ប៉ូលិស​​ចាប់​ខ្លួន​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​បញ្ជូន​ទៅ​ភ្នំពេញ​ដោយ​មិន​ប្រាប់​មូលហេតុ

ដោយ អាស៊ីសេរី
2020-03-26
អាស៊ីសេរី

លោក កែវ ថៃ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង ដែល​ប៉ូលិស​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ២០២០ ហើយ​បញ្ជូន​ទៅ​ភ្នំពេញ​ដោយ​មិន​ដឹង​មូលហេតុ។

លោក កែវ ថៃ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង ដែល​ប៉ូលិស​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ២០២០ ហើយ​បញ្ជូន​ទៅ​ភ្នំពេញ​ដោយ​មិន​ដឹង​មូលហេតុ។

 រូប៖ ពី​ហ្វេសប៊ុក លោក កែវ ថៃ


កូន​ស្រី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក កែវ ថៃ អះអាង​ថា ប៉ូលិស​ខេត្ត​នេះ​​​ជា​ច្រើន​នាក់​ទៅ​ឡោមព័ទ្ធ​ចាប់​ខ្លួន​ឪពុក​របស់​កញ្ញា​ក្នុង​ផ្ទះ​នៅ​ព្រឹក​ថ្ងៃ​ទី២៦ មីនា ហើយ​បញ្ជូន​លោក​ទៅ​រាជធានី​ភ្នំពេញ​ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​​ចាត់​​ទុក​​សកម្មភាព​របស់​​ប៉ូលិស​​នេះ​​ថា ​រំលោភ​​ច្បាប់។

កូន​ស្រី​ជន​ជាប់​ឃុំ​ កញ្ញា កែវ ចាន់​រចនា ​ប្រាប់​អាស៊ី​សេរី​ថា​ ការ​ចាប់​ខ្លួននេះ ប៉ូលិស​ពុំបាន​បង្ហាញ​ដីកា​​របស់​តុលាការ​​​ និង​ប្រាប់​ពី​ទោសកំហុស ដែល​ឪពុក​របស់​កញ្ញា​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ​ គឺ​ប៉ូលិស​​ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​១០​នាក់​បាន​ឡោមព័ទ្ធ​ផ្ទះ និង​​​ចូល​ទៅ​ចាប់​ឪពុក​របស់​ខ្លួន​​ទាំង​បង្ខំ​​រុញ​ ហើយ​បញ្ចូល​ចូល​ឡាន​ដោយ​មិន​ឱ្យ​ពាក់​ស្បែក​ជើង​ឡើយ​។ពលរដ្ឋ​រូប​នេះ​ ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌​ មិន​អាច​ទទួល​យក​បាន​ ពីព្រោះ​ឪពុក​របស់​ខ្លួន​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ៖ «ក្រុម​គ្រួសារ​ខ្ញុំ​អត់​ឱ្យ​ជួប​ឪពុក​ខ្ញុំ​ទេ​ ចុះ​អត់​មាន​ដីកា​តុលាការ​ផង​ខ្ញុំ​ម៉េច​ឱ្យ​ជួប​ ប៉ូលិស​ថា​បើ​អត់​ឱ្យ​ជួប​គាត់​ឱ្យ​ព្រះរាជអាជ្ញា​មក ហើយ​ព្រះរាជអាជ្ញា​គាត់​មក​ គាត់​សុំ​ត្រឹម​តែ​ជួប​ប៉ា​ខ្ញុំ​ តែ​ដល់​ពេល​ប៉ា​ខ្ញុំ​ចុះ​ពី​លើ​ផ្ទះ​ គឺ​ពួកគាត់​ព្រួត ចាប់​យក​តែ​ម្ដង អូស​ដាក់​ឡាន​សូម្បី​តែ​គាត់​សុំ​ពាក់​ស្បែកជើង​ក៏​អត់​បាន​ពាក់​ដែរ​។​សមត្ថកិច្ច​បាន​ដក​ទូរស័ព្ទ​របស់​ខ្ញុំ​អស់​៣គ្រឿង​ទៀត ហើយ​គាត់​បាន​ធ្វើ​លិខិត​មួយ​ថា​ គាត់​បាន​ដក​ហូត​ទូរស័ព្ទ​របស់​ពួក​ខ្ញុំ»

កូន​ស្រី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បន្ថែម​ថា មួយ​រយៈ​នេះ លោក កែវ ថៃ បង្រៀន​ភាសា​អង់គ្លេស​ដល់​កូន​សិស្ស​តាម​ប្រព័ន្ធ​អ៊ីនធឹណិត ដោយ​គ្រូ និង​សិស្ស​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះ​រៀងៗ ខ្លួន។

