ក្រុម​​ប្រទេស​​លោក​សេរី​​លើក​ទឹក​ចិត្ត​​អ្នក​នយោ​បាយ​​ខ្មែរ​​ឱ្យ​បន្ត​​សន្ទនា​​នយោ​បាយ​​ដើម្បី​​ផ្សះ​ផ្សា​ជាតិ​​

ទំនាក់ទំនងអន្តរជាតិ | នយោបាយ | ព័ត៌មានជាតិ
លោក ញឹម សុខន |២១ ឧសភា ២០២០ | ម៉ោង ៦:១៥ ល្ងាច
VOD

លោក កឹម សុខា និងលោក ហ៊ុន សែន។

លោក កឹម សុខា (ឆ្វេង) នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និងលោក ហ៊ុន សែន(ស្ដាំ) ក្នុងថ្ងៃជួបពិភាក្សាការងារជាមួយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ (ឆពណ្ណ បញ្ញា និង ហួត វុទ្ធី)


ក្រុម​មន្ត្រី​ការទូត​នៃ​បណ្ដា​ប្រទេស​លោកសេរី ​រួម​ទាំង​សហរដ្ឋអាមេរិក​ផង បាន​បន្ត​ជួប​អតី​តមេ​ដឹកនាំ​បក្ស​ប្រឆាំង​ លោក កឹម សុខា លើកទឹកចិត្ត​ឱ្យបន្ត​រក​លទ្ធភាព​សន្ទនា​នយោបាយ​ជាមួយ​មេដឹកនាំ​បក្ស​កាន់អំណាច ដើម្បី​ផ្សះផ្សា​ជាតិ ក្រោយ​ពី​មេដឹកនាំ​ទាំងពីរ​បាន​​ជួបគ្នា​ដ៏​កម្រមួយ​នៅ​ពេល​ថ្មី​ៗនេះ ។

សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Fresh News បាន​ផ្សាយ​ថា លោក កឹម សុខា និង​លោក ហ៊ុន សែន កាលពី​ថ្ងៃទី៥ ខែឧសភា បាន​ជជែកគ្នា​ប្រហែល ៥០នាទី អំឡុង​ពេល​លោក កឹម សុខា ចូល​គោរព​វិញ្ញា​ណក្ខន្ធ​សព​ម្តាយក្មេក​លោកនាយក​រដ្ឋមន្ត្រី ដែល​តម្កល់​នៅ​ភូមិគ្រឹះ​លោក ស្ថិតនៅ​ជិត​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ។

ជំនួប​នោះ គ្មាន​ប្រភព​ព័ត៌មាន​ណា​ទម្លាយ​ឱ្យដឹង​ពី​ប្រធានបទ​នៃ​កិច្ចពិភាក្សា​នោះ​ទេ ក្រៅពី​មន្ត្រី​ស្និទ្ធ​នឹងលោក កឹម សុខា គឺ​លោក មុត ចន្ថា បង្ហោះ​សារ​លើ​ហ្វេសប៊ុក ១ថ្ងៃបន្ទាប់​ក្រោយ​ជំនួប។តាម​ការ​អះអាង​របស់​លោក មុត ចន្ថា កិច្ចពិភាក្សា​នោះ មេដឹកនាំ​កំពូល​ទាំងពីរ ក្រៅពី​សួរសុខទុក្ខ​គ្នា ក៏បាន​ជជែក​ពី ​«ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ»

ក្រោយ​ជំនួប​នេះ៧ថ្ងៃ លោក កឹម សុខា បាន​ប្រកាស​ជួប​មន្ត្រី​ការទូត​នានា​ឡើងវិញ​នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​ក្នុង​ខណ្ឌទួលគោក ខណៈ​ដំណើរការ​សវនាការ​សំណុំរឿង ​«ក្បត់ជាតិ» ប្រឆាំង​លើ​រូបលោក បាន​ជាប់​គាំង​ព្រោះតែ​វិបត្តិ​កូ​វីដ១៩។

