តុលាការ​ក្រុង​ភ្នំពេញ​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ពី​បទ​ក្បត់ជាតិ

ដោយ ជាតិ ចំណាន
2020-04-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ឈឹម ភាណា ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ដែល​ប៉ូលិស​ចាប់​នៅ​ឃុំ​រកា​កោង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។

លោក ឈឹម ភាណា ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ដែល​ប៉ូលិស​ចាប់​នៅ​ឃុំ​រកា​កោង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។

 រូប៖ ប្រពន្ធ​លោក លោក ឈឹម ភាណា ផ្ដល់​ឱ្យ


តុលាការ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាការ​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ជាតិ។ ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

ចៅសង្កាត់​ផ្សារ​ដេប៉ួ​ទី៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ខណ្ឌ​ទូល​គោក​លោក ឈឹម ភាណា ត្រូវ​បាន​ប៉ូលិស​ខេត្ត​កណ្ដាល​ចាប់​ខ្លួន ខណៈ​ដែល​លោក​កំពុង​បេះ​ផ្លែ​ស្វាយ​នៅ​ផ្ទះ​សាច់​ញាតិ​នៅ​ឃុំ​រកា​កោង ស្រុក​មុខ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី២ មេសា។

ប្រពន្ធ​ជន​ជាប់​ឃុំ​ អ្នក​ស្រី សុខ បូលីម៉ា ថ្លែង​នៅ​ថ្ងៃ​ទី​៣ មេសា​ថា ប៉ូលិស​ខេត្ត​កណ្ដាល​ជាង ១០នាក់​ បាន​ឡោមព័ទ្ធ​ចាប់​ប្ដី​លោក​ស្រី​កាល​ពី ​ម៉ោង ១០ព្រឹក​ថ្ងៃ​ទី២ មេសា។ លោក​​ស្រី​បន្ថែម​ថា នៅ​ពេល​ចាប់​ខ្លួន ប៉ូលិស​បាន​អាន​ដីកា​របស់​តុលាការ​​ ដោយ​ចោទ​ប្រកាន់​​ប្ដី​របស់​ខ្លួន​ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ។ លោក​ស្រី​អះអាង​ថា ប្ដី​ជា​មនុស្ស​ស្លូត​ត្រង់​​ហើយ​តែង​ជួយ​យក​អាសា​អ្នក​ជិត​ខាង​​ជា​ប្រចាំ​ និង​ពុំ​បាន​ប្រព្រឹត្ត​សុខ​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៖ «ការ​ចាប់​ខ្លួន​នេះ​គាត់​អត់​ដឹង​អី​ហ្មង​ ប្ដី​ខ្ញុំ​ស្រឡាំងកាំង​ហ្មង​ គាត់​ឡើង​បេះ​ស្វាយ ដល់​អីចឹង​ខ្ញុំ​មិន​ដឹង​ថា​គោលបំណង​គេ​ចង់​ធ្វើ​អី​យើង​ ដូច​ថា​ភ្ញាក់​ផ្អើល​តែ​ម្ដង​។ខ្ញុំ​យល់​ថា ជា​រឿង​នយោបាយ​​ធំជាង​ហ្មង​ និយាយ​រួម​ទៅ​​វា​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​​រាប់​​លាន​នាក់​​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​ណាស់​ ។ព្រោះ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ គឺ​​គណបក្ស​ប្រឆាំង​អត់​មាន​ខុស​អី​ទាំង​អស់​ ដល់​អីចឹង​ទៅ​ខ្ញុំ​ជា​ប្រពន្ធ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»

