មន្ត្រី​៖ កម្ពុជា​ត្រៀម​បើកឱ្យ​មាន​​​ជើង​ហោះហើរ​ត្រង់​ជាមួយ​អាមេរិក​រួចរាល់​នា​ពេល​អនាគត

ដោយ មាន ឫទ្ធិ
2020-05-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យន្តហោះ​ពិសេស​របស់​សហរដ្ឋ​អាមេរិក ដឹកអ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) នៅ​ពេល​មុន​ពេលហោះ​ចាក​ចេញ​ពី​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ២០១៥។

យន្តហោះ​ពិសេស​របស់​សហរដ្ឋ​អាមេរិក ដឹកអ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) នៅ​ពេល​មុន​ពេលហោះ​ចាក​ចេញ​ពី​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ២០១៥។ រូប៖ RFA


មន្ត្រី​ជាន់​ខ្ពស់​អាកាសចរណ៍​ស៊ីវិល​ថា ថ្វី​បើ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​ដោយ កម្ពុជា​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ ចំពោះ​ការ​បើក​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​ជាមួយ​សហរដ្ឋ​អាមេរិក​នា​ពេល​អនាគត។ លោក​ថា លទ្ធភាព​បើក​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់ ឆាប់ ឬ​យូរ​នោះ គឺ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ទេ ប្រសិន​បើ​ក្រុមហ៊ុន​ទាំង​នោះ មិន​ព្រួយ​បារម្ភ ចំពោះ​បញ្ហា​ខ្វះ​ភ្ញៀវ។ ទន្ទឹម​គ្នា​នេះ លោក​ថា កម្ពុជា​ក៏​ស្វាគមន៍​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក នៅ​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល ដូច​ជា ការ​សាងសង់​វាល​យន្តហោះ​ជា​ដើម។

សូម​អញ្ជើញ​លោក​អ្នក​នាង ចុច​ស្ដាប់​សំឡេង​នៃ​បទ​សម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​លោក ជា អូន រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល ជុំវិញ​​លទ្ធភាព​នៃ​ការ​បើក​ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់ រវាង​កម្ពុជា និង​អាមេរិក និង​ការ​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា…


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment