កូវីដ-១៩ វាយប្រហារអឺរ៉ុប តែជះផលអាក្រក់មកលើវិស័យកាត់ដេរនៅកម្ពុជា

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
25/03/2020 – 07:28
ដោយ៖ វណ្ណ សុគន្ធា
RFI

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @Internet

ម្សិល​មិញ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់ ​GMAC​ បាន​ចេញ​សេចក្តី​អំពាវ​នាវ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​រួម​ដៃ​គ្នា ដើម្បី​អាច​បន្ត​រស់​បាន​ទាំង​អស់​គ្នា​នៅ​ក្នុង​ស្ថាន​ភាព​នៃ​ការ​វាយ​លុក​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩​។ ក្នុង​នោះ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ទទូច​សុំ​ឱ្យ​អ្នក​បញ្ជា​ទិញ​ទាំង​អស់​កុំបោះ​បង់​កម្ពុជា​តាម​រយៈ​បំពេញ​កាត​ព្វកិច្ច​របស់​ខ្លួន​តាម​កិច្ច​សន្យា​ដែល​បាន​ចុះ​ហត្ថ​លេខា​រួច​រាល់ និង ទូទាត់​ប្រាក់​តាម​លក្ខ​ខណ្ឌ​ធម្មតា​។ បើ​តាម​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ប្រសិន​បើ​អ្នក​បញ្ជា​ទិញ​មិន​ធ្វើ​តាម​កិច្ច​សន្យា​ទេ​នោះ វា​នឹង​ប៉ះ​ពាល់​ដំណើរ​ការ​រោង​ចក្រ​កាត់​ដេរ និង​ប៉ះ​ពាល់​ដល់​ប្រាក់​ខែ​របស់​កម្មករ​មិន​ខាន​ឡើយ​។ ចំពោះ​ស្ថាន​ភាព​នេះ តើ​វិស័យ​កាត់​ដេរ​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​បែប​ណា​?

What Next?

Recent Articles

3 Responses to "កូវីដ-១៩ វាយប្រហារអឺរ៉ុប តែជះផលអាក្រក់មកលើវិស័យកាត់ដេរនៅកម្ពុជា"

  1. so socheath says:

    អាជ្ញាធរសុខាភិបាលបារាំងបានប្រកាសឲ្យដឹង នៅយប់ថ្ងៃអង្គារ កន្លងទៅនេះថា (ម៉ោងនៅប៉ារីស) ថា អ្នកជំងឺ COVID-19 ២៤០នាក់បន្ថែមទៀតបានបាត់បង់ជីវិត នៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ១,១០០នាក់។ នេះបើតាមការចេញផ្សាយដោយ
    CNA ២៥ ខែមីនា ឆ្នាំ២០២០។
    អាជ្ញាធរសុខាភិបាលបារាំងបានបញ្ជាក់ទៀតថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ក៏បានកើនឡើងដល់ ២២,៣០០ករណីផងដែរ ដោយនៅក្នុងនោះអ្នកជំងឺ ១០,១៧៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ២,៥១៦នាក់នៅក្នុងចំណោមនោះទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។
    គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់នៅបារាំងជាផ្លូវការទាំង ១,១០០នាក់ខាងលើនេះ គឺត្រូវបានរាប់ចំពោះមនុស្សដែលបានស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី នៅក្នុងមន្ទីរពេទ្យនានាទូទាំងប្រទេសប៉ុណ្ណោះ ខណៈអ្នកដែលបាត់បង់ជីវិត នៅតាមមណ្ឌលចាស់ជរានោះ គឺមិនទាន់ត្រូវបានរាប់បញ្ចូលនៅឡើយទេ។ អាជ្ញាធរបារាំងបានសន្យា និងបញ្ចេញតួលេខសរុបថ្មីនៃអ្នកស្លាប់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត៕

  2. Anonymous says:

    I’m felling so sad to my country that have no ability to fight white this pandemic virus COVID19. please do not saying that I’m burking without knowing nothing. please remember my words even if I have some deference knowledge from some of other I still thinking about Cambodian of all. this is my expression to tell you from the bottom of my heart. every thing that I writing in all article I really mean it . it is not a joke and it is the truth from all research that I found out. I knew all of that numbers from every country that have been touch by COVID19 . and I also knew some situation in Cambodia please do not lei to me and also don’t get upset when I said on the weak point of HUN SEN leadership. all I want right now Cambodia have to bring unity back . my request to HUN SEN >>> please do not fight again GOD willing I knew he know what I mean . GOD bless Cambodia and it’s people

  3. so socheath says:

    មនុស្សស្លាប់កើនលើស១,០០០នាក់នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជិត៦៩,០០០ករណី!
    (វ៉ាស៊ីនតោន)៖ តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១,០០០នាក់ហើយ ស្របពេលដែលអ្នកឆ្លងមានច្រើនជិត ៦៩,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

    យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចន ហូបឃីន (Johns Hopkins) បានធ្វើការតាមដានជាប់លើស្ថានការណ៍ COVID-19 នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៦៨,៩៦០នាក់ គឺជាប្រទេសទី ៣ លើសកលលោក ដែលមានអ្នកឆ្លងច្រើនជាងគេ ហើយក្នុងចំណោមនោះអ្នកជំងឺ ១,០៤១នាក់បានស្លាប់ ដែលភាគច្រើននៅរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន។

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានលើកឡើង ការឆ្លងរាតត្បាតនៃជំងឺ COVID-19 កំពុងតែមានសន្ទុះខ្លាំងឡើងនៅ សហរដ្ឋអាមេរិក ដែលវាគឺជាគួរឲ្យបារម្ភជាទីបំផុត។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតអាមេរិកមួយចំនួន ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរថា មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ដែលរងគ្រោះខ្លាំង ហាក់កំពុងចាប់ផ្តើមទប់ទល់ នឹងការកើនឡើងចំនួនអ្នកជំងឺ ស្ទើរទប់លែងចង់ជាប់ហើយ៕