កម្ពុជាត្រូវបានស្នើឲ្យដាក់ក្នុង «បញ្ជីខ្មៅ» តាមដានការលាងលុយកខ្វក់របស់គណៈកម្មការអឺរ៉ុប

កម្ពុជា ច្បាប់
08/05/2020 – 09:13
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង)
ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង) @Internet

គណៈ​កម្មការ​អឺរ៉ុប កាល​ពី​ម្សិល​មិញ បាន​ស្នើ​ដាក់​ប្រទេស​កម្ពុជា ​និង​ប្រទេស​ជា​ច្រើន​ទៀត ​ទៅ​ក្នុង ​«បញ្ជី​ខ្មៅ» នៃ​បណ្ដា​ប្រទេស​ដែល​​ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ពីសកម្មភាពនៃ​ការ​លាង​លុយ​កខ្វក់។ វិធាន​ការ​របស់​គណៈកម្មការ​អឺរ៉ុបបែបនេះគឺដូចគ្នាកាលពីឆ្នាំមុនដែរដែលកម្ពុជាត្រូវបាន​ដាក់ត្រឹមតែ​ក្នុង «បញ្ជីពណ៌ប្រផេះ» ​ដែល​ជាប់​សង្ស័យ​នឹង​ការ​លាងលុយ​កខ្វក់ និង​ការ​ផ្ដល់​លុយ​គាំទ្រ​ដល់​ចលនា​ភេរវកម្ម។

ការដែល​គណកម្មការ​អឺរ៉ុប​ស្នើ​បញ្ជូល​ឈ្មោះ​ប្រទេស​កម្ពុជា​ ទៅ​ក្នុង​បញ្ជីខ្មៅ​នៃការ​តាម​ដាន​ការ​លាង​លុយ​កខ្វក់​ គឺដោយសារតែការបរាជ័យក្នុងការដោះស្រាយការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម​។ នេះបើតាមចុះផ្សាយរបស់​ភ្នាក់សារព័ត៌មាន Reuters។

ប្រទេស​កម្ពុជា គឺក្នុងចំណោម​ប្រទេស ១១ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក ដែល​ត្រូវ​បាន​ស្នើ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ប្រទេស ​ដែល​បង្ក​ការ​គំរាមកំហែង​ខ្លាំង​ទៅដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប។ ភូមា ម៉ុងហ្គោឡា នីការ៉ាហ្គា ហ្គាណា បូស្វាណា និង​ហ្ស៊ីមបាវេ ជាដើម​សុទ្ធតែ​ត្រូវបាន​ស្នើ​ឲ្យ​ដាក់​ក្នុង​បញ្ជីខ្មៅ​នៃការ​ត្រួតពិនិត្យ​តឹងរឹង​លើ​ការ​លាង​លុយ​កខ្វក់​នេះ។ តែវិធានការ​ថ្មីនេះ​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែតុលា​ខាងមុខ ដោយសារ​តែ​ប្រទេសទាំងនោះ​កំពុងជួបបញ្ហាជំងឺកូវីដ១៩។

បច្ចុប្បន្នប្រទេស​ដែល​ត្រូវបានជាប់រួចហើយ ​ក្នុង​បញ្ជីខ្មៅ​របស់​សហភាព​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ការ​លាងលុយ​កខ្វក់នោះមាន៖ ​កូរ៉េខាងជើង អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ប៉ាគីស្ថាន ស៊ីរី យេ​ម៉ែ​ន អ៊ីរ៉ង់ អ៊ូហ្គាន់ដា វ៉ានូ​ទូ ដែនដី​ទ្រីនីដាត និង​តូ​បា​ហ្កូ​។

កាលពីខែកុម្ភៈឆ្នាំ២០១៩ ​អង្គការ​​ឃ្លាំ​មើល​​ការ​​លាង​លុយ​​កខ្វក់​អន្តរ​ជាតិ​​ ដែលមានឈ្មោះថា ក្រុមការងារសកម្មភាព​ហិរញ្ញវត្ថុ ដែលហៅកាត់ថា «FATF» នៅទីក្រុងប៉ារីស បានដាក់កម្ពុជា​បញ្ចូល​ទៅ​ក្នុង «​បញ្ជី​ពណ៌​ប្រផេះ» តែប៉ុណ្ណោះ​ដើម្បីតាម​ដាន​​ការ​លាង​លុយ​កខ្វក់​នេះ។ ក្រុមការងារនេះបាននិយាយ​នៅក្នុង​របាយការណ៍របស់ខ្លួន​ថា​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមាន «អំពើពុករលួយខ្ពស់»។ ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ការស៊ើបការណ៍សម្ងាត់ហិរញ្ញវត្ថុតិចតួចក្នុងការស៊ើបអង្កេត។

បើតាមរបាយការណ៍នេះ គ្មានករណីលាងលុយ​កខ្វក់​ណាមួយ​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​នៅ​កម្ពុជានោះទេ​៕

What Next?

Recent Articles

3 Responses to "កម្ពុជាត្រូវបានស្នើឲ្យដាក់ក្នុង «បញ្ជីខ្មៅ» តាមដានការលាងលុយកខ្វក់របស់គណៈកម្មការអឺរ៉ុប"

  1. Anonymous says:

    you can run but you can not go that fare also you can lei but the truth will come . after the war of COVID19 over the EBA maybe also over.

  2. Sosocheath says:

    ជឿអាពូជសំផឹង អៀ សុផល
    ជឿឆ្កែល្អជាង !

  3. Anonymous says:

    When anybody talking the truth about cambodia is made the veitcong germ so angry’ because they will be losing all profit from cambodia

Leave a Reply

Submit Comment