សកម្មជន​ព្រៃឈើ​អះអាង​ថា ព្រៃ​ឡង់​នៅ​តែ​បន្ត​រង​ការ​កាប់​បំផ្លាញ​ដដែល

ដោយ ហេង រស្មី
2020-05-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។

គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។

 រូប៖ សកម្មជន​ព្រៃឡង់


ក្រុម​សកម្មជន​ព្រៃ​ឈើ​ រក​ឃើញ​ថា ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​ព្រះវិហារ នៅ​តែ​បន្ត​រង​ការ​កាប់​បំផ្លាញ​ជា​រៀង​រាល់​ថ្ងៃ​ ពី​សំណាក់​អ្នក​ភូមិ និង​​មនុស្ស​មក​ពី​ខេត្ត​ផ្សេង​ដឹក​លក់​ឲ្យ​ឈ្មួញ ដោយ​មន្ត្រី​បរិស្ថាន​មិន​បាន​ចុះ​ទៅ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ទាំង​នោះ​ទេ។

សកម្មជន​ព្រៃ​ឈើ នៃ​បណ្ដាញ​ព្រៃ​ឡង់ លោក ចាន់ ណារិន ឲ្យ​ដឹង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ពី​ដ៏​មាន​តម្លៃ​នៅ​តំបន់​ព្រៃ​ការពារ ក្នុង​ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ នៅ​តែ​បន្ត​កើត​ជា​មាន​ជាប្រចាំ ។ លោក​រក​ឃើញ​ថា ក្នុង ១ថ្ងៃៗ ចាប់​ពី​ម៉ោង ១០ ដល់ ១២យប់ មាន​ក្រុម​រក​ស៊ី​ឈើ​ ប្រើ​គោយន្ត​កែ​ច្នៃ ដើម្បី​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ពី ២០ ទៅ ៣០គ្រឿង​ ដោយ​ក្នុង ១គ្រឿង អាច​ផ្ទុក​ឈើ​ដែល​ច្រៀក​ចេញ​ជា​ក្ដារ​បន្ទះ​ហើយ យ៉ាង​តិច ៣ម៉ែត្រ​គីប។

លោក​ថ្លែង​ថា ក្រុម​អ្នក​ការពារ​ព្រៃឈើ​ បាន​ត្រឹម​តែ​ឈរ​មើល និង​ខក​ចិត្ត​ជា​ខ្លាំង​ ដោយ​មិន​អាច​ធ្វើ​សកម្មភាព​រួម​គ្នា ​ដើម្បី​ទប់​ស្កាត់​សកម្មភាព​កាប់​ដឹក​ឈើ​​ខុស​ច្បាប់​ យ៉ាង​គគ្រឹកគគ្រេង​នៅ​ពេល​នេះ ដូច​កាល​ពី​មុន​បាន ដោយ​សារ​តែ​មាន​បម្រាប​ពី​ខាង​ក្រសួង​បរិស្ថាន ចំពោះ​ក្រុម​បណ្ដាញ​ព្រៃ​ឡង់ ។

លោក​បញ្ជាក់​ថា ខាង​សហគមន៍​បាន​រាយការណ៍​អំពី​សកម្មភាព​ទាំង​អស់​នេះ ទៅ​​មន្ទីរ​បរិស្ថាន​ជា​ច្រើន​ដង​ ក៏ប៉ុន្តែ​ដល់​ពេល​នេះ​ មន្ត្រី​បរិស្ថាន​មិន​ទាន់ ចុះ​ទប់​ស្កាត់​និង​ចាប់​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ ។