បើ​តាម​ហ្វេសប៊ុក​លោក មុត ចន្ថា ជាង ១សប្តាហ៍​មកនេះ តំណាង​ប្រទេស​លោក​សេ​រី​ធំៗ​យ៉ាងតិច៦ បាន​ចូល​សួរសុខទុក្ខ​លោក កឹម សុខា។ ប្រទេស​ទាំងនោះ​មាន​មហាអំណាច​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ស៊ុយ​អ៊ែ​ត អូស្ត្រាលី បា​រំាង និង​អាល្លឺ​ម៉ង។

តាមរយៈ​ហ្វេសប៊ុក​លោក មុត ចន្ថា ដដែល ជំនួប​ថ្ងៃទី១៩ ខែឧសភា ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ លោក Patrick Murphy ស្វាគមន៍​ការដែល​មេដឹកនាំ​បក្ស​កាន់អំណាច​ លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ​លោក កឹម សុខា កំពុង​ជាប់​បណ្តឹ​ងនៅ​ឡើយ​នោះ រក​ពេល​ជួបពិភាក្សា​ទល់មុខគ្នា។

លោក Patrick Murphy ចាត់ទុក​ជំនួប​នោះ​ថា «ជាជំហាន​គួរឱ្យ​លើកទឹកចិត្ត​មួយ​ឆ្ពោះទៅ​រក​ការផ្សះផ្សា​ជាតិ»

ប្រទេស​ស៊ុយអែត​វិញ តាមរយៈ​ឯកអគ្គ​រាជទូត លោក Bjorn Haggmark បាន​ចាត់ទុក​ជំនួប​មេដឹកនាំ​ទាំងពីរ​កន្លង​ទៅ​ថ្មី​ៗនេះ​ថា «ជា​ជំហាន​វិជ្ជមាន​មួយ​ដែល​គួរ​បន្តម​កទៀត​ដោយ​វិធានការ​នានា ដើម្បី​ពង្រឹង​ការសន្ទនា និង​ការផ្សះផ្សា ព្រមទាំង​លំហ​ប្រជាធិបតេយ្យ»

អូស្ត្រាលី​វិញ​ក៏​បង្ហាញ​សារ​ប្រហាក់​ប្រហែលគ្នា​ដែរ តាមរយៈ​ឯកអគ្គ​រាជទូត​ លោក Pablo Kang បាន​ «បន្ត​លើក​ទឹក​ចិត្ត​ឱ្យបន្ត​ជួប​សន្ទនា​ដែល​មាន​លក្ខណៈ​ស្ថាបនា និង​ការគោរព លើ​បញ្ហា​ទាំងអស់​ដែល​ជះឥទ្ធិពល​ដល់​ប្រទេសជាតិ»។ អូស្ត្រាលី ក៏​ចង់​ឃើញ​ការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា «ប្រកបដោយ​យុត្តិធម៌ តម្លាភាព និង​មាន​លក្ខណៈ​រហ័សរហួន»

លោក មុត ចន្ថា មិនបាន​ឆ្លើយតប​នឹង​សំណួរ​របស់​វី​អូ​ឌី​តាម​បណ្ដាញ​តេឡេក្រាម​នោះ​ឡើយ​នៅ​ថ្ងៃនេះ។

VOD មិន​អាច​សុំ​អត្ថា​ធី​ប្បា​យពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បានទេ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​ទូរសព្ទ​របស់​លោក​គ្មាន​អ្នកទទួល។

ប៉ុន្តែ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ហៅ​សារ​របស់​ក្រុម​ប្រទេស​លោកសេរី​ទាំងនោះ គ្រាន់តែ​ជា​មនោសញ្ចេតនា​លើកទឹកចិត្ត​លោក កឹម សុខា ប៉ុណ្ណោះ គ្មាន​ឥទ្ធិពល​ជំរុញ​កិច្ច​សន្ទនា​នយោបាយ​ទេ។

