កម្ពុជា
29/03/2020 – 13:47
ដោយ៖ អេង គីមហុង
RFI

សមត្ថកិច្ចកម្ពុជាបានអះអាងនៅថ្ងៃអាទិត្យនេះថា មនុស្សមិនក្រោម២០នាក់ឡើយ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ១៩។ បន្ទាប់ពីឃាត់ខ្លួនពួកគេមួយចំនួនធ្វើការណែនាំ ខណៈមនុស្ស៩នាក់បញ្ជូនឡើងតុលាការនិងឃុំខ្លួន។ ចំណែក ករណីចុងក្រោយទាក់ទង ការឃោសនាអំពីការប្រើប្រាស់ឧបករណ៍ឈ្មោះ «Rapid Test» ដើម្បីធ្វើតេស្តរកវីរ៉ុសកូវីដ១៩ដោយខ្លួនឯង ក៏សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនអ្នកលក់ ឬអ្នកផ្សព្វផ្សាយនោះ យកមកផ្ដន្ទាទោសដែរ។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបានជាតិ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅល្ងាចថ្ងៃអាទិត្យនេះថា ក្នុងចំណោមនុស្ស១៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន គឺមាន៩ករណីត្រូវបានបញ្ជូនឡើងតុលាការ និងត្រូវបានឃុំខ្លួន។ ហើយចំនួនសេសសល់ពីនេះ សមត្ថកិច្ចធ្វើការណែនាំភ្ជាប់ជាមួយកិច្ចសន្យាលាយលក្ខអក្សរ ទើបអនុញ្ញាត្តឲ្យត្រឡប់ទៅផ្ទះវិញ។
បើតាមលោក ឆាយ គឹមឃឿន មនុស្ស៩នាក់ដែលបញ្ជូនឡើងតុលាការ និងសម្រេចឃុំខ្លួនគឺពួកគេមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម អំឡុងពេលដែលរដ្ឋាភិបាលកំពុងតែជាប់ដៃប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩។
បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានឲ្យដឹងដែរថា ករណីចុងក្រោយដែលសមត្ថកិច្ចពាក់ព័ន្ធកំពុងសហការទប់ស្កាត់លើបុគ្គលលក់ឧបករណ៍ឈ្មោះ «Rapid Test រេភីត» ដែលអ្នកលក់អះអាងថា ធ្វើតេស្តរហ័សរកវីរ៉ុសកូវីដ១៩ ដោយខ្លួនឯង។ មិនខុសពីក្រសួងសុខាភិបាលអ្នកនាំពាក្យដដែល ព្រមានថា អ្នកលក់ឧបករណ៍ប្រភេទនេះ នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលរាជធានីទាំង២៥ខេត្តក្រុង សហការជាមួយសមត្ថកិច្ចចុះទៅចាប់យកឧបករណ៍ទាំងណាដែលអះអាងព្យាបាលជំងឺកូវីដ១៩ ដោយមិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
ជុំវិញចំណាត់ការទាំងនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស បន្ទាប់ពីអង្គការអន្តរជាតិមួយនេះ មើលឃើញថា អាជ្ញាធរបានបំបិទសិទ្ធិពលរដ្ឋ ដែលលើកឡើងពាក់ព័ន្ធជំងឺកូវីដ១៩។ បើតាម អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងចំណោមមនុស្ស១៧នាក់ គឺមនុស្ស១២នាក់ត្រូវបាន ដោះលែងពីការឃុំខ្លួនបន្ទាប់ពីបានសុំទោស និងចុះហត្ថលេខាសន្យាថា នឹងមិនផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” ទៀត។ ដូចគ្នានឹងការលើកឡើងរបស់អាជ្ញាធរដែរ នៅក្នុងចំណាមមនុស្ស១៧ នាក់ដែលត្រូវបានចាប់ខ្លួនមានសមាជិក ឬអ្នកគាំទ្រ៤រូប នៃអតីតគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នពួកគេ កំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន។
ប៉ុន្តែយ៉ាងណាក៏ដោយទាំងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងរួមគ្នា ថាសមត្ថកិច្ចមិនបន្ធូរដៃចំពោះចេតនាណាមួយដែលចង់បំពុលសង្គមឡើយពាក់ព័ន្ធនឹងកូវីដ១៩៕
that evil regime will kill more people than COVID19
ហាស ! ហាស
តែចាប់បានមេធំមួយវារយោងអញ្ចឹង !
នៅមានចាប់ច្រើនទៀត មិនទាន់អស់ទេ !
ព្រហើន បំពានលើច្បាប់ ជោគវាសនា មានតែមួយគត់ គឺដេកគុក !
ច្បាប់ មិនដែលចាប់មនុស្សដែលគ្មានកំហុសនោះទេ !
ពលរដ្ឋ គ្រប់រូបត្រូវតែគោរពច្បាប់ !
អ្នកមិនអាចរស់នៅក្រៅច្បាប់ ក្នុងប្រទេសដែលមានច្បាប់បានទេ !
ការប្រព្រឹត្តកន្លងច្បាប់ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ !
ក្រុមឧទ្ទាមក្រៅច្បាប់ បើមិនកំទេចចោលបានចម្លែក !
គ្រប់ប្រទេសក្នុងលោក គឺមានច្បាប់បែបនេះ រាប់ទាំងប្រទេស
ដែលរាប់បានថាជាបិតាប្រជាធិបតេយ្យផងដែរ !
ដូចនេះ កុំលង់លក់ និងពាក្យឯករាជ្យ !
អ្នកមិនអាចបង្កើតរដ្ឋក្នុងរដ្ឋបានទេ !
សុំជម្រាបថា យុទ្ធសាស្ត្ររបស់អាក្បត់ជាតិសមរង្សី គឺ
រុញលោកអ្នកដែលមានជំនឿខ្វះពិចារណា ឲ្យចូលគុក
ដើម្បីការកេងចំណេញនយោបាយរបស់វាតែប៉ុណ្ណោះ !
ដូចនេះកុំយក ក្បាលអ្នក ទៅ ល ក្នុងខ្សែអន្ទាក់ ឲ្យសោះ !
អ្នកជាប់គុក គឺពួកអ្នក មិនមែនអាក្បត់ជាតិសមរង្ស៊ី និងបក្សពួក
ចោលម្សៀតរបស់វាទេ !
This country is in the veitcong mafia dictator and his groups so khmer people waiting to die because this mafia groups are the killers ‘since coup 1997