ក្រសួង​ការបរទេស​ថា វៀតណាម​មិន​ទាន់​រើ​តង់ ២៨​ទីតាំង​ចេញ​ពី​តំបន់​មិន​ទាន់​ឯកភាព​ព្រំដែន​ខេត្ត​កណ្ដាល

ដោយ ខែ សុណង
2020-05-23
RFA

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។

 រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល


មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ប្រាប់​ថា វៀតណាម​មិនទាន់​រើ​តង់​២៨​កន្លែង ចេញពី​តំបន់​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក ក្នុង​ខេត្ត​កណ្ដាល តាម​កំណត់​ទូត​របស់​ភាគី​កម្ពុជា​នៅឡើយ​ទេ​។ អ្នកឃ្លាំមើល​ព្រំដែន ជំរុញ​រដ្ឋាភិបាល ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស លោក កុយ គួង ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ឧសភា ថា កម្ពុជា មិន​ទាន់​មាន​វិធានការ​ផ្សេង​នៅឡើយ​ទេ ដោយ​នៅ​រង់ចាំ​ការ​ឆ្លើយ​តប កំណត់​ទូត​របស់​វៀតណាម​សិន។ លោក បញ្ជាក់​ថា ក្រសួង​បាន​ផ្ញើ​កំណត់​ទូត ទៅ​វៀតណាម កាលពី​ថ្ងៃ​ទី​១៣ ឧសភា គឺ​តំណាល​គ្នា នឹង​ខេត្ត អាន​យ៉ាង (An Giang) របស់​វៀតណាម បាន​ផ្ញើ​លិខិត​មក​អាជ្ញាធរ​ខេត្ត​កណ្ដាល ពន្យល់​ថា ការ​បោះ​តង់ ដើម្បី​ទប់ស្កាត់​កូវីដ១៩ (Covid-19) ខ្លាច​ពលរដ្ឋ​ទាំង​២​ប្រទេស​ឆ្លងកាត់​ច្រក​របៀង ខណៈ​ច្រក​អន្តរជាតិ បិទ​ជា​ផ្លូវការ។

លោក កុយ គួង ប្រាប់​ថា ក្នុង​លិខិត​នោះ អាជ្ញាធរ​ខេត្ត​អានយ៉ាង បញ្ជាក់​ថា នឹង​រុះរើ​តង់ ហើយ​ដក​កងកម្លាំង​ចេញ​វិញ នៅ​ពេល​សភាពការណ៍​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់​។ ប៉ុន្តែ​តាំងពី​ពេល​នោះ​មក អាជ្ញាធរ​វៀតណាម​ដក​តង់​ចេញ​តែ​៣​ទេ នៅសល់​២៨​កន្លែង​ទៀត។ លោក កុយ គួង ប្រាប់​ថា តាំងពី​ថ្ងៃ​ទី​១៣ ឧសភា មក លោក​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល​ថា ខាង​វៀតណាម រុះរើ​តង់ ចេញ​ថែមទៀត ឬក៏​អត់​នោះ​ទេ។

ទោះ​យ៉ាងណា លោក កុយ គួង ប្រាប់​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល និង​អាជ្ញាធរ​ខេត្ត​អានយ៉ាង ទាក់ទង​គ្នា​ប្រចាំ។ ចំណែក​នៅ​កម្រិត​ជាតិ​វិញ លោក​ថា ខាង​ក្រសួងការបរទេស បាន​ផ្ញើ​កំណត់​ទូត ប្រាប់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ថា ការ​បោះ​តង់ ទាំង ៣១​ទីតាំងនៅ​តំបន់​មិនទាន់​ឯកភាព​ព្រំដែន​គ្នា នៃ​ស្រុក​កោះធំ និង​ស្រុក​លើកដែក​នោះ គឺជា​ការរំលោភ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​នានា ស្ដីពី​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ក្នុង​កំណត់​ទូត​កាលពី​ថ្ងៃ​ទី​១៣ ឧសភា គឺ កម្ពុជា ស្នើ​ឱ្យ​វៀតណាម រុះរើ​តង់​ទាំងអស់​ចេញ ហើយ​រក្សាទុក​សភាព​ដើម និង​ស្នើសុំ​ឱ្យ​វៀតណាម ចាត់វិធានការ កុំ​ឱ្យ​កើតមាន​សភាពការណ៍​បែបនេះ​ទៀត នៅ​ពេល​អនាគត ក្នុង​ពេលដែល​ប្រទេស​ទាំងពីរ មិន​ទាន់​ឯកភាព​ជាក់លាក់ បោះ​បង្គោល​ព្រំដែន នៅ​តំបន់​នោះ៖ «ខាង​វៀតណាម គេ​បាន​បញ្ជាក់​ហើយ​ថា ដាក់​(​កម្លាំង​)​ដើម្បី​ទប់ស្កាត់​អ្នក​ឆ្លងដែន​ខុសច្បាប់​។ ប៉ុន្តែ យើង​គិត​ថា ការ​ទប់​នេះ បើសិនជា​ធ្វើ​នៅ​លើ​កន្លែង ដែល​មាន​ការ​បញ្ជាក់​ព្រំដែន​ច្បាស់លាស់ ហើយ​បោះតង់ ដែល​ជា​ទីតាំង នៅ​ក្នុង​អធិបតេយ្យភាព​របស់​គាត់ (​វៀតណាម​ក៏ យើង​មិន​ជា​ធ្វើ​កំណត់​ទូត​តវ៉ា​ដែរ​។ ប៉ុន្តែ​គាត់​ទប់ស្កាត់​ការ​ឆ្លង​ដែន ការ​រីក​រាលដាល​ជំងឺ​កូវីដ ក៏ប៉ុន្តែ​កាលណា គាត់​ដាក់​នៅ​លើ​តំបន់​ដែល​មិនទាន់​កំណត់​ព្រំដែន​ច្បាស់លាស់ យើង​ត្រូវ​ធ្វើ​កំណត់​ទូត​តវ៉ា​ហើយ»។

កាល​ពី​ថ្ងៃ​ទី​២៦ មេសា ហ្វេសប៊ុក (facebook) ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ចុះផ្សាយ​ថា យោធា​វៀតណាម បាន​បោះតង់ និង​ចង​អង្រឹង​ចំនួន​៩​កន្លែង ជាប់​ផ្លូវ​ដើរ​តាម​បន្ទាត់​ព្រំដែន​របស់​កម្ពុជា នៅ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។ តង់​នីមួយៗ មាន​យោធា​វៀតណាម ពី​៥ ទៅ ៦​នាក់ ដាក់​ទង់ជាតិ​វៀតណាម មាន​ឧបករណ៍​វាស់​កម្ដៅ​រក​ជំងឺ​កូវីដ​-១៩ មាន​គ្រែ មាន​កៅអី និង​មាន​អង្រឹង​។ យោធា​វៀតណាម ទាំងនោះ មាន​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ទៀត​ផង​។ តំបន់ ដែល​កងទ័ព​វៀតណាម​បោះតង់​នោះ មាន​ប្រជាជន​ខ្មែរ​រស់នៅ​ដាច់ៗ​ពី​គ្នា ពី​ភូមិ​មួយ ទៅ​ភូមិ​ទៀត សំបូរ​ព្រៃ​ល្បោះ និង​ជា​ប្រភេទ​ដីចម្ការ​ដាំ​ដំណាំ​របស់​អ្នកភូមិ។

ទោះជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​កណ្ដាល មិន​បាន​បង្ហាញ​ថា មាន​ករណី​វៀតណាម ដាក់​តង់ និង​ទ័ព ក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា ក្រៅពី​នៅ​ស្រុក​កោះធំ​នោះ​ឡើយ​។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៩ ឧសភា ថា តង់ និង​យោធា វៀតណាម បាន​រើចេញ ពី​តំបន់​កៀក​ព្រំដែន​ស្រុក​កោះធំ អស់ហើយ ដោយ​ទៅ​តាំងនៅ​ចម្ងាយ​១០០​ម៉ែត្រ ទៅ​២០០​ម៉ែត្រ​វិញ​។ ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន នៅតែ​បន្ត​ហាមឃាត់ ពលរដ្ឋ​ឃ្លាំមើល​ព្រំដែន ចុះ​ទៅ​ពិនិត្យ​ដល់​ទី​តាំង​វៀតណាម បោះតង់ ដោយ​ប្រាប់​ថា ខ្លាច​វៀតណាម​ចាប់ខ្លួន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​បន្ថែម​ពី​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ និង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត បាន​ទេ នៅ​ថ្ងៃ​ទី​២២ ឧសភា។

អនុប្រធាន​ក្រុមការងារ​យុវជន​១០០​រាត្រី លោក មាន ព្រហ្មមុនី អះអាង​ថា វៀតណាម មិនទាន់​រើ​តង់ និង​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​ស្រុក​កោះធំ​នោះ​ទេ​។ លោក​យល់ថា មូលហេតុ​របស់​វៀតណាម​ថា ទប់ស្កាត់​ជំងឺ​កូវីដ-១៩ គឺជា​លេស ចង់​ឈ្លានពាន​កម្ពុជា។

អ្នកឃ្លាំមើល​ព្រំដែន​រូប​នេះ ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​កំណត់​ទូត​ទាន់ពេលវេលា​។ តែ​យ៉ាងណា លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ (La Haye) និង​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ក្នុង​ករណី​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណត់​ទូត​ម្ដង ជា​ពីរ​ដង ហើយ​មិន​ជោគជ័យ៖ «ខ្ញុំ​ចង់​និយាយ​ថា យើង​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី​ទៅ បើ​យួន​នៅតែ​គឃ្លើន ជ្រៀតជ្រែក រំលោភ បំពាន អធិបតេយ្យភាព​របស់​កម្ពុជា បូរណភាព​ទឹកដី​កម្ពុជា យើង​ប្ដឹង»។

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​ឯកភាព​គ្នា បោះប​ង្គោល​ព្រំដែន បាន​ប្រមាណ​៨៤​ភាគរយ ស្មើនឹង​៣១៤​បង្គោល នៃ​ព្រំដែន​គោក ដែល​មាន​ប្រវែង​ជាង​១​ពាន់ (១.២៧០)​គីឡូម៉ែត្រ។

ទោះជា​យ៉ាងណា គណបក្សប្រឆាំង និង​អ្នកឃ្លាំមើល​ព្រំដែន រិះគន់​ថា ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម កន្លង​មក គ្មាន​តម្លាភាព ដោយ​កម្ពុជា​ចាញ់​ប្រៀប​ប្រទេស​វៀតណាម និង​ធ្វើ​ឱ្យ​បាត់បង់​ដីស្រែ​របស់​ពលរដ្ឋ​ខ្មែរ ព្រោះ​ការ​បោះ​បង្គោល​កន្លង​មក ធ្វើ​ឡើង​តាម​ការ​ចង្អុល​របស់​វៀតណាម ហើយ​គ្មាន​ការចូលរួម​ឃ្លាំមើល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ពី​សហគមន៍​អន្តរជាតិ។

ក្រុម​អ្នកឃ្លាំមើល​ព្រំដែន ផ្ដល់​យោបល់​ឱ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ដោយ​ស្មើមុខ​គ្នា ធានា​កុំ​ឱ្យ​មានការ​បាត់បង់​ដី​ពលរដ្ឋ​ទៅ​ខាង​វៀតណាម ហើយ​ត្រូវ​ពុះ​ឱ្យ​ចំពាក់​កណ្ដាល​ទន្លេ ស្ទឹង ព្រែក និង​បឹង ដើម្បី​ឱ្យ​ពលរដ្ឋ​ទាំងពីរ​ប្រទេស មាន​សិទ្ធិ​ប្រើប្រាស់​ទឹក តាម​បណ្ដោយ​ព្រំដែន​ដូចគ្នា៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ក្រសួង​ការបរទេស​ថា វៀតណាម​មិន​ទាន់​រើ​តង់ ២៨​ទីតាំង​ចេញ​ពី​តំបន់​មិន​ទាន់​ឯកភាព​ព្រំដែន​ខេត្ត​កណ្ដាល"

  1. Anonymous says:

    how can I believe you guy at first you said nine Vietnamese camp now they close three why twenty eight more left. OK it is none cense any way because I knew Vietnam got more then that. three islands , a lot of mile along the border that already had new post , ten of thousands mile land concession deep inside Cambodia for 99 years . those land concession not one Cambodian even go close no bodies knew what they do in there not even HUN SEN. YES maybe HUN SEN knew but not HUN SEN officers. I swear to GOD I just wanted to tell all Cambodian the CPP leaded by HUN SEN was sourly Vietcong poppet . one of my relative is the high ragging officer in CPP he toll me every person what they said PAKACHUN that mean people in their group starting from village responsible person have to train in Vietnam be for they cam to work. please go around every where in capital Vietnamese is every province they spook Khmer fluence if they are among their group all of them spoke Vietnamese. the monument of Vietnam is every where in the province in Cambodia. this is what HUN SEN leadership trying to tell Cambodian they love their own nation . not even that right now HUN SEN going 100% to China I guest both communist is trying to swallow Cambodia a live. I quest Cambodian know how to recue themselves in the future . if Cambodian say OK let it go that mean soon they will get it. GOD bless Cambodia and it’s people .

  2. Why do we still have negotiated with these Vietnamese soldiers???? They are in our territory. We can just go ahead and take all those tents down . There is no negotiation. Just take the tents down and see how the Vietnamese will respond. But Hun Sen wouldn’t do it. He is so chicken shit and let the Vietnamese taking over our land.

  3. Anonymous says:

    Theses aggressive Youn-hanoi never stop aggression ‘ Why this nation are the worse animal in this planet?? Why this nation never respected international?? why this race no human brain?? Why this nation not respected the nex door country?? .We are khmer people ask U N to help ‘ appeal to the international to punish this nation’ (hanoi) . Animal nation’ animal brain’ animal race in this planet’

Leave a Reply

Submit Comment