យុវតី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​របួស​ក្បាល

ដោយ អាស៊ីសេរី
2020-05-11
RFA

យុវតី អៀង ម៉ារីណា ហៅ​ក្រៅ​ថា ស្រីមាស អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​របួស​ក្បាល នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២០។

យុវតី អៀង ម៉ារីណា ហៅ​ក្រៅ​ថា ស្រីមាស អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​របួស​ក្បាល នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក Vibol Mao


យុវតី​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្មោះ អៀង ម៉ារីណា ហៅ​ក្រៅ​ថា ស្រីមាស ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​អោយ​របួស​ក្បាល​កាល​ពី​ល្ងាច​ថ្ងៃ ទី១១ ខែឧសភា​ម្សិលម៉ិញ នៅ​ខាងមុខ​ផ្ទះ​ជួល​នៅ​ក្នុង​ម្ដុំ​សំណង់​១២។

ស្រីមាស ប្រាប់​អាស៊ី​សេរី​ថា នាង​សង្ស័យ​ថា​នេះ អាច​ជា​ការ​ប៉ុនប៉ង​ធ្វើ​បាប​រូប​នាង ដែល​តែង​ហ៊ាន​ចេញ​វីដេអូ​រិះគន់ ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​គណនី​ហ្វេសប៊ុក របស់​នាង ដែល​មាន​ឈ្មោះ​ថា ណាណា (Na Na)។ នាង​ថា​ នៅ​ក្រោយ​ពេល​នាង​បង្ហោះ​វីដេអូ​ខ្លីៗ ទាំង​នោះ ​តែង​មាន​គណនី​ហ្វេសប៊ុក​មួយ​ចំនួន គឺ​មាន​ទាំង​ជន​ស៊ីវិល ប៉ូលិស និង​ប៉េអិម​ផង​គំរាម​ធ្វើ​បាប​នាង ឬ​ចាប់ខ្លួន​នាង។ នាង​ថា ​អ្នក​ដែល​លួច​វាយ​នាង​នោះ​ជា​មនុស្ស​ប្រុស ប៉ុន្តែ​មិន​អាច​មើល​មុខ​ឃើញ​ដោយសារ​បុរស​នោះ​ពាក់​មួក​ការពារ​សុវត្ថិភាព ហើយ​មាន​ពាក់​របាំង​មុខ ឬ​ម៉ាស់​ថែម​ទៀត។

«ដំបូង​វា​វាយ​ខ្ញុំ​ម៉ា​ដុំ​ថ្ម​ម៉ាប ខ្ញុំ​វិល​មុខ​រក​ដួល ហើយ​វាយ​ម៉ា​ដុំ​ថ្ម​ទៀត ហើយ​វា​ចង្អុល​មុខ​ខ្ញុំ​គំរាម​អោយ​ប្រយ័ត្ន​ខ្លួន។ ខ្ញុំ​អត់​ដឹង​ថា​ ពី​ណា​គេ​ឱ្យ​ប្រាកដ​ទេ។ ពេល​ហ្នុង​ខ្ញុំ​ទៅ​ផ្សារ​រក​ទិញ​ម្ហូប។ ម្ដុំ​ផ្ទះ​ខ្ញុំ​ហ្នឹង​ គឺ​ស្ងាត់​ខ្លាំង​មិន​ថា ថ្ងៃ​មិន​ថា​យប់»

ស្រី​មាស​ថា​នាង​មិន​ហ៊ាន​ប្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​ឡើយ​ដោយ​ខ្លាច​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ដ្បិត​នាង​ធ្លាប់​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​សាកសួរ​ម្ដង​រួចហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ស្រីមាស ​បន្ត​ថា ​នាង​នឹង​ទៅ​រក​អង្គការ​សិទ្ធិមនុស្ស​អោយ​ជួយ​ឃ្លាំ​មើល​សុវត្ថិភាព​របស់​នាង។

បើ​ទោះ​ជា​រង​របួស​យុវតី​វ័យ​ ២២​ឆ្នាំ និង​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​រូប​នេះ​អះអាង​ថា នឹង​មិន​បញ្ឈប់​ការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ ដ្បិត​នាង​ចង់​បាន​អ្នក​ដឹក​នាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ។

កន្លង​ទៅ​នេះ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៥នាក់​ផ្សេង​ទៀត ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​អោយ​របួស ហើយ​រហូត​មកដល់​ពេល​នេះ​គ្មាន​ជន​ប្រព្រឹត្ត​ណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ ឬ​ក៏​ចាប់​ខ្លួន​អោយ​មក​ទទួល​ទោស​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "យុវតី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​របួស​ក្បាល"

  1. so socheath says:

    ហាស ! ហាស
    ចម្លែកពេកហើយ ត្រូវគេវាយក្បាល ពីដុំថ្មម៉ាប ២ដង ហើយអត់ងាប់ ពិតជាចម្លែកមែន ?
    ហាស!ហាស
    ដាច់សោហ៊ុយចង់ទៅដេកស៊ីស្រាប់ នៅអង្គការការពារចោរ តមកចង់បានសិទ្ធិទៅរស់នៅ
    ក្រៅប្រទេសដឹង ?
    បើអញ្ចឹងប្រហែលត្រូវជាងដឹង !

  2. so socheath says:

    តែថានៅរឿងមួយទៀត !
    នោះគឺលួចស៊ីប្តីគេ ហើយត្រូវគេ​វ៉ៃ !

  3. Anonymous says:

    WELL….. I can see this evil SO SOCHEATH is a hand on killer left over from killing field. look at his evil word for long time I though it just an animal right now we can tell he is an evil using evil word. I knew in KAMPOUCHEA there can be the old metal guy like this SO SOCHEATH . normally this kind of guy think he is a high educated person but please believing me he is nothing. dark skin, short , look like metal face, always carrying lap top around to show young girl acting like he is a high ANGKA TNAK LEIR. please check this evil to see if he the one who did this evil act. … may I ask you one question AH CHKOUTHTU ??how many people have you been murder?? answer my question please ……………………….. GOD bless Cambodia and it’s people

  4. Anonymous says:

    Be careful; ‘ veitcong dogs everywhere and watching khmer people who wanted justice or wanted to get out fron the cage of veitcong’. This case must be blame the peaceful of cambodia leaded by veitcong mafia dictator and veitcong dogs ‘

  5. so socheath says:

    ហាស !​ ហាស អាល្ងង់មូស (Anonymous)
    អានេះល្ងង់ ចុយតែម៉ែវាមែន !

  6. so socheath says:

    សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ កឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ កឹម សុខា នេះបើយោងតាមការបញ្ជាក់
    របស់ឯ/ឧ គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ។
    ឯ/ឧ គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវី កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់កឹម សុខា ប្តឹងសារទុក្ខផងដែរ។
    សូមបញ្ជាក់ថា កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយ
    វីដេអូមួយ ដែលសារភាពថា បានអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេស
    កម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក កឹម សុខាត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
    ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
    កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕

Leave a Reply

Submit Comment