លោក សុខ ឥសាន មានប្រសាសន៍​ថា៖ «ខ្ញុំ​មើល​មិនឃើញ​ការចរចា​នយោបាយ​ណាមួយ​ ដើម្បី​ដោះស្រាយ​ដល់​ជនជាប់ចោទ​ទេ ពី​ព្រោះ​រឿង​នយោបាយ​វា​ផ្សេង បញ្ហា​ផ្លូវច្បាប់​វា​ផ្សេង»។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស លោក ស៊ឹង សែន​ករុណា ហៅ​សារ​ជំរុញ​របស់​ក្រុម​ប្រទេស​លោកសេរី​នេះ ជា​ការ​ក្រើន​រំឭក​អ្នកនយោបាយ​ខ្មែរ​ឱ្យ​ប្រកួត​អំណាច​គ្នា​តាម​យន្តការ​ប្រជាធិបតេយ្យ ស្របតាម​រដ្ឋធម្មនុញ្ញ​ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​របត់​នយោបាយ​មិន​វិល​ទៅ​ស្តារ​ប្រជាធិបតេយ្យ​វិញ​ដូច​ការ​លើកឡើង​របស់​ក្រុម​ប្រទេស​លោកសេរី​ទាំងនោះ​ទេ កម្ពុជា​នឹង​ប្រឈមហានិភ័យ​ដូច​ពីអ​តី​តកាល។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «កម្ពុជា​អាច​នឹង​មាន​ភាព​ឯកោ​ ពលរដ្ឋ​អាច​នឹង​រងគ្រោះ។ អ្នកនយោបាយ​អាច​នឹង​ប្រឈមមុខ​ដាក់គ្នា​ មាន​ហឹង្សា​ដូច​ពី​ជំ​នាន់​មុន​ យើង​ឃើញ​ហើយ​ មាន​ផ្ទុះ​សង្គ្រាមស៊ីវិល​អូស​បន្លាយ​រាប់​ទសវត្ស​រ៍ ធ្វើឱ្យកម្ពុជា​ខ្ទេច​ខ្ទាំ បង្ហូរឈាម​គ្នា​មិន​ចេះ​ចប់»។

សាស្ត្រា​ចារ្យ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា បង្ហាញ​ការយល់ឃើញ​ថា សារ​នេះ​ជា​សម្ពាធ​មួយទៀត ក្រៅពី​ដក EBA ទំហំ ២០ភាគរយ​ ហើយស្នើ​ដាក់​កម្ពុជា​ក្នុង​ក្រុម​ប្រទេស​ត្រូវ​តាមដាន​ករណី​លាងលុយកខ្វក់ ដើម្បីឱ្យ​រដ្ឋាភិបាល​ពិចារណា​វិល​ទៅ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ តាមរយៈ​ការចរចា​ជាមួយ​បក្ស​ប្រឆាំង។

អ្នកវិភាគ​នយោបាយ​រូប​នេះ បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​របត់​នយោបាយ​កម្ពុជា មិន​ឆ្លើយតបទៅនឹង​ចរន្ត​លោកសេរីនោះទេ ​វិធានការ​ច្រើន​ទៀត​នឹង​ធ្លាក់​មក​លើ​កម្ពុជា។

លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍​ថា៖ «នៅក្នុង​បណ្តា​ប្រទេស​លោកខាងលិច​ហ្នឹង គេ​មាន​វិធីសាស្ត្រ​ច្រើន​ដែលគេ​ទាក់ទង​នឹង​បណ្តា​រដ្ឋ​នី​មួយ​ៗ ហើយ​គេ​យក​យន្តការ​ហ្នឹង​ដាក់​សម្ពាធ​រដ្ឋ​ហ្នឹង ឱ្យដើរ​ក្នុង​គន្លង​មួយ​ឆ្លើយតបទៅនឹង​គោលការណ៍​ច្បាប់​ដែល​រដ្ឋ​ហ្នឹង​បាន​ចុះ​កិច្ច​ព្រមព្រៀង។ ហើយ​បើ​អត់​ឆ្លើយតប​ទេ កម្ពុជា​អាច​ប្រឈម​នឹង​យន្តការ​របស់​គេ​ហ្នឹង​ គេដាក់​ហើយ»។

