រឿងក្ដីលោក កឹម សុខា នាំឲ្យអាមេរិកចេញមុខការពារខ្លួន

នយោបាយ
24 មិនា 2020
អូន ឆេងប៉រ
វីអូអេខ្មែរ

រូបឯកសារ៖ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ លោក​ W. Patrick Murphy នៅ​ក្នុងពិធី​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​​អាមេរិក​ និង​កម្ពុជា​ ដែល​រៀប​ចំ​​ដោយស្ថាន​ទូត​អាមេរិក​ នៅ ​Futures​ Factory​ រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​ ០៨​ ខែ​មករា​ ឆ្នាំ​២០២០​។ (អូន​ ឆេង​ប៉រ​/VOA) Photo: VOA Khmer


ភ្នំពេញ — វា​ជា​រឿង​កម្រ​មួយ​ដែលឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​លោក ​W. ​Patrick ​Murphy ​ មាន​វត្តមាន​ក្នុង​សវនាការ​កាត់​ក្តី​លោក ​កឹម សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មីនា។​

មិន​ត្រឹម​តែ​ចូលរួម​តាម​ដាន​សវនាការ​ពាក់​ព័ន្ធ​នឹង «សំណុំ​រឿង​ក្បត់ជាតិ» នោះ​ទេ​ឯក​អគ្គ​រដ្ឋទូត​ដែល​បាន​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៩ ​ក៏​បាន​ថ្លែង​សារ​រិះគន់​តុលាការ​ និងបង្ក​ឲ្យ​មាន​ប្រតិកម្ម​តប​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ​និង​ក៏​ដូច​ជា​ពី​សំណាក់​តំណាង​អយ្យការ។​

លោក ​Murphy ​បាន​ថ្លែង​កាល​នោះ​ថា៖ «អាមេរិកមាន​ការ​រំខាន​ចិត្ត ​ដោយ​ខាង​ព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​នូវ​រឿង​មិន​ពិត​ដែល​ត្រូវ​បាន​ប្រឌិត​ឡើង​» ​ដែល​ថា​អាមេរិក​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង​ក្នុង​សំណុំ​រឿង​ចូល​ដៃ​ជាមួយ​បរទេស​ ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​

អ្នក​វិភាគ​ដែលតាម​ដាន​ការ​វិវត្ត​នេះ​បរិយាយ​ថា​ រឿង​ក្ដី​ជា​ប្រវត្តិ​សាស្ត្រ​នេះ​កំពុង​ស្ថិត​នៅ​ចំ​កណ្ដាល​ខ្សែ​ព្រ័ត្រ​ដែល​ម្ខាង​ជា​រដ្ឋាភិបាល​កម្ពុជា ​និង​ម្ខាងជា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ ហើយ​អាមេរិក​ត្រូវ​តែ​ចេញ​មុខ​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​នេះ។​

សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ជា​ប្រតិកម្ម​ទៅ​នឹង​ឯក​អគ្គ​រដ្ឋទូត​អាមេរិក ​ ​ក្រសួង​ការ​បរទេសកម្ពុជា​បាន​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង ​ដោយ​ក្រសួង​បាន​បរិយាយ​ថាលោក ​Murphy ​បាន​បញ្ចេញ​«ឥរិយាបទ​គ្មាន​ការ​ទូត​ និង​ខ្វះ​ការ​គោរព»​ចំពោះ​រដ្ឋ​ម្ចាស់​ផ្ទះ ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​«យ៉ាង​ធ្ងន់​ធ្ងរ»​ដល់​ស្ថាប័ន​យុត្តិធម៌​របស់​កម្ពុជា។​

លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ នៅ​ក្នុងពិធី​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូតអាមេរិក​ និង​កម្ពុជា​ ដែល​រៀប​ចំដោយស្ថាន​ទូត​អាមេរិក​ នៅ ​Futures​ Factory​ ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ២០២០។ (ខាន់​ សុគុំមនោ/VOA)
លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ នៅ​ក្នុងពិធី​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូតអាមេរិក​ និង​កម្ពុជា​ ដែល​រៀប​ចំដោយស្ថាន​ទូត​អាមេរិក​ នៅ ​Futures​ Factory​ ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ២០២០។ (ខាន់​ សុគុំមនោ/VOA)

លោក ​កឹម​ សុខា ​ដែល​ដំបូង​ត្រូវ​បាន​ចាប់​ខ្លួន ​ដោយសារ​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បណ្ដាញ​ឃោសនា​បក្ស​កាន់​អំណាច​យក​មក​ចែក​ចាយ ដែល​គេ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​ថ្លែង​អំពី​ការ​ទទួល​ស្គាល់​ថា​សកម្មភាព​សិក្សា​រៀន​សូត្រ​អំពី​ប្រជា​ធិប​តេយ្យ ​និង​សិទ្ធិមនុស្ស ​ការ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ​និង​ដំណើរ​ការ​បក្ស​នយោ​បាយ ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សហរដ្ឋ​អាមេរិក។​

