កម្ពុជារកឃើញអ្នកមាន​កូវីដ-១៩ ចំនួន២ករណីទៀត

សង្គម
លោក ស៊ុន សុខេន | ២៦ មីនា ២០២០ | ម៉ោង ១០:១៤ ល្ងាច
VOD

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)


ករណីអ្នកមាន​កូវីដ-១៩នៅកម្ពុជា កើនដល់​ចំនួន៩៨ បន្ទាប់ពី​ក្រសួងសុខាភិបាល​នៅថ្ងៃនេះបាន​ប្រកាសពីការរក​ឃើញ​អ្នកផ្ទុក​វីរុសនេះចំនួន ២នាក់ថ្មីទៀតនៅយប់នេះ។

តាមសេចក្តីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល​ដែល​ចេញ​នៅថ្ងៃទី២៦ ខែមីនា ២ករណីថ្មីនេះត្រូវបានរក​ឃើញ​លើជនជាតិ​ឥណ្ឌូនេស៊ី ដែលពេលនេះពួកគាត់កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្តសៀមរាប។ ពួកគាត់ត្រូវបាន​រកឃើញថាមានផ្ទុកកូវីដ-១៩តាំងពីនៅក្រុងបាងកក ប៉ុន្តែដោយមិនមាន​ប្រាក់បង់ថ្លៃពេទ្យនៅទីនោះ ទើបពួកគាត់សម្រចចិត្តមកព្យាបាលនៅកម្ពុជា។

ក្រសួងសុខាភិបាល​អះអាងថាគិតត្រឹម​ថ្ងៃនេះ ក្រុមគ្រូពេទ្យកម្ពុជាបាន​ព្យាបាល​ជាសះស្បើយអ្នកមាន​កូវីដ-១៩​ ចំនួន​​១១នាក់ហើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "កម្ពុជារកឃើញអ្នកមាន​កូវីដ-១៩ ចំនួន២ករណីទៀត"

  1. Anonymous says:

    No surprise ‘ but it will be good if it spread to all veitcong germs ‘

Leave a Reply

Submit Comment