មន្ត្រី​សិទ្ធិ​មនុស្ស​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កំណើត កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ជា​ច្រើន​វិស័យ

ដោយ យន់ សាមៀន
2020-05-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA Photo: RFA


មន្ត្រី​ជាន់​ខ្ពស់ នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ដែល​បាន​តាមដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​វៀតណាម ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ពួក​គេ កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម គ្រប់​សព្វ​បែប​យ៉ាង។ ការរំលោភ​បំពាន​ទាំង​នោះ​រួមមាន ការ​បង្ខំ​បណ្ដេញ​យក​ដីធ្លី​ស្រែ​ចម្ការ ការ​បំបិទ​សិទ្ធិ​ផ្នែក​អ៊ិនធឹណែត និង​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត​ជា​ដើម។

ក្នុង​នាទី​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​សប្ដាហ៍ លោក យន់ សាមៀន និង​នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) ជុំវិញ​បញ្ហា​នេះ។

យន់ សាមៀន៖ បាទ ជំរាបសួរ លោក Phil Robertson! ខ្ញុំ​បាន​តាម​ដាន​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​កើត​ឡើង​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ពួក​គេ។ បាទ​ជា​ដំបូង​នេះ ខ្ញុំ​ចង់​សាកសួរ​លោក លើ​ករណី​មួយ កើត​ឡើង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ គឺ​យុវជន​ខ្មែរ​ក្រោម​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដាក់​ជា​សញ្ជាតិ​វៀតណាម ក្នុង​សំបុត្រ​កំណើត​យុវជន​នោះ ហើយ​យុវជន​នោះ​មិន​យល់​ព្រម​ទេ ដោយសារ​តែ​គាត់​ជា​ខ្មែរ។ ​តើ​លោក​យល់​ឃើញ យ៉ាង​ណា​ដែរ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​នេះ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ វៀតណាម រើសអើង​នឹង​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​ឥត​លាក់លៀម។ ការ​រើសអើង​នេះ រួមមាន ការ​រឹតត្បិត​មិន​ឲ្យ​ខ្មែរ​ក្រោម​ប្រើប្រាស់​អក្សរ​សម្រាប់​ការ​អប់រំ ការ​ជ្រៀតជ្រែក​ចូល​កិច្ច​ការងារ របស់​ព្រះពុទ្ធ​សាសនា និង​វត្ត​អារាម របស់​ខ្មែរ​ក្រោម។ ចំពោះ​ករណី​ដាក់​ខ្មែរ​ក្រោម ជា​ជន​ជាតិ​ភាគ​តិច​វៀតណាម​នេះ វា​មិន​ត្រូវ​ទេ ពីព្រោះ​ខ្មែរ​ក្រោម​មិន​មែន​ជា​ជន​ជាតិ​ភាគ​តិច​ឡើយ។ វៀតណាម​កំពុង​ចង់​ប្រែ​ក្លាយ​ខ្មែរ​ក្រោម ឲ្យ​ពួក​គេ​និយាយ និង​ប្រើប្រាស់​ភាសា​វៀតណាម ដើម្បី​ទទួល​លាភ​សក្ការ​ក្នុង​ការ​រស់​នៅ​សមរម្យ។ វៀតណាម​កំពុង​តែ​បៀតបៀន​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង​ខ្មែរ​ក្រោម។ ខ្ញុំ​គិត​ថា វៀតណាម គួរ​តែ​ទទួល​ស្គាល់​ថា ខ្មែរ​ក្រោម ជា​ជន​ជាតិ​ខ្មែរ ហើយ​វៀតណាម​ត្រូវ​តែ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​ការ​ប្រើប្រាស់​ភាសា និង​វប្បធម៌​របស់​ខ្មែរ​ក្រោម។ វៀតណាម​មិន​ត្រូវ​ព្យាយាម​ចាប់​បង្ខំ​ខ្មែរ​ក្រោម​ឲ្យ​ទទួល​យក​មនោគមវិជ្ជា​របស់​ខ្លួន​នោះ​ទេ ហើយ​នៅ​ពេល​ខ្មែរ​ក្រោម​ចង់​បញ្ចេញ​ទស្សនៈ ទាមទារ​ឲ្យ​វៀតណាម​កុំ​ជ្រៀត​ជ្រែក​ចូល​ការងារ​វត្ត​អារាម នៅ​តាម​បណ្ដាញ​សង្គម វៀតណាម​មិន​ត្រូវ​បៀតបៀន និង​សម្លុត​បំភ័យ​ពួក​គេ​ឡើយ។