​លោក កែវ ថៃ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង និង​ជា​អតីត​សមាជិក​គ្រូបង្រៀន​ឯករាជ​កម្ពុជា​។​កាល​ពី​ឆ្នាំ២០១៩ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​តាម​រក​ចាប់​ខ្លួន​​ម្ដង​រួច​មក​ហើយ ​ប៉ុន្តែ​ លោក​បាន​ដឹង​ដំណឹង​មុន​ ហើយ​បាន​​រត់​គេច​ខ្លួន​ទាន់​ពេល។

​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ខូវ លី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦​មីនា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

អាស៊ី​សេរី​ក៏​បាន​ព្យាយាម​ទាក់​ទង​ទៅ​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ លោក ឡុង ស៊ីថា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទៀត​ នៅ​តែ​មិន​បាន​លទ្ធផល​ ដោយ​លោក​ប្រាប់​យ៉ាង​ខ្លី​ថា ពុំ​បាន​ដំណឹង​រឿង​នេះ​នៅ​ឡើយ ហើយ​លោក​ថា​​នឹង​ផ្ដល់​ព័ត៌មាន​នេះ​ជាក់លាក់​​នៅ​ពេល​ក្រោយ៖ «មាន​តែ​លោក​ព្រះរាជអាជ្ញា​ធំ​ចុះ​ទៅ បាទ​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ផង​ ចាំ​មើល​ខ្ញុំ​ឆែក​ទៅ​ខាង​មន្ត្រី​​តុលាការ​សិន​បង»

កាល​ពី​ថ្មី​នេះ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រមាន​ចាត់​វិធាន​ការ​តាម​ច្បាប់​ដល់​គ្រូបង្រៀន​ទាំង​ឡាយ​​ដែល​បន្ត​បង្រៀន​គួរ​កូន​សិស្ស​អំឡុង​ពេល​ជំងឺ​កូវិដ​១៩​កំពុង​តែ​រាតត្បាត​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ គឺ​ប៉ូលិស​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ពីព្រោះ​ពុំបាន​បង្ហាញ​ដីកា​និង​ប្រាប់​ពី​ទោស​កំហុស​របស់​ជន​ជាប់​ឃុំ​ឱ្យ​សាច់ញាតិ​ឱ្យ​បាន​ដឹង៖ «ទោះ​បី​ការ​ដឹក​នាំ​របស់​ព្រះរាជអាជ្ញា​វា​ទាល់​តែ​មាន​បទល្មើស​ជាក់​ស្ដែង​ ឬ​ក៏​យើង​បង្ហាញ​ បើ​សិន​វា​គ្រាន់​តែ​​ថា​ចង្អុល​ថា​អ្នក​នេះ​ជា​ព្រះរាជអាជ្ញា​ដូច​តាម​អ្វី​ដែល​ក្រុម​គ្រួសារ​គាត់​លើក​ខ្ញុំ​គិត​ថា​វា​ពិបាក​គេ​ទទួល​យក​ណាស់​ ពីព្រោះ​ថា​ប្រសិន​ជា​ព្រះរាជអាជ្ញា​ក៏​ត្រូវ​បង្ហាញ​ហេតុ​ផល​គេ​ដែរ​ ក្នុង​ការ​ដែល​ចាប់​គេ​ហ្នឹង ថា​តើ​គេ​មាន​ទោស​កំហុស​អ្វី​ចាប់​មូលហេតុ​អី​ បើ​សិន​ជា​យើង​អត់​បង្ហាញ​ហេតុ​ផល​ហើយ​យើង​ទៅ​ចាប់​គេ​អីចឹង​គេ​មិន​ហៅ​ថា​ការ​ចាប់​ខ្លួន​តាម​នីតិវិធី​ទេ»

ចាប់តាំង​ពី​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នៅ​លើ​ពិភពលោក​មក គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​សកម្មជន​គណបក្ស​នេះ​​នៅ​ខេត្ត​ព្រៃវែង២​នាក់​ និង​ម្នាក់​ទៀត​នៅ​ខេត្ត​ស្វាយរៀង​ ដោយ​សារ​តែ​ពួកគេ​បង្ហោះ​សារ​តាម​ហ្វេស​ប៊ុក​ និង​និយាយ​​ទូរស័ព្ទ​​ព្រួយបារម្ភ​អំពី​ការ​រីក​ការ​រាលដាល​ជំងឺ​កូវិដ១៩ នៅ​កម្ពុជា។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ថា កំពុង​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទ​មាត់​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​មេរោគ​ថ្មី​នេះ និង​វិធានការ​របស់​រដ្ឋាភិបាល។ ប្រភព​ដដែល​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​ទង្វើ​រំលោភ​បំពាន​លើ​សិទ្ធិ​និយាយ​ស្ដី​ដោយ​សេរី​របស់​ពលរដ្ឋ​ត​ទៅ​ទៀត ហើយ​ជំនួស​មក​វិញ រដ្ឋាភិបាល​ត្រូវ​ផ្ដោត​អាទិភាព​លើ​ការ​ផ្ដល់​ព័ត៌មាន​អំពី​ជំងឺ​កូវីដ-១៩ ជូន​សាធារណជន​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

