អ្នកវិភាគ​ថា បក្ស​កាន់​អំណាច​នឹង​ខាត​បង់ បើ​នៅតែ​មិន​ព្រម​ងាក​មក​សម្រុះសម្រួល​នយោបាយ

ដោយ មាន ឫទ្ធិ
2020-05-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។

ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក Chantha Muth


អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​លើកឡើង​ថា ការ​ប្រកាន់​ជំហរ​តឹងរ៉ឹង របស់​បក្ស​កាន់អំណាច មិន​ព្រម​ងាក​មក​សម្រុះសម្រួល​គ្នា​ផ្នែក​នយោបាយ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​កាន់តែ​ខ្លាំង នឹង​ធ្វើ​ឱ្យ​គណបក្ស​នេះ​ខាតបង់​ប្រយោជន៍​ទៅវិញ​ទេ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី មើលឃើញ​ថា ការណ៍​ដែល​គណបក្ស​កាន់អំណាច មិន​ព្រម​ងាក​មក​សម្រុះសម្រួល​នយោបាយ​ជាមួយ​គណបក្សប្រឆាំង ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ មិន​អំណោយផល​ដល់​បក្ស​កាន់អំណាច​នោះ​ទេ​។ លោក​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច សង្គម​និង​នយោបាយ​បែបនេះ ការ​មិន​ព្រម​បង្រួបបង្រួម​ជាតិ នឹង​ផ្ដល់​ជោគជ័យ​ឱ្យ​គណបក្ស​ប្រឆាំង​កាន់​តែ​មាន​កម្លាំងចិត្ត ព្រោះ​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​មិន​សប្បាយ​ចិត្តនឹង​រដ្ឋាភិបាល​ដែល​មិន​អាច​ដោះស្រាយ បញ្ហា​ជីវភាព​របស់​ពួកគេ​បាន៖ «ដើម្បី​ការពារ​កុំ​ឱ្យ​មាន​បញ្ហា​សង្គម​អី​ធំធេង​រហូតដល់​មានការ បះបោរ​អី​ផ្សេងៗ ឱ្យ​បាន​ល្អ គឺ​មានតែ​ការ​បង្រួបបង្រួម​ជាតិ​ឡើងវិញ​ទៅ ហើយ​រួបរួម​គ្នា ដោះស្រាយ​ទៅ នោះ​ពលរដ្ឋ​នឹង​មាន​ការ​យល់ព្រម​ក្នុង​ការ​ដើរ​ជាមួយ​រដ្ឋាភិបាល​។ ប៉ុន្តែ​បើសិនជា​មិន​មាន​ទេ នៅ​ពេល​ដែល​ស្ថានភាព​សង្គម​កាន់តែ​យ៉ាប់យ៉ឺន​ទៅ គឺ​គណបក្សប្រឆាំង នឹង​អាច​ទទួល​បាន​ជោគជ័យ​ដោយ​មិន​បាច់​ខំ​ទេ​។ ដោយសារ​អី​ដោយសារតែ [​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នឹង​រដ្ឋាភិបាល។ រដ្ឋាភិបាល​ដោះស្រាយ បញ្ហា​សេដ្ឋកិច្ច​មិន​រួច​អ៊ីចឹង​ទៅ»។

ការ​លើកឡើង​របស់​បណ្ឌិត មាស នី ដូច្នេះ កើតមានឡើង​ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ បង្ហាញ​ការ​សាទរ និង​ក្តី​សង្ឃឹម ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​ដោះស្រាយ​បញ្ហា ខ្វែងគំនិត​គ្នា​ផ្នែក​នយោបាយ ក្រោយពី​មាន​ជំនួប​ជិត​១​ម៉ោង​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា​។ ក៏ប៉ុន្តែ ក្តី​សង្ឃឹម​ទាំងនេះ​ត្រូវ​សាបរលាប​ទៅវិញ ក្រោយ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ជំហរ​ថា គ្មាន​ឡើយ​ការ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង ដែល​លោក​ថា បាន​ស្លាប់​បាត់​ទៅ​ហើយ​នោះ មិន​អាច​ធ្វើ​ឱ្យ​រស់​វិញ​បាន​ទេ៖ «ខ្ញុំ​មើល​មិន​ឃើញ​មាន​ដំណោះស្រាយ​អី គ្រាន់តែ​ការ​សំណេះសំណាល​រវាង​គ្នា និង​គ្នា​ក្នុង​មនោសញ្ចេតនា​សុជីវធម៌​សីលធម៌ និង​ទំនៀម​ទម្លាប់​ប្រពៃណី ជាតិខ្មែរ​។ រឿង​ទំនៀម​ទម្លាប់ ប្រពៃណី សុជីវធម៌ សីលធម៌​នៅ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ​នេះ វា​ជា​រឿង​ដោយឡែក​ពី​ការ​អនុវត្ត​ច្បាប់»។

