ប៉ូលិស​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​យក​ទៅ​ដាក់​ឃុំ​ចោទ​ពី​បទ​ក្បត់ជាតិ

ដោយ សុ ជីវី
2020-03-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យឹម សារ៉េត ជំទប់​ទី​១​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​ប៉ូលិស​​រាជធានី​ភ្នំពេញ​ចាប់ ពេល​កំពុង​ធ្វើ​ការ​សំណង់​នៅ​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០២០។

លោក យឹម សារ៉េត ជំទប់​ទី​១​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​ប៉ូលិស​​រាជធានី​ភ្នំពេញ​ចាប់ ពេល​កំពុង​ធ្វើ​ការ​សំណង់​នៅ​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​ Vibol Mao


ប៉ូលិស​រាជធានី​ភ្នំពេញ ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ម្នាក់ទៀត គឺ​លោក យឹម សារ៉េត ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​២៧​មីនា​។ ប្រពន្ធ​ជន​ជាប់ឃុំ អះអាង​ថា ប៉ូលិស​ចាប់​ប្ដី​លោកស្រី ពេល​លោក​កំពុង​ធ្វើ​ការ​សំណង់​ដោយ​ពុំបាន​ប្រាប់​សាច់ញាតិ​ឱ្យ​បាន​ដឹង​ឡើយ។

ជំទប់​ទី​១​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក យឹម សារ៉េត ត្រូវ​បាន​ប៉ូលិស​រាជធានី​ភ្នំពេញ​ឡោមព័ទ្ធ​ចាប់ខ្លួន នៅ​ពេល​កំពុង​ធ្វើ​ការ​សំណង់​នៅ​ខណ្ឌ​ដង្កោ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា។