13 Responses to "ប៉ូលិស​​ចាប់​ខ្លួន​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​បញ្ជូន​ទៅ​ភ្នំពេញ​ដោយ​មិន​ប្រាប់​មូលហេតុ"

  1. Anonymous says:

    I knew it HUN SEN trying to hurt his enemy more then he trying to fight white COVID19. I know what he is going to do next . kill all his enemy and he is going to his Chinese whatever road . HUN SEN was already sold some part of this country to China just to trade to keep his powers. I do not want to talk too much about this but please remember this word.

  2. so socheath says:

    ហាស ! ហាស
    ព្រហើន បំពានលើច្បាប់ ជោគវាសនា មានតែមួយគត់ គឺដេកគុក !
    ច្បាប់ មិនដែលចាប់មនុស្សដែលគ្មានកំហុសនោះទេ !
    ពលរដ្ឋ គ្រប់រូបត្រូវតែគោរពច្បាប់ !
    អ្នកមិនអាចរស់នៅក្រៅច្បាប់ ក្នុងប្រទេសដែលមានច្បាប់បានទេ !
    ការប្រព្រឹត្តកន្លងច្បាប់ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ !
    ក្រុម៌៌ឧទ្ទាមក្រៅច្បាប់ បើមិនកំទេចចោលបានចម្លែក !
    គ្រប់ប្រទេសក្នុងលោក គឺមានច្បាប់​បែបនេះ រាប់ទាំងប្រទេស
    ដែលរាប់បានថាជាបិតាប្រជាធិបតេយ្យផងដែរ !
    ដូចនេះ កុំលង់លក់ និងពាក្យឯករាជ្យ !
    អ្នកមិនអាចបង្កើតរដ្ឋក្នុងរដ្ឋបានទេ !

  3. so cheat says:

    កណ្ដួយម៉ែអាឈាមថោកពួកអាអស់ឯងត្រូវយល់អោយច្បាស់អា so socheath ហើយកុំភ្លេចប្រាប់អាកញ្ជះយួន
    ហ៊ុនសែន ផងបើគេបង្រៀនកូនខ្មែរតាម(facebook)តើវាអាចឆ្លងរោគទេ?កណ្ដួយម៉ែអាភ្លើទាំងក្រុមពួកអាអស់តិរច្ឆានឯងនេះឆ្លងមិនផុត(កូវិត ១៩)នេះទេ។ប្រាប់អាថោក ហ៊ុនសែន ផងថាអញចូលបុណ្យខ្មោច ១០០៛ ។

  4. Anonymous says:

    Bloody veitcong mafia law’ why they jail him without any warren?? what kind of law?? tthis is the terrorist in cambodia ‘ this is the mafia groups who can do anything without any basic law or respected constitution . This country is in the hands of crooks people ‘ they will be punished by GOD soon including veitcong germ so socheat’

  5. so socheath says:

    បង្រៀនតាមហ្វេសប៊ុក កាដួយអាយះស្ញេញ កាដួយស្អុយម៉ែអ្ហែងស្អី អាពូជសំផឹង (so cheat) !
    អ្ហែងម៉េចក៏ដឹងខ្លាំងម្លេះថា គេចាប់ខ្លួនមកពីរឿងហ្នឹង អាពូជឆ្កែ !
    ក្បាច់ភូតកុហករបស់អ្ហែង បានតែជាមួយពួកអាឡប់គ្នាអ្ហែងទេ អាចុយម៉្រាយ !
    អានេះដឹង មិនចេះចប់ ?
    ចុះហេតុអីវាមិនដឹងថា ប្រពន្ធវាហុចក្តឹត ឲ្យអញចុយហ្វ្រី វ៉ី !