បើ​ទោះ​ជា​គណបក្ស​កាន់អំណាច​នៅតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ដូច្នេះ​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​អ្នក ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​មួយ​រូប​ទៀត​គឺ​បណ្ឌិត សេង សារី នៅតែ​រំពឹង​ថា អ្នកនយោបាយ​ខ្មែរ​អាច​នឹង​ភាព​បត់បែន​ផ្នែក​នយោបាយ​ដ៏​ឆាប់រហ័ស៖ «ខ្ញុំ​ឃើញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​យើង បើ​និយាយ​ពី​ភាព បត់បែន ឬ​ភាសា​អ្នកស្រុក​ថា ភាព​ក្រឡេចក្រឡុច​ផ្នែក​នយោបាយ​ហ្នឹង គឺ​កើតឡើង​មិន​ជា​យូរ ថ្ងៃ​ទេ ជួនកាល​ប្រកាស​ជំហរ​អ៊ីចឹង​។ អ៊ីចឹង​ហើយ ស្ថានភាព​នយោបាយ​នៅ​ស្រុក​យើង អាច​ប្រែប្រួល​គ្រប់​កាលៈទេសៈ ទោះបី​មួយថ្ងៃ ឬ​ពីរ​ថ្ងៃក្រោយ​អាច​មាន​ការប្រែប្រួល ឬក៏ ជិត​ដល់​ពេលវេលា​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ ក៏​អាច​មាន​ការប្រែប្រួល​ដែរ»។

ក្តី​រំពឹង​ថា​នឹង​អាច​មាន​ដំណោះស្រាយ​នយោបាយ​ក្រោយពី​មាន​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា នេះ រឹតតែ​ស្តែង​ឡើង​ថែមទៀត នៅ​ពេល​ដែល​ឯកអគ្គរដ្ឋទូត​នៃ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​មួយ​ចំនួន បាន​បណ្ដាក់​គ្នា​ចូល​ជួប​លោក កឹម សុខា ជា​ហូរហែ បើ​ទោះ​ជា​ក្នុង​បរិបទ​វិបត្តិ​កូវីដ១៩​ក៏ដោយ​។ ឯកអគ្គរដ្ឋទូត​ទាំងនោះ​រួមមាន អាល្លឺម៉ង់ បារាំង សហភាព​អឺរ៉ុប និង​ចុងក្រោយ​គឺ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​។ មន្ត្រី​ទូត​មួយ​ចំនួន​ថែមទាំង​បាន​ប្រកាស​ជា​ចំហ​សាទរ​ជំនួប​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន ថា​ជា​ជំហាន​វិជ្ជមាន និង​បន្ត​លើកទឹកចិត្ត​ឱ្យ​មានការ​សន្ទនា​បែប​ស្ថាបនា​នេះ​តទៅ​ទៀត។

ជំនួប​ដ៏​កម្រ​រវាង​គូ​បដិបក្ខី​នយោបាយ​ខ្មែរ​បែបនេះ កើត​មានឡើង​ស្រប​ពេល​ដែល​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា កំពុង​ជួប​វិបត្តិ​ផ្ទួនៗ​។ ក្រៅពី​ជំងឺ​កូវីដ១៩ ដែល​ធ្វើ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ស្ទើរ​តែ​លែង​ដំណើរការ ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ធ្លាក់​ក្រោម​សូន្យ កម្ពុជា​ក៏​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស លាង​លុយ​កខ្វក់​របស់​អឺរ៉ុប​។ ទន្ទឹម​គ្នា​នេះ នៅ​មិន​ដល់​បី​ខែ​ទៀត​ទេ គឺ​នៅ​ពាក់​កណ្ដាល ខែ​សីហា​ខាងមុខ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​ពី​កម្ពុជា នឹង​ត្រូវ​ចូល​ជា​ធរមាន ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។

ទាំង​បណ្ឌិត មាស នី និង​បណ្ឌិត សេង សារី ថា ដំណោះស្រាយ​នយោបាយ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ កំពុង​ជួប​នូវ​វិបត្តិ​បែបនេះ នឹង​មិន​ត្រឹមតែ​អាច​ជួយ​រក្សា​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច រក្សា​ស្ថិរភាព​សង្គម និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ តែ​ក៏​គឺជា​គំរូ​មួយ​ដែល​មេដឹកនាំ​ខ្មែរ កសាង​វេទិកា​ប្រជាធិបតេយ្យ​សម្រាប់​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អ្នកវិភាគ​ថា បក្ស​កាន់​អំណាច​នឹង​ខាត​បង់ បើ​នៅតែ​មិន​ព្រម​ងាក​មក​សម្រុះសម្រួល​នយោបាយ"

  1. Anonymous says:

    one more month will be the date end see if he change . sorry I do not think this guy will give up his plane . I have only 10% out of 100% if HUN SEN let CNRP back to life and change the country policy I WILL… >> go to capital PHNOM PHEN and crew 100 feet in front of him . I swear to GOD that I personally promise I will do it. GOD less all

  2. so socheath says:

    អាល្ងង់មាសនី !
    វិភាគតែពីប្រដាប់នៅក្នុងសារ៉ុងប្រពន្ធរបស់អ្ហែងឲ្យត្រូវសិនទៅ ចាំមកវិភាគនៅទីនេះ !
    អា​ខួរឆ្កែ ចេះតែមានហ្មង !

  3. Anonymous says:

    This is the sign of new KI_LOURN’ haha’ this is the sign for veitcong mafia dictator prepare for his son to continue control cambodia ‘haha’. Remember Never trust communist veitcong mafia dictator and his groups’ because they are Youn-hanoi dogs’

Leave a Reply

Submit Comment