លោក ហ៊ុន សែន ពិចារណា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ បន្ត​កើន​ឡើង​ជិត ១០០នាក់

ដោយ ខែ សុណង
2020-03-25
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​​បិទ​សន្និបាត​សុខាភិបាល​បូក​សរុប​ការងារ ឆ្នាំ​២០១៩ កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​​បិទ​សន្និបាត​សុខាភិបាល​បូក​សរុប​ការងារ ឆ្នាំ​២០១៩ កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ២០២០។

 រូប (ឆ្វេង)៖ ហ្វេសប៊ុក លោក ហ៊ុន សែន


ប្រមុខរដ្ឋាភិបាល​ពិចារណា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ បន្ត កើន​ឡើង​ជិត​១០០ករណី។ មន្ត្រី​សង្គម​ស៊ីវិល ​គាំទ្រ​ចំពោះ​វិធានការ​មួយ​ចំនួន​របស់​រដ្ឋាភិបាល ​ប៉ុន្តែ ស្នើសុំ​កុំ​ឲ្យ​អាជ្ញាធរ​ឆ្លៀត​ឱកាស​នេះ​ គាប់​សង្កត់ និង​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩។ ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​ទី២៤ នេះ ថ្លែង​ថា លោក​កំពុង​ពិចារណា​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ដាក់​ប្រទេស​ឱ្យ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ដើម្បី​ប្រើ​វិធានការ​តឹងរ៉ឹង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រទេស​ជាតិ ត្រូវ​ដាក់​ក្នុង​ភាព​ អាសន្ន​នោះ គឺ​សិទ្ធិស៊ីវិល​មួយ​ចំនួន​ត្រូវ​បិទ ដូច​ជា ការ​ជួបជុំ និង​ការ​តវ៉ា​ផ្សេងៗ ដូច្នេះ​លោក​ហាម​កុំ ឲ្យ​ក្រុម​អ្នកវិភាគ និង​ក្រុម​អ្នក​សិទ្ធិ​មនុស្ស ចាត់​ទុក​វិធានការ​របស់​រដ្ឋាភិបាល​ថា ជា​ការ​រឹតត្បិត​សិទ្ធិ សេរីភាព​ប្រជា​ពលរដ្ឋ។

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ជាង ៤០០នាក់ ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី២៥​ ខែ​មីនា នៅ​វិមាន​សន្តិភាព៖ «ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ​នូវ​លទ្ធភាព​ប្រើប្រាស់​នូវមាត្រា២២​ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។ ខ្ញុំ​មិន​ចង់​ប្រើ​ទេ ក៏​ប៉ុន្តែ​បើ​ការ​អំពាវនាវ​​របស់ខ្ញុំ​ គ្មាន​ប្រសិទ្ធភាព។ មាត្រា២២ ដែល​ចែង​ថា​ ក្នុង​ប្រទេស ដែល​មាន​មហន្តរាយ​ជួប​នូវ គ្រោះអាសន្ន​ព្រះមហាក្សត្រ​ទ្រង់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ​ដោយ​មាន​ការ​ឯកភាព​ពី នាយករដ្ឋមន្ត្រី​ពី​ប្រធាន​រដ្ឋសភា ​និង​ប្រធាន​ព្រឹទ្ធសភា ដូច្នេះ​ខ្ញុំ​ក៏​អាច​ស្នើសុំ​ការ​ឯកភាព​ពី​ប្រធាន​រដ្ឋសភា​ពី​ប្រធាន​ព្រឹទ្ធសភា​ និង​ស្នើសុំ​ពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន»

ក្នុងពិធី​សំណេះសំណាលរយៈពេល ៣ម៉ោងនោះ ​គេសង្កេត​ឃើញថា លោក​ ហ៊ុន ​សែន ​បានអង្គុយ​ថ្លែងសុន្ទរកថា ​មាន​គម្លាត​ឆ្ងាយ​ពីកូនប្រុសរបស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ហើយលោក ហ៊ុន ម៉ាណែត ក៏អង្គុយ​មានគម្លាត​ឆ្ងាយ​ពីភរិយា​របស់​លោកដែរ។ រីឯមន្ត្រីដែល​អង្គុយ​នៅខាង​ក្រោយ លោក​ ហ៊ុន ​សែន​ ក៏អង្គុយ​មានគម្លាត​ឆ្លាយពីគ្នាដែរ​ លើកលែង​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ​ដែល​ពួក​គេ​​អង្គុយ​ជាប់គ្នាៗ ​ដោយបង់កក្រមា​ តាមការណែនាំ​របស់លោក ​ហ៊ុន​ សែន ​ដោយ​មិនបាន​ពាក់ម៉ាស់​ការពារ​តាមបែប​វេជ្ជសាស្ត្រ​នោះទេ។