  6. so cheat says:

    កណ្ដួយម៉ែអាឈាមថោក so socheath អាឈាមឈ្លើងឯងត្រូវដឹង អាកញ្ជះយួន ហ៊ុនសែន វាថា វាបានលួចស្ដាប់គេ។ហើយកូនស្រីម្នាក់ដែលឈ្មោះ កែវ ថៃ នឹងបានប្រាប់(RFA)ថាឱពុករបស់ខ្លូនគ្រាន់តែបង្រៀនតាម(facebook)មិនបានបើកថ្នាក់បង្រៀនទេ!ចុះហេតុអីបានអា កញ្ជះយួន ហ៊ុនសែន វាទៅរករឿងគេ។កណ្ដួយម៉ែអាឈាមយួន so socheath អាអ្ហែងរៀនក្ដាប់ពត៌មានអោយបានច្បាស់កុំភ្លើចុយតាម៉ែអ្ហែងពេកអាភ្លើអញដឹងរឿងពួកអាឈាមថោកឯងច្រើនណាស់អាសម្គិះ។

  7. so socheath says:

    អាពូជសំផឹង ! (so cheat= ភូតភរ បោកប្រាស )
    អ្ហែងដឹងថាវិទ្យុលាងក្ត RFA (អាស៊ីសេរីហ្នឹងជាវិទ្យុស្អីទេ ? )
    វាជាវិទ្យុដែលជំនាញខាងលាងក្តអាល្ងង់ !
    ប្រសិនម៉ែអ្ហែងកាដួយវារីក វាចេះលាង ឲ្យរួមទៀតឯណោះ អាពូជសំផឹង !
    អញ្ចឹងតើ !បាន​ជាអាល្ងង់ អ្ហែងនេះ មិនដឹងថា កាដួយប្រពន្ធអ្ហែងរីក ឬរួម ពេលលួចចុយគ្នាជាមួយអញ
    អានេះភ្លើ ចុយតែម៉ែវាមែន !

  8. Anonymous says:

    កណ្ដួយម៉ែអាឈាមថោក so socheath អាឈាមឈ្លើងអញប្រដៅអ្ហែងម្ដងចុះ!ព្រះពុទ្ធលោកសម្ដែងថាបើឯងល្ងង់ឯងវាភ្លើត្រូវនៅជិតអ្នកប្រាជ្ញទើបឯងបានភ្លឺស្វាង!តែបើឯងនៅជិតអាសង្ហាវង្វេងទិស(ហ៊ុនសន)ឯងនិងក្លាយទៅជាមនុស្សឆ្កួតតែម្ដង។អ្ហែងកុំភ្លេចប្រាប់អាកញ្ជះយួន ហ៊ុនសែន អោយរៀបចំមន្ទីពេទ្យសម្រាប់ជនបរទេសអោយច្រើនៗដើម្បីគេមកព្យាបាលមិនគឹតលុយ!ភ្លើអីក៏ភ្លើម្លេះអាអ្ហែងដឹងទេជនបរទេសទាំងនោះគេមានការធានារាប់រងជីវិតរបស់ពួកគេរួចរាល់ហើយមុនពួកគេចេញពីប្រទេសរបស់ពួកគេ!ចុះហេតុអ្វីបានជាអាកញ្ជះយួន ហ៊ុនសែន វានិយាយភ្លើបែបនឹងមិនដឹងខ្យល់ឥតែម្ដង។

  9. so cheat says:

    កណ្ដួយម៉ែអាឈាមថោក so socheath អាឈាមឈ្លើងអញប្រដៅអ្ហែងម្ដងចុះ!ព្រះពុទ្ធលោកសម្ដែងថាបើឯងល្ងង់ឯងវាភ្លើត្រូវនៅជិតអ្នកប្រាជ្ញទើបឯងបានភ្លឺស្វាង!តែបើឯងនៅជិតអាសង្ហាវង្វេងទិស(ហ៊ុនសន)ឯងនិងក្លាយទៅជាមនុស្សឆ្កួតតែម្ដង។អ្ហែងកុំភ្លេចប្រាប់អាកញ្ជះយួន ហ៊ុនសែន អោយរៀបចំមន្ទីពេទ្យសម្រាប់ជនបរទេសអោយច្រើនៗដើម្បីគេមកព្យាបាលមិនគឹតលុយ!ភ្លើអីក៏ភ្លើម្លេះអាអ្ហែងដឹងទេជនបរទេសទាំងនោះគេមានការធានារាប់រងជីវិតរបស់ពួកគេរួចរាល់ហើយមុនពួកគេចេញពីប្រទេសរបស់ពួកគេ!ចុះហេតុអ្វីបានជាអាកញ្ជះយួន ហ៊ុនសែន វានិយាយភ្លើបែបនឹងមិនដឹងខ្យល់ឥតែម្ដង។

  10. Target says:

    វិទ្យុអាសុីសេរីគឺជាវិទ្យុសម្រាប់បើកមុខក្រុមអាតិរិច្ឆានលួចជាតិ!បំផ្លាញលិទ្ធិប្រជាធិបតេយ្យ!ធ្វើបាបប្រជាពលរដ្ធស្លូតត្រង់! បិទសិទ្ធិសេរីភាពមហាជនខ្មែរ!មានតែវិទ្យុមួយនេះទេដែលមហាជនខ្មែរអាចទុកចិត្តបាន១០០%គឺ(RFA)។

  11. កូនខ្មែរ says:

    ហ៊ុនសែន អើយល្មមឈប់ជ្វើបាបគេហើយ ប្រយ័ត្ន កូវិតធ្វើបាបវិញ។

  12. Anonymous says:

    every one please note this SO SOCHEATH guy is 100% Cambodian as I knew. he was also the former Khmer Rue killer . just look at his comment his word is the same as his metal boss CHHOUP SAMLAP. I do not understanding why some Mr CHOUP SAMLAP followers did the same shameful thing that made every one in the world laughing . I saw every one follow those metal evil leader ware the same uniform ( CRORMA) towel . if I going around the world and ask some bodies >> have they ever seen any medical staff around the world using (CRORMA)towel instate mash?? I have nothing else to say al I know right now is>> under this metal evil leader every thing is possible . some thing the world haven seen be for they will see in this HUN SEN’s regime. please wait it is not going to be that long soon we will see. this evil regime will not past 2020 that what I already knew. GOD bless Cambodia and it’s people

  13. so socheath says:

    សភាវពិត នៃពួកអតីតមន្ត្រីបក្សសង្គ្រោះជាតិ
    ដ៏មហាល្ងង់ខ្លៅ
    *******
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ។
    ពួកអាតិរិច្ឆានបក្សប្រឆាំង – ថាពិតមិនខឹងសុទ្ធជាអា
    មន្ត្រីចោលម្សៀតពាលបាតផ្សារ- ខ្លាំងតែវោហារជើងរមៀត ។
    មារយាទវាអន់ប៉ិនស្លន់ស្រែក-ឃើញខ្យល់បក់ប្លែកក៏វាភ័យ
    សូម្បីឆ្កែផោមក៏វាផាយ-ខ្លាចក្រៃរឿងងាប់ បានស្រែកយោង ។
    ក្នុងcamnews នេះវាមិនតូច- សក្តិវាមិនស្តួចសុទ្ធអ្នកធំ
    អាខ្លះមេបក្សតាមខេត្ត ខណ្ឌ- អាខ្លះធំគ្រាន់ ព្រឹទ្ធ-រដ្ខសភា ។
    ប៉ុន្តែទ្រឹស្តីសុទ្ធចោលម្សៀត – រឿងពិត ធ្វើល្អអត់និយាយ
    ចេះត្រឹមភរភូត បោកប្រាស់ច្នៃ- រឿងត្រូវក្រឡៃបោកថាខុស ។
    ដល់គេតបត្រូវវាផ្តើមជេរ – ម៉្រាយជាហូរហែដៀលឆ្កែឆ្មា
    អាយួនអាក្បត់ជាតិសាសនា- ស្តាប់ហើយក្តៅផ្សាទើបតវិញ ។
    ល្អដែរយើងតូចជេរវាធំ – ពិតច្បាស់វាងំក្តៅទ្រូងស្ទេញ
    ដេកលក់មិនបានចិត្តក្តៅជ្រេញ- ខឹងរកមុខបាញ់ស្រាយកំហឹង ។
    អាឆ្កែអញប្រាប់អ្ហែងស្តាប់អញ- បើអ្ហែងនៅជ្រេញខាងភូតភរ
    កុហកបោកប្រាស់អញមិនឈរ- អោយអ្ហែងអួតល្អតែអ្ហែងទេ ។
    អញនិងបកស្រាយអោយដឹងពិត- អ្ហែងជេរអញយិតម៉្រាយអ្ហែងដែរ
    អោយអស់បងប្អូនដែលជាខ្មែរ- រស់ស្រុកក្រៅទ្វេរលោកដឹងរឿង ។
    ឲ្យឈប់ចាញ់បោកអាបោកប្រាស់- រឿងពិតឃើញច្បាស់លក់ភរិយា
    ដូរសក្តិស្រមោលបានស្បែកយារ- ក្រស្អុយគរឃារអួតហួសឃ្លាន៕

Leave a Reply

Submit Comment