បក្ស​សង្គ្រោះ​ជាតិ​ថា លោក ហ៊ុន សែន ឆក់​ឱកាស​វិបត្តិ​កូវីដ-១៩ បង្កើត​ច្បាប់​ការពារ​អំណាច

ដោយ ជីវិតា
2020-04-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អេង ឆៃអ៊ាង (ឆ្វេង) អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

លោក អេង ឆៃអ៊ាង (ឆ្វេង) អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

 រូប៖ RFA និង​ហ្វេសប៊ុកលោក ហ៊ុន សែន


មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​មើល​ឃើញ​ថា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​​ឆក់ឱកាស​វិបត្តិ​ជំងឺ​កូវីដ-១៩ ដើម្បី​ធ្វើ​ច្បាប់​ការពារ​អំណាច​របស់​គាត់​ទៅ​ថ្ងៃមុខ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​គ្រប់គ្រង​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ត្រូវ​បាន​បញ្ជូន​មក​ដល់​ដៃ​រដ្ឋសភា​ហើយ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ លោក អេង ឆៃអ៊ាង ជឿ​ជាក់​ថា លោក ហ៊ុន សែន នឹង​មិន​យក​ច្បាប់​គ្រប់​គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ នោះ​ទេ ពីព្រោះ​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា មិន​ធ្ងន់ធ្ងរ​ដូច​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ឡើយ។ ផ្ទុយ​ទៅវិញ លោក​យល់ថា លោក ហ៊ុន សែន នឹង​ទុក​ច្បាប់​នេះ​ប្រើ​ក្នុង​ស្ថានភាព​ដែល​អំណាច​​ត្រកូល​ ហ៊ុន របស់​គាត់ រង​ការ​គំរាម​កំហែង​ដោយ​ប្រការ​ណា​មួយ៖ «កាល​ណា​ធ្វើ​ច្បាប់​ហ្នឹង​នៅ​ពេល​ផ្សេង អា​ហ្នឹង​ធ្វើ​ឱ្យ​ពិភពលោក គេ​នឹង​ថ្កោល​ទោស។ ឥលូវ​នេះ យើង​ដឹង​ហើយ​ថា សហគមន៍​អន្តរជាតិ​កំពុង​តែ​ជាប់​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ការ​រីក​រាល​​ដាល​នៃ​ជំងឺ​កូវីដ។ អ៊ីចឹង​គាត់​ឆ្លៀត​ឱកាស​ធ្វើ​ច្បាប់​ហ្នឹង​ឱ្យ​ហើយ ដល់​ពេល​ណាមួយ​ដែល​អំណាច​របស់​គាត់​ទទួល​ការ​គំរាម​កំហែង​ខ្លាំង​ ព្រោះ​យើង​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​គេ​កាន់​តែ​ឡោម​ព័ទ្ធ​ កូវីដ​នេះ​ផង EBA ផង​ទៅ វា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច វា​ឈាន​ដល់​មាន​​វិបត្តិ​សង្គម​ហើយ។ ដល់​ពេល​វិបត្តិ​សង្គម​ គាត់​អាច​នឹង​ប្រើប្រាស់​ច្បាប់​ហ្នឹង​ឯង ដើម្បី​ត្រួតត្រា»។​

រដ្ឋសភា​បាន​ទទួល​ឯកសារ​សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ទី៣ មេសា។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ថា លោក​មិន​ទាន់​បាន​ឃើញ​សេចក្ដីព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ ដូច្នេះ​លោក​មិន​ដឹង​ថា តើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​ប៉ុន្មាន​មាត្រា ហើយ​ចែង​អំ​ពី​អ្វីខ្លះ​នោះ​ឡើយ​ដែរ។ លោក​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បញ្ជូន​បន្ត​ទៅ​ក្រុម​ការងារ​បច្ចេកទេស​នៃ​រដ្ឋសភា ហើយ​ប្រធាន​រដ្ឋសភា​នឹង​កំណត់​ថ្ងៃ​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ដើម្បី​កោះ​​ប្រជុំ​សភា​ពេញ​អង្គ​អនុម័ត​ពង្រាង​ច្បាប់​នេះ នៅ​ពេល​ឆាប់ៗ ខាង​មុខ៖ «បើ​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន យើង​គ្មាន​ច្បាប់​ដោះស្រាយ​ យើង​ដោះស្រាយ​យ៉ាងម៉េច​កើតអ៊ីចឹង​ច្បាប់​ក្នុង​ភាព​អាសន្ន​ហ្នឹង ប្រទេស​ណា​ក៏​គេ​មាន​ដែរ ដូច្នេះ​ហើយ​ យើង​ធ្វើ​ច្បាប់​នេះ​គឺ​ថា ជា​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ នៅ​ពេល​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន។ បើ​គ្មាន​​ភាព​អាសន្ន​ទេ វា​អត់​មាន​អនុវត្ត​ច្បាប់​អ៊ីចឹង​ទេ»

ក្នុង​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ទាន់​ទៅ​ដល់​ដៃ​រដ្ឋសភា​ស្រួល​បួល​ផង ស្រាប់​តែ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​ព្រឹទ្ធសភា​ លោក សាយ ឈុំ រួច​ទៅ​ហើយ ដើម្បី​ស្នើ​សុំ​​ព្រឹទ្ធសភា​ឱ្យ​ត្រៀម​កោះ​​​ប្រជុំ​ជា​វិសាមញ្ញ ដើម្បី​ពិនិត្យ​ពង្រាង​ច្បាប់​នេះ។

លោក ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី៣ មេសា​ថា រដ្ឋាភិបាល​របស់​លោក​ត្រូវ​ការ​ច្បាប់​នេះ​ជា​ចាំបាច់ និង​ជា​ការ​ប្រញាប់ ដើម្បី​អនុវត្ត​កម្មវិធី​នយោបាយ​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​រដ្ឋាភិបាល​ប្រញាប់​យក​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​ទៅ​ធ្វើ​អ្វី​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែង​ថា ព្រឹទ្ធសភា​បាន​ទទួល​លិខិត​នោះ​ហើយ ប៉ុន្តែ​ពង្រាង​ច្បាប់​មិន​ទាន់​មក​ដល់​នោះ​ទេ។ លោក​ថា ទាល់​តែ​រដ្ឋសភា​អនុម័ត​រួច​ ទើប​ពង្រាង​ច្បាប់​នេះ​ត្រូវ​បញ្ជូន​មក​ព្រឹទ្ធសភា ហើយ​ប្រធាន​ព្រឹទ្ធសភា​មាន​សិទ្ធិ​កោះ​ប្រជុំ​ជា​វិសាមញ្ញ។ លោក​​បញ្ជាក់​ថា ទោះ​ជា​អនុម័ត​ហើយ​ក៏ដោយ ក៏​ច្បាប់​នេះ​នឹង​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ដែរ ដរាបណា​ព្រះមហាក្សត្រ​មិន​ទាន់​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ​នោះ៖ «យោង​តាមមាត្រា២២ នៃ​រដ្ឋ​ធម្មនុញ្ញ វា​មានស្រាប់​ហើយ ប៉ុន្តែ អត់​បាន​​ចែង​លម្អិត​ អ៊ីចឹង​គឺ យើង​តាក់​តែង​លម្អិត ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​បទដ្ឋាន​គតិ​យុត្តិ។ ពេល​ព្រឹត្តិការណ៍​ហ្នឹង​កើត​ឡើង​ភ្លាម គឺ​យើង​មាន​ច្បាប់​ប្រើ​តែ​ម្ដង»

សេចក្ដីព្រាង​ច្បាប់​គ្រប់​គ្រង​ប្រទេស​ក្នុង​​ភាព​អាសន្ន ដែល​បាន​បែក​ធ្លាយ​ជា​សាធារណៈ មាន​ចំនួន​៥ ជំពូក ចែក​ជា១១ មាត្រា។ សេចក្ដី​ព្រាង​ច្បាប់​នេះ​​ផ្ដល់​អំណាច​ច្រើន​លើសលប់​​ដល់​រដ្ឋាភិបាល​ ឱ្យ​ដក​ហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ព្រម​ទាំង​​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​គ្រប់​ប្រភេទ។ ជាពិសេស​រដ្ឋាភិបាល​អាច​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ និង​គ្រប់​គ្រង​តាម​បែប​អាជ្ញាសឹក​ថែម​ទៀត​ ប្រសិន​បើ​រដ្ឋាភិបាល​យល់​ថា សន្តិសុខជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ អ្នក​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​បារម្ភ​ថា ច្បាប់​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ខុស​ទិសដៅ​ប្រឆាំង​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ព្រោះ​ច្បាប់​នេះ​មាន​ចែង​អំពី​ទោសបញ្ញត្តិ​ធ្ងន់ធ្ងរ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ថ្លែង​​​ថា ទាំង​រដ្ឋសភា​ និង​ព្រឹទ្ធសភា សុទ្ធ​សឹង​ជា​ស្ថាប័ន​ចាំ​ប្រថាប់​ត្រា​ឱ្យ​លោក ហ៊ុន សែន ដូច្នេះ​លោក​ជឿ​ថា ​អង្គ​នីតិប្បញ្ញត្តិ​ទាំង​ពីរ​នឹង​មិន​ដេញដោល​​ស៊ីជម្រៅ​អំពី​ចំណុច​អវិជ្ជមាន​នៃ​សេចក្ដីព្រាង​ច្បាប់​នេះ​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) វាយ​តម្លៃ​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ នឹង​ជួយ​លោក ហ៊ុន សែន ឱ្យ​គ្រប់​គ្រង​ប្រទេស​តាម​បែប​ផ្ដាច់​ការ​យូរ​អង្វែង​តទៅទៀត ជាពិសេស គឺ​វា​នឹង​​ធ្វើ​ឱ្យ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​គាត់​ក្លាយ​ជា​ស្រប​ច្បាប់ និង​មាន​លក្ខណៈ​ផ្លូវ​ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "បក្ស​សង្គ្រោះ​ជាតិ​ថា លោក ហ៊ុន សែន ឆក់​ឱកាស​វិបត្តិ​កូវីដ-១៩ បង្កើត​ច្បាប់​ការពារ​អំណាច"

  1. so socheath says:

    ឆក់យកកាដួយស្អុយម៉ែអ្ហែងមកធ្វើអី អាពូជសំផឹង !
    អ្ហែងស្តាប់ឲ្យច្បាស់ !
    បើទុកជាអត់កូវីត-១៩ ក៏ប្រទេសនិមួយៗគេធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នដែរ
    ​អាពូជឆ្កែ ! យល់អត់
    អ្ហែងមើលប្រទេសជាច្រើនក្នុងលោកនេះ បានដាក់ប្រទេសគេក្នុងគ្រាមានអាសន្ន តើវាមានអី
    ចម្លែកទៅ ​អាចុយម៉្រាយ !

  2. Anonymous says:

    YES …it is 1000,00000 % we knew all about this evil killer . only one animal slavery in this comment who was always so dump lowest class of human being . HE….AH CHHKOUTH do you want some money to get trunk I can give you some just to shut up your fucking stinky mouse .GOD bless cambodia

  3. Anonymous says:

    another thing your boss is so ugly that I’m sick and tied to see this animal for so many decade .