សកម្មជន​រូប​នេះ ស្នើ​ដល់​ក្រសួង​បរិស្ថាន​អនុញ្ញាត​ឲ្យ​ក្រុម​បណ្ដាញ​ព្រៃ​ឡង់​ទាំង​បួន​៤​ខេត្ត អាច​ធ្វើ​សកម្មភាព​ចុះ​ល្បាត​ព្រៃឈើ ដូច​ដើម​ឡើង​វិញ ដើម្បី​រួម​គ្នា​ការពារ​ព្រៃ​អភិរក្ស​ដែល​សេស​សល់​ ឲ្យ​នៅ​គង់​វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៖ « ខ្ញុំ​ចង់​ឲ្យ​មាន​បណ្ដាញ​ព្រៃ​ឡង់​ចុះ​ល្បាត​ជា​រៀង​រាល់​ខែ​វិញ។ យើង​មិន​ចង់​នៅ​ក្នុង​ផ្ទះ​ទេ យើង​ចង់​ដើរ​ល្បាត​ព្រៃ​វិញ ដោយ​សារ​តែ​យើង​មាន​ឆន្ទៈ​ចង់​ការពារ​ធនធាន​ធម្មជាតិ​ដែល​ជា​ព្រៃ​ចុងក្រោយ​របស់​យើង ហើយ​ជា​មរតក​​ដែល​ដូនតា​បន្សល់​ទុក​ឲ្យ​យើង។ ដល់​អ៊ីចឹងពួក​ខ្ញុំ​ចង់​ចូល​ល្បាត​ព្រៃ​វិញ។ ខ្ញុំ​ចង់​ឲ្យ​ក្រសួង​ធ្វើ​មិច ឲ្យ​សហគមន៍​ព្រៃ​ឡង់ ឬ​ក៏​យុវជន​ព្រៃ​ឡង់ ចូល​ល្បាត​ឡើង​វិញ។ ខ្ញុំ​មិន​ចង់​នៅ​ឃើញ​គេ​ដឹក​ឈើ កាប់​ចុះ​កាប់​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ បណ្ដាញ​ព្រៃ​ឡង់​ពី​មុន​ចុះ​ល្បាត​តែ ២៥នាក់ ចំណាយ​ខ្លួន​ឯង។ ជួន​កាល​មាន​សប្បុរស​ណា​គេ​ឧបត្ថម្ភ​ឲ្យ​ទៅ បើ​អត់​មាន​ មាន​តែ​ចំណាយ​ខ្លួន​ឯង»។

ចំណែក សកម្មជន​ព្រៃ​ឈើ​មួយ​រូប​ទៀត គឺ​លោក ហេង ស្រស់ មាន​ប្រសាសន៍​ថា ​ការ​ហាម​ឃាត់ ប្រជា​សហគមន៍​មិន​ឲ្យ​ចូល​ល្បាត​ព្រៃ​ឡង់​នេះ ហាក់​បី​ដូច​ជា​ចេតនា​មួយ​បើក​ដៃ​ឲ្យ​ក្រុម​ជនល្មើស ចូល​កាប់​ឈើ​ក្នុង​តំបន់​ការពារ ​ដោយ​សកម្មភាព​កាប់​ឈើ និង​បរបាញ់​សត្វ​ព្រៃ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក យល់​ថា ការ​ដែល​នៅ​មាន​បទ​ល្មើស​ព្រៃ​ឈើ​កើន​ឡើង​នេះ អាច​មក​ពី​មន្ត្រី​ឈើ​ជើង​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​នោះ ទទួល​យក​សំណូក​ពី​ជន​ល្មើស។ យុវជន​រូប​នេះ ​ស្នើ​ដល់​ម្ចាស់​ជំនួយ​ធំៗ ដែល​ចង់​រក្សា​ព្រៃ​ឡង់​ ក្រោម​គម្រោង​ព្រៃ​បៃតង ជួយ​ផ្ដល់​ជា​សម្ភារៈ និង​ថវិកា ដល់​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់៖ «រឿង​សំណូក​សូក​ប៉ាន់ វា​ជា​ដើម​ចម​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មួយ​ទៀត​ទាក់ទង​នឹង​ម្ចាស់​ជំនួញ​ធំៗ ដែល​គាត់​ធ្វើ​ការ​ទាក់​ទង​នឹង​តំបន់​ព្រៃ​ឡង់ អង្គការ USAID គាត់​គួរ​តែ​លើក​ទឹក​ចិត្ត​ដល់​សហគមន៍​ដែល​រស់​នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់ ឲ្យ​ពួក​គាត់​បន្ត​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ហ្នឹង។ ជាក់ស្ដែង​យើង​មើល​ថា គម្រោង​ព្រៃ​ឡង់​បៃតង​ហ្នឹង ហាក់​បី​ដូចជា​មិន​បាន​ទៅ​លើក​ទឹក​ចិត្ត​ឲ្យ ប្រជាពលរដ្ឋ​ដែល​គាត់​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ចុះ​ល្បាត​ទៅ​ការពារ និង​ចាប់​ជន​ល្មើស​ទេ បែរ​ជា​លើក​ទឹក​ចិត្ត​ទៅ​ដល់​អ្នក​ណា​ផ្សេង មិន​ដែល​ស្គាល់​ព្រៃ​ឡង់​ទាល់​តែ​សោះ ដូច​ជា​តារា​ចម្រៀង​អី សុទ្ធតែ​អ្នក​ល្បីៗ បែរ​ជា​ធ្វើ​ការ​តស៊ូ​ការពារ​ព្រៃឈើ មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ទាំង​ពី​ក្រសួង​បរិស្ថាន ព្រម​ម្ចាស់​ជំនួយ​ទាំង​ពីរ​ហ្នឹង»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ទសុជាតិ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ទេ ដោយ​សារ​គ្មាន​អ្នក​ទទួល​ នៅ​ថ្ងៃ​ទី៩ ឧសភា។