សំណួរ យន់ សាមៀន៖ អរគុណ​លោក។ ករណី​មួយ​ទៀត មាន​ចលនា​ខ្មែរ​ក្រោម​នៅ​ខាង​ក្រៅ​ស្រុក រួម​មាន នៅ​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ប្រទេស​ដទៃ​ទៀត កំពុង​បង្កើត​យុទ្ធនាការ​មួយ ជំរុញ​វៀតណាម​ដល់​សិទ្ធិ​ស្វ័យ​សម្រេច ជោគ​វាសនា​ខ្លួន​ឯង ដល់​ខ្មែរ​ក្រោម។ តើ​លោក​មាន​យោបល់​អ្វី​ខ្លះ​ដែរ​ចំពោះ​យុទ្ធនាការ​នេះ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ អង្គការ (Human Right Watch) មិន​មាន​យោបល់​ចំពោះ​ការ​បញ្ហា ការ​គូស​បន្ទាត់​ព្រំដែន ឬ​ក៏​ក្រុម​ពលរដ្ឋ​មួយ​ណា ត្រូវ​ឋិត​ក្នុង​ផ្នែក​នៃ​ប្រទេស​មួយ​ណា​នោះ​ទេ។ យើង​គ្មាន​ជំហរ​ទៅ​លើ​ជម្លោះ​ព្រំដែន​ខ្មែរ និង​វៀតណាម​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​យើង​អាច​និយាយ​បាន​នោះ​គឺ​ថា យើង​មាន​ការ​ព្រួយបារម្ភ ពី​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ​បង្ក​ឡើង​រដ្ឋាភិបាល​វៀតណាម។ យើង​បន្ត​ឃើញ​ការ​រើសអើង យើង​ឃើញ​កិច្ច​ខំ​ប្រឹងប្រែង​បង្ខំ​យុវជន​ខ្មែរ​ក្រោម ឲ្យ​ផ្លាស់​ប្ដូរ​ប្រែ​ក្លាយ​ជា​ជន​ជាតិ​វៀតណាម ដើម្បី​ទទួល​បាន​ឋានៈ​ក្នុង​សង្គម និង​ការងារ​ល្អ​ធ្វើ។ យើង​ឃើញ វៀតណាម​ដាក់​សំពាធ​ទៅ​លើ​សង្គម​ខ្មែរ​ក្រោម​ជា​ច្រើន​ផ្នែក ឧទាហរណ៍​ដូច​ជា ការ​ដាក់​សំពាធ​ទៅ​លើ​វត្ត​អារាម ដែល​ជា​ទីកន្លែង ចំណុច​ស្នូល​នៃ​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ខ្មែរ​ក្រោម។ វៀតណាម​កំពុង​ព្យាយាម​ត្រួតត្រា និង​បំផ្លាញ​ឯករាជភាព នៅ​ក្នុង​វត្ត​អារាម។ យើង​បាន​ធ្វើ​ការងារ​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទាក់ទង​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការ​រើសអើង​នឹង​ខ្មែរ​ក្រោម​ជា​ច្រើន​ករណី។ ខ្ញុំ​គិត​ថា វៀតណាម​ត្រូវ​តែ​ប្រព្រឹត្ត​ឲ្យ​បាន​សមរម្យ​លើ​ខ្មែរ​ក្រោម។ ខ្មែរ​ក្រោម​ត្រូវ​តែ​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ចូលរួម​នឹង​អង្គការ និង​បង្កើត​សមាគម​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ពី​វៀតណាម និង​ចូលរួម​ការ​តវ៉ា និង​ប្រមូល​ផ្តុំ ដោយ​សន្តិវិធី ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ណា​មួយ ហើយ​វៀតណាម​ត្រូវ​តែ​ដោះ​ស្រាយ។

សំណួរ យន់ សាមៀន៖ បាទ! យុវជន​ខ្មែរ​ក្រោម​បច្ចុប្បន្ន កំពុង​ពេញ​និយម​ប្រើប្រាស់ បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក​ជា​ដើម ដើម្បី​បញ្ចេញ​ព័ត៌មាន ប្រវត្តិសាស្ត្រ និង​វប្បធម៌​ពី​សហគមន៍​របស់​ពួក​គេ។ ប៉ុន្តែ​ពេល​ថ្មីៗ នេះ ខ្ញុំ​ទទួល​បាន​របាយការណ៍​ថា អាជ្ញាធរ​វៀតណាម បាន​កោះហៅ​យុវជន​ខ្មែរ​ក្រោម​ឲ្យ​ចុះ​កិច្ច​សន្យា បញ្ឈប់​សកម្មភាព​របស់​ពួក​គេ ប្រសិន​មិន​ដូច្នោះ​ទេ ពួក​គេ​អាច​នឹង​ត្រូវ​ពិន័យ ឬ​ចាប់​ដាក់​ពន្ធនាគារ។ តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ដែរ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​នេះ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ ខ្ញុំ​គិត​ថា មនុស្ស​មិន​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​សរសេរ​អ្វី​មួយ​នៅ​លើ​បណ្ដាញ​អ៊ិនធឹណែត​នោះ​ទេ លុះ​ត្រា​តែ​ការ​សរសេរ​នោះ បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។ យើង​មើល​មិន​ឃើញ​ថា ខ្មែរ​ក្រោម​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ទេ។ ខ្មែរ​ក្រោម​គ្រាន់​តែ បង្ហាញ​ការ​ពិត​ពី​វប្បធម៌ សាសនា និង​ឯករាជភាព​សង្គម ពី​ព្រោះ​ពួក​គេ មិន​មែន​ជា​ជន​ជាតិ​វៀតណាម។ ខ្មែរ​ក្រោម មាន​មោទនភាព ជា​ខ្មែរ​ក្រោម ហើយ មោទនភាព​នេះ មិន​ត្រូវ​ទទួល​រង​ការ​ដាក់​វិន័យ ឬ ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ។ វៀតណាម​កំពុង ព្យាយាម​បំបាត់​ការ​រិះគន់ អវិជ្ជមាន ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម ហើយ​វិធានការ​នេះ​កំពុង​កើត​ឡើង​នៅ​ទូទាំង​ប្រទេស។ វៀតណាម​កាល​ពី​ខែ​កុម្ភៈ និង​មេសា បាន​ដាក់​គំនាប​យ៉ាង​សំបើម​ទៅ​លើ ក្រុមហ៊ុន facebook នៅ​វៀតណាម។ យើង​មិន​យល់​ស្រប ចំពោះ​ករណី​មួយ​ចំនួន ដែល​វៀតណាម​ចាត់​ទុក​ថា ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ។ ទង្វើ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​របស់​វៀតណាម វា​ផ្ទុយ​ទៅ​នឹង​និយមន័យ​អន្តរជាតិ ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា​ស្ដីពី សិទ្ធិពលរដ្ឋ និង​នយោបាយ ដែល​វៀតណាម​បាន​អនុម័ត​ទទួល​យក​ទៅ​អនុវត្ត។ វៀតណាម​កំពុង​រឹតត្បិត​ការ​បញ្ចេញ​មតិ  ដែល​ក្នុង​ទស្សនៈ​យើង​គិត​ថា វា​មិន​ត្រឹមត្រូវ ហើយ​វៀតណាម​មិន​ត្រូវ​ផ្ដន្ទាទោស​រាល់​ការ​បញ្ចេញ​មតិ​នោះ​ទេ។ ទង្វើ​របស់​វៀតណាម​នេះ ដោយសារ​តែ​វៀតណាម ជា​រដ្ឋាភិបាល​ឯក​បក្ស ហើយ​វៀតណាម​ព្យាយាម​ខ្លាំង​ណាស់ ដើម្បី គ្រប់គ្រង​ទៅ​លើ​អ្វី​ដែល​ពលរដ្ឋ​មើល​ឃើញ និង​អាន​បាន ហើយ​ទង្វើ​នេះ វៀតណាម​ក៏​កំពុង​ធ្វើ​ទៅ​លើ​ខ្មែរ​ក្រោម​ដែរ។ វៀតណាម​កំពុង​ព្យាយាម​លាង​ខួរ​យុវជន​ខ្មែរ​ក្រោម ហើយ​បង្ខំ​ឲ្យ​ពួក​គេ​ប្រែ​ក្លាយ​ទៅ​ជា​ជន​ជាតិ​វៀតណាម ហើយ​កុំ​ពួក​គេ​ចូល​ចុះ​នឹង​សហគមន៍​ខ្មែរ​ក្រោម​របស់​ពួក​គេ។

សំណួរ យន់ សាមៀន៖ បាទ សូម​អរគុណ​លោក។ កាល​ពី​ដើម​ខែ​ឧសភា​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អាជ្ញាធរ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ​ក្រោម។ អំពើ​ហិង្សា​កើត​ឡើង​ពេល​អាជ្ញាធរ​វៀតណាម បាន​បង្ខំ​បណ្ដេញ​ពួក​គេ​ចេញ​ពី ដី​ស្រែ​ចម្ការ ប្រមាណ ១០០​ហិកតារ ដែល​ពួក​គេ​បាន​បង្កបង្កើន​ផល​ចាប់​តាំង​ពី​ឆ្នាំ១៩៧៣ មក​ម្ល៉េះ។ ក្រោយ​ហេតុការណ៍​បង្ខំ​បណ្ដេញ​នោះ ខ្មែរ​ក្រោម បាន​ដាក់​ពាក្យ​បណ្ដឹង សុំ​ឲ្យ​វៀតណាម​ដោះ​ស្រាយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ។ បើ​តាម​លោក យល់​តើ​អាជ្ញាធរ​វៀតណាម ត្រូវ​ដោះ​ស្រាយ​ករណី​នេះ ដូច​ម្ដេច​ដែរ​បាទ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ នៅ​ប្រទេស​វៀតណាម រដ្ឋាភិបាល​គ្រប់គ្រង និង​កាន់កាប់​ដីធ្លី​ទាំង​អស់។ កត្តា​នេះ​ហើយ​បាន​បណ្ដាល​ឲ្យ​កើត​មាន​ករណី​ជម្លោះ​ដីធ្លី នៅ​ទូទាំង​ប្រទេស។ នៅ​វៀតណាម មាន​ករណី​ជម្លោះ​ដីធ្លី​ច្រើន​ណាស់ មិន​មែន​កើត​ឡើង​តែ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ទេ។ រដ្ឋាភិបាល​វៀតណាម បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ដីធ្លី​របស់​ពួក​គេ ហើយ​បង្ក​អំពើ​ហិង្សា​ទៀត​ផង។ រដ្ឋាភិបាល​វៀតណាម បាន​កាន់កាប់​ដីធ្លី ហើយ​តែងតែ​ប្រើប្រាស់​កម្មសិទ្ធិ​នេះ ដើម្បី​ដាក់​ការ​ត្រួតត្រា​ទៅ​លើ​ដីធ្លី​របស់​សហគមន៍។ ជាក់ស្ដែង​ដូច ករណី​ដី​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​កាន់​កាប់​ចាប់​តាំង​ពី​ឆ្នាំ១៩៧៣ ជាដើម ដែល​ត្រូវ​វៀតណាម​បង្ខំ​បណ្ដេញ​ចេញ ដោយ​សំអាង​លើ​ហេតុផល​មួយ​ចំនួន។ ការ​បង្ខំ​បណ្ដេញ​ចេញ​នេះ បណ្ដាល​ឲ្យ​កើត​មាន​អំពើ​ហិង្សា គេច​មិន​ផុត​នោះ​ទេ ដោយសារ​តែ​ពលរដ្ឋ​រស់​នៅ​អាស្រ័យ​ផល​លើ​ដី​ស្រែ​ចម្ការ។ ដី​ធ្លី​ចម្ការ​មាន​សារ​សំខាន់​ណាស់​សម្រាប់​ជីវិត​រស់​នៅ​របស់​ពួក​គេ។​ ករណី​អំពើ​ហិង្សា​កើត​ឡើង​នៅ​ខេត្ត កៀង យ៉ាង នេះ បណ្ដាល​ឲ្យ​ខ្មែរ​ក្រោម ១០នាក់​រង​របួស បង្ក​ឡើង​ដោយ​កង​សន្តិសុខ​វៀតណាម។ ករណី​នេះ ជាឧទាហរណ៍ បាន​ប្រើប្រាស់​អំណាច​រំលោភ​សិទ្ធិ​របស់​ខ្មែរ​ក្រោម និង​សហគមន៍​ពួក​គេ។

យន់ សមៀន៖ បាទ អរគុណ! សង្គម​ស៊ីវិល ដែល​តាម​ដាន​ករណី​អាជ្ញាធរ​វៀតណាម បង្ខំ​បណ្ដេញ​ខ្មែរ​ក្រោម ចេញ​ពី​ដី​ស្រែ​ចម្ការ​ពួក​គេ​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ករណី​នេះ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ជួយ​ដោះ​ស្រាយ។ តើ​លោក​គិត​ថា រដ្ឋាភិបាល​គួរ​ព្យាយាម អន្តរាគមន៍​ករណី​នេះ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ បាទចំពោះ​ករណី​រដ្ឋាភិបាល​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ក្រោម រដ្ឋាភិបាល​កម្ពុជា​មិន​សូវ មើល​ថែ​ខ្មែរ​ក្រោម​ឲ្យ​បាន ល្អ​ដិត​ដល់​នោះ​ទេ។ យើង​សង្កេត​ឃើញ​ថា រាល់​ពេល​ដែល​ខ្មែរ​ក្រោម ធ្វើ​ដំណើរ​ទៅ​កម្ពុជា អាជ្ញាធរ​ខ្មែរ​ប្រាប់​គេ​ថា ពួក​គេ​មិន​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ​ទេ ពីព្រោះ​ពួក​គេ កើត​នៅ​វៀតណាម ឬ​ក៏​ឈ្មោះ​ខ្មែរ​ក្រោម មិន​ដូច​ឈ្មោះ​ខ្មែរ។ រដ្ឋាភិបាល​ខ្មែរ​ម្តង​​ថា ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ត្រួត​ពិនិត្យ អាជ្ញាធរ​ថ្នាក់​ក្រោម និង​បង្កើត​ច្បាប់​ឬ​នីតិវិធី ដើម្បី​ធានា​ថា ខ្មែរ​ក្រោម ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ​ទេ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ដោះ​ស្រាយ គោល​នយោបាយ​ខ្លួន ដែល​មិន​បាន​បម្រើ​ខ្មែរ​ក្រោម​ឲ្យ​បាន​ល្អ​ជា​មុន​សិន ទើប​អាច​ទៅ​ធ្វើ​អន្តរាគមន៍ ករណី​រំលោភ​បំពាន​ខ្មែរ​ក្រោម ទៅ​រដ្ឋាភិបាល​វៀតណាម ។ ខ្មែរ​ក្រោម​ចង់​មក​កម្ពុជា​ណាស់ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​ខ្មែរ​ក្រោម​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ឲ្យ​បាន​ល្អ​សមរម្យ ម្តង​ហើយ​ម្ដង​ទៀត។ នៅ​កម្ពុជា មាន​ការ​រើសអើង​នឹង​ខ្មែរ​ក្រោម ដោយសារ​តែ​ខ្មែរ​ក្រោម​មក​ពី​វៀតណាម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "មន្ត្រី​សិទ្ធិ​មនុស្ស​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កំណើត កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ជា​ច្រើន​វិស័យ"

  1. Anonymous says:

    Well …….. I knew Cambodian will never learn . please take a look about Cambodian leader every day . the history about this nation was always this way that why. it is nothing making me wonder why this biggest nation in this region getting smaller then the other. the leader having so much money but still not happy why?? no time to spend, no where to pend, bad name in the world, people said he is KBOTH CHEATH. at last this guy will going hell take nothing with him and he also take his nation burry whit his dead body that all . weak up while you still have time if not you will see soon . GOD bless Cambodia and it’s people

  2. Anonymous says:

    Please help khmer kraom’ sir’ we are the owner of land and become the tribes of the robber who rob our land without respected the promise of khmer king’ so the the Veitname hanoi are the animal in this planet’ . This race never respected the international or nex door country even we have international law . Look back at 1979 the veitname invaded cambodia and rob everything from cambodia and install their dogs to govern khmer and keep killing khmer and accused pol-pot ‘ but the real story are veitcong are master of hun-sen groups .Now they toll their dogd to give them Tral Island that belong to khmer ‘so this veitname race are the Animal in hthis planet’

  3. Sosocheath says:

    ក្រយ៉ៅពួកសិទ្ធិមនុស្សការពារចោរ
    នៅស្រុកខ្មែរគឺអញ្ចឹង !
    …….
    យ៉ាប់ពួកសិទ្ធិមនុស្សក្រអូមឆ្កែ
    សិទ្ទ្ធិមនុស្សស្រុកខ្មែរពូកែព្រុស
    អួតពីអាមេរិកពីនេះនោះ
    តាំងខ្លួនសិទ្ធិមនុស្សផុតឆ្ងាយដី។
    តែដល់អាមេរិក ជាន់កផ្តិលផ្តាច់
    ជិវិតលេីដី បុរសស្បែកខ្មៅ
    ស្លាប់ចាកលោកីយ៍ ពួកអាចង្រៃ
    លែងព្រុសដូចឆ្កែ ។
    បែរដាក់កន្ទុយ អត់ហ៊ានប្រថុយ
    ព្រុសលូស្តីថា ពីរឿងសិទ្ធិមនុស្ស
    ពួកអាតាប៉ែ សិទ្ទ្ធិមនុស្សស្រុកខ្មែរ
    ការពារតែចោរ។
    ម៉េចដែរអាដហុក លីកាដូរុក
    រឿងហ្នឹងកេីតទេ ហ៊ានជេរអាមេរិក
    ដូចកាលត្រាប់ឆ្កែ កាលព្រុសជេរខ្មែរ
    ហ៊ានឬមិនហ៊ាន ?

  4. Anonymous says:

    Youn-hanoi and their dogs are the animal ‘