កម្ពុជា សង្គម
02/04/2020 – 09:03
ដោយ៖ ញឹម សុផល
RFI

ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ កាលពីថ្ងៃពុធម្សិលមិញបានយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីឲ្យគ្រូពេទ្យចិនពិនិត្យព្រះរាជសុខភាព។ ការយាងរបស់ព្រះអង្គទាំងទ្វេរទៅកាន់ប្រទេសចិន ស្របពេលដែលពិភពលោកកំពុងចលាចលពីការវាយប្រហារដោយវីរុសកូវីដ១៩ ហើយប្រទេសកម្ពុជាកំពុងធ្វើយ៉ាងញាប់ដៃនូវច្បាប់មួយស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលថាមានការលើកឡើងពីអ្នកវិភាគថាព្រះមហាក្សត្របានយាងទៅកាន់ប្រទេសចិន ដើម្បីចៀសវាងការជាប់ពាក់ព័ន្ធច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នេះមិនមែនជាការគេចវេសរបស់ព្រះមហាក្សត្រទេ។
The same old story. Probably Hun Sen told the king to leave the country if the king himself does not want to have ការជាប់ពាក់ព័ន្ធច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ ដែលនិងស្ថិតនៅក្រោមអំណាចការសឹករបស់ហ៊ុន សែន។ តែក៌សូមជូនពរដល់ព្រះអង្គអោយឆាប់បានជាសះស្បើយដើម្បីឆាប់បានយាងត្រឡប់មករួមទុក្ខរួមសុខជាមួយនឹងប្រជាពលរដ្ឌវិញ។
You expect people to believe what you said. You don’t have any credibility to persuade anyone so far nothing but lying, twisting and manipulating and you know that is what you have been doing