ក្រសួង​បរិស្ថាន​បង្ហោះ​ហ្វេសប៊ុក​នៅ​ពេល​ថ្មីៗនេះ​ថា ក្នុង​រយៈ​ពេល ៤ខែ ដើម​ឆ្នាំ២០២០ មន្ត្រី​បរិស្ថាន ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​នៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ល្បាត​តំបន់​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ បាន​ចំនួន ៥១១លើក និង​បាន​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ រួម​មាន​ការ​លួច​កាប់​ឈើ​ខុសច្បាប់ ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ និង​ការ​បរបាញ់​សត្វ​ខុស​ច្បាប់ បាន​ចំនួន ៣៩៩ករណី។

លោក នេត្រ ភក្ត្រា បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ថា នេះ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​មន្ត្រី​ឧទ្យានុរក្ស និង​សហគមន៍​នៃ​តំបន់​ការពារ​ធម្មជាតិ ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ឱ្យ​បាន​គង់វង្ស សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​សកម្មជន​បរិស្ថាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល លុបបំបាត់​អំពើ​ពុក​រលួយ ទើប​អាច​សង្គ្រោះ​ព្រៃ​ឈើ និង​សត្វព្រៃ ដែល​នៅ​សល់​ចុង​ក្រោយ​បាន ពី​ព្រោះ​ពួក​គេ​អះអាង​ថា ក្រុម​អ្នក​កាប់​ឈើ និង​ឈ្មួញ​បាន​ប្រើ​ទឹក​លុយ សូកប៉ាន់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ថ្នូរ​ដឹក​ជញ្ជូន​ឈើ​ ដោយ​គ្មាន​ការ​រារាំង៕

គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។ រូប៖ សកម្មជន​ព្រៃឡង់

គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។ រូប៖ សកម្មជន​ព្រៃឡង់


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

3 Responses to "សកម្មជន​ព្រៃឈើ​អះអាង​ថា ព្រៃ​ឡង់​នៅ​តែ​បន្ត​រង​ការ​កាប់​បំផ្លាញ​ដដែល"

  1. Anonymous says:

    I’m sick to see this problem never ending . I just want to say why don’t every one go to cut down all those trees that left over than you will not having that problem any more . I mean all you guy do not like your own nation or if you knew this nation will be over at any time in the future. please take a look all these guy are Cambodian they can deforest because of the government officers help them to do this job, so what the other Cambodian that like to keep forest think ?? fight again those people who cut the tree or fight white those government officers?? if you fight white those who cut down the tree that mean you shouting the wrong target . so what you are going to do ?? I knew Cambodian are unlike the other nation they are so patient until their life just about over. please look at Vietnamese people last years they was protest to their government not to gave land’s concession to CHINA for 99 years they seem to be go along together quit well the people and government officers. please take a look at Cambodia what did the leader doing ??and what did this poor people doing?? let talk and make up your mind . No1 I want to have my own country?? No2 I do not want to have my own country it is too much problem ?? No3 I do not care?? please pick one of these three question than you will know what you are going to do. or some one go to sewage if Cambodian say I do not want to have my country it is too much problem or I don’t care . that mean you don’t have to confess whit any thing you will be OK till than. I mean if you want Vietnamese to take care of your own future. GOD bless Cambodia and it ‘s people is my wish to this poor nation .

  2. Anonymous says:

    one more… if some one got too much money by stilling Cambodian treasury you can take all those money to live in some country that I know they will welcome you . China, north KOREA, Vietnam, IRAN, IRAG, SOREA, PALISTAIN. these are the country they will let you stay OK

  3. Anonymous says:

    look at this pictures’ all theses people just a slave for the rich’ when law&enforcement come ‘theses people will be in jail and the rich never in jail ‘ This is cambodia’

Leave a Reply

Submit Comment