អ្នក​តាមដាន​បាន​មើល​ឃើញ​ថា ​ សំណុំ​ក្ដី​លោក ​កឹម ​សុខា ​ស្ថិត​នៅ​ចំ​កណ្ដាល​រួច​ជា​ស្រេច ​និង​ជា​វិញ្ញាសា​ដ៏​សំខាន់​សម្រាប់​ការ​ទាក់​ទង​រាប់​អាន​គ្នា​ជា​ផ្លូវ​ការ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ​ខណៈ​ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​ព្យាយាម​ស្ដាទំនាក់​ទំនង​ដែល​មិន​មាន​ភាព​ល្អ​ប្រសើរ​មួយ​នេះ។​

លោក ​ឯម​ សុវណ្ណារ៉ា ​អ្នក​អត្ថា​ធិប្បាយ​នយោបាយ​កម្ពុជា ​បាន​លើក​ឡើង​ថា ​ វា​ជា​រឿង​ចៀស​មិន​ផុត ​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ចេញ​មុខ​មក​បដិសេធ​ការ​លើក​ឡើង ​និង​ការ​ព្យាយាម​ដាក់​បន្ទុក​លើ​លោក ​កឹម ​សុខា ​តាម​រយៈ​ការ​សាក​សួរ​ពី​តំណាង​អយ្យការ​និង​មេធាវី​ដើម​បណ្ដឹង​របស់​រដ្ឋាភិបាល​ពី​ទំនាក់​ទំនង​លោក​ជាមួយ​អាមេរិក។​

លោក​បាន​លើក​ឡើង​ថា៖ «ហើយ​បរទេស​ហ្នឹង​សំដៅ​សំខាន់​ជាង​គេ​ហ្នឹង ​លើ​បទ​ចោទ​លោក ​កឹម​ សុខា ​ហ្នឹង ​ពាក់​ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក។ ហើយ​ការណ៍​នេះ​នាំឲ្យ​ទូត​អាមេរិក​ហ្នឹង​គេ​ការ​ពារ​ខ្លួន ​គេ​អាច​លើក​បញ្ហា​នេះ​ដោយ​សារ​តែ​ហេតុ​ផល​អំណះ​អំណាង​ដែល​លើក​មក​ចោទ​នេះ ​វា​អត់​ទាន់​មាន​លក្ខណៈ​ពេញ​លេញ ​ធ្វើឲ្យ​អ្នក​រង​ការ​ចោទ​ប្រកាន់​ហ្នឹង ​គេ​អស់​ចិត្ត​ទេ»។​


បញ្ហា​ចម្រូង​ចម្រាស​ប្រទាញ​ប្រទង់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ​គឺ​នៅ​ត្រង់​ថា ​ ​បើ​សិន​ជា​មាន​ការ​កាត់​ទោស​លោក ​កឹម ​សុខា ឲ្យ​មាន​កំហុស ​ហាក់​មាន​ន័យថា​ ​សហរដ្ឋ​អាមេរិក​ពិត​ជា​បាន​ព្យាយាម​ទាញ​ទម្លាក់​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មែន។​

តែ​បើ​សិន​ជា​តុលាការ​រក​មិន​ឃើញ​កំហុស​របស់​លោក ​កឹម ​សុខា​ សំណួរ​នឹង​ត្រូវ​ចោទ​លើ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ​ពាក់​ព័ន្ធ​នឹង​«ការ​ប៉ុន​ប៉ង​ធ្វើ​បដិវត្តន៍​ពណ៌»។​

អ្នកវិភាគ ​ឯម ​សុវណ្ណារ៉ា ​បាន​លើក​ឡើង​បន្ត​ថា៖ «នេះ​ជា​ឧប​សគ្គ​មួយ​ជា​ចំណោទ​ដែល​ពិបាក​ដោះ​ស្រាយ​នៅ​ក្នុង​ឧបសគ្គ​នយោបាយ​កម្ពុជា​នោះ​បាទ»។

លោកបន្ត​ថា​ ការ​លុប​ចោល ​និង​ការ​លើក​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​ដែល​គ្រោងកាល​ពី​ដើម​មីនា ​ខណៈ​វីរុស​កូរ៉ូណា​កំពុង​រាត​ត្បាត ​នោះបាន​នាំ​ឲ្យ​ខក​ខាន​ឱកាស​ដែល​មេដឹក​នាំ​ប្រទេស​ទាំង​ពីរ​ មិន​អាច​ជួប​ប្រជុំ​គ្នា​និយាយ​រឿង​ដោះ​ស្រាយ​ទំនាក់​ទំនង។​

​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ដែល​រដ្ឋា​ភិបាលបាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​បន្ទាប់ពីជំនួប​ដំបូង​របស់ពួកគេ នៅ​គេហដ្ឋាន​របស់លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)​
​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ដែល​រដ្ឋា​ភិបាលបាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​បន្ទាប់ពីជំនួប​ដំបូង​របស់ពួកគេ នៅ​គេហដ្ឋាន​របស់លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)​

វត្តមាន​របស់​លោក​ឯក​អគ្គ​រដ្ឋ​ទូត ​Murphy ​នៅ​សាលា​ដំបូង ​កើត​មាន​ឡើង​ពីរ​ថ្ងៃ​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ថ្លែង​មិន​ចំ​ឈ្មោះ​លើ​សំណុំ​រឿង​«ផ្ដួល​រំលំ​រដ្ឋាភិបាល»។

លោកថ្លែង​យ៉ាង​ដូច្នេះ​ថា៖ ​«មិន​អាច​ឲ្យ​អា​អ្នក​ត្រូវ​ជាប់​ទោស ​ ​មិន​បាន​កាត់​ទោស​នោះ​ទេ»។

ក្រោយ​មក​បណ្ដាញ​ព័ត៌មាន​ Fresh​ News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​លើក​ឈ្មោះ​លោក ​កឹម ​សុខា។​

កញ្ញា ​កឹម​ មនោវិទ្យា ​កូនស្រី​ច្បង​របស់​លោក ​កឹម ​សុខា​ និង​ជា​អតីត​អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្សសង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ វត្ត​មាន​និង​ការ​ថ្លែង​របស់​លោក ​Murphy ​បង្ហាញ​ថាអាមេរិក​នៅ​តែ​ក្រាញ​ននៀលត​ទល់​នឹង​អាជ្ញាធរកម្ពុជា​លើ​សំណុំ​រឿង​ឪពុក​របស់​កញ្ញា។​

កញ្ញា​ប្រាប់​ VOA​ តាម​សារ​អេឡិច​ត្រូនិក​ថា៖ «យើង​គួរ​តែ​អាច​រំពឹង​ថា​ ​នឹង​មាន​ការ​ឆ្លើយ​តប​ជា​បន្ត​បន្ទាប់ ​[ពី​សហ​រដ្ឋ​អាមេរិក] បើ​សិន​ជា​របប​ដឹក​នាំ​ប្រទេស​មិន​ទម្លាក់​បទ​ចោទ​នេះ​ទេ​នោះ»។​

លោក បុង ​ចាន់​សម្បត្តិ ​បេក្ខជន​ថ្នាក់​អនុបណ្ឌិត ​ជំនាញ​សិក្សា​កិច្ចការ​សន្តិសុខ ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ Kansas​ (Kansas ​State ​University) ​សហ​រដ្ឋ​អាមេរិក ​បាន​លើក​ឡើង​ថា​ វត្តមាន ​និង​សេចក្ដី​ថ្លែង​របស់​លោក ​Murphy​ នឹង​មាន​តម្លៃ​ជា​«និមិត្តរូប»​ជា​ជាង​មាន​ទម្ងន់​ជាក់​ស្ដែង។​

លោក​ប្រាប់​ VOA​ តាម​សារ​អេឡិច​ត្រូនិក​ក្នុង​ន័យ​ដើម​ថា៖​ «រឿង​មួយ​ភាគ​នេះ​គឺ​ជា​ដំណាក់​កាល​ត​ទល់​តម្លៃ​គ្នា​ដ៏​វិសេស​មួយ​បែប ​ដែល​ក្នុង​នោះ​ទាំង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​និង​ទាំង​រដ្ឋាភិបាល​កម្ពុជា ​សុទ្ធ​តែ​បញ្ចុះ​បញ្ចូល​ភាគី​ម្ខាងៗ​ឲ្យ​ព្រម​យក​ការ​ទាម​ទារ​របស់​ខ្លួន ​ហើយចាំមើលថា​ ​តើនរណានឹងតាម​នរណា​មុន»។​

អ្នក​សិក្សា​ផ្នែក​កិច្ច​ការ​សន្តិសុខ​រូប​នេះ​បាន​បន្ត​ប្រាប់​VOA​ ដោយ​បង្ហាញ​ការ​ព្យាករណ៍​របស់​លោក​ថា ​លោក ​កឹម ​សុខា មុខ​តែ​ត្រូវ​កាត់​ឲ្យ​មាន​ទោស​កំហុស។​

លោក ​បុង ​ចាន់​សម្បត្តិ ​បាន​បន្ថែម​ថា៖ «វា​ជា​រឿង​ដែល​មិន​ទាន់​ប្រាកដ​ច្បាស់​នោះ​ទេទៅ​លើ​ថា ​តើ​លោក ​[កឹម​ សុខា]​ អាច​នឹង​ទទួល​បាន​នីតិ​សម្បទា​ផ្នែក​នយោបាយឡើង​វិញ​ឬ​អត់​តាម​រយៈ​ការ​ផ្ដល់​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ បន្ទាប់​ពី​ចប់​រឿង​ក្ដី ​ ទោះ​បី​ជា​ការណ៍​នេះ​មិន​មែន​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ក៏​ដោយ»។​

លោក ​កឹម សុខា ​និង​លោក ​សម ​រង្ស៊ី ​បាន​រួបរួម​គ្នា ​កាល​ពី​ឆ្នាំ​២០១២ ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គូ​ប្រជែង​ដ៏​មុត​ស្រួច​ជាមួយ​គណបក្ស​របស់​លោក​ ហ៊ុន សែន ​នៅ​ក្នុង​ការ​បោះ​ឆ្នោតឆ្នាំ​២០១៣។ ​ គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ទទួល​បាន​អាសនៈ​រដ្ឋសភា​ចំនួន​៥៥​ ​ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ពី​៩០​មក​នៅ​ត្រឹម​៦៨​អាសនៈ​តែ​ប៉ុណ្ណោះ។​

លោក ​ស៊ុន ​គឹម ​គ្រូ​ឧទ្ទេស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ​បាន​លើក​ឡើង​ថា ​ កូន​សោរ​សម្រាប់​សេរីភាព​លោក ​កឹម​ សុខា ​ស្ថិតក្នុង​ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​ការណ៍​ដែល​លោក ​សម ​រង្ស៊ី ​និង​លោក ​កឹម ​សុខា ​បន្ត​នៅ​ជាមួយ​គ្នា ​មិន​មែន​ជា​អ្វី​ដែល​គណបក្ស​កាន់​អំណាច​ចង់​បាន​ឡើយ។

កូនស្រី​របស់​លោក ​កឹម សុខា ​គឺ​កញ្ញា ​កឹម ​មនោវិទ្យា ​លើក​ថា​ បើ​សិន​ជា​តុលាការ​កាត់​ទោស​លោក ​កឹម ​សុខា ​បាន​ន័យ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​«សុឆន្ទៈ»​រាប់​អាន​សហ​រដ្ឋ​អាមេរិក​ដោយ​សុទ្ធ​ចិត្ត​នោះ​ទេ។​

រដ្ឋា​ភិបាលក​ម្ពុជា​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ សំណុំ​រឿង​លោក ​កឹម​ សុខា ​ជា​កិច្ច​ការ​តុលាការ ​ ហើយ​កម្ពុជា​អនុវត្ត​តាម​ច្បាប់​របស់​ខ្លួន។ ​ ក្រុម​មេធាវី​ការពារ​ក្ដី​របស់​រដ្ឋាភិបាល​ក៏​បាន​ព្យាយាម​ស្នើ​តាង​ឈ្មោះ​ប្រទេស​នានា​ដែលត្រូវលើក​យក​មក​និយាយ​ក្នុង​សវនាការ ​ដើម្បី​បញ្ចៀស​ការ​ប្រឈម​ដាក់​គ្នា ​និង​ការពារ​ថែរក្សាទំនាក់​ទំនង​កម្ពុជា​ជា​មួយ​ប្រទេស​ដទៃ​ទៀត៕​

What Next?

Recent Articles

5 Responses to "រឿងក្ដីលោក កឹម សុខា នាំឲ្យអាមេរិកចេញមុខការពារខ្លួន"

  1. Anonymous says:

    HAS.. HUN SEN court have been criticize the US for long time. you are lucky they did not get that much of angers. please do not poking that tiger mouse too long they may out of their patient . let see after the war white virus end.

  2. Anonymous says:

    This veitcong court want to play with the fire ‘

  3. so socheath says:

    រឿងក្តីកឹម សុខា ក្នុងតុលាការ ជារឿងក្តីព្រហ្មទណ្ឌ (មើលរដ្ឋធម្មុញ្ញ) ទោះបីកឹម សុខា
    ជាអ្នកនយោបាយក្តី ។
    ប្រវត្តិសាស្ត្រជាតិ បានបង្ហាញយ៉ាងពិស្តាររួចមកហើយ ពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា
    ​ដោយភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ដែលបង្ករឡើង​ដោយ
    អ្នកនយោបាយ ។
    តើអ្នកនយោបាយមិនបាច់ខុស មិនអាចមានទោស​ មិនអាចត្រូវបានកាត់ទោសមែនទេ
    អស់លោកបណ្ឌឹត លោកសាស្ត្រាចារ្យ និងអស់លោកអ្នកថា តាមការនឹកឃើញ ?
    ខៀវ សំផន នួនជា ​អៀងសារី កាំងហ្កិចអ៊ាវ ហៅឌុច តើពួកគេមិនមែនជាអ្នកនយោបាយ
    ទេឬ ? ហើយសព្វថ្ងៃពួកគេកំពុងរស់នៅទីណា ?
    សូមមើលម្តងទៀត អស់លោកដ៏មហាអស្ចារ្យ !
    ព្រោះថាបើអ្នកនយោបាយ ត្រូវតែមានការលើកលែងទោសឲ្យរួចខ្លួន ក្នុងពេលដែលពួកគេ
    យកឈាមជនស្លូតត្រង់ ជាន់ឈានប្លន់ដណ្តើមអំណាច បានដដែលទេ មិនចាំបាច់បង្កើតច្បាប់
    ដាក់ទោសមនុស្សដែលមានកំហុសទេ ។

    វាពិតជាចម្លែកណាស់ ដែលឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy និយាយថា
    ព្រះរាជអាជ្ញាបំភ្លៃភស្តុតាងចោទអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា។ នេះបើតតាម
    កាន់ វិច្ឆិកាវីអូអេខ្មែរ ដែលសរសេរឡើង។ លោក Patrick Murphy បន្ថែមថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយសារមានការប្រឌិតរឿងចោទសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោកកឹម សុខា ។
    សម្រាប់ប្រជាជនកម្ពុជា សូមបញ្ជាក់ជាថ្មីថា
    ការដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ដែលបានថ្លែងបន្ទាប់ពីចូលអង្កេត
    សវនាកាលោក កឹម សុខា ថា លោក កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការលើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព នោះវាបង្កើតនូវចម្ងល់ខ្លាំងសម្រាប់ប្រជាជនកម្ពុជា ចំពោះការលើកសសើររបស់លោក Patrick Murphy បែបនេះ ។
    លោក Patrick Murphy លោកមិនមែនជាខ្មែរ ទើបលោកយល់ឃើញថា កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការលើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបែបនេះ !
    សូមសួរថា តើមានសកម្មភាពណាមួយរបស់កឹមសុខា ដូចអ្វីដែលលោកបានលើកសរសើរ ក្នុងពេលដែលកឹមសុខាធ្វើសកម្មភាពនយោបាយនៅកម្ពុជា ?
    តើសម្មភាពរបស់កឹមសុខាវាពិតដូចអ្វីដែលលោកបានលើកសសើរទេ ។
    តើការលើកដម្កើង សិទ្ធិមនុស្ស និងសេរីភាព ត្រូវតែធ្វើឡើងតាមរយះបាតុកម្មយកឈាម
    ជនស្លូតត្រង់មកក្រាលប្លន់អំណាចតាមរយះបដិវត្តន៍ពណ៍ ពីអ្នកឈ្នះការបោះឆ្នោត តាមបែប
    ប្រជាធិបតេយ្យមែនទេ ?
    លោក Patrick Murphy !
    តើលោកអាចស្រាយបញ្ជាក់ទាក់ទងរឿងនេះបានទេ ?
    សម្រាប់ប្រជាជនកម្ពុជា ចំពោះ កឹម សុខា មិនដូចលោកគឹតទេ ។
    កឹមសុខា គ្រាន់តែជាអ្នកនយោបាយ ភូតភរ បោកប្រាស សន្យាខ្យល់ ញុះញង់ អុចអាល ដើម្បីបង្ករចលាចលក្នុងសង្គមហើយប្រព្រឹត្តនូវសកម្មភាពបដិវត្តន៍ពណ៍យកឈាមជនស្លូតត្រង់ ជាន់ប្លន់ដណ្តើមអំណាចពីអ្នកឈ្នះ មិនតាមបែបប្រជាធិបតេយ្យ ដែលកឹមសុខាចេះត្រឹមតែទន្ទេញជាប់មាត់តែប៉ុណ្ណោះ ។
    មួយវិញទៀត ការនិយាយរបស់កឹម សុខា គឺបានបញ្ជាក់ច្បាស់ណាស់ ។
    កឹមសុខា និយាយថា កឹមសុខាមានអាមេរិកកាណាដា ជាអ្នកបង្រៀនពីយុទ្ធសាស្ត្រ ដោយក
    តាមលំនាំ យូហ្គោស្លាវី និង ស៊ែប៊ី ។
    តើរដ្ឋាភិបាលថ្មី របស់យូហ្គោស្លាវី និងស៊ែប៊ី មិនកើតឡើងដោយសារបដិវត្តន៍ពណ៍ទេឫ ?
    មែនគឺ កឹមសុខាជាអ្នកនិយាយថា មានអាមេរិក កាណាដា ជាអ្នកបង្រៀនពីយុទ្ធសាស្ត្រ ដោយយកតាមលំនាំ យូហ្គោស្លាវី និង ស៊ែប៊ី ។ដូចនេះមិនមែនរដ្ឋភិបាលកម្ពុជា មិនមែនតុលាការកម្ពុជាទេ ជាអ្នក
    និយាយ។ ក្នុងតុលាការ ទោះមានឈ្មោះអាមេរិកនៅក្នុងសំណួរ គឺគេសួរតាមអង្គហេតុ តាមអង្គច្បាប់
    សួរតាមពាក្យនិយាយរបស់កឹមសុខាតែប៉ុណ្ណោះ ។ នេះជាសិទ្ធិរបស់តុលាការក្នុងការសួរដេញដោល ។
    (ព្រះរាជអាជ្ញាសួរដេញដោលតាមអង្គហេតុនិងអង្គច្បាប់) ទោះតុលាការនៅអាមេរិក ក៏មានសិទ្ធដូច្នេះ
    ដែលជួនកាលទូលាយជាងនេះផង ។
    ហេតុអីលោកច្រឡោត ?
    សម្លេងកឹមសុខ រូបកឹម សុខា និយាយបែបនេះមានជាភស្តុតាង អីតើ !
    អាមេរិកជាមិត្តកម្ពុជា ។តិចឬច្រើនសម្រាប់ការជួយ អាមេរិកក៏មានគុណបំណាច់ក្នុងការជួយកម្ពុជាដែរ ។
    កម្ពុជាមិចចេះបំភ្លេចគុណមិត្តដែលបានជួយខ្លួននោះទេ ។
    តើវាចាំបាច់់ទេដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការ កិច្ចការអភិវឌ្ឍន៍ជាតិឲ្យមានការរីកចម្រើនឈានឡើង ហើយទៅបង្កើតសត្រូវជាមួយអាមេរិកនោះ ?
    សូមលោក Patrick Murphy ពិចារណាក្នុងរឿងនេះដោយច្បាស់លាស់ផង !

