អាជ្ញាធរក្រុងប៉ោយប៉ែតច្រានចោលព័ត៌មានផ្សាយថាមានអ្នកឆ្លងកូវីដ-១៩ចំនួន១៥នាក់និងមានអ្នកស្លាប់

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព | ២៩ មីនា ២០២០ | ម៉ោង ៤:២៧ ល្ងាច
VOD

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)


រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានច្រានចោលព័ត៌មានដែលផ្សាយលើបណ្តាញសង្គមថា មានពលរដ្ឋចំនួន១៥នាក់ឆ្លងជំងឺកូវីដ-១៩ និងមានអ្នកស្លាប់ជាដើម។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចេញផ្សាយនៅថ្ងៃទី២៩​ ខែមីនា នេះថា កាលពីពេលថ្មីៗនេះមានព័ត៌មានតាម​បណ្តាញសង្គមមួយចំនួនផ្សព្វផ្សាយថាមាន​ពល​រដ្ឋចំនួន១៥នាក់នៅក្រុងប៉ោយប៉ែត កើតជំងឺកូវីដ-១៩ និងមានអ្នកស្លាប់ទៀតផង។

ករណីនេះ រដ្ឋបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមីនា នេះ ក្រុមការងារបានយកសំណាក​ប្រជាពលរដ្ឋចំនួន​២៣នាក់ ទៅពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស័្ទររាជធានីភ្នំពេញ ហើយរកឃើញអ្នកឆ្លងតែមួយ​ករណីគត់ និងមិនមានអ្នកស្លាប់ដូចព័ត៌មានផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

ប្រភពដដែលបញ្ជាក់ថា អ្នកឆ្លងនោះជាស្ត្រី អាយុ៣៦ឆ្នាំ បំរើការងារនៅស្តាស៊ីធី (Star City) ស្នាក់នៅភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយកំពុងសំរាកថែទាំ និងព្យាបាល​នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។ រដ្ឋបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា មិនមានចេតនាលាក់បាំងព័ត៌មានជុំវិញ​ជំងឺកូវីដ-១៩នោះទេ។

ក្រសួងសុខាភិបាលឱ្យដឹងថាគិតត្រឹម​ម៉ោង៩ព្រឹកថ្ងៃទី​២៩ ខែមីនានេះ អ្នកដែលក្រុមគ្រូពេទ្យកម្ពុជាបាន​ព្យាបាលឱ្យជាសះស្បើយពីកូវីដ-១៩ មាន​ចំនួន​២១នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles