មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​លោក ហ៊ុន សែន ឱ្យ​ទទួល​ខុស​ត្រូវ​វិបត្តិ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ ក្នុង​ពេល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន

ដោយ ទីន ហ្សាការីយ៉ា
2020-04-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ខាង​ឆ្វេង) លោក យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ងឹម ញេង សមាជិក​រដ្ឋសភា​ជាប់​ឆ្នោត​មណ្ឌល​ពោធិ៍សាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

(ពី​ខាង​ឆ្វេង) លោក យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ងឹម ញេង សមាជិក​រដ្ឋសភា​ជាប់​ឆ្នោត​មណ្ឌល​ពោធិ៍សាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

 រូប៖ ហ្វេសប៊ុក​លោក​ទាំង​បី


មន្ត្រី​គណបក្ស​ប្រឆាំង ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ ទទួល​ខុសត្រូវ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច ​​ដែល​ប៉ះ​ពាល់​លើ​ពលរដ្ឋ ក្នុង​ពេល​​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។ សេចក្ដីព្រាងច្បាប់ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស ​ក្នុង​​ពេល​អាសន្ន នឹង​ត្រូវ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា បើក​កិច្ច​ប្រជុំ​ពិភាក្សា នៅ​ថ្ងៃ​ទី៧ មេសា​នេះ។

អ្នក​ជំនាញ​​​កសិកម្ម​ថា រដ្ឋាភិបាល​គួរ​ធ្វើ​ច្បាប់​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ ឬ​រក​វិធី​ជួយ​ជ្រោមជ្រែង​លើក​ស្ទួយ​សេដ្ឋកិច្ច​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​​វិបត្តិ​ជំងឺ​កូវីដ១៩ ប្រសើរ​ជា​ជាង​ធ្វើ​ច្បាប់ ​គ្រប់​គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន។

សមាជិក​រដ្ឋសភា​ជាប់​ឆ្នោត​មណ្ឌល​ពោធិ៍សាត់​ នៃ​គណបក្ស​​សង្គ្រោះ​ជាតិ លោក ងឹម ញេង យល់​ថា បញ្ហា​ចំពោះ​មុខ​ គឺ​រដ្ឋាភិបាល​លោក​ហ៊ុន​ សែន ត្រូវ​ទទួល​ខុសត្រូវ​លើ​វិបត្តិ​សេដ្ឋកិច្ច ទុក្ខ​លំបាក​របស់​​ពលរដ្ឋ ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩ (Covid-19)។ លោក​ថា ​ប្រសិន​បើ​ លោក​ ហ៊ុន សែន នៅ​តែ​ជម្នះ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មែន​នោះ ត្រូវ​បង្ហាញ​ពី​សមត្ថភាព​ ទទួល​ខុស​ត្រូវ​លើ​ទាំង​អស់​នេះ។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​រូប​នេះ មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ ដោយ​ហៅ​ការ​ធ្វើ​ច្បាប់​​ដ៏​រឹតត្បិត​នេះ​​ គឺ​ជា​ការ​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន៖ «ជៀស​មិន​រួច​ពី​ការ​ជួប​វិបត្តិ​សេដ្ឋកិច្ច​​ ត្រូវ​ប្រឈម​ធំៗ ទេ។ អ៊ីចឹង ក្នុង​តួនាទី​ជា​មេដឹកនាំ​ ដែល​ខ្ញុំ​បញ្ជាក់​ខាង​ដើម​ថា តួនាទី​ស្ម័គ្រ​ការ​ទទួល​ខុស​ត្រូវ​ គឺ​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ ជោគ​វាសនា​ប្រទេស​ជាតិ ការ​លំបាក ទុក្ខ​សោក​​របស់​ប្រជាពលរដ្ឋ គឺ​ការ​ដោះស្រាយ​ទុក្ខ​សោក​ផ្សេងៗ​ របស់​ប្រជាពលរដ្ឋ។ យើង​មាន​ជម្រើស​ច្រើន ដើម្បី​ដោះស្រាយ តែ​គាត់​មិន​ជ្រើស​យក​​ជម្រើស​ដោះស្រាយ​ទេ។ គាត់​ប្រើប្រាស់​តែ​អំណាច នរណា​ងាប់​អ្វី​ងាប់​ទៅ។ យើង​ស្គាល់​ច្បាស់​ហើយ លោក ហ៊ុន សែន តាំង​ពី​ដើម​មក​ មិន​ដែល​ខ្វល់​ពី​រាស្ត្រ​ខ្មែរ​ទេ។ អ៊ីចឹង គាត់​គ្មាន​ការ​ទទួល​ខុស​ត្រូវ​​ចំពោះ​ជាតិ​ទេ។ សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា គាត់​អត់​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ជាតិ​ទេ។ គាត់​គេច​ពី​ការ​ទទួល​ខុស​ត្រូវ»

ជុំវិញ​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ច្រើន​ដង ​នៅ​ថ្ងៃ​ទី៦ មេសា តែ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា ពង្រាង​ច្បាប់​គ្រប់​គ្រង​ប្រទេស​ក្នុង​​ភាព​អាសន្ន ​ដែល​បាន​ផ្ដល់​អំណាច​ច្រើន​លើស​លប់​​ដល់​រដ្ឋាភិបាល​ ឱ្យ​ដក​ហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​អាច​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ អាច​គ្រប់​គ្រង​ប្រទេស​តាម​បែប​អាជ្ញាសឹក ត្រូវ​បាន​បញ្ជូន​ដល់​រដ្ឋសភា តាំង​ពី​ថ្ងៃ​ទី៣ មេសា។

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៦ មេសាថា ពង្រាង​ច្បាប់​នេះ នឹង​ត្រូវ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី៧ មេសា ដើម្បី​ពិនិត្យ​មើល មុន​នឹង​​ឈាន​​ដល់​​នីតិវិធី​ប្រជុំ​​សភា​ពេញ​អង្គ៖ «ដាក់​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​សិក្សា។ ទាល់តែ​គណៈកម្មការ​ជំនាញ គាត់​សិក្សា​ស្រាវជ្រាវ​រួច នឹង​រាយការណ៍​ជូន​គណៈ​អចិន្ត្រៃយ៍។ គណៈ​អចិន្ត្រយ៍​នឹង​​សម្រេច​បន្ត​ទៀត»

ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នក​ជំនាញ​​​កសិកម្ម បណ្ឌិត យ៉ង សាំងកុមារ សង្កេត​ឃើញ​​ថា តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា មិន​​​ទាន់​ដល់​ថ្នាក់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដូច​បណ្ដា​ប្រទេស​ ដែល​មាន​ការ​ឆ្លង​រីក​រាល​ដាល​ធ្ងន់ធ្ងរ​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​គួរ​ធ្វើ​​ច្បាប់​​បញ្ចេញ​កញ្ចប់​​ថវិកា​ជាតិ​ ឬ​ រក​​វិធី​ជួយ​ជ្រោមជ្រែង​លើក​ស្ទួយ​សេដ្ឋកិច្ច​ពលរដ្ឋ​​​​រង​ ផល​ប៉ះពាល់​ពី​​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ជា​ជាង​ធ្វើ​​ច្បាប់​​គ្រប់​គ្រង​ប្រទេស​​ក្នុង​ភាព​អាសន្ន៖ «យើង​ធ្វើ​ច្បាប់ ឥឡូវ ត្រូវ​ជួយ​ប្រជាជន​យ៉ាង​ដូច​ម្ដេចទប់​ទល់​នឹង​បញ្ហា​សេដ្ឋកិច្ច បញ្ហា​ស្បៀង​ អ្វី​អ៊ីចឹង​ណា។ អា​ហ្នឹង​ហើយ ដែល​យើង​ចង់​ឃើញ​ថា ​ចាប់​ផ្ដើម​ធ្វើ​ច្បាប់​ហ្នឹង ជា​ពិសេស​​ទាក់ទង​រឿង​ច្បាប់​ថវិកា​ជាតិ ​ឲ្យ​សភា​ហ្នឹង​ ឲ្យ​ព្រឹទ្ធិ​សភា​ហ្នឹង អនុម័ត​ព្រោះ​ថវិកា​ វា​ត្រូវ​ឆ្លង​កាត់​ជាមួយ​សភា ហើយ​អ៊ីចឹង​ថវិកា​ជាតិ​ បាន​អនុម័ត​ហើយ ​អា​​ហ្នឹង​ថវិកា​ទូទៅ។ ថវិកា​ពិសេស​នេះ ថា​យើង​ត្រូវ​ថែម​លុយ​ប៉ុន្មាន ដើម្បី​ធ្វើការ​​ងារ​ហ្នឹង ហើយ​ត្រូវ​ខ្ចី​លុយ​គេ​ថែម​ប៉ុន្មាន បើ​យើង​អត់​មាន ហើយ​ត្រូវ​យក​ពី​ទុន​បម្រុង​របស់​ជាតិ​ប៉ុន្មានខ្ញុំ​ថា រឿង​ហ្នឹង វា​ចាំ​បាច់​ជាង»

បើ​ទោះ​​ពេល​នេះ​ របប​ លោក ហ៊ុន សែន មិន​ទាន់​បាន​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅ​ឡើយ តែ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​កើត​លើ​ពលរដ្ឋ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង បាត់​ទៅ​ហើយ។ ពលរដ្ឋ​ក្រីក្រ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រង​ផល​ប៉ះពាល់​លើ​ជីវភាព​ធ្ងន់ធ្ងរ​ ស្រប​ពេល​កម្មករ​គ្រប់​វិស័យ​ បាត់​បង់​ប្រាក់​ចំណូល​ ដោយសារ​គ្មាន​ការងារ​ធ្វើ ហើយ​នាំ​គ្នា​ត្រលប់​ទៅ​ស្រុក​កំណើត​រៀង​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

8 Responses to "មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​លោក ហ៊ុន សែន ឱ្យ​ទទួល​ខុស​ត្រូវ​វិបត្តិ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ ក្នុង​ពេល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន"

  1. Anonymous says:

    WOW wearing tiger skin that OK as long as you are strong like a tiger. but if you are weak just do not blame to the people . I quest they will stipe you naked and beating the fuck out of you .

  2. so socheath says:

    អ្ហែងស្តាប់ឲ្យច្បាស់ !
    បើទុកជាអត់កូវីត-១៩ (corona virus ) ក៏ប្រទេសនិមួយៗគេធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នដែរ
    ​អាពូជឆ្កែ ! យល់អត់
    អ្ហែងមើលប្រទេសជាច្រើនក្នុងលោកនេះ សុទ្ធតែមានច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។
    ហើយប្រទេសជាច្រៀន បានដាក់ប្រទេសរបស់គេក្នុងគ្រាមានអាសន្ន រួចទៅហើយ ។
    តើវាមានអីចម្លែកទៅ ​អា ឡប់ !

  3. សែនអាថោក says:

    បើបាន ហ៊ុនសែន ដាក់ប្រទេសអោយដូចសម័យខ្មែរក្រហមដកហូតទ្រព្យសម្បត្តិប្រជាជនមកដាក់រួមហើយចាំចែកអោយសុីវិញដូចអ្វីដែលច្បាប់គ្រាអាសន្នបានចែងទើបសំមុខពួកអាអ្នកគាំទ្រ CPP អញសើចអាយាស់មាត់ សាធូគៗ។

  4. Anonymous says:

    that nice.. ENG….ANH.. AH CHKEIR… AH LOP.. was always your words . one thing did you knew who you talk to?? I do not wanted to look down any one but you >>it seem to be so un human to comment on media using that kind of animal words. I guest you learn from your ANGKA LEIR are you

  5. so socheath says:

    ហាស !ហាស
    អាពូជឆ្កែ ! ប្រទេសកម្មុយនីស្តសម័យហ៊ុនសែន គឺមួយគ្រួសារ យ៉ាងតិច ឡាន បី
    មានម៉ូតូ​ជិះគ្រប់គ្នា មានមាស មានពេជ្រពាក់ អត់រើសឋានះ វណ្ណះ មានផ្ទះ ឈើ ផ្ទះថ្មសរសរឥដ្ឋ
    មានខនដូ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន មានហាសម៉ាស្សា ខារ៉ាអូខេ គឺគ្រប់បែបយ៉ាង
    ចឹងហ្មង ។
    អ៊ូហូ !
    ប្រទេសកុម្មុយនីស្ត បែបនេះ ត្រូវតែបន្តដំណើរទៅមុខទៀត
    ទោះរាប់ពាន់ឆ្នាំទៀត ក៏អត់ជិនណាយដែរ ។

  6. Anonymous says:

    Yep’ you are right mr veitcong germ so so cheat’ all people who have 3 cars and more because they are know how to lick veitcong mafia dictator and his groups like you haha’ look at the rural people so poor and living like hell’ and can’t even talk truly because veitcong germs watch and jail those people .

  7. so socheath says:

    វាយ៉ាប់តែអាពូជឆ្កែអ្ហែងហ្នឹងទេ !
    ពួកអ្ហែងការងារ មិនធ្វើ ចេះធ្វើតែក្តឹត បង្កើតកូនចោលដូចឆ្កែ អញ្ចឹងវាក្ររហាមហើយ ​អាល្ងង់ !

  8. Anonymous says:

    WELL … AH LNGOUNG like me having a lot of people working for…OK……. I’m so poor please give me at lease some left over to eat . thank GOD one day a friend of mind bough a cases of beer but so sad I’m not an alcoholic so it all good for the other