តើវីរុសកូរ៉ូណាអាចនៅក្នុងខ្យល់និងលើវត្ថុនានាបានយូរប៉ុណ្ណា?

វីអូអេខ្មែរ
20 មិនា 2020


មេរោគ​កូរ៉ូណា​ថ្មី​ដែល​បាន​ឆ្លង​រាលដាល​នៅ​ទូទាំង​ពិភពលោក គឺ​ជា​មេរោគ​ដែល​ឆ្លង​តាម​ទឹក​មាត់ ឬ​ក៏​វត្ថុរាវ​របស់​អ្នក​ជំងឺ ដែល​អាច​រស់នៅ​ក្នុង​ខ្យល់​អាកាស​បាន​ជា​ច្រើន​ម៉ោង និង​រស់នៅ​លើ​ផ្ទៃ​ណា​មួយ​បាន​ជា​ច្រើន​ថ្ងៃ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ដែល​អាច​ផ្ដល់​ជា​ការ​ណែនាំ​ជួយ​ដល់​មនុស្ស​ឲ្យ​ជៀសវាង​ការ​ឆ្លង​មេរោគ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ COVID-19 នេះ។

ការ​ធ្វើ​តេស្ដ​បាន​បង្ហាញ​ថា មេរោគ​នេះ​អាច​រស់នៅ​ក្នុង​ខ្យល់​បាន​យ៉ាង​តិច ៣ ម៉ោង ហើយ​អាច​ឆ្លង​ដល់​មនុស្ស​បាន។ នៅ​លើ​របស់របរ​ធ្វើ​ពី​ជ័រ ឬ​ធ្វើ​ពី​ដែក​ដែល​មិន​ច្រេះ មេរោគ​នេះ​អាច​រស់បាន​យ៉ាង​តិច ២ទៅ៣ ថ្ងៃ។ នៅ​លើ​ក្រដាស់​កាតុង មេរោគ​នេះ​អាច​រស់បាន​មិន​លើស​ពី ២៤ ម៉ោង។ ហើយ​នៅ​លើ​របស់របរ​ធ្វើ​ពី​ស្ពាន់ មេរោគ​នេះ​អាច​រស់បាន​តែ ៤ ម៉ោង​។

អ្នក​វិទ្យាសាស្ត្រ​មក​ពី​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡ៊ែកហ្ស៊ី និង​ជំងឺ​ឆ្លង ដែល​ជា​ផ្នែក​មួយ​នៃ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សហរដ្ឋ​អាមេរិក បាន​យក​វត្ថុរាវ​ដែល​ជាប់​មេរោគ​នេះ​ពី​អ្នក​ជំងឺ​ទៅ​ដាក់​លើ​ផ្ទៃ​នានា​ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​តាម​ផ្ទះ ឬ​ក៏​មន្ទីរពេទ្យ។

ពួកគេ​បាន​ប្រើ​ឧបករណ៍​មួយ​ដើម្បី​បំបែក​វត្ថុរាវ​នោះ​ឲ្យ​ទៅ​ជា​ឧស្ម័ន​នៅ​ក្នុង​ខ្យល់ ដូច​ទៅ​នឹង​កម្ទេចកម្ទី​ទឹក​មាត់​តូចៗ​ដែល​បាន​មក​ពី​ការ​កណ្ដាស់ ឬ​ក៏​ក្អក​ដូច្នេះ​ដែរ។

បន្ទាប់​មក​អ្នក​វិទ្យាសាស្ត្រ​តាមដាន​មើល​ថា​តើ​មេរោគ​នេះ​អាច​នៅ​មាន​សមត្ថភាព​រស់នៅ​លើ​ផ្ទៃ​នានា​បាន​យូរ​ប៉ុណ្ណា។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ព្រឹត្តិប័ត្រ New England Journal of Medicine ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​។

What Next?

Related Articles

One Response to "តើវីរុសកូរ៉ូណាអាចនៅក្នុងខ្យល់និងលើវត្ថុនានាបានយូរប៉ុណ្ណា?"

  1. Anonymous says:

    please take care of yourself learn more about how this danger virus can get to you body. I just want to tell every Cambodian that this is a critical time in the whole world that every nation have to dealing white this dangerous virus COVID19. every nation in the whole world are touch but I’m worry about Cambodia the poor nation white a lot of political uncertainty. please every one do not take personal interest to become bloody war again each other . I hop this nation will past trough this critical time. GOD bless Cambodia and it’s people