កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ចំនួន ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងបានឡើងដល់ ១០៧នាក់

កម្ពុជា កូរ៉ូណាវីរុស
30/03/2020 – 04:44
ដោយ៖ សឿង ភារៈ
RFI

ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល @Internet

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ (COVID-19) ថ្មី​ចំនួន ០៤​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឡើង​ដល់​១០៧​នាក់​ហើយ​។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៣០ ខែមីនានេះ។ ដំណាល​គ្នា នឹង​ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៤​នាក់ ក្រសួង​ក៏​បាន​អះអាង​ថា មាន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ចំនួន​០២​នាក់​ដែរ  ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជា​សរុប កើន​ដល់​២៣នាក់។

What Next?

Recent Articles