  4. Anonymous says:

    whatever you say Mr I do not think any one will believe you . you can not take a small leaf to cover a dead elephant . WOW ..for decade I did believe that this communist brain washed Khmer Rue killer secret Vietcong UNITED ENDOCHEN got in my nation that deep. please look at all words from this animal killer . in 2020 all these animal have to fight whit reality see if they can survive .

  5. so socheath says:

    ជូនទូតអាមេរិកផាទ្រីក មើរ៍ហ្វីជ្រាប
    ពីសារជាតិកឹមសុខា គឺអ្នកនយោបាយពុលទឹកមាត់
    *******
    ពិតហើយកឹម សុខា គឺជាអ្នកនយោបាយពុលទឹកមាត់ ដែលនិយមចូលចិត្តប្រើគំនិតស្រមើស្រម៉ៃដ៏មហិមា បូករួមជាមួយនឹងការប្រើមធ្យោបាយភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការគាំទ្រ។ ប៉ុន្តែសកម្មភាពទាំងអស់នោះ វាគ្រាន់តែជាយុទ្ធសាស្ត្រនៃការរវើរវាយបែបឆោតល្ងង់របស់ ចៅចាក់ស្មុគ្រ ដែលគ្មានទទួលបានអ្វីជាការពិតនោះឡើយ។
    ដោយប្រសិទ្ធិនាមខ្លួនវាជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់មួយជីវិតពេលខ្លះកឹម សុខា ហាក់ដូចជាចង់បបួលប្រជាពលរដ្ឋឱ្យទៅធ្វើស្រែនៅលើមេឃ ដែលនេះ គឺជាមហិច្ឆតាដ៏គ្មានព្រំដែនរបស់អ្នកនយោបាយប្រជាភិថុត កឹម សុខា ដែលបាន និងកំពុងយកមកអនុវត្តនៅក្នុងយុគសម័យសកលភាវូបនីយកម្ម
    និងបច្ចេកវិទ្យាដ៏សំបូរបែបនាបច្ចុប្បន្ន។
    គិតពីត្រឹមឆ្នាំ១៩៩៣មក នៅកម្ពុជាមានការបោះឆ្នោតជាច្រើនលើកច្រើនសារមកហើយ ដែលមានគណបក្សនយោបាយប្រមាណជាង៤០ ចូលរួមធ្វើការបោះឆ្នោត នៅលើទីលានប្រជាធិបតេយ្យ ដើម្បីការប្រកួតប្រជែងគ្នា ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ។
    មេដឹកនាំបច្ចុប្បន្នពិតជាបានកើតឡើងដោយសារប្រជាពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងការផ្តល់
    សេចក្តីទុកចិត្តគាំទ្រតាមរយៈសន្លឹកឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ និយាយរួមគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់លើគណបក្សដទៃ ហើយនឹងទទួលបាននូវជោគជ័យសម្រាប់អាណត្តិខាងមុខជាបន្តបន្ទាប់ទៀត។
    យើងសូមទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីចូលរួមពិចារណានូវចំនុចរិះគន់ និងវាយប្រហារពីសំណាក់កឹមសុខាមកលើការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។ កឹមសុខាដែលជានិច្ចកាលតាំងខ្លួនជាជនតិរិច្ឆានពាលក្រៅសង្គម ធ្លាប់បាននិយាយបំផ្លើសថា ខ្លួនវា កឹម សុខា ត្រូវបានគេ សូក សម្លុត និងគេចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់វា។ បន្ថែមពីលើនេះ កឹម សុខា បានបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ថា ឥឡូវប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ហើយថែមទាំងបានបន្ទាបបន្ថោកថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលខ្មែរបានរួច ជីវិតពីការកាប់សម្លាប់ដោយរបបបនប្រល័យពូជសាសន៍ប៉ុល ពត ដ៏សាហាវយង់ឃ្នង ក្នុងនោះមានទាំងក្បាលកឹមសុខាផងដែរថាមិនមែនជាជ័យជំនះរបស់ខ្មែរទៅវិញ។ ជានិច្ចកាលកឹម សុខា កំពុងជ្រួលច្របល់ក្នុងចិត្តយ៉ាងអន្ទះអន្ទែង ។ជាញឹកញាប់កឹម សុខា បានតាំងខ្លួនជាមេដឹកនាំរដ្ឋាភិបាល ក្រោមឈ្មោះថា រដ្ឋាភិបាលគណបក្សសិទ្ធិមនុស្ស(កាលនៅជាប្រធានបក្សសិទ្ធិមនុស្ស) និងថា រដ្ឋាភិបាលរបស់គណបក្សសិទ្ធិមនុស្ស ត្រូវធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ព្រមទាំងបាននិយាយដៀលត្មះដោយការច្រណែនមកលើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេស ប្រៀបដូចជាមនុស្សឆ្គួត ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវដូរចេញ ……។ល។និង។ល។
    ការរីករាយជាថ្មីនៅលើដែនដីសន្តិភាព នាថ្ងៃ៧មករា១៩៧៩ដែលបាននាំឱ្យ កឹម សុខា ក្លាយជាសមាជិកបក្សតាសឺនសាន ហើយបំផ្លាញបក្សសឺនសានអោយវិនាសអន្តរាយ, ជាប្រធានអង្គការសិទ្ធិមនុស្ស ហើយចុងក្រោយនេះ វាធ្វើមេបក្សសិទ្ធិមនុស្ស ជាអនុប្រធានបក្សសង្គ្រោះជាតិ ជាប្រធានគណបក្សសង្គ្រោះជាតិ គឺពិតជាដោយសារគុណបំណាច់ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដែលនេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រមិនអាចប្រកែកបាន ។
    ម៉្យាងកន្លងមក កឹម សុខា ធ្លាប់អះអាងថា រូបវាត្រូវបានគេសូកប្រាក់ សម្លុត និងចង់សម្លាប់ ដើម្បីបញ្ចប់ជីវិតនយោបាយនោះ គឺជាការប្រឌិតព័ត៌មាន ភូតកុហក់ទាំងស្រុង ពីព្រោះបើពិនិត្យមើលជុំវិញអំពើល្អរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន គឺមិនដែលចង់យកឈ្នះចាញ់ជាមួយអ្នកនយោបាយប្រឆាំងណាម្នាក់តាមរយៈការសូកប្រាក់ ឬទិញទឹកចិត្តដោយប្រការណាមួយឡើយ។ ពីព្រោះគ្រប់គ្នាគឺជាមនុស្ស មិនមែនជាទំនិញ
    ហើយក៏មិនធ្លាប់សម្លុត ឬគំរាមសម្លាប់ចំពោះ កឹម សុខា នោះដែរ ផ្ទុយទៅវិញមហាជនធ្លាប់តែបានឮជាហូរហែរអំពីការប្រកាសរបស់សម្តេចតេជោហ៊ុនសែន ដែលចង់ឃើញគណបក្សប្រឆាំងមានកម្លាំង មានឥទ្ធិពលជាងនេះ ទើបសមជាដៃគូរប្រកួតប្រជែងដែលខ្លាំងជាមួយគណបក្សប្រជាជនកម្ពុជា។
    កឹម សុខា ធ្លាប់ជាប់ពន្ធនាគារក្នុងទោសព្រហ្មទណ្ឌនាពេលកន្លងមក គឺដោយសារវាប្រព្រឹត្តបំពានច្បាប់ក្នុងបទបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើថ្នាក់ដឹកនាំ ដែលសេចក្តីសំរេចនោះ គឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ។
    ពលរដ្ឋខ្មែរទាំងអស់គួរគប្បីត្រូវដឹងថា កឹម សុខា គឺមានក្បួនភរច្រើនរបៀបណាស់ ក្នុងនោះ មានដូចជា ការសន្យាឱ្យប្រាក់ខែលោកយាយ លោកតា ក្នុងមួយខែ ៤ម៉ឺនរៀលសំរាប់ពិសារស្លា ម្លូរ បើសិនគណបក្សរបស់វាជាប់ឆ្នោត។ សន្យាថា នឹងដាក់ធ្មេញមាសគ្រប់គ្នា សន្យាថា ធានាទិញត្រកូន ស្តៅ ព្រលឹត កំប្លោក ពីស្រុកខ្មែរយកទៅលក់នៅអាមេរិក សន្យាថា ឱ្យពលរដ្ឋខ្មែរ គ្រប់គ្នាគ្រាន់តែធ្វើខ្ចៅយន្តហោះក៏អាចក្លាយទៅជា
