លោក ហ៊ុន សែន៖ វីរុស​កូរ៉ូណា​ស្ថិត​ក្នុង​ហានិភ័យ​​ខ្ពស់​ណាស់​សម្រាប់​កម្ពុជា

កម្ពុជា
07 មេសា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែង​ថា លទ្ធភាព​រាតត្បាត​នៃ​វីរុសកូរ៉ូណា​នៅ​កម្ពុជា ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៅ​ឡើយ បើ​ទោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ករណី​ឆ្លង​ថ្មីមិន​មាន​នោះ​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​វិធានការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​បច្ចុប្បន្ន​ភាព​នៃ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ទោះ​ចំនួន​ឆ្លង​នៅ​មាន​តិច​នៅ​កម្ពុជា ប៉ុន្តែ​ «ហានិភ័យ​នៅ​ខ្ពស់​ណាស់» សម្រាប់​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះហើយ​ យើង​អត់​ត្រូវ​សប្បាយ​ភ្លេច​ខ្លួន ដែល​នាំ​មក​នូវ​ហានិភ័យ​សម្រាប់​ប្រទេស​យើង​នោះ​ទេ។ យើង​ត្រូវ​មាន​វិធាន​ការ​បន្ត»

លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ដាក់​នូវ​ «យុទ្ធសាស្រ្ត​នៃ​ការ​តស៊ូ​រយៈ​ពេល​វែង» ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នេះ។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា​ រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា១​នាក់​ទៀត​ ដែល​ជា​ជន​បរទេស នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ទៅ​ដល់​១១៥។ ក្រសួង​បញ្ជាក់​ថា ជន​បរទេសនោះ គឺ​ជា​ស្រ្តី​ទេសចរ​ជនជាតិ​វៀតណាម អាយុ​២៧​ឆ្នាំ មក​ពី​ប្រទេស​វៀតណាម។ ស្រ្តី​ម្នាក់​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

បើ​តាម​ក្រសួង​សុខាភិបាល ស្រ្តី​រូប​នោះ​បាន​ចេញ​ពី​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ទៅ​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​២ ខែមីនា ហើយ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១០ ខែមីនា។ ស្រ្តី​នោះ​មាន​មិត្ត​ប្រុស​ជនជាតិ​ចិន ដែល​បាន​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែមេសា។ ក្រសួង​មិន​បាន​បញ្ជាក់​ថា​តើ​បុរសជា​ជនជាតិ​ចិន​នោះ​ ចេញ​ទៅ​ប្រទេស​ណា​នោះ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល មនុស្ស​៥​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ គិ​ត​ត្រឹម​ថ្ងៃ​អង្គារ​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៥៨នាក់។

រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា កម្ពុជា​បាន​ធ្វើ​តេស្ត​មនុស្ស​ចំនួន​៥៧៦៨​នាក់ ទាំង​ជន​ជាតិ​កម្ពុជា និង​ជន​បរទេស ក្នុង​នោះ​មាន​ជន​បរទេស​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​តាម​នាវា​អន្តរ​ជាតិ ​Westerdam ​ដែល​សុំ​ចត​នៅ​កម្ពុជា។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ លោក លី សូវ៉ាន់ ​ប្រាប់ ​VOA កាល​ពី​សប្តាហ៍​មុន។​

ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​ ត្រូវ​បាន​អ្នក​ជំនាញ​សុខាភិបាល​ក្នុង​តំបន់​សង្ស័យ​ថា​ការ​ធ្វើ​តេស្ត​មាន​កម្រិត​ទាប​នេះ​ ប្រហែល​ជា​មិន​អាច​បង្ហាញ​អំពី​អត្រា​ពិត​ប្រាកដ​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ​១៩​បាន​ទេ។ ​ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា ​បើ​សិន​ជា​ការ​បង្ហាញ​ចំនួន​មិន​ពិត​ប្រាកដ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ បង្ក​ឲ្យ​មាន​ភាពមិន​សូវ​ខ្វាយខ្វល់​នោះ​ នោះ​វា​អាច​ធ្វើ​ឲ្យ​វីរុស​នេះ​កាន់តែ​រីក​រាលដាល។

ក្រោយ​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​ជួប​ជុំ​ទ្រង់​ទ្រាយ​ធំ ដូច​ជា​ការ​ប្រគំ​តន្រ្តី ​កន្លែង​ច្រៀង​កម្សាន្ត​ ខារ៉ាអូខេ​ ក្លឹប​កម្សាន្ត ​បៀរ​ហ្គាឌិន​ និង​កាស៊ីណូ​ជាដើម៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន៖ វីរុស​កូរ៉ូណា​ស្ថិត​ក្នុង​ហានិភ័យ​​ខ្ពស់​ណាស់​សម្រាប់​កម្ពុជា"

  1. Anonymous says:

    YES still be worry to Cambodia but the other are also still be worry than COVID 19. again CHIN MALIN saying the same shit over and over again >> KAMPOUCHEA did not have what international community said >>political prisoners only the whole CNRP party are KBOTHCHEATH . WOW what is that mean to everyone . think about it can every one take that dump words . do you think you are the PHD from law school . YES ..from communist law school that can be . I do not believe it every one in this evil regime was saying the same shit and doing the same shit. walking naked every one saw your fucking ass and they still think they are fully dress. if you knew what I mean you dump head