ក្រសួងរកឃើញមនុស្ស៣៤០នាក់ប៉ះពាល់ប្រយោលជាមួយក្រុមទេសចរបារាំងមាន​កូវីដ-១៩

សង្គម
លោក ស៊ុន សុខេន | ២៦ មីនា ២០២០ | ម៉ោង ១០:៥៦ ល្ងាច
VOD

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)


ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា​មន្រ្តី​របស់ខ្លួនបាន​រកឃើញ​មនុស្សចំនួន៣៤០នាក់បានប៉ះពាល់ដោយ​ប្រយោល​ជាមួយក្រុមទេសចរបារាំងដែល​មានកូវីដ-១៩។

ក្នុងសេចក្តីជូនព័ត៌មាន​ដែលចេញ​នៅថ្ងៃទី​២៦ ខែមីនា​នេះ ក្រសួងសុខាភិបាល​បញ្ជាក់ថា​ក្រុមមនុស្សទាំង​៣៤០​នាក់នោះត្រូវស្ថិតក្រោមការតាម​ដាន​របស់មន្ទីរសុខាភិបាល​ខេត្តសៀមរាប​ក្នុងរយៈពេល​១៤ថ្ងៃ។

ក្រុមទេសចរបារាំងចំនួន​៣៣នាក់ត្រូវបាន​រកឃើញ​ថាមាន​ផ្ទុក​កូវីដ-១៩ ដោយក្រសួងសុខាភិបាល​កម្ពុជា​នៅពេល​ដែល​ពួកគាត់​ទៅលេងនៅខេត្តព្រះសីហនុ។ តាម​ការចុះផ្សាយរបស់វីអូអេ ពួកគាត់បាន​ធ្វើដំណើរ​កំសាន្តនៅខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ មុននឹងពួកគាត់ទៅលេង​នៅខេត្ត​ព្រះសីហនុ។ មនុស្សដែល​ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពួកគាត់រួមមានមគ្គុទេសក៍​ទេសចរណ៍ ២នាក់ជាជន​ជាតិខ្មែរ និង​អ្នកបើករថយន្តដឹកពួកគេម្នាក់ជាជន​ជាតិខ្មែរ ត្រូវបាន​រកឃើញថាមានផ្ទុកកូវីដ-១៩ ជាបន្តបន្ទាប់។

គិតត្រឹម​យប់ម៉ោង៨ថ្ងៃនេះ កម្ពុជារកឃើញអ្នកមានកូវីដ-១៩ ចំនួន​៩៨ករណីដែល​ក្នុងនោះព្យាបាល​ជាសះស្បើយ១១នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ក្រសួងរកឃើញមនុស្ស៣៤០នាក់ប៉ះពាល់ប្រយោលជាមួយក្រុមទេសចរបារាំងមាន​កូវីដ-១៩"

  1. Anonymous says:

    I knew what they mean at first they lei to us when they can not hiding they will showing every thing . I think they have some thing to say if we are saying some thing to them. now we know every thing is late just trying to fixing it if it dose nor work it will be HUN SEN responsible

Leave a Reply

Submit Comment