លោក ហ៊ុន សែន​ កំពុង​ពិចារណា​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សន្ដិសុខ
លោក ពៅ មេត្តា | ២៥ មីនា ២០២០ | ម៉ោង ១០:៥២ ព្រឹក
VOD

លោក-ហ៊ុន-សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងបេសកកម្មត្រួតពិនិត្យការជួយសង្គ្រោះជនរងគ្រោះដោយសារការបាក់រលំអាគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ រូបថត៖ ជន ចាន់រ៉ែន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅព្រឹកនេះថា លោកកំពុងតែពិចារណាក្នុងការស្នើដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក្នុងការដោះស្រាយបញ្ហាចំពោះមុខនៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩។​

នៅក្នុងពិធីជួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកកំពុងតែឱ្យអ្នកច្បាប់សិក្សាពីវិសាលភាពនៃការដាក់ប្រទេសក្នុងស្ថានភាពគ្រាមានអាសន្ន ដើម្បីប្រើវិធានការតឹងរ៉ឹងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩។​

លោក ហ៊ុន សែន​ បញ្ជាក់ថា នៅពេលដែលមានការដាក់រដ្ឋក្នុងគ្រាមានអាសន្ននៅពេលនោះ សិទ្ធិស៊ីវិលមួយចំនួន​ត្រូវបិទ ដូចជាការជួបជុំ តវ៉ាផ្សេងៗ។​

លោក ហ៊ុន សែន៖ «តែដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺសិទ្ធិស៊ីវិលត្រូវបានបិទហើយ»។​

ទោះយ៉ាងណា លោក ហ៊ុន សែន មិនទាន់បញ្ជាក់ពេលជាក់លាក់នៃការដាក់ប្រទេសក្នុងស្ថានភាពមានអាសន្ននេះនៅឡើយទេ ដោយបញ្ជាក់ថា កំពុងឱ្យអ្នកច្បាប់សិក្សាលើមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដែលចែងពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។


What Next?

Recent Articles

One Response to "លោក ហ៊ុន សែន​ កំពុង​ពិចារណា​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​"

  1. Anonymous says:

    whatever you want to do Mr it all up to you . see if you can past 2020

Leave a Reply

Submit Comment