លោក កឹម សុខា អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​នៅ​ថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧ ក្រោយពី​គណបក្ស​ប្រឆាំង​មួយ​នេះ ដណ្តើម​បាន​អាសនៈឃុំ​-សង្កាត់​ជិត​ទាន់​គណបក្សប្រជាជន​ដែល​កំពុង​គ្រប់គ្រង​អំណាច។

របត់​នយោបាយ​នេះ ជំរុញ​ឱ្យ​ប្លុក​លោកសេរី​ដែល​នាំមុខ​គេ​ដោយ​សហរដ្ឋអាមេរិក ​និង​សហភាព​អឺរ៉ុប ទាមទារ​ឱ្យបក្ស​កាន់អំណាច​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ តាមរយៈការ​ឱ្យដោះលែង លោក កឹម សុខា ឱ្យគណបក្ស​ប្រឆាំង​បានចូល​រួមការបោះឆ្នោតដោ​យសេរី ត្រឹមត្រូវ ​និង​យុត្តិធម៌ តាម​គន្លង​ប្រជា​ធិប​តេយ្យ​ឡើងវិញ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

5 Responses to "ក្រុម​​ប្រទេស​​លោក​សេរី​​លើក​ទឹក​ចិត្ត​​អ្នក​នយោ​បាយ​​ខ្មែរ​​ឱ្យ​បន្ត​​សន្ទនា​​នយោ​បាយ​​ដើម្បី​​ផ្សះ​ផ្សា​ជាតិ​​"

  1. Anonymous says:

    I think Cambodian really wanted to know when will their country having a true Democratic leader. all Cambodian knew HUN SEN was not a Democratic person he got powers by military cue, cheated election, not even that murder his opposition who have equal powers out of the raise . after all HUN SEN holding powers till this day was not a legitimated Government . all Democracy nations knew all about it so they just trying to solving the problem peacefully . I knew every Cambodian can tell between KIM SOKHA and HUN SEN witch one was a good leader. I just want to mentioning to Cambodian for the rest of my life I never seen any leader this bad like this former Khmer rue leader. it hurting me so much every time he speaking. I will never forget one of his speak , said too bad that he did not kill all those protesters on VENG SRENG street other wide this is the day to morning all those people. HAS….. I still wonder how many more people will this evil want to kill ?? start from K5, military cue, killing Cambodian nationalist , a lot more killing in secret that we did not know my estimated it was not lest then half million life please believing me his curse is till whit my mind every day in miracle I felling it. KIM SOKHA was not in powers never cut one tree never give any piece of land to no one never had million $$ WELL I let Cambodian be the judge between KIM SOKHA and HUN NAL call HUN SEN next name CHOUSAMLAP … who was KBOTH CHEATH

  2. Sosocheath says:

    គ្រាន់តែបែងចែក រវាងការចូលរួមមរណះ
    ទុក្ខ ហេីយនិងរបៀបនៃកិច្ចសន្ទនា
    នយោបាយមិនត្រូវផង មិនដឹងអស់
    លោកទាំងហ្នុង ដឹកនាំប្រទេសអស់
    លោកយ៉ាងម៉េចទេ ?
    កឹមសុខា មិនអាចមានពេលរបូត
    ពីសំណាញ់ច្បាប់ទេ អស់លោកត្រូវយល់។

  3. Anonymous says:

    HUN SEN will be lucky if KIM SOKHA and Cambodian forgive him for the sage of this un true future’s nation. remembers you pointing some one and said he is KBOTH CHEATH just only one finger but you got to know the other four are pointing at you .

  4. Anonymous says:

    So socheat said mr So kha can’t get out from law’ law?? mafia law??? veitcong law?? Ang ka lour hanoi law?? What a f***ing lawof cambodia”

  5. Anonymous says:

    do you understanding ?? you pointing some one and said he is KBOTH CHEATH just only one finger but you got to know the other four are pointing at you…….. HE…. think about it AH….CHKOUTH