លោក ​ហ៊ុន សែន ​ ស្នើ​ទៅ​កាន់​អាណាព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ទាំង​​នោះ​​ថា ​កុំ​បារម្ភ​ពី​សុវត្ថិភាព ព្រោះ​ថា បើ​គ្មាន​សម្ភារៈ​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​សម្រាប់​ស្លៀក​ពាក់​ធ្វើ​សកម្មភាព​ទេ គឺ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ​លោក ហ៊ុន​ សែន ​បញ្ជាក់​ថា សប្បុរស​ជន​នានា បាន​ឧបត្ថម្ភ​ថវិកា​ដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​កើន​ដល់​ជិត ៩លាន​ដុល្លារ​ហើយ ​សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​មួយ​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា មកដល់ពេលនេះ​ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​បន្ទប់​ជាង ៣ពាន់​បន្ទប់​រួច​ហើយ​សម្រាប់​ព្យាបាល ​និង​ថែទាំ​អ្នក​ជំងឺ​កូវីដ​ទូទាំង​ប្រទេស ហើយ​លោក​ណែនាំ​ឲ្យ​ក្រសួង​សុខាភិបាល ត្រូវ​បំពាក់​ឧបករណ៍​ និង​បរិក្ខារ​បម្រើ​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់។ ប្រធាន​គណៈកម្មការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ រូប​នេះ ក៏​អះអាង​ថា កម្ពុជា ​នឹង​ទទួល​ខុស​ត្រូវ​ព្យាបាល​អ្នក​ជំងឺ​ជនជាតិ បរទេស​ដោយ​មិន​តម្រូវ​ឲ្យ​បង់​ថវិកា​នោះ​ទេ៖ «កម្ពុជា​ជា​ប្រទេស​មួយ​ក្រ សុំ​ប្រកាស​ថា ជន​ជាតិ​បរទេស ​ដែល​ឈឺ [កូវីដ១៩ក្នុង​ទឹក​ដី​កម្ពុជា ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ពីសំណាក់​គ្រូ​ពេទ្យ​កម្ពុជា ​ដោយ​មិន​បង់​ថ្លៃ ​នេះ​ជា​គោល​នយោបាយ​របស់​យើង។ យើង​ព្យាបាល​ព្រោះ​នេះ​គឺជា​កាតព្វកិច្ច​របស់​យើង​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ»

ក្នុងឱកាសនោះដេរ ​លោកនាយករដ្ឋមន្ត្រី ​ក៏បានហាមនិស្សិត​ដែលកំពុងសិក្សា​នៅក្រៅប្រទេស​ មិនឲ្យ​វិលចូលកម្ពុជា​ក្នុងគ្​រានេះឡើយ។ ចំពោះបញ្ហា​ពលករខ្មែរដែល​បានវិលប្រទេស​កម្ពុជា​រួច​ ហើយនោះ​ គឺលោក ​ហ៊ុន​ សែន ​បញ្ជារឲ្យ​អាជ្ញាធរ​ស្វែងរក​ពលករ​ទាំង​នោះ និង​ណែនាំ​ឲ្យ​ពួក​គេ​ នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤ថ្ងៃ​ ដើម្បី​តាមដាន​សុខភាព។ ទន្ទឹម​គ្នា​នេះ លោក​ ហ៊ុន សែន ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា កុំ​ឲ្យ​ចេញ​ពី​ផ្ទះ បើ​គ្មាន​ការ​ចាំបាច់ ​និង​កុំ​ឲ្យ​ប្រើ​អប្បិយ​ជំនឿ​ បណ្តេញ​ជំងឺ​កូវីដ ព្រោះ​គ្មាន​ប្រសិទ្ធភាព ប៉ុន្តែ​លោក​​អះអាង​ថា​ រដ្ឋាភិបាល​​គ្មាន​ផែនការ​បិទ​ផ្សារ​ អាហារដ្ឋាន​ហាង​កាហ្វេ និង​គ្មាន​ផែនការ​បិទ​រោងចក្រ​នោះ​ឡើយ។ ដោយឡែក ពួក​អាជីវរក ឬ​​ម្ចាស់​ឱសថស្ថាន​ណា ដែល​នៅ​តែ​បន្ត​លក់​ម៉ាស់​ការពារ​ថ្លៃ គឺ​លោក​​ព្រមានថា ​នឹងបញ្ជារឲ្យ​អាជ្ញាធរ​ទៅ​​រឹបអូស​ម៉ាស់​ទាំង​នោះ ​ហើយ​បិទ​មិន​ឲ្យ​រកស៊ី​អស់​មួយ​ជីវិត។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ ​គិមអេង សម្តែងការគាំទ្រ​ ចំពោះ​វិធានការមួយចំនួន​របស់រដ្ឋាភិបាល​ ដូចជា ការត្រៀម​កន្លែងព្យាបាល​អ្នកជំងឺ ​ការ​ព្យាបាល​​អ្នក​ជំងឺបរទេស​មិនយកលុយ​ជាដើម។ លោក​បន្តថា​ ចំពោះ​ការពិចារណា​ដាក់ប្រទេស​ក្នុងភាពអាសន្ន​ ប្រសិនបើ​ពិបាកគ្រប់គ្រង​ស្ថានការណ៍នោះ​ ក៏ជារឿងសំខាន់ដែរ ​ព្រោះ​ប្រទេស​ផ្សេងៗ ​ក៏ប្រកាស​ភាព​អាសន្ន​រួច​ហើយ​ដែរ ប៉ុន្តែ​លោក​ស្នើសុំកុំ​ឲ្យរដ្ឋាភិបាល​​ឆ្លៀតឱកាសនេះ ​រឹតត្បិត ​ឬបង្ក្រាប លើ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ៖ «ធ្វើ​យ៉ាង​ណា​ត្រូវ​ធានា​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់ មិនមែន​ការ​ចេញ​វិធានការ​ដាក់​ប្រទេស​ក្នុងភាពអាសន្ននេះ​ហើយធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​សិទ្ធិ សេរីភាព​បញ្ចេញ​មិតយោបល់​នោះ​ទេ​ ជាពិសេស ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និងបណ្តាញសង្គមអី​ជាដើម។ ប៉ុន្តែខ្ញុំ​ឯកភាព​ចំពោះ​ការហាម​មិនឲ្យ​មានការ​ជួបជុំ​ ព្រោះជា​រឿងត្រឹមត្រូវ ​ព្រោះថា ការ​ជួបជុំ​នេះ ​អាច​មាន​បញ្ហាធំ​ដូចយើង​ឃើញនូវប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ជា​មេរៀន​ស្រាប់​ហើយ»

