តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ជន​ជាតិ​ចិន ៥នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១ឆ្នាំ

ដោយ ហេង រស្មី
2020-05-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាលាដំបូងរាជធានីភ្នំពេញ

សាលាដំបូងរាជធានីភ្នំពេញ

 រូប៖ ពលរដ្ឋ


​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ បាន​កាត់​ទោស​ជនជាតិ​ចិន ៥នាក់ ក្នុង​ម្នាក់ៗ ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ៥រយ​ដុល្លារ ពី​បទ​ចាប់​ជំរិត​ទារ​ប្រាក់។

ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ លោក ឃុន សូណា ត្រូវ​បាន​កាសែត​ខ្មែរ​ថែម៍ (Khmer Times) ដក​ស្រង់​ប្រសាសន៍ ឲ្យ​ដឹង​ថា ទណ្ឌិត​ទាំង ៥នាក់​នោះ បាន​ចាប់​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ដោយ​ជំរិត​ទារ​ប្រាក់​ចំនួន ២ម៉ឺន ៦ពាន់​ដុល្លារ។

លោក ឃុន សូណា បន្ត​ថា កាល​ពី​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មេ​ក្លោង​ចិន​ម្នាក់ ឈ្មោះ វ៉ង ចិនបូ (Wang Jinbo) អាយុ ៤៩ឆ្នាំ បាន​ដឹក​នាំ​មិត្តភ័ក្ត្រ​មួយ​ក្រុម ទៅ​ភោជនីយដ្ឋាន​មួយ​នៅ សង្កាត់​ចំការ​មន ក្រុង​ភ្នំពេញ ដើម្បី​បង្ខំ​ឱ្យ​ម្ចាស់​ហាង​នោះ សងប្រាក់​ជំពាក់​ចំនួន ២ម៉ឺន ៦ពាន់​ដុល្លារ។ ប៉ុន្តែ​នៅ​ពេល​នោះ ម្ចាស់ហាង បាន​ចាកចេញ​ទៅ​ប្រទេស​ចិន​បាត់ ហើយ​ក្រុម​ឧក្រិដ្ឋជន ក៏​ទៅ​ចាប់​ឃុំ​ខ្លួន​អ្នក​ចាត់ចែង​ទូទៅ​ឈ្មោះ​លោក ជិន វ៉េងហុង (Chin Weihong) ដោយ​បង្ខាំង​ទុក​នៅ​ក្នុង​ភោជនីយដ្ឋាន និង​ទាមទារ​ឲ្យ​សង​ប្រាក់​ជំនួស ជា​ថ្នូរ​នឹង​ការ​ដោះ​លែង។

ទណ្ឌិត​ទាំង ៥នាក់ នោះ រួមមាន ឈ្មោះ វ៉ង ចិនបូ (Wang Jinbo) ចៃ ហ្គូក (Jai Giug) តាន់វ៉េ (Tan Wei), លីហ្យី យ៉ាន (Li Ji Yan) និង ស៊ុន ហ្សីន (Sun Xin)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles