កូវីដ១៩៖ ប្រមុខរដ្ឋាភិបាលថា កម្ពុជានៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីជាធម្មតា តែហាមការជួបជុំ

កម្ពុជា-កូវីដ១៩
25/03/2020 – 05:42
ដោយ៖ វ៉ា សំណព្វ
RFI

Le Premier ministre cambodgien Hun Sen s'exprime face aux journalistes sur les mesures prises par le gouvernement contre le coronavirus à Phnom Penh, le 30 janvier 2020.
Le Premier ministre cambodgien Hun Sen s’exprime face aux journalistes sur les mesures prises par le gouvernement contre le coronavirus à Phnom Penh, le 30 janvier 2020. TANG CHHIN Sothy / AFP

ប្រមុខរដ្ឋាភិបាល​កម្ពុជា ​លោក ហ៊ុន សែន ​បានថ្លែង​នៅព្រឹកថ្ងៃទី ​២៥ មីនា​នេះ​ថា​ ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីខ្មែរនៅ​តែ​ប្រារព្ធធ្វើ​ជាធម្មតា​ ក៏ប៉ុន្តែ​ហាមការ​ជួបជុំគ្នា​។​

បើតាម​លោកនាយករដ្ឋមន្ត្រី ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ជួបជុំ​សប្បាយ​រីករាយ​ក្នុងពិធី​បុណ្យចូលឆ្នាំខ្មែរ​នៅតាម​ផ្ទះរៀងៗខ្លួន​បាន។ ​បើតាមប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​កម្ពុជា​ពេលនេះ​ ក៏មិនទាន់​ប្រកាស​ឲ្យ​បិទផ្សារ ​ភោជនីយដ្ឋាន ​ហាងបាយ​ ហាងគុយទាវ ​ឬ ​ហាងកាហ្វេ នោះ​ឡើយ ​លើកលែង​តែការ​ប្រារព្ធ​ពិធី​សាសនា ពិធី​ជួប​ជុំ​ផ្សេងៗ​ដែល​មាន​មនុស្ស​ច្រើន ក្លឹប​កំសាន្ត រោង​ភាព​យន្ត ខារ៉ា​អូខេ ការ​ប្រគុំ​តន្ត្រី​នៅ​ទូទាំង​ប្រទេស​ជា​ដើម។

សូម​បញ្ជាក់​ថា​ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​ជូត ​នឹង​ប្រារព្ធធ្វើឡើង​រយៈពេល​០៤​ថ្ងៃ ​ចាប់ពីថ្ងៃទី១៣-​១៤​-​១៥​-​១៦​ ​ខែមេសា​ ឆ្នាំ ​២០២០​។

សូម​បញ្ជាក់ដែរ​ថា ​គិតត្រឹម​ព្រឹកថ្ងៃទី ​២៥ ​ខែមីនានេះ ​ចំនួន​អ្នកផ្ទុក​ជំងឺកូវីដ១៩នៅកម្ពុជា បានកើន​ឡើង​ដល់​៩៣​ករណីហើយ បន្ទាប់ពីប្រមុខ​រដ្ឋាភិបាលកម្ពុជា​លោក ហ៊ុន ​សែន​ បានប្រកាសឲ្យដឹង នៅថ្ងៃទី ​២៥​ មីនា​ថា ​កម្ពុជា​បានរកឃើញ​អ្នកផ្ទុកជំងឺ​កូវីដ១៩​ចំនួនពីរនាក់​បន្ថែមទៀត​ លើ​អ្នកទេសចរ​ជនជាតិ​បារាំង​នៅក្នុង​ខេត្តព្រះសីហនុ​។ ​ចំនួននេះ ​បានរុញ​តួលេខ​អ្នកផ្ទុក​ជំងឺកូវីដ១៩​នៅកម្ពុជា​សរុបចំនួន​៩៣​នាក់​ហើយ ​ក្នុងនោះ​០៦នាក់​បានជា​សះស្បើយ​។ សូមបញ្ជាក់ថា​ជនជាតិបារាំង​ទាំងពីរ​នាក់ខាងលើនេះ ​គឺស្ថិត​នៅក្នុងចំណោម​អ្នកទេសចរ​បារាំងជាង​៣០នាក់ ​ដែលធ្វើតេស្ត​ឃើញវិជ្ជមាន​កូវីដ១៩​ ក្នុងនោះ​ក៏មាន​មគ្គុទេសក៏​កម្ពុជា០២​រូបផងដែរ​៕

What Next?

Recent Articles

One Response to "កូវីដ១៩៖ ប្រមុខរដ្ឋាភិបាលថា កម្ពុជានៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីជាធម្មតា តែហាមការជួបជុំ"

  1. Anonymous says:

    Chinese said the handsome man walking again the traffic . for me and Cambodian should say the ugly evil Cambodian man walking toward another killing field . the evident of treason from this evil leader becoming clear from day to day according to his uneducated evil mind. it is so un believable of any judgement from HUN SEN that never have any agreement from any one made HUN SEN was only GOD of all poor Cambodian. OH ..GOD ..I knew one day this nation going to be in a big problem that no one can predict . 2020 is the years that this nation facing all kind of problem . I’m glad if Cambodia can past this critical time . GOD bless Cambodia and it’s people

Leave a Reply

Submit Comment