លោក​ស្រី​បន្ត​ថា ភ្លាមៗ ក្រោយ​ពី​ប៉ូលិស​ចាប់​ខ្លួន​ប្ដី គឺ​លោក​ស្រី​បាន​តាម​រក​ប្ដី​ដល់​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មន្ត្រី​តុលាការ​ម្នាក់​បាន​ប្រាប់​លោក​ស្រី​ថា ប្ដី​របស់​ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក សឹង សែន​ករុណា​ យល់​ថា​ ការ​ចាប់​ខ្លួន​​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្តន៍​ច្បាប់​ ពីព្រោះ​​​បទ​ចោទ​ប្រកាន់​​​​​ធ្ងន់ធ្ងរ​ហាក់​ខុស​ពី​​ការ​ពិត​។ ទោះ​ជា​យ៉ាង​ណា​លោក​​យល់​ថា​ ការ​ចាប់​ខ្លួន​​នេះ​នឹង​​​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ​​កាន់​តែ​ធ្វើ​ឱ្យ​​អង្គការ​ជាតិ​ និង​អន្តរជាតិ​​ថ្កោល​ទោស​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា ជា​ប្រទេស​មិន​គោរព​សិទ្ធិ​មនុស្ស​ទៅ​វិញ​ទេ៖ «ដែល​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​​ថា ​កម្ពុជា​យើង​ហ្នឹង​ជា​ប្រទេស​មួយ​កាន់​តែ​ ចាក​ឆ្ងាយ​ពី​សង្គម​ប្រជាធិបតេយ្យ​ហើយ​នឹង​សិទ្ធិមនុស្ស​នេះ​។ អីចឹង​យើង​គួរ​តែ​​បញ្ចប់​នូវ​អំពើ​ទាំង​អស់​ហ្នឹង​ហើយ​យើង​ងាក​មក​រួប​រួម​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ការ​រាតត្បាត​ពី​ជំងឺ​កូវិដ​១៩​ ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​វា​ជា​រឿង​មួ​ដែល​គេ​អបអរសាទរ​ជា​ជាង​ទៅ​ចាត់​វិធានការ​សកម្មជន​នយោបាយ​ក្នុង​ន័យ​រូប​ភាព​ ធ្វើ​ទុក្ខ​បុក​ម្នេញ គំរាម​កំហែង បំបាក់​ស្មារតី​បន្ត​ទៀត»

ចាប់តាំង​ពី​ជំងឺ​កូវិដ១៩ រាតត្បាត​ខ្លាំង​នៅ​លើ​ពិភពលោក​មក រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨នាក់ ហើយ​ដាក់​ពន្ធនាគារ​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ​ គឺ​រួម​គំនិត​ក្បត់​ជាតិ និង​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​បទ​ល្មើស។ អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​ រួម​មាន​នៅ​ខេត្ត​ព្រៃវែង ៣នាក់ ​ស្វាយរៀង ២នាក់ ​ខេត្ត​កំពង់ឆ្នាំង ២នាក់​ ក្នុង​នោះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​នេះ​ម្នាក់​ផង គឺ​លោក កែវ ថៃ​ និង​ម្នាក់​ទៀត ជា​សកម្មជន​បក្ស​ប្រឆាំង​​នៅ​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "តុលាការ​ក្រុង​ភ្នំពេញ​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ពី​បទ​ក្បត់ជាតិ"

  1. Anonymous says:

    yes every one KBOTH CHEATH excepting me

  2. so socheath says:

    អញប្រាប់រួចហើយ !
    តែចាប់អាមេវាបានមួយ វាពិតជារយោងដូចសម្លរកំពិសអញ្ចឹង !
    ព្រោះថាផែនការដែលអាក្បត់ជាតិសមរង្ស៊ីរៀបចំ វាគ្មានច្រកណាមួយ
    ដែលគេចរួចពីដែនសមត្ថកិច្ចទេ ។
    នៅមានចាប់ទៀត​ មិនទាន់អស់ទេ អាវ៉ា !

  3. Anonymous says:

    AH CHHKOUTH ..SO SOCHEATH VEAMINDENG KHOS TROV TE. what you caught one of nation’s treason that mean KIM SOKHA and SAM RANSY ?? . can I ask you a question?? N01 was these two people in the opposition party?? that mean to oppose you KBOTH CHEATH leader. N02 did KIM SOKHA and SAM RANSY was in powers and under Vietnam boss gave land and some island to Vietnam , destroy the forest, and most Cambodia treasury . too bad if I said treasury this dump SO SOCHEATH can even know what I mean. a dump Cambodian like you should not have been born as human being. I knew this dump killer is always so good at manipulation . after this COVID19 the whole world will change I will see you and your anger evil leader can survive or not. please look every one according to this HUN SEN killer he is saying there will be more Cambodian to kill .