ជប៉ុន​ផ្ដល់​ជំនួយ និង​កម្ចី​ជាង ៣០០លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា

ដោយ អាស៊ីសេរី
2020-03-24
RFA

ទង់ជាតិ​ជប៉ុន

ទង់ជាតិ​ជប៉ុន (Photo: RFA)


ប្រទេស​ជប៉ុន​ផ្ដល់​ជំនួយ និង​កម្ចី​ប្រមាណ ៣១០លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា។ ក្នុង​ចំនួន​ទឹក​ប្រាក់ ៣១០លាន​ដុល្លារ​អាមេរិក​នេះ ជំនួយ​ឥត​សំណង​មាន​ជិត ៤៣លាន​ដុល្លារ​អាមេរិក ហើយ​ប្រមាណ ២៦៧ លាន​ដុល្លារ​ទៀត គឺ​ជា​កម្ចី​ឥណទាន។ 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៤ មីនាថា ជំនួយ​ឥត​សំណង​ចំនួន​ជិត ៤៣លាន​ដុល្លារ​អាមេរិក​នោះ គឺ​សម្រាប់​អនុវត្តន៍​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្ដាល គម្រោង​បោស​សម្អាត​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន ព្រម​ទាំង​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម។ ដោយឡែក កម្ចីឥណទានចំនួន២៦៧ លាន​ដុល្លារ​នោះ​វិញ គឺ​សម្រាប់​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ៥ ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ។ 

លោក ហ៊ុន សែន ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន និង​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) នោះ មាន​ប្រសាសន៍​ថា ជំនួយ និង​កម្ចី​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ជួយ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ព្រម​ទាំង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ល្អ​ឡើង​ថែម​ទៀត។ 

គិតពីដើមឆ្នាំ២០១៩ រហូត​មក​ដល់​ពេល​នេះ ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា គិត​ជា​ទឹក​ប្រាក់​ជិត ៩០លាន​ដុល្លារ​អាមេរិក​ហើយ។ ជំនួយ​ទាំង​នោះ គឺ​សម្រាប់​គម្រោង​បង្ការ​គ្រោះ​មហន្តរាយ គម្រោង​ធ្វើ​ទំនើបកម្ម​កំពង់ផែ គម្រោង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់ គម្រោង​បោស​សម្អាត​មីន គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត ព្រម​ទាំង​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ជប៉ុន​ផ្ដល់​ជំនួយ និង​កម្ចី​ជាង ៣០០លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា"

  1. Anonymous says:

    thank to the government of JAPAN that always help this nation . I do not have any thing else to say but it help Cambodian to be alive in this war again virus COVID19

Leave a Reply

Submit Comment