លោក សម រង្ស៊ី គាំទ្រ​ការ​បង្កើត​រណសិរ្ស​ប្រមូល​ផ្ដុំ​អ្នក​ប្រជាធិបតេយ្យ លុះ​ត្រា​តែ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​នាំ​មុខ

ដោយ អាស៊ីសេរី
2020-05-12
RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១២ ឧសភា​ថា  លោក​ស្វាគមន៍ ការ​បង្កើត​រណសិរ្ស ដើម្បី​ប្រមូល​ផ្តុំ​កម្លាំង​អ្នក​ស្នេហា​ជាតិ​ដូច​គ្នា ដើម្បី​នាំ​ឲ្យ​មាន​ការ​ផ្តាស់​ប្តូរ ​ការ​ដឹក​នាំ​ប្រទេស ​តាមរបៀប​ប្រជាធិបតេយ្យ។​ ប៉ុន្តែ លោក​ថា ការ​បង្កើត​រណសិរ្ស​ណា​មួយ ត្រូវ​តែ​មាន គណបក្ស​សង្គ្រោះ​ជាតិ ដើរ​តួ​ជា​ស្នូល និង​ជា​អ្នក​នាំ​មុខ។ លោក សម រង្ស៊ី ស្នើ​ឲ្យ​ពលរដ្ឋ​ទូទៅ និង​មន្ត្រី អង្គការសង្គម​ស៊ីវិល ដែល​មិន​ចង់​​​​ចូល​រួម​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ  ប៉ុន្តែ មាន​បំណង​ចង់​ស្តារ​ប្រទេស​ឡើងវិញ អាច​ចូលរួម​រណសិរ្ស ដើម្បី​រួបរួម​សាមគ្គី​គ្នា​ជុំវិញ គណបក្ស​​សង្គ្រោះ​ជាតិ៖ «គណបក្ស​សង្គ្រោះ​ជាតិ ជា​ឧបករណ៍​ដ៏​ខ្លាំង ដែល​មិន​អាច​បង្កើត​បាន​ងាយៗ​ នោះ​ទេ។ អ្វី​ដែល​យើង​បាន​បង្កើត​ហើយ ​យើង​ត្រូវ​តែ​​រក្សា​​ទុក យើង​គ្រាន់​​តែ​​ពង្រឹង​បំពេញ​បន្ថែម។ យើង​មិន​ត្រូវ​ផាត់​ចោល ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​តាំង​ពី​ខ្ញុំ​ចូលរួម​ធ្វើ​នយោបាយ ២០ ៣០ឆ្នាំ​ហើយ»

ប្រសាសន៍​របស់ លោក សម រង្ស៊ី នេះ ដោយសារតែ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បាន​ផ្តួច​ផ្ដើម​គំនិត​បង្កើត​ចលនា​ថ្មី​មួយ ហៅថា រណសិរ្ស​រួបរួម​ជាតិ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​មាន​គោល​បំណង​បង្កើត​សង្វៀន​​នយោបាយ​មួយ ​ធានា​បាន​យុត្តិធម៌​ដល់​គ្រប់​ភាគី តាម​វិធី​តស៊ូ​មតិ​អហិង្សា​។ គំនិត​ បង្កើត​រណសិរ្ស​នេះ បង្កើត​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ជួរ​អ្នក​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ភាគី​មួយ​ចំនួន​គាំទ្រ និង​មួយ​ចំនួន​ទៀត​មិន​គាំទ្រ ការ​បង្កើត​រណសិរ្ស​នេះ៕

សម្ភាសន៍​លោក សម រង្ស៊ី ជុំវិញ​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​កម្ពុជា


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "លោក សម រង្ស៊ី គាំទ្រ​ការ​បង្កើត​រណសិរ្ស​ប្រមូល​ផ្ដុំ​អ្នក​ប្រជាធិបតេយ្យ លុះ​ត្រា​តែ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​នាំ​មុខ"

  1. so socheath says:

    អាពូជឆ្កែ អាពូជលាងក្ត អាពូជក្បត់ជាតិ ចេះតែមានហ្មង !
    អានេះអើតក្បាលចេញ ពីកាដួយស្អុយរលួយវ៉ល់ម៉ែវាចេញមកនិយាយ អត់ទិសតំបន់ចឹងហ្មង !
    យ៉ាប់ អាពូជសំផឹង !

  2. Anonymous says:

    WELL ….. the western leader always saying life is too short . did every Cambodian really understand this word?? I mean expressly the leader who never wanted to retire from powers normally western leader consider it is a job. it is very importance if Cambodian leader understand how importance their job is. a Cambodian’s born I consider after 1979 there was no Cambodian leader. start from Vietnamese invaded Cambodia we Cambodian was living under invader, mafia group, dictatorship until this day. I note only 1993 election that sponsor by UNITED NATION Cambodian have the leader that they was vote for but so sad the bloody came right after. the history of this unfortunate nation continuous up to this day . I’m felling so bad about this never ending problem nation. the reason why?? just like the old Cambodian word said>> the danger of lace of education. please take a look at the old dump animal SO SOCHEATH speak in this comment. too bad AH LNGOUNGTU trying to be AH CHESSTU that right this nation never health . LOOK the real AH LNGOUNGTU always used animal word. it seem to be they have not enough brain to think just only a few sentence we already know who they are. shame on Cambodia to have this kind of animal that right this nation never been peace . right now I’m laughing my ass off while the whole world is in danger this animal SO SOCHEATH didn’t even know his unfortunate nation just about over. too bad so sad to see why this animal has empty head . soon you will see I’m watching you every minute you are not alone Mr. GOD bless Cambodia and it’s people

  3. Anonymous says:

    HE…….. AH CHKOUTHTU you said CNRP is dead why??? they are shooting you every day ?? do you scare of that gosh CNRP?? by the way who you really knew KBOTH CHEATH?? tell me is it HUN NAL call HUN SEN next name CHHOUP SAMLAP?? SAM RANSY and KIM SOKHA never KBOTH CHEATH not one of them cut Cambodian’s land gave it to Vietnam OR cutdown one tree stolen people’s land what about your boss?? COM CHKOUTH PEACH AH KANCHASS CHKOUTH REING MENKOUCHEA MONUS TAE

  4. so socheath says:

    ឡប់សតិ ! អាពូជសំផឹង Anonymous

  5. so socheath says:

    សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ កឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ កឹម សុខា នេះបើយោងតាមការបញ្ជាក់
    របស់ឯ/ឧ គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ។
    ឯ/ឧ គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវី កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់កឹម សុខា ប្តឹងសារទុក្ខផងដែរ។
    សូមបញ្ជាក់ថា កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយ
    វីដេអូមួយ ដែលសារភាពថា បានអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេស
    កម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក កឹម សុខាត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
    ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
    កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕

Leave a Reply

Submit Comment