ដោយ ជី វិតា
2020-04-02
RFA

ក្រុមនិស្សិត សកម្មជនការពារបរិស្ថាន និងពលរដ្ឋរួមគ្នាធ្វើយុទ្ធនាការបង្ហោះរូបភាពឈរលើកបដាក្នុងបណ្ដាញសង្គមសង្គមហ្វេសប៊ុក ឱ្យបិទរាល់រោងចក្រអារឈើនៅជុំវិញតំបន់ព្រៃឡង់ និងនៅទូទាំងប្រទេស។

Screenshot
ព្រះសង្ឃ និស្សិត សកម្មជនការពារបរិស្ថាន និងពលរដ្ឋសរុបប្រមាណ១០០នាក់ រួមគ្នាធ្វើយុទ្ធនាការបង្ហោះរូបភាពឈរលើបដាក្នុងបណ្ដាញសង្គមសង្គមហ្វេសប៊ុក ដើម្បីស្នើដល់រដ្ឋាភិបាលចេញវិធានការផ្លូវច្បាប់ បិទរាល់រោងចក្រអារឈើនៅជុំវិញតំបន់ព្រៃឡង់ និងនៅទូទាំងប្រទេស ដើម្បីរក្សាការពារព្រៃឈើដែលនៅសេសសល់ កុំឱ្យបាត់បង់។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ឱ្យដឹងថា យុទ្ធនាការនេះចែកចេញមានបីដំណាក់កាល។ យុទ្ធនាការលើកទី១ ដែលធ្វើតាមបណ្ដាញសង្គមហ្វេសប៊ុក គឺមានរយៈពេល ១០ថ្ងៃ ដោយចាប់ថ្ងៃទី១ ដល់ថ្ងៃទី១០ខែមេសា។
លោកថា ក្នុងរយៈពេលនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលស្រលាញ់ព្រៃឈើ អាចសរសេរសារផ្ទាល់ខ្លួនផ្ញើមកទំព័រហ្វេសប៊ុកឈ្មោះទិវាបរិស្ថានពិភពលោក ជាភាសាអង់គ្លេសថា World Environment Day Festival – Cambodia នោះក្រុមការងារនោះ នឹងយករូបថតទាំងនោះ ទៅបង្ហោះលើទំព័រហ្វេសប៊ុកមួយនេះ។ លោក ហេង ស្រស់ ថា សារភាគច្រើនដែលអ្នកចូលរួមសរសេរបង្ហោះក្នុងយុទ្ធនាការនេះ គឺទាមទារឱ្យរដ្ឋាភិបាលបិទរោងចក្រនៅទូទាំងប្រទេស។
ចំពោះយុទ្ធនាការទី២ រយៈពេលដែលនឹងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ មេសាវិញ លោក ហេង ស្រស់ប្រាប់ថា គឺជាការជិះម៉ូតូរបស់ប្រជាសហគមន៍ ចុះល្បាតក្រឡឹងជុំវិញតំបន់ព្រៃឡង់ដើម្បីប្រមូលភស្តុតាងទាក់ទងនឹងបទល្មើសព្រៃឈើ ដូចជាកាប់ឈើ និងរោងចក្រអារឈើធំៗនៅក្នុងតំបន់នោះ ដើម្បីដាក់ជូនក្រសួងបរិស្ថាន ចាត់វិធានការតាមផ្លូវច្បាប់។
បន្ទាប់ពីនោះគឺជាយុទ្ធនាការចុងក្រោយដែលអ្នកស្ម័គ្រចិត្តដើរផ្សព្វផ្សាយតាមទីប្រជុំជននានានៅទូទាំងខេត្តក្រុង ដើម្បីអប់រំពលរដ្ឋឱ្យចេះស្រលាញ់ព្រៃឈើ និងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើទាំងអស់គ្នា។
ទោះបីជាមានការដាក់គំនាប និងរារាំងពីអាជ្ញាធរក៏ដោយ លោក ហេង ស្រស់ បញ្ជាក់ថា យុទ្ធនាការដែលធ្វើទាំង៣ដំណាក់កាលនេះ គឺជាសារផ្ញើជូនរដ្ឋាភិបាលដើម្បី បញ្ចប់ការផ្ដល់លិខិតអនុញ្ញាតដឹកជញ្ជូនអនុផលព្រៃឈើ និងបិទអាជ្ញាប័ណ្ណរោងចក្រអារឈើទាំងអស់នៅទូទាំងប្រទេស ជាពិសេសនោះគឺរោងចក្រអារឈើក្នុងតំបន់ព្រៃឡង់ ដូចជាក្រុមហ៊ុន អង្គរផ្លាយវ៉ូឌ (Angkor Plywood) ក្រុមហ៊ុន ស៊ីងបាយអូធិច(Think Biotech) និងក្រុមហ៊ុន ធីង៉ា (Thy Nga PNT) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សកម្មជន និងសហគមន៍ថា មានការកាប់ឈើធំៗ នៅព្រៃឡង់ លក់ឱ្យក្រុមហ៊ុនអំឡុងពេលផ្ទុះជំងឺកូវីដ-១៩
- អង្គការអន្តរជាតិធំពីរស្នើឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការយាយីលើអ្នកការពារព្រៃឈើ លោក អ៊ូច ឡេង និងសហការី
- អង្គការសង្គមស៊ីវិលចំនួន២៤ ថ្កោលទោសចំពោះការចាប់ខ្លួនសកម្មជនព្រៃឈើលោក អ៊ូច ឡេង
- អាជ្ញាធរបញ្ជូនលោក អ៊ូច ឡេង និងសហគមន៍ព្រៃឡង់ ៣នាក់ទៀត ទៅតុលាការខេត្តក្រចេះ
- ព្រះរាជអាជ្ញារងខេត្តក្រចេះកំពុងសាកសួរលោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ទៀត
- សកម្មជនថា កម្មកររាប់រយនាក់សម្រុកអារឈើ និងដឹកឈើឱ្យក្រុមហ៊ុនធីង៉ានៅខេត្តព្រះវិហារ
- សកម្មជនព្រៃឈើថា យុទ្ធសាស្ត្រថ្មីនៃការបំផ្លាញព្រៃឈើនៅកម្ពុជាគឺដោយការដឹកតាមរយៈម៉ូតូ
- សកម្មជនបរិស្ថានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មវែកមុខ អ្នកមានអំណាចដែលបំផ្លាញព្រៃឈើ
- ប៉ូលិសខេត្តស្ទឹងត្រែងឃាត់សហគមន៍ព្រៃឡង់មិនឱ្យចូលទៅធ្វើបុណ្យបំបួសព្រៃឈើ
- សហគមន៍ព្រៃឡង់ស្នើក្រសួងបរិស្ថានអនុវត្តច្បាប់លើពលរដ្ឋជិត១០គ្រួសារលក់ដើមច្បោះជិត ១ម៉ឺនដើមក្នុងព្រៃឡង់