លោក យង់ គិមអេង កត់​សម្គាល់​ដែរ​ថា ​បន្ទាប់ពី​មាន​អនុសាសន៍​របស់​រដ្ឋាភិបាល គឺ​អាជ្ញាធរ​ខេត្ត និង​តាម​មូលដ្ឋាន​ខ្លះ ​បាន​ចូល​រួម​អនុវត្ត​ហ្មត់ចត់​ ដូច​ជា ការ​ស្វែងរក​ពលករ​មក​ពី​ក្រៅ​ប្រទេស ការ ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន និង​វិធី​អនាម័យ ប៉ុន្តែ​លោក ​សង្កេត​ឃើញថា ​អាជ្ញាធរ​នៅ​តំបន់​ខ្លះ គឺ​មិន​សូវ​ធ្វើ​សកម្មភាព​នោះ​ទេ ​ហើយ​នៅ​មាន​ការ​ជួបជុំ និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​ដើម។

គិត​ត្រឹម​ថ្ងៃ​ទី២៥ ខែ​មីនា ​ក្រសួងសុខាភិបាល​ រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ចំនួន ២ករណី​បន្ថែម​ទៀត ​កើត​លើ​ជនជាតិ​បារាំង ​នៅ​ខេត្ត​ព្រះសីហនុ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​កើន​ដល់ ៩៣នាក់​ ដោយ​ក្នុង​នោះ ​មាន ៦នាក់​ បាន​ជា​សះ​ស្បើយ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ពិចារណា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ បន្ត​កើន​ឡើង​ជិត ១០០នាក់"

  1. Anonymous says:

    WELL … it all up to you but I think it may back fire because every thing you done wrong way . just like every one said the ugly man walking again GOD willing. OH… sorry a handsome man like you walking again the traffic flow. I quest no one will criticize you if you was not that bad.

  2. so socheath says:

    មនុស្សស្លាប់កើនលើស១,០០០នាក់នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជិត៦៩,០០០ករណី!
    (វ៉ាស៊ីនតោន)៖ តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១,០០០នាក់ហើយ ស្របពេលដែលអ្នកឆ្លងមានច្រើនជិត ៦៩,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

    យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចន ហូបឃីន (Johns Hopkins) បានធ្វើការតាមដានជាប់លើស្ថានការណ៍ COVID-19 នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៦៨,៩៦០នាក់ គឺជាប្រទេសទី ៣ លើសកលលោក ដែលមានអ្នកឆ្លងច្រើនជាងគេ ហើយក្នុងចំណោមនោះអ្នកជំងឺ ១,០៤១នាក់បានស្លាប់ ដែលភាគច្រើននៅរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន។

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានលើកឡើង ការឆ្លងរាតត្បាតនៃជំងឺ COVID-19 កំពុងតែមានសន្ទុះខ្លាំងឡើងនៅ សហរដ្ឋអាមេរិក ដែលវាគឺជាគួរឲ្យបារម្ភជាទីបំផុត។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតអាមេរិកមួយចំនួន ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរថា មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ដែលរងគ្រោះខ្លាំង ហាក់កំពុងចាប់ផ្តើមទប់ទល់ នឹងការកើនឡើងចំនួនអ្នកជំងឺ ស្ទើរទប់លែងចង់ជាប់ហើយ៕

  3. Anonymous says:

    YES ..I like HUN SEN words so much >> RENG… ANH…… all these words is suitable for the wild angers animal . I like HUN SEN words so much 2020 it will be no voice from this animal leader .

  4. Anonymous says:

    HUN NAL call HUN SEN last name CHHOUP SAMLAP should knew your CHAK CRORPOTH AMERICANG knew every thing about your plane. I give you a clue >> do not dream it can be north KOREA the 2nd in Cambodia . we know even those COVID19 hurt the world bad you still take time to kill your opposition party. dream on you will punishing by GOD soon