ប្រពន្ធ​ជន​ជាប់ឃុំ លោកស្រី អ៊ុក ចន្ធី ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៨ មីនា ថា ប៉ូលិស​បាន​បញ្ជូន​ប្ដី​របស់​ខ្លួន​ទៅ​ដាក់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ​ហើយ។ លោកស្រី​បន្ថែម​ថា ការ​ចាប់​ខ្លួន​នេះ ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួលយក​បាន​ឡើយ ពីព្រោះ​ប្ដី​ពុំ​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​នោះ​ទេ៖ «គាត់​ថា​ទូរស័ព្ទ​ហ្នឹង​គាត់​សុំ​គេ​ទូរស័ព្ទ ហើយ​គាត់​អត់​ឱ្យ​ខ្ញុំ​ទូរស័ព្ទ​ទាក់ទង​ទៅវិញ​ទេ លេខ​ហ្នឹង​។ ថ្ងៃនេះ​ខ្ញុំ​យក​ថ្នាំ​លើសឈាម​ទៅ​គាត់ ព្រោះ​អី​ប្ដី​ខ្ញុំ​មាន​ជំងឺលើសឈាម ប៉ូលិស​គេ​ថា អាច​ផ្ញើ​បាន តែ​បើ​ចូល​ទៅ​ជួប​គឺ​មិន​អាច​ទេ​។ តាម​ខ្ញុំ​រស់នៅ​មួយ​ជាមួយ​គាត់​រាល់ថ្ងៃ គាត់​អត់​ដែល​មាន​ទៅ​ធ្វើ​អ្វី​ទេ គ្រាន់​និយាយ​ទូរស័ព្ទ​លេង​ហ្វេសប៊ុក​អី តែ​ប៉ុណ្ណឹង​ឯង ហើយ​គាត់​ទៅ​ធ្វើ​ការ​ដូច​សព្វដង​មិន​ដែល​មាន​បញ្ហា​អី​ផង ដល់​អីចឹង​ខ្ញុំ​គិត​ថា​ភាព​អយុត្តិធម៌​ចំពោះ​គាត់​តែម្ដង»។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ប៉ូលិស​ចាប់ខ្លួន លោក យឹម សារ៉េត ខណៈ​កំពុង​ធ្វើ​ការ​សំណង​នៅ​ក្នុង​បូរី​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។ ជំទប់​ទី​១​ឃុំ​ចន្ត្រី លោក យឹម សារ៉េត បាន​រត់គេច​ខ្លួន​ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​រាជធានី​ភ្នំពេញ តាំងតែ​អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៩​មក ដោយ​លោក​ពុំ​ទាន់​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២៨​មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង លោកស្រី អ៊ុក ចន្ធី អះអាង​ថា ប្ដី​របស់​លោក​ស្រី​បាន​ទូរស័ព្ទ​មក​ប្រាប់​លោកស្រី​នៅ​រសៀល​ថ្ងៃ​ដែល​ប៉ូលិស​ចាប់ខ្លួន​ថា ប៉ូលិស​បាន​បញ្ជូន​លោក យឹម សារ៉េត ទៅ​ដាក់​ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ជាតិ។ លោកស្រី​ថា ប្ដី​របស់​ខ្លួន​ពុំបាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត កត់សំគាល់​ថា ចាប់ពី​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ​១៩​មក មាន​ប្រជាពលរដ្ឋ​ប្រមាណ ២២​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ក្នុង​នោះ​មាន​៧​ករណី កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ ហើយ​ភាគច្រើន​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដោយសារតែ​ពួកគេ​បញ្ចេញ​រឿង​ជំងឺ​កូវីដ​១៩។ លោក​បន្ថែម​ថា សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ទើបតែ​ចាប់ខ្លួន​នេះ គឺជា​សំណុំរឿង​ចាស់​កាល​ពី​ឆ្នាំ​កន្លងទៅ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ត្រៀម​ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក៖ «ហើយ​អីចឹង​យើង​ឃើញ​ថា មួយ​ចំនួន​ការ​ចាប់ខ្លួន​ហ្នឹង​តាម​សំណុំរឿង​ចាស់ ឆ្នាំ​២០១៩​ហ្នឹង ហើយ​គេ​មាន​ដីកាចាប់ខ្លួន​អីចឹង​ទៅ។ ប៉ុន្តែ​នៅ​ពេល​ដែល​ចាប់ខ្លួន​ហ្នឹង​មាន​អ្នកខ្លះ​គាត់​មិន​បាន​បង្ហាញ​ពី​ដីកាចាប់ខ្លួន​ពី​រឿង​អី​នោះ​ទេ។ បើសិនជា​ការ​ចាប់ខ្លួន​មិនមែន​ជា​បទល្មើស​ជាក់ស្ដែង​ទេ ហើយ​មិនបាន​បង្ហាញ​ដីកា​ឬក៏​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ហ្នឹង​ទេវា​ខុស​នីតិវិធី​ហើយ ពីព្រោះ​ការ​ចាប់​ខ្លួន​ភ្លាមៗ​បាន វា​ទាល់តែ​ជា​បទល្មើស​ជាក់ស្ដែង»។

នេះ​ជា​សកម្មជន​បក្ស​ប្រឆាំង​ទី​៣​ហើយ ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចាប់ខ្លួន​ជាថ្មី ដោយ​ចោទ​ប្រកាន់​ពី​ទោស​ក្បត់ជាតិ​នោះ។ កាល​ពី​យុទ្ធនាការ​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង​អំឡុង​ឆ្នាំ​២០១៩ អាជ្ញាធរ​ក៏បាន​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ១០០​នាក់​ដាក់គុក ដោយ​ចោទ​ប្រកាន់​រួមគំនិត​ក្បត់ជាតិ​រួច​មក​ហើយ​ដែរ ក៏ប៉ុន្តែ​ក្រោយ​មក​ពួកគេ​ត្រូវ​បាន​ដោះលែង​វិញ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​វិញ។

ទោះជា​យ៉ាងណា​លោក អំ សំអាត យល់​ថា អំឡុង​ពេល​នេះ​រដ្ឋាភិបាល​គួរតែ​រួមគ្នា​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ការពារ​ខ្លួន ដើម្បី​ទប់ស្កាត់​កុំ​ឆ្លង​ជំងឺ​កូវីដ​១៩ ប្រសើរ​ជាង​ការ​ចាប់ចង​មនុស្ស​ដោយសារ​ការ​បញ្ចេញ​មតិ​រឿង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "ប៉ូលិស​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​យក​ទៅ​ដាក់​ឃុំ​ចោទ​ពី​បទ​ក្បត់ជាតិ"

  1. Anonymous says:

    stop that action right now AH CHHOUPSAMLAP ..I new this is your action of evil in time that the world are too busy to fight white virus COVID19. I understand when this poor people are facing dead trap they will fight you evil leadership instate of COVID19. I’m watching you every minute .

