ករណីកូវីដ-១៩ នៅកម្ពុជាកើនដល់១០៣ ខណៈក្រសួងរកឃើញ១ករណីថ្មី នៅប៉ោយប៉ែត

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក ស៊ុន សុខេន | ២៩ មីនា ២០២០ | ម៉ោង ៨:២០ ព្រឹក
VOD

ក្រសួងសុខាភិបាលកម្ពុជា

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)


ចំនួន​អ្នកមាន​វីរុសកូវីដ-១៩នៅទូទាំងប្រទេសកម្ពុជាកើនដល់១០៣នាក់ ក្រោយពីក្រសួងប្រកាសពីការរក​ឃើញ​ករណី​ថ្មី១ទៀតលើ​ស្រ្តីម្នាក់​នៅប៉ោយប៉ែត។​

តាម​សេចក្តីជូនព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​នៅថ្ងៃនេះ​ ស្រ្តី​ដែល​ទើបតែរកឃើញ​ថាមាន​កូវីដ-១៩នោះ បម្រើការងារនៅ​ស្តាធីវី (Star TV) រស់នៅភូមិប៉ាលេឡៃ សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមក្រសួង​សេចក្តី មាន​វ័យ៣៦ឆ្នាំ រូបនេះ ត្រូវបាន​ដាក់ឱ្យសម្រាកព្យាបាល​នៅ​មន្ទីពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ។

ក្រសួងសុខាភិបាលឱ្យដឹងថាគិតត្រឹម​ម៉ោង៩ព្រឹកថ្ងៃទី​២៩ ខែមីនានេះ អ្នកដែលក្រុមគ្រូពេទ្យកម្ពុជាបាន​ព្យាបាលឱ្យជាសះស្បើយពីកូវីដ-១៩ មាន​ចំនួន​២១នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles