កម្ពុជា​​រក​​ឃើញ​​អ្នក​​ផ្ទុក​​កូវីដ​១៩​ ចំនួន​១​ករណី​ថ្មី​ដែល​​ជា​​ជន​ជាតិ​វៀត​ណាម​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | ព័ត៌មានទាន់ហេតុការណ៌ | សុខភាព
លោក ហ៊ុន សិរីវឌ្ឍ | ០៧ មេសា ២០២០ | ម៉ោង ១០:៥៣ ព្រឹក
VOD

ពលរដ្ឋដែលសង្ស័យថាមានផ្ទុកកូវីដ១៩ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីខែមីនា ឆ្នាំ២០២០។ (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)

ពលរដ្ឋដែលសង្ស័យថាមានផ្ទុកកូវីដ១៩ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីខែមីនា ឆ្នាំ២០២០។ (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)


កម្ពុជា​ទើប​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ​១៩ថ្មី​ ចំនួន​ ១នាក់​ទៀត ​​ជាជន​ជាតិ​វៀតណាម ដែល​បាន​ចូល​ប្រទេស​កម្ពុជាតាំង​ពី​ថ្ងៃ​ទី​១០ ខែ​មីនាកន្លង​ទៅ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០​ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា ​ក្រសួង​បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩ថ្មី​ ចំនួន​ ១នាក់​ទៅ​លើ​ស្ត្រី​ទេសចរ​ជនជាតិ​វៀតណាម អាយុ ២៧​ឆ្នាំ ​ដែល​បាន​ចេញ​ចូល​កម្ពុជា ​២​ដង គឺ​នៅ​ថ្ងៃ​ទី​២ ខែមីនា​ បាន​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​វៀតណាមតាមព្រំដែន​បាវិត និង​ចូល​មក​វិញ​នៅ​ថ្ងៃ​ទី​១០​ ខែមីនា ឆ្នាំ​២០២០។

បច្ចុប្បន្ន​ ស្ត្រី​ទេសចរជនជាតិ​វៀតណាម​រូប​នេះត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ សូវៀត រាជធានី​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា ​ក្រសួង​សុខាភិបាល​ពុំ​បាន​បញ្ជាក់​លំអិត​ពី​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​ស្ត្រី​ជនជាតិ​វៀតណាម​រូប​នេះនៅ​កម្ពុជា​នោះ​ទេ។

ក្នុង​សេចក្តី​ប្រកាសនោះ​បញ្ជាក់​ថា៖ «គាត់​មាន​មិត្ត​ប្រុសជាជន​ជាតិ​ចិន ដែល​បាន​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ មេសា​ ឆ្នាំ​២០២០»។

គិត​ត្រឹម​ថ្ងៃ​ទី៧ ខែមេសានេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩ ចំនួន​ ១១៥នាក់ ក្នុង​នោះ​ស្រ្តី​មាន ៣៣នាក់ និង​ទារក​ម្នាក់ ខណៈ​ព្យាបាល​ជាសះស្បើយ​មាន ​៥៨នាក់ ​​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ ២៩នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles