សមត្ថកិច្ច​ដក​ហូត​អាល់កុល​ក្លែង​ក្លាយ​ចំនួន ​៣០០០​​លីត្រ

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | អភិបាលកិច្ច
កញ្ញា ខាន់ លក្ខិណា | ០២ មេសា ២០២០ | ម៉ោង ១១:៥៦ ព្រឹក
VOD

អាល់កុលក្លែងក្លាយចំនួនសរុប ៣០០០លីត្រ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដកហូតពីឱសថស្ថាន និងអាជីវករ នៅតាមបណ្តោយវិថីសម្តេចតេជោហ៊ុនសែន (៦០ម៉ែត្រ) ក្រុងភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ (CCF)

អាល់កុលក្លែងក្លាយចំនួនសរុប ៣០០០លីត្រ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដកហូតពីឱសថស្ថាន និងអាជីវករ នៅតាមបណ្តោយវិថីសម្តេចតេជោហ៊ុនសែន (៦០ម៉ែត្រ) ក្រុងភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ (CCF)


អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ (កាំកុងត្រូល) រកឃើញអាល់កុលចំនួន ៣០០០លីត្រ ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ មានផ្ទុកសារធាតុពុលអាចប៉ះពាល់ដល់សុខភាព ហើយកំពុងដាក់លក់លើទីផ្សារបច្ចុប្បន្ន។

អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ថ្មីៗនេះមានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួនបានឆ្លៀតឱកាសដាក់លក់អាល់កុល និងគ្មានប្រភពផលិតច្បាស់លាស់ ដោយមិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់។

អគ្គនាយកដ្ឋានដដែលថា ប្រភេទអាល់កុលដែលដកហូតបានចំនួន ៣០០០លីត្រនេះ មានមេតាណុលជាសារធាតុពុល ដោយមិនអាចយកទៅប្រើសម្រាប់លាងដៃដើម្បីសម្លាប់មេរោគបានទេ ព្រោះវានឹងធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

អគ្គនាយកដ្ឋានអំពាវនាវទៅអាជីវករដែលប្រកបអាជីវកម្មទាំងអស់ បញ្ឈប់ការលក់អាល់កុលក្លែងក្លាយ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

អគ្គនាយកដ្ឋានណែនាំឱ្យអាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញយកមកលក់បន្ត ត្រូវមានឯកសារទិញលក់ ដូចជា វិក័យបត្រ ជាដើម ដើម្បីងាយស្រួលសមត្ថកិច្ចតាមរកអ្នកផ្គត់ផ្គង់ផលិតផល និងចាត់វិធានការ។

បើតាមអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ ឱ្យដឹងថា រហូតមកថ្ងៃនេះ សមត្ថកិច្ចបានដកហូតអាល់កុលចំនួន ៤៧៧៦លីត្រ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles