មន្ត្រី​ការ​បរទេស​អះអាង​ថា កម្ពុជា​នៅ​តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ នៅ​ខែ​វិច្ឆិកា​ខាង​មុខ

ដោយ ទីន ហ្សាការីយ៉ា
2020-05-26
RFA

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ លើកទី​១៣ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ២០២០។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ លើកទី​១៣ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ២០២០។

 រូបថត៖ ក្រសួង​ការបរទេស​


មន្រ្តី​ការ​បរទេស​កម្ពុជា អះអាង​ថា កម្ពុជា​នៅ​តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬ​ហៅ​ថា ASEM លើក​ទី១៣ ដដែល នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

រដ្ឋលេខាធិការក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ​រៀបចំ​កិច្ចប្រជុំ ASEMលើក​ទី១៣ លោក លុយ ដាវីត បាន​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប និង លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ជាតិ​នេះ នៅ​តែ​បន្ត​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ដូច ​ដែល​ថ្នាក់​ដឹក​នាំ​អាស៊ី-​អឺរ៉ុប​បាន​ឯកភាព​គ្នា​កាល​ពី​មុន។ លោក​បញ្ជាក់​ថា កម្ពុជា​បាន​បញ្ជូន​លិខិត​អញ្ជើញ​មេ​ដឹកនាំ ASEM និង​មាន ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​បាន​ឆ្លើយ​តប និង​បញ្ជាក់​ពី​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​រួច​ហើយ​ដែរ។ ទោះជា​យ៉ាង​នេះ​ក្ដី លោក​បន្ថែម​ថា កិច្ចប្រជុំ នឹង​អាច​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ជំងឺ​កូវីត១៩។

កិច្ចប្រជុំ​កំពូល អាសឹម ASEM គឺ​ជា​ការ​ជួប​គ្នា​ពីរ​ឆ្នាំ​ម្តង របស់​ប្រមុខ​ដឹក​នាំ​រដ្ឋ ប្រធាន​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប ប្រធាន​នៃ​ស្នងការ​អឺរ៉ុប និង​អគ្គ​លេខាធិការ​នៃ​សមាគម​ប្រជាជាតិ អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន។កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​របស់ ASEM កាល​ពី​ឆ្នាំ២០០៤ ហើយ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹក​នាំ​កិច្ច​ប្រជុំ ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១៦-១៧ ខែ​វិច្ឆិកា ឆ្នាំ២០២០ ក្រោម​ប្រធានបទ៖ «ការ​ពង្រឹង​ពហុ​ភាគី​និយម ដើម្បី​កំណើន​រួម»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មន្ត្រី​ការ​បរទេស​អះអាង​ថា កម្ពុជា​នៅ​តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ នៅ​ខែ​វិច្ឆិកា​ខាង​មុខ"

  1. Anonymous says:

    >>>>>>>>>>>>>>>>>>>>>>>>WORNING TO CAMBODIA<<<<<<<<<<<<<<<<<<<<<< Please be neutral in this cold war between the US and China. it is coming right now and it also can be deadly. according to the new high tech weapon no one can prediction how great it can affecting human life. I have learn some smart people they still alive after any devastated situation. I think Cambodia should be yourself be neutral can not be force by any one . GOD bless Cambodia and it's people