កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩កើនដល់៩៦នាក់ ខណៈអ្នកជាសះស្បើយកើនដល់១០នាក់

កម្ពុជា-កូរូ៉ណា វីរុស
26/03/2020 – 04:25
ដោយ៖ វណ្ណ សុគន្ធា
RFI

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩កើនដល់៩៦នាក់ ខណៈអ្នកជាសះស្បើយកើនដល់១០នាក់
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩កើនដល់៩៦នាក់ ខណៈអ្នកជាសះស្បើយកើនដល់១០នាក់ © @ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

ចំនួនអ្ន​កឆ្លងកូវីដ-១៩ នៅកម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​កើន​ឡើដល់ ៩៦នាក់។ ជាការ​កើន​ឡើង​បន្ទាប់ពីក្រសួងសុខាភិបាល បាន​បញ្ជាក់ថា បាន​រក​ឃើញ​ ២ករណីថ្មីទៀត ជាអ្នក​ទេសចរជនជាតិបារាំង និង​ ៣ករណីថ្មីជាបុរសជនជាតិ​ខ្មែរ។

ជនជាតិ​បារាំង ២ករណី នៅខេត្ត​ព្រះសីហនុ ដែល​ពួកគាត់​ស្ថិតនៅក្នុង​ចំណោម​ក្រុម​ទេសចរបារាំង ដែល​រក​ឃើញ​មានផ្ទុក​មេរោគកូវីដ ១៩ កាលពីពេលថ្មីៗ។ ចំណែក​ ១ករណីនៅរាជធានីភ្នំពេញ ជាជន​ជាតិ​ខ្មែរ ដែល​បាន​ដាក់ឲ្យ​ព្យាបាល​ក្នុងមណ្ឌល​សុខភាពចាក់អង្រែក្រោម បន្ទាប់ពីមានប៉ះពាល់ជាមួយ​មិត្តភក្តិ​បរទេសនៅប៉ោយប៉ែត។ រីឯ ១ករណីទៀត ជាជនជាតិខ្មែរ នៅខេត្តកណ្តាល ដែល​ឆ្លងពី​បុរស ដែលបាន​ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង​ ១ករណី នៅខេត្ត​សៀមរាប ជាអ្នក​បើកបររថយន្ត​ឲ្យ​ក្រុមអ្នក​ទេសចរបារាំង ដែល​រក​ឃើញ​មានកូវីដ ១៩ នៅខេត្ត​ព្រះសីហនុ។

​ដោយឡែ អ្នក​ជាសះស្បើយ​វិញ មាន ៣នាក់ នៅ​ចាក់​អង្រែក្រោម រាជធានីភ្នំពេញ បន្ទាប់ពីបានធ្វើតេស្ត ២ដង អវិជ្ជមានទាំង ២ដង និង​នៅខេត្ត​ត្បូងឃ្មុំ ជាសះស្បើយ​ ១នាក់។ ដូច្នេះជាសរុប​គិតត្រឹម​ពេលនេះ ករណីវិជ្ជមាន​កូវីដ ១៩ នៅកម្ពុជា មាន ៩៦នាក់ ដោយ ២៥នាក់ជាស្រី និង ៧១នាក់ជាបុរស ហើយ​ក្នុងនោះមាន ១០នាក់ បានជាសះស្បើយ៕ 

ចំនួនអ្នកឆ្លងកូវីដ-១៩
ចំនួនអ្នកឆ្លងកូវីដ-១៩ © @ក្រសួងសុខាភិបាល

ចំនួនអ្នកឆ្លងកូវីដ-១៩
ចំនួនអ្នកឆ្លងកូវីដ-១៩ © @នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

What Next?

Recent Articles

One Response to "កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩កើនដល់៩៦នាក់ ខណៈអ្នកជាសះស្បើយកើនដល់១០នាក់"

  1. so socheath says:

    មនុស្សស្លាប់កើនលើស១,០០០នាក់នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជិត៦៩,០០០ករណី!
    (វ៉ាស៊ីនតោន)៖ តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១,០០០នាក់ហើយ ស្របពេលដែលអ្នកឆ្លងមានច្រើនជិត ៦៩,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

    យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចន ហូបឃីន (Johns Hopkins) បានធ្វើការតាមដានជាប់លើស្ថានការណ៍ COVID-19 នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៦៨,៩៦០នាក់ គឺជាប្រទេសទី ៣ លើសកលលោក ដែលមានអ្នកឆ្លងច្រើនជាងគេ ហើយក្នុងចំណោមនោះអ្នកជំងឺ ១,០៤១នាក់បានស្លាប់ ដែលភាគច្រើននៅរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន។

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានលើកឡើង ការឆ្លងរាតត្បាតនៃជំងឺ COVID-19 កំពុងតែមានសន្ទុះខ្លាំងឡើងនៅ សហរដ្ឋអាមេរិក ដែលវាគឺជាគួរឲ្យបារម្ភជាទីបំផុត។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតអាមេរិកមួយចំនួន ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរថា មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ដែលរងគ្រោះខ្លាំង ហាក់កំពុងចាប់ផ្តើមទប់ទល់ នឹងការកើនឡើងចំនួនអ្នកជំងឺ ស្ទើរទប់លែងចង់ជាប់ហើយ៕

Leave a Reply

Submit Comment