    មហាសេដ្ឋីទាំងអស់គ្នាបានដែរ ។ល។និង។ល។
    ឧបាយកលភូតកុហករបស់ កឹម សុខា បានកើតមានឡើងតំណាលគ្នាជាមួយនឹងការលេចឮនូវព័ត៌មានពីបុគ្គលតិរិច្ឆានរូបនេះ លួចមានប្រពន្ធចុងជាច្រើននាក់ និងការចាយវាយលុយ ជំនួយរបស់សប្បុរសជនពីក្រៅប្រទេសយកទៅចិញ្ចឹមស្រីក្មេងផ្សេងទៀតផងដែរ។ ដូច្នេះ សួរថា ត្រឹមជាមេបក្សប្រឆាំងដ៏តូចមួយ កឹម សុខា ឈ្លក់វង្វេងនឹងស្រីញីយ៉ាងនេះទៅហើយ ចុះទម្រាំបានដឹកនាំប្រទេសវិញតើអាតិរិច្ឆាននេះមានពេលវេលាឯណាមកគិតគូរដោះស្រាយបញ្ហាដែលវាបានសន្យា ជាមួយប្រជាពលរដ្ឋនោះ? ហើយការសន្យានោះទៀតសោត គឺវាផ្ទុយស្រឡះអំពីទិដ្ឋភាពពិតនៅក្នុងសង្គមខ្មែរ ដែលប្រជាពលរដ្ឋសើចហួសចិត្ត មិនយល់ស្របតាមទេ។
    ក៏ប៉ុន្តែ ទោះជាយ៉ាណាក៏ដោយ កឹម សុខា គ្មានវាសនានឹងបានធ្វើជានាយករដ្ឋមន្ត្រីពិតប្រាកដនោះទេ ។
    គឺបានត្រឹមតែជាការសន្យាខ្យល់ ដែលមានគំនិតដូចជាចៅចាក់ស្មុគ្រ តែប៉ុណ្ណោះ។ ចំពោះការសន្យារបស់បុគ្គលតិរិច្ឆាននេះវិញ បានធ្វើឱ្យពលរដ្ឋខ្មែរសំដែងការហួសចិត្តជាខ្លាំង និងថ្លែងថា កោតតែបុគ្គលតិរិច្ឆានកឹមសុខានេះគំនិតរាក់កំភែលបែបនេះសោះ ដែលហ៊ានខ្ជាក់សម្តីបោកប្រាស់ប្រជាពលរដ្ឋខ្មែរទៅកើតដែរ។ អ្នកធ្វើនយោបាយ គួរគប្បីត្រូវមានទស្សនៈវិស័យឱ្យវែងឆ្លាយ និងស៊ីជម្រៅ រួមផ្សំជាមួយនឹងយុទ្ធសាស្ត្រដឹកនាំច្បាស់លាស់ មានគោលនយោបាយត្រឹមត្រូវដែលបានរៀបចំឡើងដោយពហុមតិ និងស្របតាមទិដ្ឋភាពជាក់ស្តែងនៃបច្ចុប្បន្នភាព បូកផ្សំជាមួយនឹងកត្តាប្រវត្តិសាស្ត្រ ដើម្បីយកមកធ្វើជាបទពិសោធន៍ ត្រីវិស័យ និងជាមាគ៌ាសំរាប់ដើរឆ្ពោះទៅមុខ។ ប៉ុន្តែ បុគ្គលតិរិច្ឆាន កឹម សុខា ពុំមាននូវលក្ខណៈសម្បត្តិ
    ទាំងនោះឡើយ ។បុគ្គលតិរិច្ឆាននេះមានតែការភូតកុហក់ និងបោកប្រាស់យកធ្វើជាយុទ្ធសាស្ត្រសំរាប់បំរើនយោបាយរបស់វាតែប៉ុណ្ណោះ ។ដូច្នេះ ការដឹកនាំបក្សតាមអារម្មណ៍ រវើរវាយរបស់ កឹម សុខា គឺមិនអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបានទេ ។ផ្ទុយទៅវិញទង្វើបែបនោះ នឹងរិតតែនាំឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមកាន់តែខ្លាំងទ្វេដងថែមទៀតនូវឥរិយាបថចោលម្សៀតរបស់បុគ្គលតិរិច្ឆានតឹមសុខានេះ។
    ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ភាគច្រើនដាច់ខាតមិនជឿតាមការឃោសនាបោកប្រាស់របស់
    កឹមសុខា នោះទេ។ ពីព្រោះសព្វថ្ងៃពួកគាត់ បាន និងកំពុងរស់នៅជាមួយសន្តិភាព ស្ថេរភាព សន្តិសុខពេញបរិបូរណ៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុនសែនជាប្រមុខដឹកនាំ។
    សរុបសេចក្តីមកបុគ្គលតិរិច្ឆានកឹម សុខា ពិតជាសក្តិសមបំផុតនឹងទទួលបាននូវងារថ្មីមួយក្នុងប្រវត្តិសាស្ត្រ គឺជាអ្នកនយោបាយចិត្តតិរិច្ឆានពុលទឹកមាត់ ជានាយករដ្ឋមន្ត្រីឧទាហរណ៍អស់មួយជិវិត និងជាបុគ្គលតិរិច្ឆាន ដែលស្ទាត់ជំនាញបំផុតខាងការភូតកុហក បោកប្រាស់ប្រជាពលរដ្ឋខ្មែរ៕

Leave a Reply

Submit Comment