  2. so socheath says:

    ហាស ! ហាស
    តែចាប់បានមេធំមួយវារយោងអញ្ចឹង !
    នៅមានចាប់ច្រើនទៀត មិនទាន់អស់ទេ !
    ព្រហើន បំពានលើច្បាប់ ជោគវាសនា មានតែមួយគត់ គឺដេកគុក !
    ច្បាប់ មិនដែលចាប់មនុស្សដែលគ្មានកំហុសនោះទេ !
    ពលរដ្ឋ គ្រប់រូបត្រូវតែគោរពច្បាប់ !
    អ្នកមិនអាចរស់នៅក្រៅច្បាប់ ក្នុងប្រទេសដែលមានច្បាប់បានទេ !
    ការប្រព្រឹត្តកន្លងច្បាប់ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ !
    ក្រុមឧទ្ទាមក្រៅច្បាប់ បើមិនកំទេចចោលបានចម្លែក !
    គ្រប់ប្រទេសក្នុងលោក គឺមានច្បាប់​បែបនេះ រាប់ទាំងប្រទេស
    ដែលរាប់បានថាជាបិតាប្រជាធិបតេយ្យផងដែរ !
    ដូចនេះ កុំលង់លក់ និងពាក្យឯករាជ្យ !
    អ្នកមិនអាចបង្កើតរដ្ឋក្នុងរដ្ឋបានទេ !
    សុំជម្រាបថា យុទ្ធសាស្ត្ររបស់អាក្បត់ជាតិសមរង្សី គឺ
    រុញលោកអ្នកដែលមានជំនឿខ្វះពិចារនា ឲ្យចូលគុក
    ដើម្បីការកេងចំណេញនយោបាយរបស់វាតែប៉ុណ្ណោះ !
    ដូចនេះកុំយក ក្បាលអ្នក ទៅ ល ក្នុងខ្សែអន្ទាក់ ឲ្យសោះ !
    អ្នកជាប់គុក គឺពួកអ្នក មិនមែនអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកចោលម្សៀត
    របស់វាទេ !

  3. Anonymous says:

    I do not understand what this evil leader doing . the reason >> they said they are capture their extremist but so sad their extremist is always 100% Cambodia. I quest only Cambodian who love their own nation. according to their news they said those who they took to jail was their opposition party they are members of CNRP who people in their village voted in 2018 election. I knew while the world are busy fighting COVID19 this evil leadership are also busy killing their enemy Cambodian. my warning to AH..CHHKOUTH …SO SOCHEATH. that KAMPOUCHEA will be in bloody war again each other soon you will see in APRIL 2020 . I know it is already start breaking apart >>PEAL SEE PEAL<< inside CPP. you are ok right now SO SOCHEATH but be very careful when you hearing a gunshot that will be the beginning of bloody. please tell your evil leader to stop his evil action . I hate to see another bloody that will be the last of KAMPOUCHEA. I also do not believe this one eye evil man can destroy his own nation that easy . I tell you what my families already belonging to another nation I will not suicide myself if KAMPOUCHEA gone hell because it is more then enough to me. so sad the country that I was born is full of the highly communist educated like Mr CHHOUP SAMLAP and SO SOCHEATH the group of evil killer in this century. GOD bless Cambodia and it'speople

  4. so socheath says:

    ខែមេសាហ្នឹងមកឲ្យឆាប់​អាAnonymous !
    អញនឹងអាល សំពងក្បាលអ្ហែងតែម្តង ឲ្យឆាប់ចប់ !
    យល់ទេអាល្ងង់ !

  5. Anonymous says:

    This veitcong communist regime only jail khmer people and no warren because they are the blood suckers and they will go to hell thousands year including so socheat veitcong germ

  6. Anonymous says:

    WOW……… look the word of that right hand killer . WOW he admit himself that he is the Cambodian killer . I do not know how many Cambodian life have he been murder . I’m so scar to this animal killer . GOD bless Cambodia and it’speople