រដ្ឋាភិបាលបង្កើតក្រុមការងារសិក្សារៀបចំកញ្ចប់វិធានការខាងរូបិយវត្ថុនិងធនាគារ

កូរ៉ូណាវីរុស | ព័ត៌មានជាតិ |សេដ្ឋកិច្ច
នីន សុផារី | ០៥ មេសា ២០២០ | ម៉ោង ៣:៣៩ ល្ងាច
VOD

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)


ក្រសួងសេដ្ឋកិច្ច បាន​សម្រចបង្កើតក្រុម​ការងារចម្រុះសិក្សា​រៀបចំដាក់ចេញនូវវិធានការខាងរូបិយវត្ថុនិង ធនាគារ ដើម្បីដោះស្រាយផលប៉ះពាល់​ពីការរីករាលដាលនៃកូវីដ១៩និង​ការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើ មុខទំនិញមួយចំនួនក្នុងក្របខណ្ឌ«ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ហៅកាត់(EBA)»។

គិត​ត្រឹម​ថ្ងៃនេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន​ ១១៤ករណី​ ដែល​ក្នុងនោះព្យាបាល​ជាសះស្បើយចំនួន ៥០នាក់ និងអ្នកកំពុងសម្រាកព្យាបាល​ ៦៤នាក់នៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ចាប់តាំងពី​មាន ការរីករាល​​​ដាល​​នៃវីរុសនេះ សណ្ឋាគារមួយចំនួននៅខេត្តសៀមរាបបានប្រកាសបិទទ្វារ រោងចក្រមួយចំនួន​ត្រូវព្យួរការងារកម្មករ​និងប្រកាស​ផ្អាក​ជាបណ្តោះអាសន្នក្រោមហេតុផល​ខ្វះធនធានដើម និងមិនមាន​អ្នកបញ្ជាទិញ ខណៈ​រដ្ឋាភិបាលក៏បាន​បញ្ជាឱ្យបិទវិស័យ​សេវាកម្សាន្ត ក៏ដូចជាកាស៊ីណូផងដែរ។

ក្នុងសេចក្តីសម្រេចចេញនាថ្ងៃទី ៥ ខែមេសានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារបច្ចេកទេសចម្រុះ​ចំពោះកិច្ចនេះមានភារកិច្ចសិក្សា និងវាយតម្លៃសភាពការណ៍នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងរៀបចំ​កញ្ចប់​វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃបញ្ហាកូវីដ-១៩ និងការព្យួរប្រព័ន្ធអនុគ្រោះ​ពន្ធលើមុខទំនិញមួយចំនួនក្នុង ក្របខ័ណ្ឌ EBA​​ ។ ក្រៅពីនេះ ក្រុមការងារនេះក៏មានភារកិច្ចក្នុង​ការជំរុញការ​អនុវត្ត ត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការឆ្លើយតបនិងវិបត្តិ និងវិធានការម៉ាក្រូប្រុងប្រយ័ត្ន (Macro Prudential Measures) ផងដែរ។

ប្រភពដដែល​ឱ្យដឹងថា ក្រុមការងារចម្រុះនេះដឹកនាំដោយសហប្រធានដែលមានលោក រស់ សីលវ៉ា តំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី នាវ ច័ន្ទថាណា តំណាងពីធនាគារជាតិនៃកម្ពុជា រួមជាមួយសមាជិក​​ ៦នាក់ផ្សេងទៀតមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។ លើសពីនេះទៅទៀត ក្រុមការងារចម្រុះក៏មានសិទ្ធិអញ្ជើញមន្រ្តីផ្សេងៗទៀតនៃក្រសួង-ស្ថាប័ន អង្គការពាក់ព័ន្ធចូលរួមការងារ និងអញ្ជើញតំណាងដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀតមកធ្វើការពិគ្រោះយោបល់ និងចូលរួមកិច្ចប្រជុំ តាមការចាំបាច់ផងដែរ។

សហភាពអឺរ៉ុបនៅថ្ងៃទី​១២ ខែកុម្ភៈ បាន​សម្រេចដកហូត​ផ្នែក​ខ្លះនៃប្រព័​ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ» ឬហៅកាត់​ថា EBA ជាបណ្តោះអាសន្ន ដោយលើកហេតុផលថា ​កម្ពុជាបាន​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែល​ផ្ទុយទៅនឹង​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ការដកហូតផ្នែកខ្លះនៃ EBA នេះ នឹងប៉ះពាល់​ដល់​ការនាំចេញរបស់កម្ពុជាទៅកាន់​សហភាព​អឺរ៉ុបជារៀងរាល់​ឆ្នាំ​ ក្នុងទំហំទឹកប្រាក់​ប្រហែល ​១១០០លានដុល្លារសហរដ្ឋអាមេរិក។ ​សេចក្តីសម្រេចនេះនឹងប៉ះពាល់ដល់ផលិតផលស្បែក​ជើង​ និង​សម្លៀកបំពាក់​ខ្លះ ខណៈផលិត​ផល​សម្រាប់​ធ្វើដំណើរ ក៏ដូចជា ស្ករ​សត្រូវបាន​ដកហូតទាំងអស់​។ ប្រសិនបើ​មិន​មាន​ការជំទាស់ពីសភា និងក្រុមប្រឹក្សា​អឺរ៉ុបនោះទេ សេចក្តីសម្រេច​ពីការដកហូតផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន​នេះ នឹងចូលជាធរមាន​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២០៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "រដ្ឋាភិបាលបង្កើតក្រុមការងារសិក្សារៀបចំកញ្ចប់វិធានការខាងរូបិយវត្ថុនិងធនាគារ"

  1. Anonymous says:

    do not dream about EU will give you more of those EBA. you know what?? after this CCP virus end the whole world will change . I tell you what just today alone it is more than one thousand AMERICAN life was taken by COVID19 CCP virus. not even that EU ..SPAN and ITALY was hitting hart after this war we people in the world will see what will going on. I tell you what right now I call it the world war three every nation have to fight white invisible enemy. after this war we will see another final ware it will be the war of justice. when every thing over the whole world will start from A1 all over again. right now for me I’m just so sick to see the same face >>do you want to know who face is that?? can you quest >>the dump man of the world in this century. GOD bless you all over there