃជំងឺ COVID-19 កំពុងតែមានសន្ទុះខ្លាំងឡើងនៅ សហរដ្ឋអាមេរិក ដែលវាគឺជាគួរឲ្យបារម្ភជាទីបំផុត។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតអាមេរិកមួយចំនួន ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរថា មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ដែលរងគ្រោះខ្លាំង ហាក់កំពុងចាប់ផ្តើមទប់ទល់ នឹងការកើនឡើងចំនួនអ្នកជំងឺ ស្ទើរទប់លែងចង់ជាប់ហើយ៕

  4. Anonymous says:

    >>>>>>>>>>>>>>>>>>>>>>>>>>>> MASSAGE TO Mr HUN SEN<<<<<<<<<<<<<<<<< we are Cambodian over sea have hard enough words from you . never mind rather good word or bad but what we want to see is reality . this time is more then ever that you have to face your enemy COVID19 . please stop fighting white your enemy opposition party concentrate on how to save Cambodian life as you always saying you are a Cambodia's GOD. please pointing your weapon to COVID19 stop pointing to opposition party they are not going to take you from your powers . I tell you what?? COVID19 can take away your powers . we are over sea understand there are a lot Cambodian need help. we do not care about some one criticizing us we still help our nation as much as we can .

  5. so socheath says:

    ដកមមិសក្តអ្ហែងមកជួយមែនទេ Anonymous ?
    ពួកអាសង្គ្រោះផេះអ្ហែងហ្នឹង កុំតែបោកប្រាសលុយអ្នករស់នៅឯនាយសមុទ្រចាយ
    វាល្អពេកហើយ អាពូជឆ្កែ !

  6. Anonymous says:

    you did not know who I’m I Mr SO SOCHEATH instated I’m not ash recue like what you said. I do not hated any Cambodian but I only hated some bodies word and action of evil that all . too bad that I have been born in KAMPOUCHEA the same dirty place whit you . I wish all Cambodian can see at lease some kind of freedom .

  7. Anonymous says:

    >>>>>>>>>>>>>>>>>>>>>>>>>URGEN MASSAGE<<<<<<<<<<<<<<<<<<<<<<<<<<< some thing very bad coming to HUN SEN regime. any thing can happen next month it will not be COVID19 . I do not want to tell right at this moment . I already know Cambodian will see what going on state from this week that only some people who following media . GOD bless Cambodia

  8. Hun Sen regime is turning its back against WHO but only listen to China. Last I checked, this coronavirus is formed and spreading to the world from China. Hun Sen still allowed the Chinese medical personnel and civils into Cambodia without any restrictions. China is still hiding from the world about the truth of how many of their people are infected and how many people have died from this virus. I know the Cambodian people are very easy to convinced and scared of Hus Sen government, they will get arrested if the people spoked against or critisized the government. I just hope that Hun Sen realized and come to his sense that saving our Cambodian people should comea first and is more important than the stars on his his shoulders. Please be safe and healthy ,,,

  9. so socheath says:

    ហាស ! ហាស
    តែចាប់បានមេធំមួយវារយោងអញ្ចឹង !
    នៅមានចាប់ច្រើនទៀត មិនទាន់អស់ទេ !
    ព្រហើន បំពានលើច្បាប់ ជោគវាសនា មានតែមួយគត់ គឺដេកគុក !
    ច្បាប់ មិនដែលចាប់មនុស្សដែលគ្មានកំហុសនោះទេ !
    ពលរដ្ឋ គ្រប់រូបត្រូវតែគោរពច្បាប់ !
    អ្នកមិនអាចរស់នៅក្រៅច្បាប់ ក្នុងប្រទេសដែលមានច្បាប់បានទេ !
    ការប្រព្រឹត្តកន្លងច្បាប់ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ !
    ក្រុមឧទ្ទាមក្រៅច្បាប់ បើមិនកំទេចចោលបានចម្លែក !
    គ្រប់ប្រទេសក្នុងលោក គឺមានច្បាប់​បែបនេះ រាប់ទាំងប្រទេស
    ដែលរាប់បានថាជាបិតាប្រជាធិបតេយ្យផងដែរ !
    ដូចនេះ កុំលង់លក់ និងពាក្យឯករាជ្យ !
    អ្នកមិនអាចបង្កើតរដ្ឋក្នុងរដ្ឋបានទេ !
    សុំជម្រាបថា យុទ្ធសាស្ត្ររបស់អាក្បត់ជាតិសមរង្សី គឺ
    រុញលោកអ្នកដែលមានជំនឿខ្វះពិចារណា ឲ្យចូលគុក
    ដើម្បីការកេងចំណេញនយោបាយរបស់វាតែប៉ុណ្ណោះ !
    ដូចនេះកុំយក ក្បាលអ្នក ទៅ ល ក្នុងខ្សែអន្ទាក់ ឲ្យសោះ !
    អ្នកជាប់គុក គឺពួកអ្នក មិនមែនអាក្បត់ជាតិសមរង្ស៊ី និងបក្សពួក
    ចោលម្សៀតរបស់វាទេ !

  10. Anonymous says:

    Veitcong mafia dictator and his groups are the worse youn- dogs in khmer history’ speacially veitcong germs so socheat’

Leave a Reply

Submit Comment