ដោយ ខែ សុណង
2020-05-20
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទិដ្ឋភាពទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧។ (ខាងស្ដាំក្រោម) នគរបាលយកដីកាតុលាការទៅបិទទីស្នាក់ការនេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងសកម្មជន CNRP
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅថ្ងៃទី២០ ឧសភានេះ ប្រកាសឱ្យពលរដ្ឋបន្តថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍជាតិទៅថ្ងៃមុខ ក៏ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងថា របបបច្ចុប្បន្នកំពុងដឹកនាំប្រទេសតាមរបៀបពួកខ្មែរក្រហម ដោយបំបិទសិទ្ធិពលរដ្ឋស្ទើរគ្រប់យ៉ាង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះសារលើហ្វេសប៊ុកថា ដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ពលរដ្ឋគ្រប់រូបត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស ពីព្រោះលោកថា សន្តិភាពនេះបានផ្ដល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
លោករំឭកថា ពលរដ្ឋកម្ពុជាបានឆ្លងកាត់សោកនាដកម្មដ៏ជូរចត់ជិត៣ ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីលំនៅឋានដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុ ជាដើម។ លោកបន្ថែមថា ពលរដ្ឋខ្មែរត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិ សេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតពីកំណើត ក៏គ្មានដែរ។
លោក ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលរដ្ឋាភិបាលរបស់លោកបានកំណត់យកជាថ្ងៃបុណ្យជាតិផ្លូវការកាលពីឆ្នាំ២០១៨ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងអំពើឧក្រិដ្ឋដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ មករា ឆ្នាំ១៩៧៩។ ជារៀងរាល់ឆ្នាំ ទិវានេះត្រូវបានប្រារព្ធឡើងនៅសារមន្ទីរប្រល័យពូជសាសន៍ និងទីតាំងឧក្រិដ្ឋកម្មមួយចំនួន ប៉ុន្តែឆ្នាំនេះ ការរៀបចំពិធីទាំងនេះត្រូវបានផ្អាក ដោយសារតែវិបត្តិរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ម៉ន ផល្លា លើកឡើងថា លោក ហ៊ុន សែន បានដឹងច្បាស់ពីឧក្រិដ្ឋកម្មរបស់ពួកខ្មែរក្រហម ក៏ប៉ុន្តែសព្វថ្ងៃនេះលោកក៏កំពុងដឹកនាំប្រទេសតាមរបៀបផ្ដាច់ការដូចពួកខ្មែរក្រហមដែរ។ លោកថា នាយករដ្ឋមន្ត្រីដែលជាអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ បានបំបិទសិទ្ធិសេរីភាពពលរដ្ឋស្ទើរគ្រប់យ៉ាង និងបំភិតបំភ័យពលរដ្ឋ ដើម្បីតែរក្សាអំណាចរបស់ខ្លួន៖ «របបបច្ចុប្បន្នហ្នឹង គឺគ្រាន់តែផ្លាស់ប្តូររូបភាពនៃរបៀបគ្រប់គ្រងតែបន្តិចទេ តាមពិតមានសណ្ឋានប្រហាក់ប្រហែលគ្នាទាក់ទងនឹងការបំបិទសិទ្ធិរបស់ប្រជាពលរដ្ឋ មិនឱ្យធ្វើអ្វីដែលស្របទៅតាមរដ្ឋធម្មនុញ្ញ»។
របបក្រុងភ្នំពេញបានបើកយុទ្ធនាការកម្ចាត់សំឡេងប្រឆាំង និងសំឡេងឯករាជ្យ តាំងពីឆ្នាំ២០១៧ រហូតមក។ របបនេះបានរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស បិទស្ថាប័នព័ត៌មានឯករាជ្យ ធ្វើច្បាប់កម្រិតសេរីភាពរបស់អង្គការ-សមាគម និងសហជីព ព្រមទាំងប្រើតុលាការដើម្បីចាត់ការអ្នកហ៊ានរិះគន់ ជាដើម។ អ្នកសង្កេតការណ៍វាយតម្លៃថា វិធានការទាំងនេះបានបំផ្លាញទំនុកចិត្តរបស់ពលរដ្ឋលើក្រុមអ្នកកាន់អំណាច និងកំពុងធ្វើឱ្យប្រជាជាតិខ្មែរបែកបាក់គ្នា។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ទទួលស្គាល់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ ប៉ុន្តែកម្ពុជាត្រូវតែអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជាចម្បង ស្របទៅតាមរដ្ឋធម្មនុញ្ញ។ លោកសង្កេតឃើញថា រដ្ឋាភិបាលកំពុងប្រើប្រាស់ពាក្យសន្តិភាពហួសព្រំដែន និងជាលេស ដើម្បីកម្ចាត់គណបក្សប្រឆាំង និងសំឡេងឯករាជ្យទៅវិញទេ៖ «ពាក្យសន្តិភាពនេះ មួយផ្នែកត្រូវបានអ្នកនយោបាយប្រើដើម្បីជាការរួបរួម ប៉ុន្តែមួយផ្នែកប្រើដើម្បីជាលេសក្នុងការកម្ចាត់ដៃគូនយោបាយរបស់ខ្លួន ក៏ដូចជារឹតត្បិតសិទ្ធិសេរីភាពទៅដល់អង្គការសង្គមស៊ីវិល និងសកម្មជន»។
មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកឃ្លាំមើលសង្គមយល់ឃើញស្របគ្នាថា មេដឹកនាំនយោបាយខ្មែរគួរតែផ្ដល់តម្លៃខ្ពស់បំផុតដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ព្រោះជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមស៊ីវិល ដែលបើកផ្លូវឱ្យកម្ពុជាបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យ ជាពិសេសគឺរដ្ឋាភិបាលត្រូវអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅខេត្តប៉ៃលិនបារម្ភខ្លាចបាត់បង់ទឹកដីបន្ទាប់ពីទាហានថៃសង់រោងលើដីតំបន់ស
- សកម្មជនបក្សប្រឆាំងនៅស្វាយរៀងម្នាក់ បង្ហាញខ្លួនវិញ ក្រោយបាត់ដំណឹងជាងកន្លះខែ
- លោក កឹម សុខា និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជួបពិភាក្សាគ្នាអំពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ
- លោក ហ៊ុន ម៉ាណែត កំពុងតែបង្កើតបណ្ដាញចាក់ស្រេះនៅប្រទេសអូស្ត្រាលី ដើម្បីពង្រីកឥទ្ធិពលអំណាចក្រុមបក្ខពួករបស់ខ្លួន
- លោក កឹម សុខា ជួបជាមួយឯកអគ្គរាជទូតស៊ុយអែត ពិភាក្សាអំពីដំណើរការប្រជាធិបតេយ្យ
- ស្ត្រីបក្សប្រឆាំងកំពុងភៀសខ្លួនម្នាក់ ស៊ូទ្រាំក្នុងជីវភាពតោកយ៉ាក ខណៈប្ដីជាប់គុកដោយរឿងនយោបាយ
- អ្នកវិភាគថា បក្សកាន់អំណាចនឹងខាតបង់ បើនៅតែមិនព្រមងាកមកសម្រុះសម្រួលនយោបាយ
- ក្រសួងយុត្តិធម៌ថា ជំនួបលោក កឹម សុខា ជាមួយអង្គទូតបរទេស គ្មានឥទ្ធិពលលើសំណុំរឿងរបស់លោកឡើយ
- លោក សម រង្ស៊ី ថា ទាល់តែដូរប្រព័ន្ធគ្រប់គ្រងប្រទេសបែបលួចជាតិចេញ ទើបអាចទប់ស្កាត់អំពើលាងលុយកខ្វក់នៅកម្ពុជា
- សាលាឧទ្ធរណ៍ថា ការដាក់ភស្តុតាងរបស់តំណាងអយ្យការក្នុងពេលជម្រះក្ដីលោក កឹម សុខា ជារឿងត្រឹមត្រូវ
Veitcong mafia dictator told people to live in the cage quietly ‘ otherwise get jail or killed ‘
បក្សសាងគ្រោះជាតិ ដឹកនាំដោយជនក្បត់ជាតិ បើមិនកំចាត់ចោល
បានវាចម្លែក អាល្ងង់ !
តើប្រទេសណាមួយក្នុងលោកនេះ អនុញ្ញាតិឲ្យជនក្បត់ជាតិសោយរាជ្យនោះ ?
ពួកអាពូជឆ្កែចេះតែមានហ្មង !
WELL ..AH CHESSTU ..your SAMACH MAPKEAK MOHA BATHDAY PENCHO >>HUN NAL call HUN SEN next name CHOUP SAMLAP was only a Khmer who love this country. beside HUN SEN every Cambodian is KBOTH CHEATH . well.. it make me so proud of my evil leader the reason why?? he is so CHESSTU leaded this country toward peace ending. the country was getting bigger, the forest was gone, mind under grown and over just about empty. what was so great is Communist Vietcong and China are fighting to share some part of this broken nation also Thailand is interesting to get some thing from the west also. at last my massage to all AH CHESSTU please wait the end of KAMPOUCHEA is just about over, then you can take that peace whit you OK
OH one more>> taking care of your right eye will you.. warning in the next two month OK be preparing for it .
Funny’ so socheat said who ever giving Tral Island to youn hanoi are the traitors haha